Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ព័ត៌មានចរាចរណ៍
  • ព័ត៌មានព្រៃឈើ
  • សន្តិសុខសង្គម
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រៃវែង

ទីប្រឹក្សា ឆាវឆាវ ១៨ មករា ២០២៥

ខេត្តព្រៃវែង៖ទីតាំងល្បែងស៊ីសងដ៏ធំមួយកំពុងដំណើរការលេងជាចំហរ ករណីនេះអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធមិនទាន់ចុះបង្ក្រាបនៅឡើយ។

ប្រភពបានឲ្យដឹងថា ម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ នៅក្នុងរបងស័ង្កសីព័ណ៌ខៀវ១កន្លែងស្ថិត នៅភូមិកគោឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលកំពុងដំណើរការសព្វថ្ងៃនេះ មានអ្នកមានល្បែង ចូលមកលេងល្បែងជល់មាន់ និងល្បែងខុសច្បាប់ច្រើនប្រភេទផ្សេងៗទៀត យ៉ាងគគ្រឹកគគ្រេង ចំណែកអាជ្ញាធរជំនាញពាក់ព័ន្ធនឹងរក្សារភាពស្ងប់ស្ងាត់មិនទាន់ហ៊ានចុះបង្ក្រាបនៅឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ បាននិយាយថា ប្រសិនបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ រវាងម្ចាស់ទីតាំងហ្នឹងអាជ្ញាធរជំនាញពាក់ព័ន្ធនោះទេ ទីតាំងល្បែងសុីសងដ៏ធំមួយនេះមិនអាចដំណើរការដោយរលូនបានឡើយ។

ប្រភពបន្ថែមទៀតថា ក្តីកង្វល់ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំងចំពោះសុខទុក្ខ និងសុវត្ថិភាពគ្រួសារ របស់ពួកគាត់ ដោយហេតុថា ទីណាមានល្បែងស៊ីសង ទីនោះមិនយូរ,មិនឆាប់ទេ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជាចោរលួច,ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សាក្នុងគ្រួសារមិនខានឡើយ។

ជុំវិញករណីនេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន ឆន ស្នងការនគរបាលខេត្តព្រៃវែង នៅឡើយទេករណីល្បែងស៊ីសងមួយកន្លែងនេះ។

ទោះជាយ៉ាងប្រជាពលរដ្ឋសំណូមពរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន ឆន ស្នងការនគរបាលខេត្តព្រៃវែង ចុះត្រួតពិនិត្យ និងបង្ក្រាប ទីតាំងល្បែងជល់មាន់ និងល្បែងខុសច្បាប់គ្រប់ប្រភេទផ្សេងៗខាងលើនេះផង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៤ វិច្ឆិកា ២០២៤

ដំណើរការនៃការកាត់ប្លង់ដី (អចលនទ្រព្យ) ផ្ទេរកម្មសិទ្ធិពីម្ចាស់​ដីដើម មកឈ្មោះអ្នកទិញ ហើយ​អ្នក​មិ​នច​ង់​ចំ​ណា​យ​ប្រាក់​ច្រើន​ក្នុងការស្នើសុំភ្នាក់ងារសុរិយោដីអោយជួយរត់ការឱ្យនោះ អ្នកគួរ​ស្វែងយល់ពីនីតិវិធីនៃការ​កាត់​ប្លង់ដី( ប្លង់​រឹង​ )នេះឱ្យបានច្បាស់ និងត្រូវ​ធ្វើទៅតាមដំណាក់​កាលៗរួម​មានដូចខាងក្រោម ៖

