Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា អភិបាល​ខេត្តបានស្នើឲ្យវិស័យឯកជន ចូលរួមជាមួយ អាជ្ញាធរ ក្នុងការស្តារ វិស័យទេសចរណ៍ នៅខេត្តសៀមរាប
ឡើងវិញ។
ការថ្លែងយ៉ាងដូច្នេះនាថ្ងៃទី០២ខែមិថុនាម្សិលមិញនៅសាលាខេត្តសៀមរាបក្នុងពេលលោកបានអនុញ្ញាតឲ្យប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដឹកនាំដោយលោក ឡាយ គីមសួរ ប្រធានសមាគម សហគ្រិនវ័យក្មេង កម្ពុជា សាខាខេត្តសៀមរាប ចូលជួបពិភាក្សា ការងារស្តារឡើងវិញ លើវិស័យទេសចរណ៍ ក្នុងពេលដែលនៅលើពិភពលោក បានកំពុងជួបវិបត្តិជម្ងឺកូវីដ១៩។ក្នុងជំនួបនេះលោកទៀ សីហា បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់សមាគមសហគ្រិនវ័យ ក្មេងកម្ពុជា សាខាខេត្តសៀមរាបដែលបានលើកឡើង ក្នុងគោលបំណងរួមគ្នាស្តារឡើងវិញក្នុងវិស័យទេសចរណ៍ និងបង្កើនការជម្រុញវិស័យ កសិទេសចរណ៍នៅតាមបណ្តាភូមិ ស្រុកក្នុងខេត្តសៀមរាប។
លោកបានបន្តថា រាល់គំនិត ដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា លើកឡើងនេះ គឺស្ថិតនៅក្នុងគម្រោងរបស់ខេត្ត ដែលបានដាក់ទៅក្រសួង ក្នុង គោលដៅអភិវឌ្ឍន៍ខេត្ត។ ម៉្យាងទៀតក្នុងឱកាសដែលភ្ញៀវកំពុងធ្លាក់ចុះ និងជួបនូវវិបត្តិកូវីដ១៩ អាជ្ញាធរខេត្ត បាន កំពុងធ្វើការស្តារឡើងវិញ នូវហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង និងជនបទ ព្រមទាំងធ្វើការជម្រុញដល់គ្រប់បណ្តាក្រុង ស្រុក ក្នុងការបង្កើតនូវតំបន់ទេសចរណ៍ធម្មជាតិក្នុងសហគមន៍របស់ខ្លួន ដើមី្បលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ។
លោកក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដោយបច្ចុប្បន្ននេះប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល បានធ្វើការរឹតបន្តឹងក្នុងការអនុវត្តប្រយុទ្ធប្រឆាំងនឹង រលកទី២នៃជម្ងឺកូវីដ១៩ កុំឲ្យមានការរីករាលដាលនៅក្នុងសហគមន៍ ។ ដោយកត្តានេះហើយ អាជ្ញាធរខេត្ត បានកំពុងយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នៅតាមភោជនីយដ្ឋាន តើគ្រប់ម្ចាស់ភោជនីយដ្ឋានទាំងនោះបានអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ អំពីគម្លាតសុវត្ថិភាព ក្នុងការការពារនូវជម្ងឺកូវិដ១៩នេះ។
លោកបានបញ្ជាក់ផងដែរអំពីគម្រោងការជិះកង់ទេសចរណ៍ ដោយអាជ្ញាធរខេត្ត និងអាជ្ញាធរអប្សរា បានបង្កើតផ្លូវសម្រាប់ជិះកង់ ប្រកបទៅពណ៌បៃតងនៅក្នុងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាប ។ សូមបញ្ជាក់ថាចំពោះរាល់បញ្ហាដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងទាំងនោះ អភិបាលខេត្តនឹងយកទៅធ្វើការពិភាក្សាជាមួយ ក្រសួងពាក់ព័ន្ធផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២០

