Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តមណ្ឌលគិរី

ទីប្រឹក្សា ឆាវឆាវ ៥ វិច្ឆិកា ២០២២

ខេត្តមណ្ឌលគិរី៖នៅទីបំផុត លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានបញ្ចប់តួនាទី លោក ប៉ែត ភក្រ្តា ប្រធានដែនជំរកសត្វព្រៃ ស្រែពក ណាមលៀរ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ទៅជាមន្ត្រីធម្មតា។

ការទម្លាក់តំណែង របស់លោក​ប៉ែត ភក្រ្តា នេះ ធ្វើឡើងតាមរបាយការណ៍ របស់អគ្គាធិការដ្ឋានក្រសួងបរិស្ថាន ដែលបានរកឃើញពីកំហុស ជាច្រើនរបស់ ប្រធានដែនជម្រកសត្វព្រៃ រូបនេះ ដែលបានរកឃើញថា បានប្រព្រឹត្តកំហុស និងការឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ព្រមទាំងយកឥទ្ធិពល និងអំណាច ក្នុងមុខតំណែងរបស់ខ្លួនទៅប្រើគំរាមកំហែង និងបំពានសិទ្ធិប្រជាពលរដ្ឋ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអ្នករាជការ។

ក្នុងលិខិតរបស់លោករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានស្នើសុំ ឲ្យ អភិបាលខេត្តមណ្ឌលគិរី បញ្ជប់មុខតំណែងលោកប៉ែត ភក្រ្តា ពីប្រធានដែនជម្រកសត្វព្រៃស្រែពក ណាំលៀរ មកជាមន្រ្តីធម្មតា។

លោកសាយ សំអាល់ ក៏បានជាក់លោកប៉ែត ភក្ត្រាណ ត្រូវមានវត្តមាន រាល់ថ្ងៃរាល់ម៉ោងធ្វើការ និងត្រូវគោរពអនុវត្តច្បាប់ បទបញ្ជា គោលការណ៍ និងការណែនាំអប់រំរបស់ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តផដែរ។ នេះបើយោងតាមលិខិតរបស់លោកសាយ សំអាល់ ផ្ញើជូនអភិបាលខេត្តមណ្ឌលគិរី ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៦ សីហា ២០២២

ខេត្តមណ្ឌលគិរី៖រថយន្តដឹកឈើមួយគ្រឿងបានក្រឡាប់បណ្ដាលអោយមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នៅវេលាម៉ោង ២៣និង១៥ នាទី ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ នៅចំណុចហួសស្នាក់ការ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៧៨ និង ៧៩ លើផ្លូវជាតិលេខ៧៦ ស្ថិតនៅ​ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្ដម៉ាកធុនដ្រា ពណ៌ស គ្មានស្លាកលេខ បើកធ្លាក់ផ្លូវដោយខ្លួនឯងក្នុងទិសដៅពីរកើតទៅលិច។

សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ អ្នកធ្វើដំណើរ
ទី១. អ្នកបើកបរឈ្មោះ ទេព ស្រស់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( ស្លាប់ )។

ទី២. អ្នករួមដំណើរឈ្មោះ សួ សុវណ្ណថា ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិថ្មីកណ្ដាល ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ( ស្លាប់ )។

ទី៣. អ្នករួមដំណើរឈ្មោះ ខៀវ សារុំ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួស )។

ទី៤. អ្នករួមដំណើរឈ្មោះ ស្រេង ផល្លី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួស )និងទី៥. អ្នករួមដំណើរឈ្មោះ គុជ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឆ្នែងក្នុង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( មិនមានរងរបួសទេ )។

ប្រភពបន្តថាមូលហេតុ​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងដោយសាររថយន្ដបើកបរក្នុងល្បឿនលឿន ដល់ផ្លូវកោងក៏រ៉េចង្កូតធ្លាក់ផ្លូវតែម្ដង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២១ មេសា ២០២២

ខេត្តមណ្ឌលគិរី៖អំពើពុករលួយ និងការឃុបឃិតគ្នា យូរឆ្នាំមកហើយ របស់លោក ប៉ែត ភក្រ្តា នាយកដែនជំរកសត្វព្រៃស្រែពក បានបើកកកាយជាបន្តបន្ទាប់។

អំពើពុករលួយរបស់លោក ប៉ែត ភក្រ្តា នាយកដែនជំរកសត្វព្រៃស្រែពក តាមរយៈ ឃុបឃិតជាមួយឈ្មួញឲ្យមានការកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ និងការកាប់រានដីព្រៃឈើជាដើម។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះហុង ភក្រ្តា ដែលគេស្គាល់ថាជាហ្វេសប៊ុករបស់លោកប៉ែត ភ័ក្រ្តា បានសរសេរថា” «ធម្មជាតិដ៏ស្រស់ស្អាតនិងមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបាន សម្រាប់មនុស្សជាតិ របស់ដែនជម្រកសត្វព្រៃស្រែពក មិនដឹងថាឆន្ទៈនិងឧត្តមគតិខ្ញុំ បាននូវការពារអ្នកបានយូរប៉ុណ្ណាទេ»។

