Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តបាត់ដំបង

ទីប្រឹក្សា ឆាវឆាវ
២៣ មិថុនា ២០២៣

មានប្រសាសន៍ ក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែក ចំនួន០២ខ្សែ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងថា តាមការសន្យាជូនប្រជាពលរដ្ឋនៅសង្កាត់អូរចារ គឺត្រូវបានរៀបចំដាក់អំពូលសូឡាតាមដងផ្លូវនានានៅក្នុងសង្កាត់អូរចារ។

លោក សុខ លូ បានលើកឡើងថា សម្រាប់ផ្លូវនៅក្នុងសង្កាត់អូរចារ​ ត្រូវបាន​ជួសជុលក្រាលបេតុង បានរួចស្រេចមួយចំនួនធំ ក្នុងនោះមានផ្លូវតូចៗ ជាច្រើនទៀតកំពុងបន្តធ្វើ។ ដូច្នេះស្នើឱ្យអាជ្ញាធរសង្កាត់អូរចារ ខិតខំដោះស្រាយផ្លូវតូចៗ ទាំងនោះ ដោយប្រើប្រាស់នូវថវិកា ដែលសង្កាត់មាន ដោយមិនត្រូវពឹងតែលើរដ្ឋបាលខេត្ត ឬរដ្ឋបាលក្រុងតែមួយមុខនោះទេ ធ្វើយ៉ាងណា ព្យាយាមដោះស្រាយផ្លូវតូចៗ ជូនប្រជាពលរដ្ឋ ឱ្យបានប្រើប្រាស់ ហើយរដ្ឋបាលខេត្ត ក៏នៅតែបន្តជួយដូចគ្នា។

លោកក៏បានស្នើសុំដល់រដ្ឋាករទឹក ធ្វើការដាក់កន្លែងទុយោ សម្រាប់ភ្ជាប់ពេលមានអគ្គិភ័យកើតឡើង ពិសេសកន្លែង ដែលពិបាករថយន្តអគ្គិភ័យចូលទៅដល់ទីតាំង។

លោក សុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា ដែលបានផ្ដល់នូវអំពូលសូឡានៅសង្កាត់អូរចារនេះ ចំនួន៣ភូមិជូនប្រជាពលរដ្ឋផងដែរ។

លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋ នៅតាមដងផ្លូវ សូមមេត្តាសម្រួលដល់ក្រុមការងារជួសជុលផ្លូវ ក្នុងនោះត្រូវចូលរួមសហការ ដោយត្រូវផ្តល់ជាចំណីផ្លូវ ឬថយរបងរបស់ខ្លួន ដើម្បីធ្វើការពង្រីកផ្លូវកាន់តែធំ ហើយអាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការថយរបងរបស់ខ្លួន សម្រាប់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

លោកក៏បានធ្វើការណែនាំដល់ក្រុមការងារជំនាញ ពិនិត្យមើលផ្លូវថ្នល់ណា ដែលបានជួសជុល និងកសាងដោយចាក់កៅស៊ូ ឬបេតុងហើយ ត្រូវរៀបចំអ៊ុតជាគំនូសនៅតាមដងផ្លូវ ឱ្យបានស្អាត។ ដោយឡែកសម្រាប់ផ្លូវចាស់ៗ ណាមិនមានប៉ះដល់គម្រោងកសាងស្ដារប្រព័ន្ធរំដោះទឹកកខ្វក់ទេ ត្រូវរៀបចំអ៊ុតគំនូសសម្គាល់ជាបណ្ដើរៗ និងត្រូវប្រើប្រាស់ថ្នាំ ដែលមានគុណភាពខ្ពស់ ប្រើប្រាស់បានរយៈពេលយូរអង្វែង ផងដែរ។

បញ្ជាក់ថា ពិធីនេះធ្វើឡើង នៅថ្ងៃសុក្រនេះ ដោយ
ជួសជុលផ្លូវក្រាលបេតុងសរសៃដែក ចំនួន០២ខ្សែ ដែលផ្លូវលេខ៥៤២ ចាប់ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវលេខ៥០៧ ប្រវែង ៦២១ម៉ែត្រ ទទឹង ៨ម៉ែត្រ និងដាក់លូរំដោះទឹកចំនួន ៥២០កង់ និងកំណាត់ផ្លូវមុខវត្តទួលដូនប៉ុក ដល់ផ្លូវលេខ៥៤០ ប្រវែង៥០៣ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២២ មិថុនា ២០២៣

