Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ ១៣ មេសា ២០២០

ខេត្តកំពង់ចាម៖លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី១២ខែមេសាឆ្នាំ២០២០បានចុះត្រួតពិនិត្យ កម្លាំងឈរជើងនៅតាមភូមិសាស្ត្រសំខាន់ៗ ចំនួន០៤គោលដៅរវាងព្រំប្រទល់ ខេត្តកំពង់ចាម ជាប់នឹងខេត្តចំនួន០២គឺខេត្តកំពង់ធំនឹងខេត្តត្បូងឃ្មុំ។គួរបញ្ជាក់ផងដែរថាគោលដៅ ដែលត្រូវចុះ បំពេញបេសកកម្មនោះរួមមាន +គោលដៅទី០១ ឃុំតាប្រុក ស្រុកចំការលើ ជាប់ព្រំប្រទល់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។+គោលដៅទី០២ឃុំចំការអណ្ដូង ស្រុកចំការលើ ជាប់ព្រំប្រទល់ឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ។+គោលដៅទី០៣ ឃុំសំពងជ័យ ស្រុកជើងព្រៃ ជាប់ព្រំប្រទល់ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំំ។+គោលដៅទី០៤ សង្កាត់វាលវង់ ក្រុងកំពង់ចាម (ស្ពានគីហ្សូណា) ជាប់ព្រំប្រទល់ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជាមួយការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលស្តីពីការដាក់កំហិត លើការធ្វើដំណេីរ ក្នុងប្រទេសនេះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម តែងតែ អមដំណើរ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះត្រួតពិនិត្យពង្រឹងកងកម្លាំងរក្សាការពារសុវត្ថិភាពនិងសម្របសម្រួលប្រចាំគោលដៅក៏ដូចជាការផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំងអស់ត្រូវត្រួតពិនិត្យរាល់ការបំលាស់ទីរបស់បងប្អូនប្រជាពលរដ្ឋឲ្យបានជាក់លាក់ និងយកវិធានការអប់រំឲ្យប្រជាពលរដ្ឋបានយល់ពីបទបញ្ជរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ឲ្យអជ្ញាធរមានសមត្ថកិច្ចអនុវត្តជាបន្ទាន់ក្នុងគោលបំណងទប់ស្កាត់នៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ក្រោមការគិតគូរ និងយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ ដើម្បីធានាបាននូវភាពសុខសាន្ត របស់បងប្អូនប្រជាពលរដ្ឋផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១២ មេសា ២០២០

ខេត្តកំពង់ចាម៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​លោក​​ខ្លូត​ ផន​ ប្រធាន​ក្រុម​ក្រុមប្រឹក្សា​ខេត្ត​ នៅព្រឹកមិញនេះ បាន​ទទួល​ជំនួយ​អង្ករ​ម្លិះ​ប្រាំង​ ចំនួន​១០​តោន​ ពីតំណាងក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស៍ ដែល​បាន​ចូលរួម​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ​ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​ ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំង​មូល​ផង​ដែរ​។

លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន អេមរុ ណេតធឺ រ៉ាយស៍​ ដែល​បាន​ផ្តល់​ជំនួយ​ជាអង្ករ​ ចំនួន​១០តោន​ ជូន​ដល់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩​ ខេត្តកំពង់ចាម​ សម្រាប់យកទៅ​ចាត់ចែង​ តាមតម្រូវការចាំបាច់ ក្នុង​យុទ្ធនាការ​នានា​ ជាពិសេស​ក្នុង​ការ​ចុះផ្សព្វផ្សាយ​ណែនាំ​​អំពី​វិធានការ​​ចាំបាច់នានា​ ​ក្នុង​​ការ​បង្ការ​រទប់ស្កាត់​ការ​រីករាលដាល​ ​នៃ​វីរុស​កូរ៉ូណា​(កូវីដ​១៩)​ ជា​ពិសេស​ការចុះ​ផ្សព្វផ្សាយ​ដល់​បងប្អូនពលករ​ ដែលទើបតែត្រឡប់មកពីក្រៅប្រទេស​វិញ ឲ្យ​ពួក​គាត់​ស្វែងយល់​អំពី​ ​ការ​ដាក់​ឲ្យ​នៅដាច់ដោយ​ឡែក​រយៈពេល​១៤ថ្ងៃ​ ដេីម្បី​សុខសុវត្ថិភាពក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ១២ មេសា ២០២០

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុនចាន់ដា និងអភិបាលខេត្តកណ្តាល លោកគង់ សោភ័ណ នៅរសៀលថ្ងៃទី១១ខែមេសា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យរួមគ្នារវាងខេត្តទាំងពីរ ក្នុងការធ្វើដំណើរបំលាស់ទីរបស់បងប្អូន ប្រជាពលរដ្ឋនៅលើផ្លូវជាតិលេខ៦ស្ថិតក្នុង ឃុំសំបូរ  ស្រុកបាធាយ  ត្រង់ចំណុច ព្រំប្រទល់ខេត្តកំពង់ចាមនិងខេត្តកណ្តាល។

គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាមបានអោយដឹងថាថ្នាក់ដឹកនាំខេត្តទាំងពីរបានកំណត់ដល់ប្រជាពលរដ្ឋដែលឆ្លងកាត់ ត្រូវរួមគ្នាពិនិត្យមើលលិខិតស្នាមនិងគោលបំណងច្បាស់លាស់ទើបអនុញ្ញាតឲ្យបន្តដំណើរទៅមុខទៀតបាន។ជាមួយគ្នានោះលោកអ៊ុនចាន់ដាអភិបាលខេត្តកំពង់ចាមបានធ្វើការផ្តាំផ្ញើដល់កងកម្លាំងគ្រប់គោលដៅទាំងអស់ត្រូវយកចិតទុកដាក់ក្នុង ការអនុវត្តតាមបទបញ្ជារបស់ សម្តេចតេជោហ៊ុន សែន ឲ្យបានម៉ឺងម៉ាត់បំផុតនិងមានប្រសិទ្ធភាពខ្ពស់ព្រមទាំង អនុវត្តវិធានការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យបានយល់នូវបទបញ្ជារបស់រាជរដ្ឋាភិបាលដែលបានដាក់នាពេលនេះគឺក្នុងគោលបំណងសុខសុវត្ថិភាពសម្រាប់យើងទាំងអស់គ្នាចាកឆ្ងាយពី វីរុសកូរ៉ូណា(កូវីដ-១៩) ដែលកំពុងរាតត្បាតនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១១ មេសា ២០២០

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម លោក​ ​អ៊ុន​ ចាន់ដា​ រួមដំណេីរ​ជាមួយ​ថ្នាក់​ដឹកនាំ​ មន្ត្រី​រាជការ​ នៃមន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​ថ្នាក់ដឹកនាំ​តាម​បណ្ដា​ក្រុង​-ស្រុក​ នារសៀល​ថ្ងៃ​ទី​១១​ ខែខែមេសានេះ បាន​ទទួល​អាវ​អនុស្សាវរីយ៍​​យ៉ាង​ស្រស់​ស្អាត​ មានស្លាក​សញ្ញា​ជា​អក្សរ​ (សាលប្រជុំ សសរ១០០ សម្តេចតេជោ សួនគ្រញូង-នគរបាជ័យ)​។ ជាមួយគ្នានោះ​ អ្នក​សារព័ត៌មាន​ ចំនួន​០៨នាក់​ ក៏បានទទួលអំណោយអាវមានស្លាកអក្សរនេះផងដែរ។ ការទទួលបានអាវនេះនៅផ្ទះគ្រញូង ស្ថិត​នៅ​ក្នុង​ភូមិ​តាណេង​ សង្កាត់​សំបួរ​មាស​ ក្រុង​កំពង់ចាម​។

លោក​ចាន់​ ផល្លី​ អភិបាល​ក្រុង​កំពង់ចាម​ បាន​ឲ្យដឹងថា​ អំណោយ​អាវ​នេះ​ ត្រូវ​បាន​លោក​​ឧបនាយករដ្ឋមន្រ្តី​ យឹម​ ឆៃលី​ ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពង់ចាម​ ផ្តល់​ឲ្យ​ដល់ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​ ជា​អនុស្សាវរីយ៍​ និង​សម្រាប់​ប្រេីប្រាស់​ក្នុង​​យុទ្ធនាការ​ផ្សព្វផ្សាយ​សារ​អប់រំ​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ និង​សម្រាប់​ពិធី​សម្ពោធ​សាលប្រជុំ​ សសរ​១០០​ នាពេលនាពេលខាងមុខនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ១១ មេសា ២០២០

ខេត្តកំពង់ចាម៖ លោកស៊ឹម ថាវិរះ ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ត នៅព្រឹកមិញនេះបានផ្ដល់ជាថវិកាចំនួន៨លានរៀលជូនដល់គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម។ ចំណែកលោកឈុន ស្រ៊ា ម្ចាស់សាខាប្រេងឥន្ធនៈតេលា សាខាខេត្ត បានផ្តល់ជំនួយួយ ជាអង្ករ គ្រឿងឧបភោគ បរិភោគ និនិងសម្ភារៈប្រេីប្រាស់មួយចំនួន។

គួរ បញ្ជាក់ ផង ដែរថា មន្ទីរ កសិកម្ម ៨ លានរៀល សាខា ប្រេងឥន្ធនៈ តេលា អង្កចំនួន ៣តោន ម៉ាស់ចំនួន៥០០០
ក្រម៉ាចំនួន៥០០មី ចំនួន៣០កេសធំ នឹងអាលកុលចំនួន៨កាន ស្មើរនឹង២៤០លីត្រ។ ស្ថិតក្នុងឱកាសនោះបន្ទាប់ពីថ្លែងអំណរ គុណ ដល់ម្ចាស់អំណោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្ត បានលេីកឡើងដែរថា អំណោយដែល មន្ទីរ កសិកម្ម និង សាខាប្រេងឥន្ធនៈតេលា បានប្រគល់ជូននាពេលនេះ គឺជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលជាការជួយ រំលែកទុក្ខលំបាកការខ្វះខាត របស់ បង ប្អូន ប្រជាពលរដ្ឋផង ជាពិសេសបងប្អូន ពលករដែលទើបតែត្រឡប់មកពី ក្រៅប្រ ទេសវិញ និងក្រុមការងារចុះបំពេញបេស កកម្ម ការពារទប់ស្កាត់ ការរីករាល ដាល នៃវីរុសកូរ៉ូណាផង ខណៈដែលរាជរដ្ឋា ភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការអំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋ ដេីម្បី រួមគ្នាប្រយុទ្ធ ទប់ស្កាត់ការរីករាល ដាល នៃវីរុសកូរ៉ូណា(កូវីដ១៩) ដែលជាជំងឺរាតត្បាតលេីសកលលោក ក្នុងពេលបច្ចុប្បន្ន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page189 Page190 Page191 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!