លោកបានសរសេរទៀតថា «ឧត្ដមភាពត្រូវបានបាត់បង់នៅពេលដែលយើងប្រើសិទ្ធអំណាចលើសលុបនិងដោយកម្រោលក្នុងគោលបំណងទុច្ចរិតបម្រើមហិច្ឆតារបស់ខ្លួនទៅឈ្លានពានសិទ្ធិនិងអធិបតេយ្យអ្នកដទៃ»។

យោងសេចក្ដីរាយការណ៍បានលើកឡើងថា ឈ្មួញឈើភាគច្រើនសុទ្ធតែបង់ប្រាក់ឱ្យលោក ប៉ែត្រ ភក្រ្តា នាយកដែនជម្រកសត្វព្រៃស្រែពក មុនពួកគេធ្វើសកម្មភាពនឹងអ្វីមួយ។ឈ្មួញទាំងនោះមានដូចជាយាយរឿន និងប្អូនស្រី,យាយភាព,យាយខុម និងឈ្មួញឈ្មោះកៃដ…ដែលជាជនជាតិខ្មែរអ៊ីស្លាមសុទ្ធតែគេអ្នកធ្លាប់បង់លុយឲ្យលោកប៉ែត ភ័ក្រ្តា ក្នុងនោះការឃុបឃិតបិទភ្នែកឲ្យពួកឈ្មួញយាយរឿន និងប្អូនស្រីឈូសឆាយដីព្រៃជិត 1000 ហិកតាថ្មីៗតាមរបៀបពុករលួយ។

សេចក្ដីរាយការណ៍បានបន្តថា សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើថ្មីៗ នៅក្នុងតំបន់ដែនសមត្ថកិច្ច របស់លោកប៉ែត ភ័ក្រ្តា ស្ថិតនៅក្នុងនិយាមការN13,18,30.5,E107.. ជាដើម។ លោកនាយកដែនតែងតែនិយាយថា កម្លាំងរបស់លោកតិចមិនអាចបង្ក្រាបបទល្មើសបានទាំងស្រុងនៅឡើយ។ ប៉ុន្តែតែការកាប់បំផ្លាញឈូសឆាយរានដីព្រៃមិនមែនជារឿងតិចតួចលេងសើចមើលមិនឃើញនោះទេ។ ឈ្មួញយាយរឿន និងប្អូនស្រីឈូសដីព្រៃខ្ទង់ពាន់ហិកតា បើលោកភក្រ្តា ឆ្លើយថាមិនដឹងនោះ ហាក់កុហកមិនសម។

វិញការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកចោទប្រកាន់ ទៅលើឈ្មួញឈ្មោះ ចែ រឿន ថាជាឈ្មួញរកស៊ីដឹកឈើ ត្រូវបានស្ត្រីឈ្មោះរឿននេះ ធ្វើការបដិសេធ តាមរយ:មេធាវីឲ្យបំភ្លឺសាធារណមតិថា ចែរឿន(ប្រហែលឈ្មោះក្នុងសៀវភៅគ្រួសារ)គ្រាន់តែជឿប្រជាពលរដ្ឋធម្មតាមិនពាក់ព័ន្ធនឹងរបររកស៊ីឈើអ្វីឡើយហើយក៏មិនមានពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃអ្វីនោះដែរ។ នេះជាការលើកឡើងរបស់លោកមេធាវី។

បើទោះបីមានការបកស្រាយបំភ្លឺយ៉ាងនេះក្ដី
ប្រជាពលរដ្ឋ នៅតែមានការសង្ស័យថា ស្ត្រីឈ្មោះរឿន គឺជាឈ្មួញរកស៊ីដឹកជញ្ជូនឈើដ៏ធំមួយរូបប្រចាំខេត្តមណ្ឌលគិរី ដែលធ្វើសកម្មភាពដឹកជញ្ជូនចេញពី ដែនជម្រកសត្វព្រៃស្រែពក។

អង្គភាពសៀមរាបប៉ុស្តិ៍ នៅរសៀលថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២២ នៅពុំទាន់ទទួលបានការបំភ្លឺពីលោក ប៉ែត ភក្រ្តា នាយកដែនជំរកសត្វព្រៃស្រែពក នៅឡើយទេជុំវិញការចោទប្រកាន់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៦ កុម្ភៈ ២០២២

ខេត្តមណ្ឌលគិរី៖​សមត្ថកិច្ចបានបំបែកក្ដី ដោយបុរស៦នាក់ត្រូវបានចាប់ខ្លួនករណីឃាតកម្ម​ សម្លាប់មនុស្សចំនួន​៥នាក់​ និងរបួសធ្ងន់​ម្នាក់។

ការចាប់ខ្លួនធ្វើឡើងថ្ងៃទី០៥​ ខែកុម្ភៈ​ ឆ្នាំ២០២២​ វេលាម៉ោង១៨​ ដោយនគរបាលខេត្តមណ្ឌលគិរី​ សហការ ជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ នគរបាលបច្ចេកទេស​ និងវិទ្យាសាស្ត្រ​ តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់​ របស់លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ​។