ដំណាក់​កាលទី ១. អ្នកទិញត្រូវនាំម្ចាស់ដីដើម ទាំងប្តីប្រពន្ធ និង​សាក្សីម្នាក់ ដោយភ្ជាប់ជាមួយប្លង់​ដី​ច្បា​ប់ដើ​​ម​ អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំង​អ​ត្ត​ស​ញ្ញា​​ណប័​ណ្ណអ្នកទិញ (ក្នុង​ករណីអ្នកទិញនៅលីវត្រូវធ្វើលិខិតបញ្ជាក់​ភាពនៅលីវភ្ជាប់ទៅជាមួយ) ទៅទីស្នាក់ការសុរិយោដីស្រុក​ដើម្បី​បំពេញ លិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួ​ច​ផ្តិត​មេដៃយល់​ព្រម​ទាំងអស់គ្នា។ បុគ្គលិកសុរិ​យោដីស្រុ​ក​​ជាអ្នកបំពេញលើឯកសារ​ពាក់ព័ន្ធទាំងអស់នេះ។

ដំណាក់​កាលទី ២. ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារ​ផ្ទេរសិទ្ធិ និងផ្តិតមេដៃ ចំពោះមុខ​បុគ្គ​លិក​សុ​រិ​​យោដៃរួច។ បន្ទាប់​មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់​ដី​ច្បាប់​ដើម និងឯកសារផ្ទេរសិទ្ធិ ទៅ​ជួប​​មេភូមិដើម្បីសុំហត្ថលេខាពីគាត់ រួចយកជួបមេឃុំដើម្បីសុំហត្ថលេខា បោះត្រា (មេភូមិ និងមេឃុំ​មាន​សិ​ទ្ធិ​ហ​​ត្ថលេខា និង​បោះត្រាតែ​លើ​លិខិត​ផ្ទេរ​សិទ្ធិ​ប៉ុណ្ណោះ ហើយលោកអ្នក​អាច​ជូនជាសាគុណ​ដល់​ពួ​ក​គា​ត់ខ្លះ​ទៅ​តា​ម​សណ្ដាន​ចិត្ត នេះមិនមែនជាអំពើពុករលួយនោះទេ)។ បន្ទាប់​មកទៀតត្រូវយកលិខិតលក់ផ្តាច់ ប្លង់​ដីច្បា​ប់​ដើម​ និង​ឯក​សារ​ផ្ទេរ​សិទ្ធិទៅប្រគល់ជូនប្រធានមន្ទីសុរិយោដីស្រុកវិញ ដើម្បីសុំ​ហត្ថលេខា​សម្រេច និ​ងបោះត្រា​ប​​ញ្ចប់​​​កា​រ​ផ្ទេ​រសិទ្ធិត្រឹមស្រុក។ តម្លៃសេវាសុរិយោដីស្រុកគឺចំនួន ២០ម៉ឺនរៀលក្នុងដីមួយប្ល​ង់ទោះ​​បី​​ធំ​ ​ឬតូ​ច​ប៉ុ​ណ្ណា​ក៏ដោយ ដែលជាប្រភេទដីកសិកម្ម ។