លោកសុខ លូ អភិបាលខេត្តបាត់ដំបង និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានមានប្រសាសន៍ថា លើកឡើងថា ថ្មីៗនេះមានករណីមួយបាន​កើតឡើងនៅក្នុងស្រុកមួយ​ចំនួននៃខេត្តបាត់ដំបង ដែលកើតឡើងនៅតាមភូមិមួយចំនួននៅក្នុងស្រុកបាណន់ និងស្រុករតនមណ្ឌល ទាក់ទងទៅនឹង ក្រុមជនជាតិឥណ្ឌាមួយក្រុម រកស៊ីចងការប្រាក់ជាមួយប្រជាពលរដ្ឋខ្មែរ ដោយគ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ផ្សេងៗទៀត ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ក្នុងនោះសម្រាប់ទឹកប្រាក់ចំនួន ២០ម៉ឺនរៀល ចុះក្រោមគឺត្រូវយកឯកសារស្រាលៗ ដូចជាអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ បណ្ណបើកបរ កាតគ្រីជាដើម ធ្វើជាទ្រព្យសម្រាប់បញ្ចាំ ហើយចំពោះទឹកប្រាក់ចាប់ពី ៤០ ម៉ឺនឡើងគឺតម្រូវយកឯកសារ ដែលមានលក្ខណៈសំខាន់ៗ លើសពីឯកសារទាំងអស់ខាងលើនេះ ធ្វើជាថ្នូរសម្រាប់បញ្ចាំ មិនត្រឹមតែប៉ុណ្ណោះ ក្រុមជនជាតិឥណ្ឌាដែលដើរចងការប្រាក់ឥណទាននេះគឺ តម្រូវឲ្យប្រជាពលរដ្ឋខ្មែរយើងបង់ប្រាក់ដើម និងការប្រាក់ជារៀងរាល់ថ្ងៃ មិនតម្រូវឲ្យមាន​ការបង់ប្រាក់​ជារៀងរាល់​ខែនោះទេ ក្រៅពីនេះក៏មានជា ស្ថាប័នឥណទាន ឬអង្គការមួយចំនួន​មានការយកនូវឯកសារ​សម្គាល់ អត្តសញ្ញាណបុគ្គលទាំងនេះ មកធ្វើជាទ្រព្យសម្រាប់បញ្ចាំផងដែរ ដែលវាអាចជាការព្រមព្រៀងរវាងបុគ្គល និងភាគីខាងនីតិបុគ្គល មួយជាលក្ខខណ្ឌណាមួយប្រសិនបើប្រជាពលរដ្ឋគ្មានទ្រព្យក្នុងការដាក់បញ្ចាំជាថ្នូរនោះ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សុខ លូ បានធ្វើការក្រើនរំលឹកដល់ អាជ្ញាធរមូលដ្ឋាន ទាំងអស់ ត្រូវធ្វើការតាមដាន និងយកចិត្តទុកដាក់លើបញ្ហានេះ ឲ្យមែនទែន ព្រោះនេះជាករណីដែលល្មើសច្បាប់ ដែលខុសពីគោលការណ៍កំណត់របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះត្រូវធ្វើការស្រាវជ្រាវ និងបង្ក្រាបនូវករណីនេះ ឲ្យបានឆាប់រហ័សទាន់ ពេលវេលា ហើយចំពោះក្រុមដែលដើរចងការប្រាក់ឥណទាន នៅតាមភូមិក្នុងស្រុកទាំងនោះ ត្រូវធ្វើការចាត់វិធានការទៅតាមច្បាប់ ជាធរមាន និងធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹងខ្ពស់អំពីបញ្ហានេះ ជៀសវាងមានការចាញ់បោកពីសំណាក់ជនទុច្ចរិតណាមួយ។

អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ក្រើនរំលឹក និងដាស់តឿនទៅដល់សាធារណជន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តបាត់ដំបង ឲ្យមានការយកចិត្តទុកដាក់និង ចូលរួមសហការគ្នា ដើម្បីទប់ស្កាត់ កុំឲ្យបញ្ហានេះមានការកើតឡើង ជាបន្តបន្ទាប់ទៀត មិនត្រូវធ្វើការផ្ដល់ជាអត្តសញ្ញាប័ណ្ណ ឬឯកសារណាមួយជាទ្រព្យបញ្ចាំ សម្រាប់ជាការខ្ចីប្រាក់ឡើយ ព្រោះឯកសារអត្តសញ្ញាប័ណ្ណនេះ គឺជាឯកសារសំខាន់សម្រាប់ យកទៅប្រើប្រាស់ពេលបោះឆ្នោតខាងមុខនេះ ដូចនេះគោលបំណងនៃក្រុមនេះគឺដើម្បីចង់ឱ្យដំណើរការបោះឆ្នោតមិនឱ្យប្រព្រឹត្តិដោយរលូននោះទេ ដូចនេះសូមប្រជាពលរដ្ឋ សូមធ្វើការប្រុងប្រយ័ត្ន ចំពោះបញ្ហានេះ។