ខេត្តសៀមរាប៖យោងតាមសេចក្ដីរាយការណ៍ាបានឲ្យដឹងថានៅថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០ មានករណីចោរចូលលួចម៉ូតូមួយគ្រឿងរបស់មន្ត្រីបម្រើការងារនៅមន្ទីរព័ត៌មានខេត្តសៀមរាប ដែលទុកនៅមន្ទីរព័ត៌មានខេត្តសៀមរាប។
យោងតាមហ្វេសប៊ុករបស់ជនរងគ្រោះបានឲ្យដឹងថាសូមបងប្អូនជួយស៊ែបន្តផងខ្ញុំបាទឈ្មោះ កើត គឿន បានបាត់ ម៉ូតូ Dream 2020 នៅថ្ងៃនេះថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០ នៅកន្លែងធ្វើការបស់ខ្ញុំគឺមន្ទីរព័ត៌មានវាចូលទៅលួចនៅកន្លែងខ្ញុំធ្វើការតែម្ដង ខ្ញុំហូបបាយហើយចូលធ្វើការវិញម៉ោង១:៤៥នាទីដល់ចប់ការងារម៉ោង៥:៣០នាទីចេញមកផ្ទះរកម៉ូតូអត់ឃើញតែម្ដងរូបដាក់ទៅនិងកាលទិញមិនទាន់បានស្លាកលេខទេណាបងប្អូនកាលមានស្លាកលេខអត់បានថតសុំទោសផងណាគឺកន្លែងធ្វើរបស់ខ្ញុំនៅខាងក្រោយគេបង្អស់ជ្រុងខាងលិច នៃមណ្ឌលរដ្ឋបាលមន្ទីរខេត្តសៀមរា ម៉ូតូដែលមានកាតគ្រី និងផ្លាកលេខ Siem Reap 1AI-5240 ដូចរូបភាព បើបងប្អូនណាបានឃើញទាក់ទងមកខ្ញុំលេខ 077 77 23 88; 097 75 45 535 សូមអរគុណ។
ជុំវិញករណីខាងលើនេះលោកស៊ ស៊ិនណារ៉ានាយប៉ុស្ដិ៍នគរបាលសង្កាត់ស្លក្រាមក្រុងសៀមរាបបានឲ្យដឹងថាពិតជាមានករណីនេះមែនកាលពីម្សិលមិញ។លោកថាក្រោយទទួលបានព័ត៌មានភ្លាមៗមន្ត្រីនគរបាលបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវនិងធ្វើកំណត់ហេតុបឋមផងដែរ។
លោកបន្តថានៅថ្ងៃទី០២មិថុនានេះជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាមហើយ។
លោកបានបញ្ជាក់ថានៅមន្ទីររដ្ឋបាលខេត្តសៀមរាបកន្លែងចេញចូលពុំមានដាក់ចង្វាក់នោះទេ ហើយការចេញចូលក្នុងមន្ទីររដ្ឋបាលនានាក៏ពុំមានផាសរដ្ឋបាលសម្រាប់បញ្ជាក់ការចេញចូលដែរ។ទោះយ៉ាងណាលោកនាយប៉ុស្តិ៍បានបន្តថាករណីនេះកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២០

អាជ្ញាធរខេត្តបានអះអាងព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី ដែលនឹងត្រូវដាក់ដំណើរការនៅឆ្នាំ២០២៣ អាចទាក់ទាញភ្ញៀវទេសចរ តាមគម្រោង នឹងទទួលបានប្រមាណ៩លាននាក់។  នេះតាមគឺជាការលើកឡើងរបស់ លោក លី សំរិទ្ធ អភិ បាលរងខេត្តសៀមរាបក្នុងសន្និសីទសារព័ត៌មានស្តីពី«វឌ្ឍនភាព និង ទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្តសៀមរាប» នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកមិញនេះ។