ត្រឹមដំណាក់កាលនេះ អាចជាដំណាក់កាល ៥០ភាគរយ​ នៃ​ដំណើរការផ្ទេរសិទ្ធិ ប៉ុន្តែប្លង់ដីដដែល គឺ​នៅ​តែ​ជា​ប់ឈ្មោះ​​​ម្ចាស់ដីដើមនៅឡើយ គ្រាន់តែមានលិខិតផ្ទេរសិទ្ធិ និងលក់ផ្តាច់​អម​ជាមួយ ដោយស្របច្បាប់ មានន័យអំណះអំណាងថា អ្នកបានទិញរួចហើយ។ អ្នកអាចបន្តដំណើរការកាត់ប្លង់ដីមក​ជាឈ្មោះអ្នក ដោ​យប​ន្តដំណាក់កាល​។ ចំពោះដំណា​ក់កា​លចុងក្រោយ ប្រសិន​បើអ្ន​​កច​ង់​បា​ន​ឈ្មោះ​នៅ​លើ​ប្ល​​ង់ដី​ដែល​អ្នក​បានទិញពីម្ចាស់ដើមដោយប្តូរឈ្មោះកម្មសិទ្ធិពីម្ចាស់ដើមមកជា ឈ្មោះអ្នកវិញ ម្ចាស់ដី ឬក៏ជាអ្នកទិញ ត្រូវ​យក​​លិខិតលក់ផ្តាច់ ប្លង់​ដី​ច្បាប់​ដើម និងឯកសារផ្ទេរសិទ្ធិ ដែ​ល​​​​បាន​ធ្វើ​រួចរាល់ពីមន្ទី​សុរិយោដីស្រុក យក​ទៅ​កាន់​មន្ទីរ​សុរិយោដីខេត្តដើម្បី​ត្រួតពិនិត្យ​ឡើងវិញ និ​ង​បោះត្រា​ប​​ញ្ជា​ក់​ថាមានឯកសា​រប​ញ្ជាក់​លិខិត​ស្នាម​គ្រប់​​គ្រាន់ និងអនុវត្តគ្រប់តាមនីតិវិធី។ ​រួច​ត្រូ​វយ​កលិ​ខិ​ត​ល​ក់​ផ្តា​ច់ ប្លង់​ដីច្បាប់ដើម និង​ឯក​សារ​ផ្ទេរ​សិទ្ធិ​ទៅ​បង់​ពន្ធប្រថាប់ត្រា ប្រាក់ ៤ភាគរយ នៃ​តម្លៃ​ដី​តា​ម​ច្បាប់​កំណត់​នៅឯ​អគ្គ​នាយ​ដ្ឋាន​ពន្ធដា​ខេត្ត ដោយ​រង​ចាំ​រយៈ​ពេលមួយខែ ដើម្បីវាយតម្លៃដីក្នុងតំបន់។

បន្ទាប់​ពីវា​យ​តម្លៃដី និងគណនាពន្ធប្រថាប់ត្រារួច ខាង​អគ្គ​នាយ​ដ្ឋានពន្ធដាខេត្ត នឹងទាក់ទងទៅម្ចាស់ដី ឬអ្នក​ទិ​ញ​ដើ​ម្បី​មក​បងពន្ធប្រថាប់ត្រា ៤ភាគរយ​ រួច​ដកយ​ក​លិ​ខិត​លក់​ផ្តាច់ ប្លង់​ដីច្បាប់ដើម និងឯក​សា​រ​ផ្ទេ​រ​សិទ្ធិ​ត្រ​ល​ប់​ម​ក​វិ​ញ ។ បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច ម្ចាស់​ដី ឬអ្នកទិញត្រូវយក​លិខិត​លក់ផ្តាច់ ប្លង់ដីច្បាប់ដើម និង​លិខិ​ត​​ផ្ទេរ​សិ​​ទ្ធិនោះទៅ​មន្ទី​សុរិ​យោដីខេត្តវិញ ដើម្បី​ចុះ​ហត្ថលេខា និងបោះ​ត្រា​ស​ម្រេ​​ច​ដោ​យជោ​គជ័​យ​ពីប្ល​​ង់ដី​ឈ្មោះ​ម្ចា​ស់ដើម មកឈ្មោះអ្នកទិញ ដោយ​បង់​ថ្លៃ​សេ​វាចំនួន ២០ម៉ឺនរៀល ដើម្បីចេញជាប្លង់ដីថ្មី ជា​ឈ្មោះ​ក​ម្មសិ​ទ្ធិ​រ​បស់​អ្នកទិញ ។ សូម​បញ្ជាក់ថា​ រយៈ​ពេល​ទទួ​ល​បានប្លង់ក្នុងអំឡុង​ប្រហែល ៦ខែ ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ៨ វិច្ឆិកា ២០២៤