លោកបញ្ជាបែបនេះនៅរសៀល ថ្ងៃពុធ ម្សិលមិញ ក្នុងឱកាសដឹកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
២១ មិថុនា ២០២៣

ខេត្តបាត់ដំបង៖អាជ្ញាធរខេត្តបាត់ដំបងបានចេញសេចក្ដីប្រកាសព័ត៌មាន ធ្វើការបដិសេធចោលទាំងស្រុងចំពោះការបង្ហោះព័ត៌មានថា មានការចាក់ដីរំលោភចូលស្ទឹងសង្កែ និងសាងសង់សំណង់រឹង។

សេចក្តីបំភ្លឺព័ត៌មាន របស់រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី២០ ខែវិច្ឆិនា ឆ្នាំ២០២៣ បន្ទាប់ពីមានករណីហ្វេសប៊ុកចំនួនពីរ បានចុះផ្សាយព័ត៌មានចោទប្រកាន់ទៅលើអាជ្ញាធរមន្ត្រីមូលដ្ឋានថាបានបណ្ដែតបណ្ដោយឲ្យមានការចាក់ដីលុបស្ទឹងសង្កែ។

ខាងក្រោមនេះគឺសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង៖

រដ្ឋបាលខេត្តបាត់ដំបងមានកិត្តិយស សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបថា៖ ថ្មីៗនេះមានការចុះផ្សាយព័ត៌មាន តាមបណ្តាញសង្គមជាគណនីហ្វេសប៊ុកផេក ឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia (ស្ទឹងសង្កែដែលជាស្ទឹងប្រវត្តិសាស្ត្រមួយ របស់ប្រទេសកម្ពុជាកំពុងត្រូវបានរំលោភបំពានដោយអ្នក មានលុយ មានអំណាចចាក់ដីរំលោភចូលស្ទឹងសង្កែ និងការសាងសង់សំណង់រឹងនៅលើដីនោះ ហើយមន្ត្រីមូលដ្ឋាន ហាក់មិនអើពើនឹងការរំលោភបំពានទាល់តែសោះ) ដែលបានចុះផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ នេះ និងគណនី ហ្វេសប៊ុកឈ្មោះ លោក មេភូមិ (ដីមាត់ស្ទឹងសង្កែ ខេត្តបាត់ដំបង ដែលចាក់ដីលុបចូលស្ទឹងសង្កែជិតដល់កណ្ដាលស្ទឹង ដើម្បីធ្វើជាកម្មសិទ្ធិឯកជនគឺជារបស់កូនលោកប្រាជ្ញ ចន្ទ ដែលជាប្រធានគ.ជ.ប សព្វថ្ងៃ។

សេចក្ដីប្រកាសរបស់ខេត្តបាត់ដំបងបន្តថា ករណីចោទប្រកាន់របស់គណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia និងគណនីហ្វេសប៊ុក ឈ្មោះ លោកមេភូមិ នេះគឺជាព័ត៌មានបែបញុះញង់ បំភាន់ បំភ្លៃការពិតក្នុងគោលបំណង មានចេតនាទុច្ចរិត វាយប្រហារ មកលើអាជ្ញាធរក្នុងផ្លូវនយោបាយ ដែលព្រះរាជាណាចក្រកម្ពុជា កាន់តែកៀកឈានឆ្ពោះទៅរក ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ខាងមុខ។

ហេតុនេះរដ្ឋបាលខេត្តបាត់ដំបងសូមធ្វើការបំភ្លឺដូចតទៅ៖

ក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុកសង្កែ និងមន្ទីរ អង្គភាពជំនាញបានចុះទៅត្រួតពិនិត្យ ដោយផ្ទាល់ជាក់ស្ដែងនៅនឹងទីតាំងការដ្ឋានដោយពិនិត្យឃើញថាម្ចាស់ដី ឈ្មោះ ចៅ ម៉ាដូនេត្រ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានសាងសង់អគារនៅលើដីរបស់ខ្លួន ស្របតាមប្លង់កម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ) មិនប៉ះពាល់ដីចំណីស្ទឹងសង្កែទេ និងបានចាក់បេតុងសាងសង់ច្រាំងស្ទឹង ទៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូច ការចោទប្រកាន់នោះទេ។

