Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
១៦ មេសា ២០២០ ដោយ ទីប្រឹក្សា ឆាវឆាវ

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​លោក​​ខ្លូត ផន​ ប្រធាន​​ក្រុមប្រឹក្សា​ខេត្ត​ នៅព្រឹកមិញនេះបាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ កម្មករ​ កម្មការនីនិយោជិត​ ក្រុម​ហ៊ុន​មេតថេត​ ស្រុក​កំពង់សៀម​ ប្រមាណ​ជិត​៤០០០នាក់​​​ ដែល​កំពុង​បំពេញ​ការងារ​ជា​ធម្មតា​ ដូច​រោងចក្រ​នានា​ និង​មន្ត្រី​រាជការ​ នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ តាម​ការ​ណែនាំ​​របស់​រាជរដ្ឋាភិបាល​ ដេីម្បី​ចូលរួម​បង្ការ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ នៅ​កម្ពុជា​។ ​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ លោក​អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាម​ បានថ្លែងអំណរគុណ ចំពោះ ក្រុមហ៊ុន​មេតថេត​ ​ ដែលបានសហការ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការអនុវត្តនូវ​វិធានការ​ បង្ការទប់ស្កាត់ការរាត្បាត នៃជម្ងឺកូវីដ១៩ ជាពិសេស បានណែនាំអប់រំដល់កម្មករ​ និយោជិត​ ឲ្យមកបំពេញការងារ ទៅតាមតួនាទី ភារកិច្ចរៀងៗខ្លួន​ ប្រកបដោយការទទួលខុសត្រូវ និងទឹកចិត្តសប្បាយរីករាយ​ ព្រមទាំង​បានធ្វើការអប់រំណែនាំ​ ឲ្យ​មានការចូលរួមថែរក្សាអនាម័យ តាមរយៈ ការលាងដៃជាមួយសាប៊ូ ឬអាល់កុល និងការវាស់កំដៅមុនពេលចូលធ្វើការ ដើម្បី បង្ការការឆ្លង នៃជម្ងឺកូវីដ ១៩ ទៅអ្នកដទៃ ដែលកំពុងបំរើការងារនៅក្នុងរោងចក្រ។
លោក​អភិបាលខេត្ត​ បាន​សង្កត់​ធ្ងន់ថា​ បើទោះបីជាពេលនេះ ខេត្តកំពង់ចាម បានបិទការព្យាបាលជម្ងឺកូវីដ១៩ យ៉ាងណាក្ដី តែយើងទាំងអស់គ្នា នៅតែបន្តការប្រុងប្រយ័ត្នជានិច្ច ជាពិសេស ការអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បី បញ្ជៀសការឆ្លង នៃមេរោគ ដ៏កាចសាហាវ មួយនេះ ឲ្យខាងតែបាន​។
ជាមួយ​គ្នានោះ​ លោក​អភិបាលខេត្ត​ ក៏បានថ្លែងអំណរគុណ ចំពោះ រោងចក្រ Medtecs ដែលកន្លងមក បានជួយឧបត្ថម្ភ នូវម៉ាស់ និងសម្លៀកបំពាក់មួយចំនួន ដល់គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់ផ្ដល់ជូនក្រុមគ្រូពេទ្យ នៅក្នុងខេត្តកំពង់ចាម ដើម្បី ផ្ដល់សេវាព្យាបាលថែទាំអ្នកជម្ងឺកូវីដ១៩ ដែលមកសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម ផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន នៅទូទាំងខេត្តកំពង់ចាម មានរោងចក្រធំៗ សរុបចំនួន ១៧កន្លែង និងមានកម្មករសរុប​ចំនួន ៣២.៨៦៨នាក់ ។ ដោយឡែក រោងចក្រ (MEDTECS Cambodia Corp Limited) មានកម្មករសរុបចំនួន ៣.៥៤៦នាក់ ស្រី ៣.២៧៥នាក់ ។ បច្ចុប្បន្ន រោងចក្រមួយនេះ បានផលិតសម្ភារៈផ្នែកវេជ្ជសាស្ត្រ មានដូចជា សម្លៀកបំពាក់ការពារ សម្រាប់គ្រូពេទ្យ ជាដើម ដោយនាំចេញទៅលក់ នៅក្រៅប្រទេស នៅក្នុងពិភពលោក ។ ដោយឡែក  បច្ចុប្បន្ននេះ ដោយសារតែកម្ពុជាទទួលរងផលប៉ះពាល់ជម្ងឺកូវីដ ១៩ ក្រុម​ហ៊ុន​ ក៏បានផ្គត់ផ្គង់ នូវសម្ភារៈពេទ្យមួយចំនួន ទៅ​ឲ្យ​ក្រសួងសុខាភិបាលកម្ពុជាប្រើប្រាស់ ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៥ មេសា ២០២០ ដោយ ទីប្រឹក្សា ឆាវឆាវ