សត្វក្រៀល គឺជាប្រភេទសត្វដែលកំពុងរងការគំរាមគំហែងក្នុងពិភពលោក ទិន្នន័យជំរឿននៅឆ្នាំ២០២៣-២០២៤ កម្ពុជាកត់ត្រាបានតែ ១៧៨ ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ននេះក្រុមអភិរក្សសត្វក្រៀលកម្ពុជាបាន និងកំពុងធ្វើការអភិរក្សសត្វក្រៀលដែលមានវត្តមានទូទាំងប្រទេស។ នេះបើតាមការឱ្យដឹងអង្គការ NatureLife នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

ដោយឡែកក្នុងរដូវកាលបន្តពូជឆ្នាំ២០២៤នេះ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជាដែនជម្រកសត្វព្រៃលំផាត់បានធ្វើការយ៉ាងសកម្មក្នុងការអង្កេតតាមដានស្វែងរកសំបុករបស់សត្វក្រៀល និងការការពារពិនិត្យតាមដានសំបុកពងកូនរបស់ពួកវាក្នុងដែនជម្រកសត្វព្រៃនេះ។ ជាលទ្ធផលគិតមកត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមការងាររបស់អង្គការ NatureLife បានកត់ត្រាសំបុករបស់សត្វក្រៀលចំនួន៥សំបុកហើយមានកូនសរុបចំនួន០៩ក្បាល បានហើរចេញពីសំបុកដោយជោគជ័យក្នុងអត្រា១០០ភាគរយ។

យោងតាមទិន្នន័យនេះបានបញ្ជាក់ឱ្យឃើញថាចំនួនសំបុកសត្វក្រៀលនៅដែនជម្រកសត្វព្រែដែលកំពុងអនុវត្តគម្រោងរេដបូកនេះមានចំនួនថេរបើប្រៀបធៀបទៅនឹងការរកឃើញឆ្នាំ២០២៣កន្លងមក។ នេះបានបង្ហាញថាដែនជម្រកសត្វព្រៃលំផាត់គឺជាទីជម្រកដ៏សំខាន់របស់សត្វក្រៀលក្នុងការគាំទ្រដល់ការរស់រានមានជីវិតក្នុងរដូវមិនបន្តពូជ និងក្នុងរដូវបន្តពូជ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១០ តុលា ២០២៤

សមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថាបុរសវ័យចំណាស់ម្នាក់ បានដាច់ខ្យល់ស្លាប់ ក្នុងផ្ទះសំណាក់បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុច ផ្ទះសំណាក់ស្រែមានលាភ ស្ថិតនៅលើដងផ្លូវជាតិលេខ៨ ក្នុងភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ មាន ឈ្មោះ សាំង ស៊ីន ភេទប្រុសអាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្ន មានគ្រួសារ ដោយរស់នៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។

សេចក្ដីរាយការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលទី០៨ ខែតុលានេះឈ្មោះ សាំង ស៊ីន បានចូល”ផ្ទះសំណាក់ស្រែមានលាភ “បន្ទប់លេខ៣ ដោយមួយសន្ទុះក្រោយមក នារី ដែលជាដៃគូរបស់គាត់ បានចូលមកតាមក្រោយ តាមការណាត់ ដើម្បីឡើងឋានសួគ៌ជាមួយគ្នា។

លុះ១ម៉ោងក្រោយមក នារីដែលជាដៃគូ ក៏បានចេញពីបន្ទប់ទៅមុនបាត់ទៅ ដោយបន្សល់ទុក បុរសរងគ្រោះ នៅក្នុងបន្ទប់តែម្នាក់ឯង ខណៈបុគ្គលិកផ្ទះសំណាក់ ក៏ពុំបានចាប់អារម្មណ៍នោះទេ។