ចំពោះបច្ចេកទេសនៃការសាងសង់គឺលើកដីទប់សិនបន្ទាប់ពីសាងសង់រួចរាល់ បានកាយដីចេញវិញអស់ហើយ មិនមានការរាំងស្ទះមុខទឹក ហើយថែមទាំងបានចាក់បេតុងសាងសង់ច្រាំងស្ទឹង នៅខាងមុខសាលាឃុំអូរដំបង១ ប្រវែង១០០០ ម៉ែត្រ ដើម្បីការពារការបាក់ដី ដែលកន្លងមក នៅចំណុចទីតាំងនេះ គឺចំមុខទឹកបុកខ្លាំងនៅរដូវវស្សាធ្វើឱ្យបាក់ច្រាំងស្ទឹងជាបន្តបន្ទាប់ ស្ទើរតែធ្វើចរាចរណ៍ទៅមកលែងបាននៅលើដងផ្លូវមុខសាលាឃុំអូរដំបង១។

បច្ចុប្បន្នបានធ្វើការសាងសង់ផ្លូវបេតុងប្រវែង២០០០ម៉ែត្ររួចរាល់ ធ្វើចរាចរណ៍ទៅមកងាយស្រួល បងប្អូនប្រជាពលរដ្ឋសាទរ។ ដូច្នេះសកម្មភាពចាក់ដីធ្វើច្រាំងស្ទឹង មិនមានផលប៉ះពាល់ដល់លំហូរ ទឹកស្ទឹងសង្កែទេ ប៉ុន្តែថែមទាំងបានការពារយ៉ាងរឹងមាំការបាក់ច្រាំងស្ទឹងសង្កែទៀតផង។

ចំពោះការចោទប្រកាន់ថា បុគ្គលនេះឬបុគ្គលនោះ ជាម្ចាស់កម្មសិទ្ធិ លើដី ដូចការចុះផ្សាយលើបណ្ដាញសង្គម របស់គណនីហ្វេសប៊ុកផេកឈ្មោះ មាតាធម្មជាតិកម្ពុជា Mother Nature Cambodia និងគណនី ហ្វេសប៊ុកឈ្មោះ លោក មេភូមិ រដ្ឋបាលខេត្តបាត់ដំបង សូមច្រានចោលទាំងស្រុង នៅព័ត៌មាន មិនពិតទាំងអស់នេះ៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២០ មិថុនា ២០២៣

លោក សុខ លូ បានអំពាវនាវ លោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។

លោកក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែង ដើម្បីជីវភាពគ្រួសារ ព្រោះថាអំណោយ របស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាក ដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ ហើយសូមបងប្អូនទាំងអស់ចូលរួមថែរក្សាសុខសន្តិភាព ឱ្យបានគង់វង្ស ព្រោះមានតែសន្តិភាព ទេ ដែលអាចឱ្យប្រទេសយើងមានការអភិវឌ្ឍ រីកចម្រើនរុងរឿងបានជាមួយគ្នា។

លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អំពាវនាវ នៅរសៀលថ្ងៃអង្គារ នេះក្នុងឱកាស អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២០០គ្រួសារ ក្នុងស្រុកបាណន់។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ទាំងអស់ លោក សុខ លូ បានសម្តែងនូវក្តីសោមនស្សរីករាយ និងនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះបីជា សម្តេច មិនបានអញ្ជើញផ្ទាល់ ប៉ុន្តែតាមរយៈសហការីនៃកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាព អាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផងដែរ។

លោក សុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូន សាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ១កេស,ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរផងដែរ៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២០ មិថុនា ២០២៣

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍សំខាន់ៗរបស់ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង (ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣)៖