លោកលី សំរិទ្ធ បានលើកឡើងថា ព្រលានយន្តហោះក្រុងសៀមរាបថ្មីនេះ គឺមាន ចម្ងាយប្រមាណ៣០គីឡូម៉ែត្រស្ថិតនៅភាគខាងកើតក្រុងសៀមរាបដោយបានដំណើរការ សាងសង់អស់រយៈ ជាង១ឆ្នាំមកហើយ។  លោកបានបញ្ជាក់ថា “យើងមានក្តីសង្ឃឹម ដោយសារ រាជរដ្ឋាភិបាលយើងអនុញ្ញាតឱ្យមានព្រលានយន្តហោះអន្តរជាតិបែបនេះ និងអាចឱ្យ យន្ដហោះចុះចត គ្រប់ប្រភេទបាន។ ខុសពីព្រលានយន្ដហោះសព្វថ្ងៃនេះគឺពេលខ្លះ ទទួល ចុះចតមានកម្រិតសម្រាប់តែយន្តហោះ ធុនមធ្យមនោះទេដែលអាចចុះចតបាន ចំណែក ធុនធំមិនអាចចុះបានទេ”។

អភិបាលរងខេត្ដបានបញ្ជាក់ថា តាមផែនការព្រលានយន្តហោះថ្មីនេះ នឹង សម្រេច ការសាងសង់ឱ្យរួចរាល់នៅឆ្នាំ២០២៣ ហើយអាចនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផងដែរ។ លោករំពឹងថា នៅពេលដែលដាក់ឱ្យដំណើរការព្រលានយន្ដហោះថ្មីនេះ ខេត្តសៀមរាប នឹងមានកំណើនទេសចរកើនដល់ប្រមាណ៩លាននាក់ ដែលព្រលានយន្តហោះ ថ្មីនេះ អាចផ្ដល់សេវាកម្មបានក្នុងចំណោមភ្ញៀវទេសចរដែលបានមកកម្សាន្ដក្នុង ខេត្ដ។
បើតាមអភិបាលរងខេត្ដថា ទិសដៅបន្ត នៅក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្ដបានធ្វើការប៉ាន់ប្រមាណ ក្នុង ចក្ខុវិស័យយ៉ាងទូលំទូលាយ ក្នុងការកំណត់ដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍ ស្របតាមការ រីកចម្រើនសង្គម ដើម្បី ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋក្នុងរក្សាសណ្តាប់ធ្នាប់ សន្តិសុខ សង្គម បរិស្ថានល្អនិងសេចក្តីថ្លៃថ្នូរ ក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២០

ខេត្តសៀមរាប៖នគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋានខេត្តសៀមរាប បានឃាត់ខ្លួនជនបរទេសម្នាក់ពាក់ព័ន្ធ ស្នាក់នៅខុសច្បាប់។

ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង១៤នឹង៣០នាទីថ្ងៃទី០១ខែមិថុនាម្សិលមិញនៅជិតព្រះអង្គចេកព្រះអង្គចម ក្នុងភូមិមណ្ឌល១សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកនេះថា ជនបរទេសរូបនេះឈ្មោះ RADU TRAIAN POPESCU ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិរ៉ូម៉ានី គ្មានលិខិតឆ្លងដែនជាប់ខ្លួន ចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីដើមខែមករាឆ្នាំ២០២០ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ។លិខិតឆ្លងដែនបានបាត់ប៉ុន្តែមិនដឹងបាត់នៅកន្លែងណា ពេលណានោះទេ ការចំណាយលើការហូបចុកប្រចាំថ្ងៃគឺដើរសុំលុយពីប្រជាពលរដ្ឋខ្មែរនិងជនបរទេសក្នុងក្រុងសៀមរាបស្នាក់នៅតាមវត្តអារ៉ាមនិងទីសាធារណៈ។បច្ចុប្បន្នកម្លាំងនគរបាលបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបដើម្បីបន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានរាយការណ៍ថាកសិករម្នាក់ ទៅភ្ជួរស្រែ រួចចុះទៅងូតទឹកអូរ បណ្តាលអោយលង់ស្លាប់។ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី០១ខែមិថុនាឆ្នាំ២០២០នេះនៅចំណុចអូររំហាច ស្ថិតនៅក្នុងភូមិតាងួនឃុំល្វែងឫស្សី ស្រុកជីក្រែង។

