Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

ខេត្តសៀមរាប

Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ខេត្តសៀមរាប៖មុខផ្សារលើធំថ្មី ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ០៦ ដោយកន្លងទៅតែងតែមានការកកស្ទះចរាចណ៍ជាញឹកញាប់ ត្រូវបានកែលម្អឡើងវិញ។
មន្ត្រីខេត្តបានឲ្យដឹងថាក្រុមការងារចម្រុះរដ្ឋបាលខេត្តបាន​ និងកំពុងដំណេីរការកែលម្អ​សោភ័ណភាព និង​រៀបចំទីតាំងចំណតរថយន្តធុនតូច​សងខាងផ្លូវជាតិលេខ៦​មុខផ្សារលេីធំថ្មី​ ភូមិបន្ទាយចាស់​ សង្កាត់​ស្លរក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

ការកែលម្អសោភ័ណភាព និង​រៀបចំទីតាំងចំណត់រថយន្តធុនតូចនៅផ្លូវផ្សារលេីនេះ ជាគម្រោងរបស់​រដ្ឋបាលខេត្ត។
សូមបញ្ជាក់ថា​ គម្រោង​កែលម្អសោភ័ណភាព និងរៀបចំទីតាំងចំណត រថយន្តធុនតូចនេះនឹងរុះរេីចិញ្ចេីម ផ្លូវក្រាលការ៉ូឡា ហេីយជំនួសដោយកៅស៊ូបេទី​មAC​ ព្រមទាំង​មានគំនូសសញ្ញាសម្រាប់ចតរថយន្តនៅក្នុងប្រឡោះចតដោយមានសណ្ដាប់ធ្នាប់​ និងរបៀបរៀបរយផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មិថុនា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាស្ត្រីម្នាក់ត្រូវបានគោយន្តកន្រ្តៃបុកបណ្ដាលឲ្យស្លាប់។
ហេតុការណ៍បានកើតឡើងវេលាម៉ោង៧និង២០នាទីថ្ងៃទី០៥ខែឧសភាឆ្នាំ២០២០នៅលើផ្លូវលំក្រាលកៅស៊ូក្នុងភូមិស្រះ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងគោយន្តកន្រ្តៃនិងមនុស្សដើរ។ គោយន្តកន្រ្តៃម៉ាកគូបូតាពណ៌ក្រហមបើកបរដោយឈ្មោះចក់ ខេន ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិត្រពាំងប្ញស្សី ឃុំរើល ស្រុកពួក ខេត្តសៀមរាប។ បើកបរទិសដៅពីត្បូងទៅជើងបានបុកនិងជនរងគ្រោះឈ្មោះសុិន សែត ភេទស្រី អាយុ៨៣ឆ្នាំ រស់នៅភូមិស្រះ ឃុំរើល ស្រុក ពួក ខេត្តសៀមរាប។ បានដើរឆ្លងផ្លូវ បណ្តាលអោយ(ស្លាប់)។
សមត្ថកិច្ចថាមូលហេតុជនរងគ្រោះឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅវាស់វែងធ្វើកំណត់ហេតុផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មិថុនា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់ ចុកពោះរហូតស្លាប់។ហេតុការណ៍បានកើតឡើងនៅវេលា​ម៉ោង១១និង៣០នាទី​ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០​ នៅភូមិព្រះអង្គធំ​ ឃុំខ្នងភ្នំ ស្រុក​ស្វាយលើ។

សមត្ថកិច្ចបានបន្តថាជនរងគ្រោះ ឈ្មោះ​ហ៊ីង​ ហេង អាយុ៤៦ឆ្នាំ​មុខរបរ​លក់ដូរ នៅភូមិព្រះអង្គធំ​ ឃុំខ្នងភ្នំ ស្រុក​ស្វាយលើ។បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុជនរងគ្រោះចុកពោះ​​រហូតដល់ស្លាប់តែម្ដង។ ក្រោយកើតហេតុសមត្ថកិច្ចចុះពិនិត្យនិងបានប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរបានឲ្យដឹងថាគិតត្រឹម​ថ្ងៃទី​០៤ខែមិថុនា​ឆ្នាំ​២០២០​ ក្រុមការងារចម្រុះរដ្ឋបាលខេត្តបាន​ និងកំពុងដំណើរការដាក់លូរំដោះទឹកអមសងខាងផ្លូវ​មុខកាត់​១ម៉ែត្រ​ចាប់ពីចំណុចផ្លូវក្រវ៉ាត់ក្រុង​ទៅផ្លូវកែងដើម​ក្រសាំង​(កែងផ្លូវBBU)​កាត់មុខផ្សារក្រោម​ប្រវែង​ ១៦៤០ម៉ែត្រ​ ព្រមទាំង​ជួសជុល​លុបសំបុកមាន់ កែលម្អ និងរៀបចំទីតាំងចំណតរថយន្តធុនតូច​។