ខេត្តកំពង់ចាម៖លោកឆេង ថុង ប្រធានសហគមន៍ សំបូរមានជ័យ បាននាំយកថវិការបស់សមាជិក ក្រុមការងារចំនួន០២លានរៀលផ្តល់ជូន គណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តកំពង់ចាម។ ការផ្ដល់ជូននេះនៅព្រឹកមិញនេះ។
លោ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណចំពោះ សហគមន៍កសិកម្មសំបូរមានជ័យ ដែលបានចូល រួម ចំណែកផ្ដល់ថវិកាជូនដល់ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម សម្រាប់យកទៅចាត់ចែងតាមតម្រូវការចាំបាច់ក្នុងយុទ្ធនាការនានា ជាពិសេសក្នុង ការចុះផ្សព្វផ្សាយណែនាំ អំពីវិធានការចាំបាច់ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា(កូវីដ ១៩) ជាពិសេសការចុះផ្សព្វផ្សាយ ដល់បងប្អូនពលករ ដែលទើបតែត្រឡប់មកពីក្រៅប្រទេស វិញឲ្យពួកគាត់ស្វែងយល់ អំពីការដាក់ឲ្យនៅដាច់ដោយ ឡែករយៈពេល ១៤ថ្ងៃ ដើម្បីសុខសុវត្ថិភាពក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល៕
គួរកត់សម្គាល់ថាសហគមន៍កសិកម្មសំបូរមានជ័យ មានទីតាំង ស្ថិតក្នុងឃុំសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលកន្លងមក បានចូលរួមការងារសង្គមជាច្រើន ដូចជាការយកថវិការមកជួសជុលផ្លូវថ្នល់ ក្នុងមូលដ្ឋានដើម្បី ឲ្យបងប្អូនប្រជាពលរដ្ឋ ដឹកនាំជញ្ជូនកសិករផលទៅកាន់ទីផ្សារ ដែល ជាការចូល រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយ សហគមន៍ បាន ជំរុញ ឲ្យកសិករ ទទួលបានភាពជោគជ័យជាច្រើន ក្នុងការដាំដំណាំផ្សេងៗជាច្រើន ជាពិសេសដំណាំស្លឹកគ្រៃ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៥ មេសា ២០២០ ដោយ ទីប្រឹក្សា ឆាវឆាវ

ខេត្តកំពង់ចាម ៖លោកស្រី ឈិត ណារី ប្រធានអនុគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពង់ចាម បានបន្តដឹកនាំយុទ្ធនាការ អប់រំផ្សព្វផ្សាយ វិធីកាត់បន្ថយហានិភ័យពីការឆ្លងជម្ងឺCovid-19។  យុទ្ធនាការផ្សព្វផ្សាយនេះ បាន ធ្វើឡើង នៅ ថ្ងៃ ទី ១៤ ខែមេសា ឆ្នាំ ២០២០ ដោយ មានការចូលរួមពី មន្រ្តីប្រតិបត្តិអនុសាខាក្រុង ក្រុមកាកបាទក្រហមសង្កាត់សំបួរមាស និង អ្នកស្ម័គ្រចិត្តភូមិ ជាច្រើន រូប ផង ដែរ ។  គួរកត់សម្គាល់ថា ក្នុងយុទ្ធនាការផ្សព្វផ្សាយនោះដែរ លោកស្រី ប្រធានអនុសាខាក្រុង បានបែងចែកក្រុមការងារជា ៣ក្រុម ដោយ ៖ -ក្រុមទី១៖ ចុះអប់រំផ្សព្វផ្សាយនៅ ភូមិកំពង់រលីង មានអ្នកចូលរួមចំនួន២២៨នាក់។ -ក្រុមទី២ ៖ ចុះអប់រំផ្សព្វផ្សាយ នៅភូមិបឹងបាសាក់ មានអ្នកចូលរួម ១០២នាក់។ – និងក្រុមទី៣ ៖ ចុះអប់រំផ្សព្វផ្សាយ នៅភូមិចំការខ្ពប មានអ្នកចូលរួម ៨៩នាក់។ ជាមួយនោះ ក្រុមការងារនីមួយ ៗ បានធ្វើការអប់រំផ្សព្វផ្សាយ តាមគ្រួសារប្រជាពលរដ្ឋ ក្នុងថ្ងៃចូលឆ្នាំ ថ្ងៃទី១ ដោយមានការចាក់មីក្រូចល័ត, ចែកប័ណ្ណប្រកាសខ្នាតតូច បិទផុសស្ទ័រតាមផ្ទះ និងទីសាធារណៈ ចែកសាប៊ូ និងប្រើប្រាស់ទឹកអាកុលលាងដៃ ហើយបានធ្វើការ វាស់កំដៅ ដល់ក្មេង និងមនុស្សចាស់ ព្រមទាំង ធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ ឲ្យយល់ដឹងពី វិធីការពារ ដេីម្បី កាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺកូវិត១៩, ដោយការបង្រៀនពីរបៀបលាងសំអាតដៃ ជាមួយសាប៊ូនឺងទឹកស្អាត ហោចណាស់ឲ្យបាន ១នាទី, មិនត្រូវឲ្យមានការជួបជុំ ក្នុងលក្ខណៈប្រមូលផ្តុំគ្នា, ត្រូវពាក់ម៉ាស់ ឬប្រើក្រម៉ា ខ្ទប់ មាត់ ច្រមុះ ពេលចេញក្រៅផ្ទះ។ពិសេស បានអំពាវនាវឲ្យបងប្អូនទាំងអស់ អនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមសារអប់រំ សុខភាពនានា របស់ក្រសួងសុខាភិបាល ក្នុងនោះ ត្រូវយកចិត្តទុកដាក់ ជាចម្បង អំពីការថែរក្សាសុខភាព អនាម័យ និងសុវត្ថិភាព ទាំងក្នុងក្រុមគ្រួសារ ទាំងផ្ទាល់ខ្លួនឯង ដើម្បី ជៀសអោយផុត ពីការឆ្លងរាលដាល នៃជម្ងឺ ដ៏កាចសាហាវ នេះ។

