Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះវិហារ

ទីប្រឹក្សា ឆាវឆាវ ២៣ មីនា ២០២១

ខេត្តព្រះវិហារ៖លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមីនា ម្សិលមិញ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ខាន់ ឡា ជំនួយការការិយាយល័យផែនការសេនាធិការ ដែលទើបសម្រាលកូនរួច (សម្រាលដោយធម្មជាតិ សុខភាពល្អទាំងម្តាយនិងកូន) ព្រមទាំងយកនូវអំណោយជា ថវិកា និងគ្រឿងឧបភោគ រួមមាន៖ មេបញ្ជាការខេត្ត ឧបត្ថម្ភ ថវិកាផ្ទាល់ចំនួន៥០ម៉ឺនរៀល
-មូលនិធិរបស់ក្រុមយុវជនអាវុធហត្ថខេត្តចំនួន ៤០ម៉ឺនរៀល
-ទឹកដោះគោឆៅ ២យួរ
-ទឹកផ្លែឈើ ១កេស
-ទឹកសុទ្ធ១កេស៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២២ មីនា ២០២១

ខេត្តព្រះវិហារ៖ថៅកែភោជនីយដ្ឋាន «លុច សារីបៀរ» ត្រូវបានឃាត់ខ្លួនយកទៅសាកសួរករណីចាក់សោរបង្ខាំងទុកនារីអ្នកបំរើការងារម្នាក់មិនឲ្យចេញក្រៅ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាលោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារនៅវេលាម៉ោង១១នឹង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងនគរបាល ក្រុងព្រះវិហារ ចុះត្រួតពិនិត្យទីតាំងហាងផឹកស៊ីមួយកន្លែងយីហោ លុច សារី បៀរ ស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ក្នុងករណីបង្ខាំងមនុស្សទុកដោយខុសច្បាប់។

លោក វុធ សាវី ខេត្តព្រះវិហារ បានឲ្យដឹងថា ករណីនេះ ក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ ឈ្មោះ សួន ស្រីហៀង ភេទស្រីអាយុ២០ឆ្នាំ ស្នាក់នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ តាមទូរស័ព្ទ កាលពីវេលាម៉ោង១០ព្រឹកមិញថា ត្រូវបានថៅកែភោជនីយដ្ឋាន លុច សារីបៀ ឈ្មោះ អ៊ិន ប៊ុននឿន ភេទប្រុស អាយុប្រហែល២៧ឆ្នាំ បានបង្ខាំងខ្លួនមិនអោយចេញពីហាង តាំងពីយប់ថ្ងៃទី២១​ ខែមិនាម្សិលមិញ។

លោកបន្តទៀតថា លោកបានសុំគោលការណ៍ពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអយ្យការ អមសាលាដំបូងខេត្តព្រះវិហារ ក៏បានចុះត្រួតពិនិត្យទីតាំងកើតហេតុ ឃើញជាក់ស្តែងថា ទីតាំងហាងនេះបានចាក់សោរពីខាងក្រៅ។ ដូច្នេះហើយ សមត្ថកិច្ចក៏បានឆែកឆេរ រកឃើញមនុស្សស្រី ម្នាក់ នៅខាងក្នុងហាងនោះពិតប្រាកដមែន។

លោកបន្តថា តាមការផ្តល់ចម្លើយពីជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ ជាបុគ្គលិកបម្រើការងារ នៅក្នុងហាងមួយនេះ ប៉ុន្តែនារីរូបនេះបានសុំលាឈប់ពីការងារ ធ្វើឲ្យថៅកែហាងខឹង ក៏បានបង្ខាំង នាងមិនឲ្យចេញក្រៅតែម្តង តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ទើបរូបនាងដាច់ចិត្ត ទូរស័ព្ទសុំជួយ អន្តរាគមន៍ពីសមត្ថកិច្ច។

សូមបញ្ជាក់ថា មកដល់ពេលនេះ នារីរងគ្រោះត្រូវបានសមត្ថកិច្ចនាំមកកាន់ អធិការនគរបាលក្រុងព្រះវិហារ ដើម្បីសាកសួរបន្តជុំវិញរឿងនេះ។ ដោយឡែកម្ចាស់ហាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះវិហារផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៣ មីនា ២០២១

ខេត្តព្រះវិហារ៖មន្ត្រីឥណទាន អិលអូអិលស៊ី(ខេមបូឌា)ភីអិលស៊ី ម្នាក់បានស្លាប់ភ្លាមៗ ខណ:កំពុងបើកម៉ូតូ ត្រូវបានរថយន្តធុនធំបុកចំពេញទំហឹង។

គ្រោះថ្នាក់ចរាចណ៍នេះ បានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៥ និង៥៥នាទី លើផ្លូវជាតិលេខ៦៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៦-១០៧ ត្រង់ចំណុចផ្លូវកោងចុងភូមិដាន ក្នុងភូមិសាស្ត្រភូមិដាន ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។