អាជ្ញាធរបានបន្តថាការជួសជុល​កែលម្អ​ដាក់លូរំដោះទឹក​អមសងខាងនិង​រៀបចំទីតាំងចំណត់រថយន្តធុនតូចនៅផ្លូវផ្សារក្រោមនេះ​ជាគម្រោងរបស់រដ្ឋបាលខេត្ត។បើតាមអាជ្ញាធរបញ្ជាក់ថាទិសដៅការងារឆ្នាំ២០២០រដ្ឋបាលខេត្តសៀមរាប​ បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាពតាមរយៈសេចក្តីសម្រេចសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់រដ្ឋបាលខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាមានជនមិនស្គាល់មុខបានកាត់សោទ្វារកុដិព្រះសង្ឃ លួចយកលុយបាន គេចខ្លួនដោយសុវត្ថិភាព។

អំពើលួចដោយមានស្ថានទម្ងន់ទោស(គាស់ទំលុះទំលាយ)បានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ នៅចំណុច វត្តគោកធ្លក  ភូមិគោកធ្លក  ឃុំគោកធ្លកលើស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងនៅមុននេះបន្តិចថាករណីនេះបង្កដោយជនមិនស្គាល់អត្តសញ្ញាណ បានលួចធ្វើសកម្មភាពកាត់សោទ្វារកុដិព្រះសង្ឃព្រះនាម ស៊ុយ ហ៊ីង ព្រះជន៧៧វស្សា ដែលគង់នៅក្នុងវត្តខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថាសម្ភារបាត់បង់លុយចំនួន១.៦០០.០០០រៀល។ចំពោះហេតុការណ៍នេះជនសង្ស័យបានបន្សល់វត្ថុតាង ទុកនៅចំណុចកើតហេតុមាន៖ញញួរ០១ ដង្កាប់០១ ដែក១៦លីប្រវែង៣ម៉ែត្រ០១ដើមនិងសោបាក់ចំនួន០២ផងដែរ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនបាត់តែម្ដង។បើតាមសមត្ថកិច្ចថាមូលហេតុដោយព្រះសង្ឃខាងលើនៅពេលដល់ម៉ោងឆាន់បាយ បានចេញទៅឆាន់នៅកុដិផ្សេង ដោយមិនមានព្រះសង្ឃនៅចាំកុដិនោះទេ។ទោះយ៉ាងណាពាក់ព័ន្ធករណីនេះសមត្ថកិច្ចបានបញ្ជាក់ផងដែរថាបច្ចុប្បន្នកម្លាំងសមត្ថកិច្ចស្រុកបានចុះទៅដល់កន្លែងកើតហេតុ និងកំពុងស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាដើម្បីយកមកអនុវត្តន៍តាមផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ខេត្តសៀមរាប៖ បុរសម្នាក់បានចងកសម្លាប់ខ្លួនបង្កឲ្យមានការភ្ងាក់ផ្អើល។

ហេតុការណ៍បានកើតឡើងម៉ោង២៣និង៣០នាទី ថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២០ នៅចំណុចភូមិខ្ចាយ ឃុំសសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាបវាលស្រែ
ចម្ងាយពីផ្ទះប្រហែល៥០ម៉ែត្រ។ សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះធ្វើអត្តឃាតសម្លាប់ខ្លួនឯង និងខ្សែលីឡុងលើដើមកាស្យា កំពសពីដី១,៨០ម៉ែត្រ។
ជនរងគ្រោះឈ្មោះ ថិក ពេច ភេទប្រុសអាយុ២៨ឆ្នាំ នៅភូមិឃុំកើតហេតុ។ មុខរបរកម្មករ។