១. សូមចូលរួមអបអរសាទរចំពោះពិធីរំឭកខួបលើកទី ៤៦ ឆ្នាំ នៃដំណើរឆ្ពោះទៅរកការរំដោះជាតិចេញពីរបបប៉ុលពត ដែលបានកាប់សម្លាប់ប្រជាពលរដ្ឋ និងបំផ្លិចបំផ្លាញសមិទ្ធផលជាតិ ដោយបង្កនូវភាពសោកសង្រេងដល់ប្រជាជនកម្ពុជាគ្រប់ក្រុមគ្រួសារ និងមហាវិនាសកម្មដល់សង្គមជាតិកម្ពុជាទាំងមូល ។ ទោះបីព្រឹត្តិការណ៍ទាំងនេះ បានក្លាយជារឿងរ៉ាវប្រវត្តិសាស្ត្រទៅហើយក្តី ប៉ុន្តែសច្ចភាពមួយដែលមិនសាបសូន្យ គឺ សម្តេចតេជោ រួមនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាវីរជនដែលបានរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបសាហាវយង់ឃ្នង ប៉ុល ពត ហើយក្នុងរយៈពេលប្រមាណ ៤៤ ឆ្នាំ កន្លងមកនេះ ពួកគាត់ក៏បាននៅបន្តការពារ និងបម្រើប្រជាជន និងមិនធ្លាប់បោះបង់ចោលប្រជាជនទ្បើយ ទោះក្នុងកាលៈទេសៈលំបាកបំផុតយ៉ាងណាក៏ដោយ «ទីណាប្រជាជនមានទុក្ខ គឺមានមុខរបស់គណបក្សប្រជាជនកម្ពុជា»។

២. សូមសម្តែងនូវការដឹងគុណចំពោះសមិទ្ធផល ដែលយុវជនរៀមច្បងបានតស៊ូ លះបង់ និងបន្សល់ទុកឱ្យរហូតមកដល់បច្ចុប្បន្ននេះ ហើយក៏សូមប្តេជ្ញាចិត្ត និងរួមកម្លាំងយកជ័យជម្នះនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខ ដើម្បីថែរក្សាសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ និងបន្តអភិវឌ្ឍឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត លើមូលដ្ឋាននៃម្លប់រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ, គោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, នីតិរដ្ឋ និងការប្រកាន់ខ្ជាប់នូវផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។

៣. គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏រឹងមាំរបស់ប្រជាជន ក្នុងការធានាការពារសន្តិភាព ស្ថិរភាព ភាពសុខសាន្ត វឌ្ឍនភាព និងវិបុលភាព ហើយក៏អាចនិយាយបានថា គឺជាគណបក្សតែមួយគត់ ដែលតែងបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជន ។ ការទទួលបាននូវទំនុកចិត្តរបស់ប្រជាជន ដែលជាជោគជ័យធំរបស់គណបក្សយើងកន្លងមកនេះ គឺដោយសារគណបក្សបានកសាងសមិទ្ធផលជាច្រើនជូនជាតិទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ហើយក៏មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគតផងដែរ។ ដូច្នេះ ក្នុងនាមយើងទាំងអស់គ្នាជាកោសិកាបន្តវេនរបស់គណបក្ស គឺចាំបាច់ត្រូវបន្តនូវស្មារតី, ប្រពៃណី, គំរូវីរភាព និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់បក្ស ព្រមជាមួយនឹងការបន្តពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អរឹងមាំ ដើម្បីរក្សាប្រៀបឈ្នះរបស់បក្ស និងភាពសុខសាន្តរបស់ប្រជាជនជានិច្ចនិរន្តរ៍។

៤. ការជួបជុំរបស់សកម្មជនយុវជនបក្សក្នុងថ្ងៃនេះ គឺជាលទ្ធផលនៃការរៀបចំរចនាសម្ព័ន្ធ និងការបែងចែកភារកិច្ចការងារ ក៏ដូចជាការទទួលខុសត្រូវបានច្បាស់លាស់រឹងមាំ ដែលពិតជាបានបង្ហាញអំពីសាមគ្គីឯកភាពផ្ទៃក្នុងល្អរបស់កម្លាំងសកម្មជនយុវជនគណបក្សយើង សំដៅចូលរួមចំណែកបំពេញបេសកកម្ម និងសម្រេចសមិទ្ធផលវិជ្ជមានកាន់តែច្រើនឡើងថែមទៀតជូនជាតិ និងប្រជាជន ស្របតាមបុព្វហេតុ និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ សន្ទស្សន៍ឆ្នាំ២០២២ អាចជាតម្រុយវិជ្ជមានសម្រាប់បក្សយើងក្នុងឆ្នាំ២០២៣ នេះ ប៉ុន្តែយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីធានាប្រៀបឈ្នះជានិច្ចនិរន្តរ៍៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page21 Page22 Page23 … Page76 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!