Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពត

ទីប្រឹក្សា ឆាវឆាវ ២៩ មករា ២០២៤

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានមានប្រសាសន៍ថា៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹម ហើយសកម្មភាពនេះបានបង្កើតឡើងរយៈកាលជាង ១០ឆ្នាំ មកហើយ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺទូទៅ, ជំងឺមាត់ធ្មេញ, សន្លាក់, ភ្នែក, បេះដូង និងសួត ជូនដល់ប្រជាពលរដ្ឋ ចំនួនប្រមាណ ៣.៥១២ នាក់ ស្មើនិង ៥.៣៨៤ ករណី ដែលរស់នៅក្នុងស្រុកជុំគិរី ខេត្តកំពត។

ពិធីនេះធ្វើនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញាធរ ពាក់ព័ន្ធយ៉ាងច្រើនកុះករ។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី តែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខ និងសុខភាព របស់បងប្អូន ប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវា ព្យាបាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត សហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម ដោយបេះដូង ដោយទឹកចិត្ត និងស្នាមញញឹម ហើយសកម្មភាពនេះបានបង្កើតឡើងរយៈកាលជាង ១០ឆ្នាំ មកហើយ។

សូមបញ្ជាក់ថា រាល់ការចំណាយទាំងអស់ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

ប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាព ទាំងអស់បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះលោកជំទាវបណ្ឌិត ដែលដឹកនាំក្រុមគ្រូពេទ្យជំនាញចុះមកព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃទៀតផង៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ៣១ សីហា ២០២៣

ភ្នំពេញ៖មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប.បានអះអាងថា សាច់បង្កកខូចគុណភាព ដែលឈ្មួញលួចនាំចូល តាមច្រករបៀង ប្រមាណ ៣២៥គីឡូក្រាម ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល។

ការដុតកម្ទេចចោលបែបនេះ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ដោយមន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពត សហការជាមួយសាខាគយនិងរដ្ឋាករខេត្តកំពត។

មន្ត្រីបានបន្តថាកាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យទំនិញ សាច់បង្កក មានសរុបចំនួន ៩កញ្ចប់ ស្មើនឹង ៣២៣គីឡូក្រាម។ ទំនិញទាំងនេះត្រូវបានឈ្មួញទុច្ចរិតលួចនាំចូលពីប្រទេសវៀតណាមតាមទូកនៃច្រករបៀងព្រែកចាក ខេត្តកំពត។

មន្ត្រីជំនាញបញ្ជាក់ថា យោងតាមលទ្ធផលនៃការត្រួតពិនិត្យ ទំនិញសាច់បង្កកទាំងនោះគឺខូចគុណភាព និងបានសម្រេចមតិជាឯកច្ឆន្ទជាមួយមន្ត្រីនៃសាខា គយនិងរដ្ឋាករ ដុតកម្ទេចចោលនូវទំនិញទាំងនោះ នៅទីតាំងដីតារាយន្តហោះចាស់ ក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដើម្បីការពារកុំឱ្យមានការចរាចរទំនិញខូចគុណភាពទាំងនោះទៅក្នុងទីផ្សារ។ គួរបញ្ជាក់ផងដែរថា មន្ត្រីជំនាញបាននិងកំពុងបន្តនីតិវិធីចំពោះឈ្មួញទុច្ចរិតនោះផងដែរ ស្របតាមច្បាប់ជាធរមាន៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៧ សីហា ២០២៣

ខេត្តកំពត៖ព្រៃលិចទឹកមួយស្ថិតនៅចំណុចកំពង់ត្នោតត្រូវបានរងកាកាប់បំផ្លាញយ៉ាងរង្គាល ដើម្បីពង្រីកយកដី ធ្វើកម្មសិទ្ធិយកទៅលក់ទៅឱ្យអ្នកផ្សេង។

ប្រជាពលរដ្ឋ រស់នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់អ្នកយកព័ត៌មានអោយបានដឹងថា ព្រៃលិចទឹកនៅតំបន់កំពង់ត្នោត ត្រូវបានអ្នកមានអំណាចកាប់បំផ្លាញអស់រាប់សិបហិកតា។ ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មានបានភ្ជាប់ទូរស័ព្ទ ទៅលោកចាន់ រិទ្ធប្រធាន មន្ទីរកសិកម្មរុក្ខា ប្រមាញនិងនេសាទខេត្តកំពត ដើម្បីសុំការបំភ្លឺបញ្ហាកាប់ឆ្កាព្រៃលិចទឹកនៅចំណុចភូមិឃុំខាងលើ ប៉ុន្តែទូរស័ព្ទរបស់លោកខលចូលហើយពុំមានអ្នកទទួល។