សមត្ថកិច្ចស្រុកគូលែនបានប្រាប់ភ្នាក់ងារបណ្ដាញសៀមរាបប៉ុស្ដិ៍ ថារថយន្តបង្កម៉ាកហ្វុយសូ ប្រភេទវេអងពណ៌ខៀវ សឺមីរឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A 3441  ក្បាលពាក់ស្លាកលេខ ប៉ៃលិន 3A 5168 ខូចខាតស្រាល អ្នកបើកបររត់គេចពីកន្លែងកើតហេតុ មកឈប់រថយន្តប្លុងចោល នៅចំណុចដីឈ្មោះ ចក់សៀន ខាងកើតអធិការដ្ឋាននគរបាលស្រុកលែន ចម្ងាយប្រហែល៥០០ម៉ែត្រ និងចម្ងាយពីកន្លែងកើតហេតុ ប្រហែល៤៥០០ម៉ែត្រ ហើយតៃកុងក៏បានរត់គេចខ្លួនបាត់តែម្ដង។

សមត្ថកិច្ចបន្តថាជនរងគ្រោះឈ្មោះសូត ធា ភេទប្រុសអាយុ២០ឆ្នាំមុខរបរមន្ត្រីឥណទាន អិលអូអិលស៊ី (ខេមបូឌា)ភីអិលស៊ី សាខាខេត្តព្រះវិហារ មានស្រុកកំណើត ភូមិផ្លាក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។

បច្ចុប្បន្ននៅភូមិផ្លាក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ម៉ូតូម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ កំពង់ចាម1R 5288 ខូចខាតធ្ងន់។

បើតាមសមត្ថកិច្ចបញ្ជាក់ថា«មូលហេតុ មិនគោរពសិទ្ធិអទិភាព អ្នកបើករថយន្តបង្ក មកដល់ចំណុចផ្លូវកោង»ក៏ជ្រុលចង្កូត ចូលទៅចំណែកផ្លូវម៉ូតូ ហើយក៏បុកតែម្ដង។ករណីនេះកម្លាំងជំនាញចរាចរណ៍ បានសហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ធ្វើការប្រគល់សាកសពឲ្យទៅក្រុមគ្រួសារ និងប្រមូលយកវត្ថុតាងទាំងពីរ យកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកគូលែនដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៨ មីនា ២០២១

ខេត្តព្រះវិហារ៖ទីតាំងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើ និងបង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើ គ្មានលិខិតអនុញ្ញាត មួយកន្លែងស្ថិតនៅភូមិ ភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចព្រះវិហារចុះបង្ក្រាប។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ដោយមន្ត្រីព្រៃឈើ និងសហការជាមួយនាយកដ្ឋានប្រឆាំងចារកម្មក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួល ពីលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ។

ប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន ឈើធ្នង់បេង កកោះ ឈើកែច្នៃ ម៉ូទ័រខាត ជាច្រើនទៀត។

លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តខេត្តព្រះវិហារ បានថ្លែងប្រាប់សារព័ត៌មានថា វត្ថុតាង ខាងលើ នឹងយកមករក្សាទុក នៅរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៧ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី ២៧ កុម្ភៈ២០២១ នេះថាឈ្មួញរកស៊ីឈើ ពីអ្នកប្តីប្រពន្ធ បានទិញផ្ទះគ្រោង របស់ឈ្មោះ យាយអឿន ដោយកំពុងតែលើកដាក់លើឡានហើយនឹងដឹកចេញនៅយប់នេះ។ ទីតាំងឈ្មួញលើកឈើដាក់ឡាន នេះ នៅចំណុចភូមិបុះធំ ឃុំប្រមេរ ស្រុកត្បែងមានជ័យ។

សេចក្ដីរាយការណ៍បានបន្តថាឈើដែលឈ្មួញទិញនេះគឺប្រភេទឈើគ្រោងផ្ទះចាស់។ចំណែកឈ្មួញឈ្មោះ សែមវិរះ នឹងប្រពន្ធ ឈ្មោះ ញ៉ ធីតា រស់នៅភូមិតារេនជោ ឃុំអង្កាញ់ ស្រុកទ្រាំងខេត្ត តាកែវ។

បើតាមប្រភពបន្តថាឈ្មួញទាំងពីនាក់ប្តីប្រពន្ធនេះ កន្លងមក ធ្លាប់បានសមត្ថកិច្ច ចាប់រថយន្តយកចូល ទៅផ្នែករដ្ឋបាលព្រៃឈើ ម្តងរួចមកហើយ។ ដោយឡែកថ្ងៃនេះពួកគេលើកឈើឡើង ឡានធុនធំ នឹងដឹកជញ្ជូន តទៅខេត្តតាកែវ ដោយអះអាងថាមាន លិខិតអនុញ្ញាតពីខេត្តនឹងស្រុក។

ពាក់ព័ន្ធករណីនេះជំនាញរដ្ឋបាលព្រៃឈើថាដោយសារ សាលាក្រុង ស្នើសុំ ទើបមិនហានប៉ះពាល់ នឹងលើកលែងអោយមួយលើកនេះតែម្តង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page20 Page21 Page22 … Page35 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!