សមត្ថកិច្ចថាជនរងគ្រោះឈ្មោះឌិន គី ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិ ឃុំ កើតហេតុខាងលើ។បើតាមសមត្ថកិច្ចថាមូលហេតុជនរងគ្រោៈទៅភ្ជួរស្រែក្នុងស្ថានភាពស្រវឹងរួចចុះទៅងូតទឹកអូរ បណ្តាលអោយលង់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី នៅព្រឹកមិញបានចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៤៦១គ្រួសារ ស្ថិតនៅឃុំឃុនរាម និងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក ង៉ាន់ ភិរុណ បានថ្លែងជម្រុញរក្សាបាននូវវិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (COVID-19) ដើម្បីរក្សាបាននូវសុវត្ថិភាព អនាម័យ និងទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន។

លោកបានមានប្រសាសន៍បន្ថែមថាប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតឈប់ឈរ​ ក្រោមដំបូលសន្តិភាពតែមួយ ហើយសម្តេច​ លោកតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង​ និងគ្រប់ពេលវេលា ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងអាហារឡើយ។ន

អំណោយដែលបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាអង្ករ ១០គីឡូក្រាម ទឹកត្រី ០១យួរ និងទឹកស៊ីអុីវចំនួន ០១យួរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ​ លោកក៏ បានចុះពិនិត្យការដ្ឋានជីកស្រះទឹកទំហំ​ ៥០ម៉ែត្រគុណ​ ១០០ម៉ែត្រ​ ស្ថិតនៅក្នុងវត្តព្រៃជាំ​ ភូមិត្រពាំងថ្ម​ ឃុំឃុនរាម​ ដេីម្បីរក្សាទឹកជូនបងប្អូនប្រជាពលរដ្ឋសម្រាប់ប្រេីប្រាស់ និងបង្កបង្កើនផលផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋម
បានឲ្យដឹងថានៅព្រឹកថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០គេបានឃើញរថយន្តយីឌុបដឹកទំនិញមួយគ្រឿង សង្ស័យផ្ទុកលើសទម្ងន់ បានជាប់ផុង នៅលើផ្លូវ នៅទល់មុខក្លឹបកីឡាជន្លង់ក្នុងភូមិជន្លង់ សង្កាត់សាលាកំរើកក្រុងសៀមរាប ។