ចំណែកលោកសរ រិន្ទ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់អ្នកយកព័ត៌មាថា ចាំមើលលោកសួរ ទៅខាងសហគមន៍សិន។ ដោយឡែកអភិបាលស្រុកទឹកឈូ លោកអ៊ឹម ចន្ទ សោធន បានថ្លែនប្រាប់អ្នកយកព័ត៌មានថា ដីនោះបើតាមការស្ដាប់មើលទៅ ប្រហែលជាគេមានប្លង់ ខ្ញុំឲ្យអភិបាលរងទទួលបន្ទុកចុះទៅពិនិត្យមើលហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានលើកឡើងថា នៅតំបន់ឃុំកូនសត្វនេះ ភាគច្រើនតែងតែមានការឃុបបឃិតគ្នា រំលោភយកដីព្រៃលិចទឹក ហើយជួលកម្មករកាប់ឆ្ការ យកទៅលក់ឱ្យអ្នកផ្សេង ហើយអាជ្ញាធរនិងមន្ត្រីជំនាញហាក់បីមិនដឹងមិនឮអ្វីទាំងអស់។

ប្រជាពលរដ្ឋបានសូមអំពាវនាវ ទៅដល់ប្រមុខរាជរដ្ឋាភិបាលថ្មី និងលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាជួយពិនិត្យមើលករណីនេះផង បើនៅតែរក្សាភាពស្ងៀមស្ងាត់បែបនេះ ព្រៃលិចទឹករបស់រដ្ឋមួយចំនួន ត្រូវបានធ្លាក់ដល់ដៃជនខិលខូចជាក់ជាពុំខានឡើយ៕ដោយនាគខៀវ

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៦ សីហា ២០២៣

សមត្ថកិច្ចបានប្រាប់ថាស្ត្រីជនជាតិបរទេសម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួន។ ហេតុការណ៍ភ្ញាក់ផ្អើលនៅយប់ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៣ នៅត្រង់ចំណុចសួនច្បារ មាត់ព្រែក មុខផ្ទះសំណាក់ គ្វីន ហ៊ូម ស្ថិតនៅភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

សមត្ថកិច្ចបានបន្តថា ឈ្មោះ TONELLI GIULIA ភេទស្រី អាយុ27ឆ្នាំ ជនជាតិ អ៊ីតាលី ស្នាក់នៅសង្កាត់ កោះរុង ក្រុងកោះរុង ខេត្តព្រះសីហនុ(មកលេងខេត្តកំពត នៅវេលាម៉ោង ០៧:០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ហើយដល់ម៉ោង៣និង៣០នាទីយប់ ក៏ប្រទះឃើញជនរងគ្រោះធ្វើអត្តឃាត(ចងក) នឹងខ្សែនីឡុង បង្គោល ទង់ជាតិ(ដាក់តាមបណ្ដោមាត់ ព្រែក ) តែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យសាកសពរបស់ កម្លាំងការិយាល័យបច្ចេកទេស និងវិជ្ជសាស្រ្តកោសល្យវិច័យ ជនរងគ្រោះពិតជាស្លាប់ដោយសារចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសនោះទេ៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១៣ សីហា ២០២៣

បុរសម្នាក់ស្រវឹងស្រា ហើយ បើកបរគោយន្តកន្ត្រៃរអិលធ្លាក់ពីរគោយន្ត បណ្ដាលកិនក្បាលស្លាប់យ៉ាងអាណោចអាធម៌។

ហេតុការណ៍បានកើតឡើង នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិចេក ឃុំជំពូវន្ត ស្រុក ជុំគិរី ខេត្តកំពត ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯងជនរងគ្រោះឈ្មោះ លី ង៉ែត ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

ប្រភពបានបន្តថា ក្នុងហេតុការណ៍នេះ ក៏មានអ្នករួមដំណើរចំនួន២នាក់៖ ១ឈ្មោះ ឈិន ឆើត ២នឈ្មោះញិល វុធ ភេទ ប្រុស រស់នៅភូមិជាមួយគ្នា មិនមានរងរបួសនោះទេ។

បើតាមប្រភព ករណីនេះ មូលហេតុដោយសារ ជនរងគ្រោះ ស្រវឹងស្រា ហើយបើកបរគោយន្តល្បឿនលឿនក៏ រអិលធ្លាក់ពីរគោយន្តកិនស្លាប់តែម្ដង។

បច្ចុប្បន្ន វត្ថុតាងគោយន្ត និងសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ ជូនគ្រួសារសព៕

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 Page2 Page3 … Page9 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!