មូលហេតុ គេជាមនុស្សញៀនស្រាវង្វែងបាត់បង់ស្មារតី ធ្លាប់រត់ចងកម្ដងរួចមកហើយ។ ការសន្និដ្ឋាន៖ក្រោយពីការពិនិត្យករណីខាងលើពុំពាក់ព័ន្ធបទឃាតកម្មទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង១១និង៤០នាទីមានករណីមនុស្សស្លាប់ ឈ្មោះ លេម ហើង ភេទស្រីអាយុ២៤ឆ្នាំនៅភូមិកំប្លើបឃុំគោកដូង ស្រុកអង្គជុំ។ មូលហេតុមានជម្ងឺប្រចាំកាយយូរឆ្នាំហើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ខេត្តសៀមរាប៖ សមត្ថកិច្ច ស្រុកអង្គរជុំបានឲ្យដឹងថាបុរសម្នាក់បានស្លាប់ដោយជំងឺប្រចាំកាយ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២០នៅភូមិគោកចាន់ ឃុំតាសោម ស្រុកអង្គរជុំ។ ជនរងគ្រោះឈ្មោះ ច្រឹក លឺ អាយុ ៥៧ឆ្នាំ រស់នៅភូមិគោកចាន់ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថាមនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសដោយគ្រោះថ្នាក់ចរាចណ៍។

ហេតុការណ៍បានកើតឡើងថ្ងៃទី០៤ ខែឧសភាឆ្នាំ២០២០វេលាម៉ោង ១និង៣០នាទី នៅលើផ្លូវ ជាតិលេខ៦៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១០លេខ១១ ចំណុចខាងជើងថ្នល់ដាច់ចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រភូមិកំបោរ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ សមត្ថកិច្ចបានបន្តថាករណីនេះគឺរថយន្តម៉ាកកាម៉ារីពណ៌ស្លែពាក់ស្លាកលេខ ភ្នំពេញ២H.១២៦៧បើកបរដោយឈ្មោះ អូន ធន ភេទប្រុស អាយុ២១ឆ្នាំ(ស្លាប់) ក្នុងទិសដៅពីជើងទៅត្បូង មានអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ណែម ណាក់ អាយុ៤៥ឆ្នាំ(រងរបួសធ្ងន់) អ្នកទាំងពីររស់នៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ បានបុកគោយន្តកន្ត្រៃម៉ាកគូបូតាពណ៌ក្រហមពីក្រោយបើកបរដោយឈ្មោះ វុធ យ៉ាន ភេទ ប្រុស អាយុ៣០ឆ្នាំរស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុកម៉ោងឬស្សីខេត្តបាត់ដំបង និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ អួច សម្ផស្ស ភេទស្រីអាយុ៣៣ឆ្នាំរស់នៅ ភូមិឃុំជាមួយគ្នាបើកបរក្នុងទិសដៅស្របទិសគ្នាពីជើងទៅត្បូង។
សមត្ថកិច្ចបានបញ្ជាក់ថារថយន្តកាមរីបានរេចង្កូតទៅខាងឆ្វេងដៃទៅបុកនឹងរថយន្តធំB២ពណ៌ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ ៣A៣១៣២ ដែលបើកបរដោយឈ្មោះ អ៊ាត សុធី ភេទប្រុស អាយុ៥៤ ឆ្នាំ(រត់គេចខ្លួន)រស់នៅ ភូមិស្រែស្ពៃ ឃុំអូររាំងឪស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលបើកបរច្រាស់ទិសគ្នាពីត្បូងទៅជើង ដែលមានរួមដំណើរនៅក្នុងរថយន្តចំនួន០៦នាក់។

១/.ឈ្មោះចាន ដូង ភេទប្រុសអាយុ២០ឆ្នាំ
២/.ឈ្មោះ យូ យ៉ាង ភេទប្រុអាយុ២០ឆ្នាំ
៣/.ឈ្មោះយ៉ាន យ៉នភេទប្រុស អាយុ២០ឆ្នាំ
៤/.ឈ្មោះ ស្រី ស្រះភេទប្រុស អាយុ២០ឆ្នាំ
៥/.ឈ្មោះ រ៉េន ហាក់ ភេទប្រុសអាយុ៣៤ឆ្នាំ
៦./ធឿន វុធ ភេទប្រុសអាយុ ១៨ឆ្នាំរស់នៅភូមិបល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមួយគ្នា។

បើតាមសមត្ថកិច្ចថាក្នុងហេតុការណ៍នេះបណ្តាលអោយស្លាប់មនុស្សម្នាករបួសម្នាក់ ខូចខាតរថយន្តធ្ងន់២គ្រឿងនិងគោយន្តកន្ត្រៃ១គ្រឿង។
មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តម៉ាកកាម៉ារី បើកមានល្បឿនលឿន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២០