រហូតដល់ព្រលប់ ថ្ងៃដដែល ផុតម៉ោងហើយនោះ នៅតែពុំឃើញបុរសខាងលើ ចេញពីបន្ទប់ដោយសង្ស័យ បុគ្គលិកផ្ទះសំណាក់ ឈ្មោះ សេង សុខនី ភេទស្រី ក៏បានដើរទៅមុខបន្ទប់  ដោយគោះទ្វារ និងបើកទ្វារ ដែលមិនចាក់គន្លឹះ ស្រាប់តែឃើញ ជនរងគ្រោះ ឈ្មោះ សាំង ស៊ីន ដេកស្លាប់លើពូកបាត់ទៅហើយ.និងរាយការណ៍ដល់សមត្ថកិច្ច។

រហូតដល់ព្រឹកទី០៩.១០.២០២៤ សមត្ថកិច្ចចំរុះ ដឹកនាំដោយព្រះរាជអាជ្ញារងខេត្តព្រៃវែង បានចុះធ្វើការពិនិត្យ និងធ្វើកោសលវិច្ឆ័យ.និងប្រគល់ស..ពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត។

ជុំវិញករណីនេះ សមត្តកិច្ចមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ សាំង ស៊ីន”គឺស្លាប់ដោយសារគាំងបេះដូង លេបថ្នាំសម្រើបអស់១គ្រាប់” ខណៈនារីជាដៃគូ ត្រូវគេបង្ហើបថា មានវ័យជាង៤០ឆ្នាំ នៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង នាងមានប្ដី ដែលកំពុងធ្វើការចំណាកស្រុក នៅប្រទេសថៃ។
បច្ចុប្បន្ន សាកសពឈ្មោះ សាំង ស៊ីន  កំពុងធ្វើបុណ្យតាមប្រពៃណីនៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៥ សីហា ២០២៤

លោកស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាល ចំពោះសភាពការណ៍ក្នុងសង្គម ជាពិសេសការព្យាយាមបង្កាត់ភ្លើងពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។

ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅថ្ងៃអាទិត្យនេះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកយកករណីប៉ុនប៉ង ធ្វើកុបកម្មរបស់ក្រុមប្រឆាំង កាលពីថ្ងៃទី១៨ សីហា មកពន្យល់ដោយបដិសេធចំៗ ចំពោះការលើកឡើងពីបុគ្គលមួយចំនួន ដែលទៅដើរនិយាយថា រាជរដ្ឋាភិបាល ហាក់ដូចជាត្រៀមលក្ខណៈជ្រុលហួសហេតុពេក ចំពោះព្រឹត្តិការណ៍នេះ។ បើតាមលោក ស សុខា ការមើលស្រាលសភាពការណ៍ នឹងផ្ដល់លទ្ធផលអាក្រក់ មិនខុសពីអ្វីដែលបាននឹងកំពុងកើតឡើងនៅប្រទេសបង់ក្លាដេស នោះទេ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា ព្រឹត្តិការណ៍ ១៨ សីហា ក្រុមជ្រុលនិយម បានបង្វែពីការធ្វើបាតុកម្ម ជំទាស់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ទៅជាការបំផុសចលនាផ្ដួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដោយផ្សព្វផ្សាយឱ្យយុវជន និងអ្នកមាននិន្នាការមិនពេញចិត្តរាជរដ្ឋាភិបាល ធ្វើដំណើរមកជួបជុំគ្នា នៅរាជធានីភ្នំពេញ រហូតមានមនុស្សមួយចំនួនតូច ត្រូវសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាង ដូចជា៖ អាវុធកែច្នៃ ដបសាំង និងបណ្ដាញទំនាក់ទំនងធ្វើសកម្មភាព។

លោក ស សុខា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំង នៃរដ្ឋបាលខេត្តព្រៃវែង ដែលអនុវត្តផែនការការពារសន្តិសុខ បានយ៉ាងល្អប្រសើរ រួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ដោយជោគជ័យការប៉ុនប៉ង ធ្វើកុបកម្មរបស់ក្រុមជ្រុលនិយម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 Page2 Page3 … Page17 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!