ករណីឃាតកម្ម​ សម្លាប់មនុស្សចំនួន​ ០៥នាក់​ និងរបួសធ្ងន់​ ម្ម្នាក់បានកើតឡើងកាលពីថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ២០២២​ វេលាម៉ោង​ ១១និង៣០​ នាទី​ នៅចំណុចស្រែចោទ​ ស្ថិតក្នុងភូមិ​មេប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​។

ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង៦ នាក់ ក្នុងនោះ​ ជនដៃដល់ចំនួន​ ៤​នាក់​ និងអ្នកបញ្ជាញុះញង់អោយសម្លាប់ចំនួន​ ០២​នាក់​ រួមមាន៖
១-ធី​ ម្ពៀត​ ហៅព្សឹត​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ ជនជាតិព្នង​ អ្នកផ្តេីមគំនិត​
២-រឹម​ ធា​ ភេទប្រុស​ អាយុ​២៧​ ឆ្នាំជនជាតិ​ ខ្មែរ​ (សហចារី)
៣-នឹម​ ខ្លាខឹន​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ជនជាតិខ្មែរ​ (សហចារី)
៤-ធី​ ព្យឹតភេទប្រុស​ អាយុ១៤​ ឆ្នាំ​ ជនជាតិព្នង​ (សហចារី)
៥-ក្លឹង​ ចន្ធី​ ភេទប្រុស​ អាយុ៤០​ ឆ្នាំ
ជនជាតិ​ ព្នង​ (បញ្ជាអោយសម្លាប់)
៦-នួន​ វណ្ណា​ ភេទប្រុស​ អាយុ៥៤​ ឆ្នាំ​ ជនជាតិខ្មែរ​ (បញ្ជាឲ្យសម្លាប់)។
​
ជនសង្ស័យទាំង​៦​នាក់​ ស្នាក់នៅភូមិឡៅកា សង្កាត់សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី​។ ជនសង្ស័យបានឆ្លេីយសារភាពថា​ មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង៥​នាក់​ និងរងរបួសម្នាក់ ដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះជា​ អាបធ្មប់។ បច្ចុប្បន្នកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៥ វិច្ឆិកា ២០២១

ខេត្តមណ្ឌលគិរី៖លោកគន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា ដើម្បីជាការឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន អតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ លោកបានណែនាំ និងស្នើដល់អាជ្ញាធរ សមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសុខទុក្ខការលំបាក ក្នុងជីវភាពរស់នៅរបស់បងប្អូនក្រុមគ្រួសាររបស់អតីតយុទ្ធជនឲ្យបានល្អថែមទៀត។ ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល មេឃុំ សង្កាត់ ត្រូវចាត់មន្ត្រីរបស់ខ្លួនណាម្នាក់ឲ្យកាន់ការងារ អតីតយុទ្ធជន និងក្តាប់ស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីយុទ្ធជន ឲ្យបានច្បាស់លាស់ ដើម្បីធានាថាបងប្អូនយើងទទួលបាន នូវការយកចិត្តទុកដាក់ និងភាពកក់ក្តៅពីប្រមុខរាជរដ្ឋាភិបាល។ ពីព្រោះការលះបង់សាច់ស្រស់ឈាមស្រស់ របស់បងប្អូនអតីតយុទ្ធជន មានគុណបំណាច់មិនអាចកាត់ថ្លៃបានឡើយ ចំពោះប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ។

លោកគន់ គីម បានស្នើសុំឱ្យគណ:កម្មាធិការ អាជ្ញាធរក្រុង/ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ បន្តចុះពិនិត្យ ឈ្វេងរកដីសម្បទាសង្គមកិច្ច  ដើម្បីចែកជូនអតីតយុទ្ធជនយើង ដែលគ្នានដី ផ្ទះស្នាក់នៅពិតប្រាកដ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូល រួមកាត់បន្ថយភាពក្រីក្រផងដែរ។

លោកថ្លែបបែបនេះនៅរដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកមិញនេះ ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី។

លោកគន់ គីម ក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះមន្រ្តីរាជការ ក៏ដូចជាសមាជិកអតីតយុទ្ធជនទាំងអស់ គឺសម្ដេចទាំងទ្វេរ មិនដែលភ្លេច ឬបោះបង់ចោលបងប្អូនអតីតយុទ្ធជនទេ ហើយសម្តេចនឹកឃើញជានិច្ចចំពោះអតីកាល ដែលធ្លាប់រួមអាវុធជាមួយគ្នាព្រោះសម្តេចក៏ជាជនពិការ ដោយសារសង្គ្រាមម្នាក់ផងដែរ។ 

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី លោក ថង សាវុន ដែលត្រូវផ្ទេរភារកិច្ចពីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគិរី ទៅបំពេញភារកិច្ច ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី រីឯលោម ស្វាយ សំអ៊ាង ដែលត្រូវផ្ទេរភារកិច្ចេពីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តមណ្ឌលគិរី ទៅបំពេញផ្ទេរភារកិច្ច ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តស្ទឹងត្រែង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 Page2 Page3 … Page6 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!