ខេត្តសៀមរាប៖បុរស០២នាក់ត្រូវបាននគរបាលសង្កាត់ជ្រាវ នៃអធិការក្រុងសៀមរាបឃាត់ខ្លួន ករណីគ្រឿងញៀន។
ហេតុការណ៍បានធ្វើឡើងនៅថ្ងៃទី០៣ខែមិថុនាឆ្នាំ ២០២០វេលាម៉ោងប្រហែល១៧និង០០នាទីស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវក្រុងសៀមរាប។
ជនសង្ស័យ ១.ឈ្មោះសេង សារ៉ាត់ អាយុ៣៣ឆ្នាំ ស្នាក់នៅបណ្ដោះអាសន្នភូមិខ្នារ សង្កាត់ជ្រាវក្រុងសៀមរាប។ ២.ឈ្មោះ មាស បូរ៉ា អាយុ២៥ឆ្នាំ ស្នាក់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប។សូមបញ្ជាក់ថាជនសង្ស័យជាប់ពាក់ព័ន្ធនឹងមានសាធាតុញៀនក្រោយធ្វើតេស្តពិនិត្យទឹកនោម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២០

ខេត្តសៀមរាប៖សំណុំរឿងព្រហ្មទណ្ឌ ដែលដើមបណ្តឹងប្តឹងទាមទារសំណង ១២០ម៉ឺនដុល្លារតុលាការសម្រេចប្រកាសសាលក្រមខាងមុខនេះ។
អង្គសវនាការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០២០ ដែលមានលោកមុយ សុភក្ត្រ័ ចៅក្រមជំនំុជម្រះ លោកស្រេង វុទ្ធា តំណាងអយ្យការនិងលោកទី សុខណាង ជាក្រឡាបញ្ជី ព្រមទាំងវត្តមានគូរភាគី។
ឆ្លងកាត់ការសាកសួររបស់តុលាការ និងផ្តល់សិទ្ធិដល់មេធាវីទាំងសងខាង ក្នុងការចោទប្រកាន់ដាក់ បន្ទុក និងឆ្លើយដោះបន្ទុក ដែលមានរយ:ពេលពេញមួយព្រឹករួចមក តុលាការបានសម្រេចប្រកាសសាល ក្រមនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។
ដើមបណ្តឹង នៃសំណុំរឿងព្រហ្មទណ្ឌលេខ១១៦ ចុះថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០១៩មានឈ្មោះស៊ីម ឈីវឈានពិសិដ្ឋ អតីត អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប។ ចំណែកចុងបណ្តឹងមានឈ្មោះគង់ មង្គល ប្រធានសហគមន៍បឹងពារាំង រួមនិងមន្ត្រីសហគមន៍០៤នាក់ទៀត។
លោកស៊ីម ឈីវឈានពិសិដ្ឋ ដើមបណ្តឹង បានថ្លែងតាមទូរស័ព្ទនារសៀលថ្ងៃទី៣ខែមិថុនានេះថា អង្គសវនាការបានចប់ហើយ។ តុលាការនឹងប្រកាសសាល ក្រមនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ។
លោកបន្តថា ក្នុងបណ្តឹង រូបលោកបានប្តឹងពីបទ (ឃាតកម្មដោយគុំនុំ គិតទុកជាមុន)។ ប៉ុន្តែ តុលាការបានចោទប្រកាន់ពីបទ(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស) តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។ មាត្រា២១៨នៃក្រមព្រហ្មទណ្ឌនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ តែតុលាការបែជាមិនចាប់ក្រុមជនដៃដល់ផ្តន្ទាទោសនោះទេ។ ផ្ទុយទៅវិញ បែជាផ្តល់សិទ្ធិក្នុងការឆ្លើយដោះបន្ទុកថែមទៀត។ លោក ពិ សិដ្ឋ បានបន្ថែមថា មិនចំពោះថាយ៉ាងណានោះទេ នៅថ្ងៃទី១៧ខែមិថុនាខាងមុខនេះ ប្រសិនបើសាល ក្រមចូលជាស្ថាពរ ដែលបានប្រកាសនោះ វាសាកសមអោយរូបលោកទទួលយកបាន លោកនឹងទទួលយក តែបើមិនអាចទទួលយកបាន(អយុត្តិធម៌)លោកនិងបន្តប្តឹងទៅសាលាឧទ្ធណ៍បន្តទៀត។