មហាជនរិះគន់ថាការដែលរថយន្តដឹកទំនិញជាប់ផុងជ្រៅបែបនេះគឺទំនង ស្ថានីយជញ្ជីងអាចមានការឃុបឃិតក្មុងការបើកដៃឲ្យរថយន្តធុនធំៗដែលជាការបង្កឲ្យខូចខាតផ្លូវថ្នល់ជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ថានៅខេត្តសៀមរាប មានស្ថានីយ៍ថ្លឹងរថយន្តចំនួន០២កន្លែងទីមួយនៅស្រុកពួកទី០២នៅស្រុកប្រាសាទបាគង។
ជុំវិញករណីនេះអង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តសៀមរាប៖ស្ត្រីវ័យចំណាស់ម្នាក់
ត្រូវបានសមត្ថកិច្ចអះអាងថា
ចងក សម្លាប់ខ្លួន។
ហេតុការណ៍បានកើតឡើង
នៅវេលាម៉ោង០៤និង១០នាទី ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២០ នៅលេីផ្ទះខ្លួនឯង ក្នុងភូមិពោធិ៍សិរី ឃុំកំពង់ក្តី ស្រុកជីក្រែង។
ជនរងគ្រោះឈ្មោះ ភេម ឃ៉ែម ភេទស្រីអាយុ៧៣ឆ្នាំ រស់នៅភូមិ ឃុំកេីតហេតុខាងលេី។
តាមការបំភ្លឺរបស់សាច់ញ្ញាតិ និងអ្នករស់នៅជិតខាង« ជនរងគ្រោះមានជម្ងឺវង្វេង វង្វាន់ស្មារតី ជាយូរមកហើយធ្លាប់ចងកជាច្រើនលើក តែកូនចៅជួយទាន់ លើកនេះកូនចៅអត់ដឹងលុះព្រឹកឡើង ឃើញចងកនៅលើផ្ទះស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តសៀមរាប៖មេខ្យល់ចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចខេត្តឃាត់ខ្លួនករណី នាំមនុស្សឆ្លងដែនដោយខុសច្បាប់។
ការឃាត់ខ្លួនធ្វើឡើងតាមបញ្ជាលោក កើត វណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២០វេលាម៉ោង ១០និង៣០នាទីម្សិលមិញ។
អាជ្ញាធរបានឲ្យដឹងថានៅថ្ងៃទី២៩ខែ ឧសភាឆ្នាំ២០២០បានសហការជាមួយតំបន់ប្រត្តិបត្តសឹករងខេត្តនិងក្រុមកាងារទទួលពលករ ដែលដឹកនាំដោយលោកជំទាវ យូ សុភា អភិបាលរងខេត្ត បានទៅទទួលពលករចំនួន១៩នាក់ក្នុងនោះមានកុមារអាយុ៦ខែម្នាក់ នឹងអាយុ ៣ឆ្នាំម្នាក់ នៅភូមិក្លិនទា ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់។ ដោយនាំយកមកដាក់នៅកន្លែងចត្តាឡីស័ក សាលាករុកោសល្យ ខេត្តសៀមរាប។
អាជ្ញាធរបន្តថានៅថ្ងៃទី៣០ខែឧសភាម្សិលមិញ បានធ្វើការសម្ភាសន៍
ពលករទាំងអស់ពិនិត្យឃើញថាក្នុងពលករទាំង១៧នាក់នោះមានពីរនាក់ជាមេខ្យល់ដែលមានឈ្មោះដូចខាងក្រោមនេះ
១. ឈ្មោះ ទួន ទី ភេទ ប្រុស អាយុ ៣៦ឆ្នាំ
២. ឈ្មោះ តិច សត់ ភេទ ប្រុស អាយុ២៣ឆ្នាំ នៅភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួកខេត្តសៀមរាប ជាមេខ្យល់។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ពួកខ្លួនទាំងពីរនាក់បានទំនាក់ទំនងថៅកែនៅប្រទេសថៃ ( រាក់យ៉ង ) ត្រូវការកម្មករទេ ថៅកែថាត្រូវការ ខ្លួនក៏ជ្រើសរើសពលករទាំងអស់នេះហើយដោយសន្យាថាមិនបាច់មានលិខិតឆ្លងដែនទេ គឺគេយកម្នាក់៣០០០បាតពីថៅកែ ហើយរត់ការឆ្លងដែនដល់រាក់យ៉ងប្រទេសថៃ បានធ្វើការទើបថៅកែកាត់ប្រាក់ខែពីពលករវិញម្នាក់៣០០០បាត។
ដោយឡែកពលករទាំង១៥នាក់បានឆ្លើយថាមេខ្យល់ទាំង០២នាក់ បានសន្យាថានឹងនាំពួកខ្លួនទាំងអស់គ្នាទៅដល់រាក់យ៉ង(ប្រទេសថៃ)បានការងារធ្វើ ទើប កាត់ប្រាក់ខែឈ្នួលម្នាក់ ៣០០០បាតវិញ ការធ្វើដំណើរពុំមានលិខិតឆ្លងដែនទេ លុះដល់ព្រំដែនភូមិក្លិនទា ឃុំសឹង្ហ ត្រូវសមត្ថកិច្ចចាប់បានបញ្ជូនមកវិញតែម្ដង។
ពាក់ព័ន្ធករណីខាងលើនេះមិនទាន់មានការបញ្ជាក់បន្ថែមពីអាជ្ញាធរខេត្តសៀមរាបនៅឡើទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកស្វាយលេី បានរាយការណ៍ថាមនុស្សចំនួន០៣នាក់បានស្លាប់ក្នុងករណីបីផ្សេងគ្នា។
ហេតុការណ៍បានកើតឡើងទី៣០ខែឧសភាឆ្នាំ២០២០​។
ជនរងគ្រោះ
១- ​ឈ្មោះ​ អុី​ ហាយ​ ភេទ​ ស្រី​​ អាយុ​ ៦៥ឆ្នាំ​ មុខរបរ​ ធ្វេីស្រែ​ នៅភូមិត្រពាំងស្វាយ​ ឃុំ/ស្រុក​ស្វាយលេី​ ស្លាប់កាលពីម៉ោង​ ០៧និង៣០នាទី​
មូលហេតុ រោគាពាធ។
២- ឈ្មោះ​ ថុន​ តិ​ ភេទ​ស្រី​ អាយុ​៥៤ឆ្នាំ​ មុខរបរ​ធ្វេីស្រែ​ នៅភូមិបឹងមាលា​ ឃុំបឹងមាលា​ ស្រុកស្វាយលើ​ ស្លាប់នៅម៉ោង១៦,00នាទី​ មូលហេតុ​ កេីតជំងឺទាចទឹក។
៣- ឈ្មោះ​ យ៉ង់​ សំណាង​ ភេទ​ប្រុស​ អាយុ​ ៥៤ឆ្នំា​ មុខរបរ​ធ្វេីស្រែ​ នៅភូមិបឹងមាលា​ ឃុំបឹងមាលា​ស្រុកស្វាយលើ​ ស្លាប់នៅ​ម៉ោង​១៦.០០នាទី​ មូលហេតុ​ ខ្យល់គ​រ។ សមត្ថកិច្ចបន្តថាករណីខាងលើមិនពាក់ព័ន្ធរឿងផ្សេងនោះឡើយ។ជនរងគ្រោះធ្វេីបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋក្រីក្រចំនួន១២០គ្រួសាររស់នៅភូមិឃុំជីក្រែង ស្រុកជីក្រែង បានទទួលអំណោយពីអាជ្ញាធរខេត្តសៀមរាប នៅព្រឹកមិញនេះ។ការចែកអំណោយដល់ពលរដ្ឋនេះក្រោមវត្តមានលោកង៉ាន់ ភិរុណ អភិបាលរងខេត្តតំណាងលោកទៀ សីហា អភិបាលខេត្តសៀមរាប។លោកង៉ាន់ ភិរុណ បានមានមតិសំណេះសំណាល ផ្តាំផ្ញើសួរសុខទុក្ខនឹងការនឹករលឹកពីថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋខ្វះខាតក្នុងពេលជំងឺរាត ត្បាតកូវីត១៩នេះ នឹងណែនាំឲ្យជម្រុញរក្សាបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីរក្សាបាននូវសុវត្ថិភាព អនាម័យ និងទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន។