ដើមបណ្តឹងរូបនេះបញ្ជាក់ថា នៅតុលាការខេត្តសៀមរាបគឺប្តឹងទាមទារសំណង ១.២០០.០០០ដុល្លារតែបើបន្តប្តឹងទៅឧទ្ធណ៍ទៀត ត្រូវគិតរយ:ពេល។ក្នុង ១ខែទាមទារ២០.០០០ដុល្លារបន្ថែម គិតចាប់ពីថ្ងៃប្តឹង ចឹងទេបើមានរយ:ពេល១ឆ្នាំទើបចប់២០.០០០ដុល្លារគុណ១២ខែ។ ត្បិតពួកគេ(ក្រុមលោក គង់ មង្គល ) ព្រួតគ្នាវ៉ៃមកលើរូបលោកយ៉ាងព្រៃផ្សៃ កាលពីម៉ោង ជាង ៧យប់ ថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ កន្លងទៅ ក្នុងខណ:ដែលរូបលោកចុះទៅថតរូបភាពបទល្មើសនៅតំបន់បឹងពារាំង។
ដោយឡែកលោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង ក៏បានផ្តល់បទសម្ភាសន៍តាមទូរសព្ទ័ នៅព្រលប់ថ្ងៃនេះផងដែរថា អង្គសវនាការបានចប់ហើយ នៅថ្ងៃទី១៧ខែមិថុនាខាងមុខនេះ តុលាការនឹងប្រកាសសាលក្រម។ លោកបន្តថា ក្នុងអង្គសវនាការ មេធាវីខាងដើមបណ្តឹង សំណូមពរអោយតុលាការផ្តន្ទាទោសរូបលោកនិងមន្រីសហគមន៍០៤រូបទៀត។តែក៏ត្រូវបានមេធាវីរបស់លោក ស្នើសុំដល់តុលាការ អោយទម្លាក់ការចោទប្រកាន់នេះផងដែរ។ ការស្នើសុំនេះដោយសាដើមចម ដែលបណ្តាលអោយមានហិង្សាគឺ កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៩ វេលាម៉ោងជាង៧យប់ លោកពិសិដ្ឋដែលជាដើមបណ្តឹង បានចូលទៅកាន់បឹងពារាំង ជាតំបន់ដែលការពារត្រីមេពូជ សត្វស្លាបនិងសត្វល្មូន ដោយសហគមន៍ ដោយមិនមានការសុំសហការ។ គ្រានោះលោកពិសិដ្ឋ បានថត ឆ្នាំងបាយ និងកន្លែងដេករបស់មន្ត្រីសហគមន៍។ ក្រៅពីនោះក៏បានប្រកាស ប្រាប់មន្ត្រីសហគមន៍ថា រូបគេមកនេះគឺ បានការអនុញាតិពីអាជ្ញាធរក្រុង និងខេត្ត ដើម្បីមកប្រកាសរំលាយសហគមន៍ បឹងពារាំងចោល។ បន្ទាប់ពីឮពាក្យដូច្នេះ មន្ត្រីសហគមន៍ សួររកឯកសារដែលត្រូវរំលាយសហគមន៍ ហើយក៏មានការប្រកែករហូតផ្ទុះជាហិង្សាវាយតប់គ្នាតែម្តង។ចឹងទេការប្តឹងទារសំណងជាសិទ្ធិរបស់បុគ្គល តែរូបលោកជឿជាក់ទៅលើការស៊ើប អង្កេត និងការសម្រេចរបស់តុលាការ។
សូមបញ្ជាក់ថា ក្រោយបញ្ចប់សវនាការ នាថ្ងៃទី០៣ខែមិថុនា លោកស៊ីម ឈីវឈានពិសិដ្ឋ ដែលជាដើមបណ្តឹង  បានធ្វើការឡាយវីដេអូ នៅមុខតុលាការ ជេរប្រមាថ និងដាក់បណ្តាសារ ទៅលោកគង់ មង្គល យ៉ាងចាស់ដៃ។ប៉ុន្តែ គេមិនទាន់ឃើញការប្រតិកម្ម ឆ្លើយតប ដោយជេរប្រមាថ ពីគូរភាគីវិញនោះឡើយ។ ចឹងទេយ៉ាងណានោះ មហាជនដែលកំពុងតាមដានរឿងដ៏ក្តៅគគុកមួយនេះ ទន្ទឹងរងចាំមើលថា តើភាគីមួយណា មានវាសនាល្អជាង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចអះអាងថាបានដេកស្លាប់។ហេតុការណ៍បានកើតឡើងថ្ងៃទី០៣ខែឧសភាឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់​ នៅ​ចំណុច​ភូមិម្កាក់ ឃុំ​តាសោម​ ស្រុកអង្គរជុំ។
ជនរងគ្រោះ​ឈ្មោះ សាត់ រ៉េន អាយុ៣១ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចថាករណីនេះមូលហេតុ​ ផឹកស្រារាល់ថ្ងៃ ដេកហើយខ្យល់គរបណ្ដាលឲ្យស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page214 Page215 Page216 … Page236 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×