អំណោយមួយចំនួនដើម្បីចែក ជូនដល់បងប្អូន១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ០១យួរ ពូជបន្លែស្ពៃ ០៣កញ្ចប់ មាន់ ២ក្បាល ពងមាន់ ០១ប្រអប់ និងមីចំនួន ០១កេស។ឆ្លៀតក្នុងឱកាសនោះផងដែរ​ លោកង៉ាន់ ភិរុណ បានចូលថ្វាយបង្គំព្រះក្នុងព្រះវិហារវត្តព្រះឥន្ទឧស្សាហ៍​ ហៅវត្តជីក្រែង​ និងបានចូលបច្ច័យចាប់មគ្គផលក្នុងការកសាងព្រះវិហារចំនួន​៣០០ដុល្លារ​ និងជាវរូបសំណាក់គ្រុឌចំនួន​២​ អមសងខាងជណ្តើរខាងជើងនៃព្រះវិហារ​ ដែលគិតជាថវិកាចំនួន​១៦០០ដុល្លារអាមេរិក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២០

ខេត្តសៀមរាប៖ បុរសញៀនសុរាម្នាក់ត្រូវបានសមត្ថកិច្ចអះអាថបានដេកស្លាប់។

ហេតុការណ៍នៅវេលាម៉ោង០៦ព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០ នៅចំណុចក្រុមទី០១ភូមិ​ឃុនរាម​ឃុំ​ឃុនរាម​ ស្រុក បន្ទាយស្រី ខេត្តសៀមរាប។

ជនរងគ្រោះ​ឈ្មោះ​ ចាប វ​ន ភេទប្រុសអាយុ៥០ឆ្នាំរស់នៅភូមិកើតហេតុខាងលើ។ សមត្ថកិច្ចថាមូលហេតុ​ជនរងគ្រោះញៀនស្រាស្រវឹងជាប្រចាំ។

តាមការពិនិត្យរបស់ជំនាញពុំមានស្លាកស្នាមពាក់ព័ន្ធ​នឹង​បទ​ល្មើស​ឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page215 Page216 Page217 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×