ក្នុងឱកាសនោះដែរ លោកស្រីប្រធានអនុសាខាក្រុងកំពង់ចាម បាននាំយកអំណោយមនុស្សធម៌ របស់សាខាខេត្ត រួមមាន៖អង្ករ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី១យួរ ទឹកសីអ៊ីវ១យួរ ឃីត១ កញ្ចប់ ចែនជូនជនចាស់ជរាគ្មានទីពឹង ១គ្រួសារ ឈ្មោះ លោកតា តាំង ឃន អាយុ ៧៨ឆ្នាំ នៅភូមិកំពង់រលីង សង្កាត់សំបួរមាស។  ទន្ទឹមនឹងនោះដែរ លោកស្រី ឈិត ណារី និងប្រតិភូអមដំណើរ ក៏បាននាំយកម៉ាស់ ទៅចែកជូនសមត្ថកិច្ច ដែលកំពុងឈរជើង នៅក្នុងភូមិសាស្រ្ត នៃក្រុងកំពង់ចាម ខេត្តកំពង់ចាម ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៤ មេសា ២០២០ ដោយ ទីប្រឹក្សា ឆាវឆាវ

ខេត្តកំពង់ចាម​៖ប្រជាពលរដ្ឋ ចំនួន​០៥​គ្រួសារ​នៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុកស្ទឹងត្រង់ ដែលបានមានការព្រួយបារម្ភ បាក់ស្រុតដី បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មួយ​មេ​យ៉ាង​ធំ​ កាល​ពី​ថ្ងៃ​ទី​១៣​ ម្សិលមិញបានទទួលអំណោយសង្គ្រោះបន្ទាន់ ពីលោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ។

លោកអ៊ុនចាន់ដា អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថាការប្រេះដីខាងក្រោយផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ និងជិតមាត់ច្រាំងទន្លេនេះ​ គឺមិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់ផ្ទះប្រជាពលរដ្ឋទេ។

ដោយ​ការប្រេះដីនេះ គឺបណ្តាលមកពីភ្លៀងធ្លាក់មួយមេធំ បានធ្វើឲ្យស្រទាប់ដីផ្នែកខាងក្រោម នៃតំបន់នោះរងការហួតហែងយូរខែហើយបានប្រទះទឹកភ្លៀង ច្រើនដល់ថ្នាក់ដក់ទឹក និងប្រេះបែបនេះ។​
លោក​អភិបាលខេត្ត​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់នោះ កុំ​ឲ្យ​មានការភ័យខ្លាច គឺមិនមែនជាការប្រេះស្រាំ ដោយសារការបាក់ស្រុតច្រាំងទន្លេ ដូចលើកមុនទៀតទេ ដោយ​មន្ត្រីជំនាញធនធានទឹក បានធ្វើការ ពិនិត្យពិច័យ ច្រាំងទន្លេតំបន់នោះបានត្រឹមត្រូវហើយ។ ម្យ៉ាងទៀតមុនធ្វើ ការរុះរើផ្ទះសម្បែង សូមបងប្អូន ធ្វើការពិគ្រោះយោបល់ ជាមួយអាជ្ញាធរមូលដ្ឋានជាមុនសិន ចៀសវាងការរុះរើទៅ នាំឲ្យបងប្អូន ខាតបង់ថវិកា និងពេលវេលា​ដូច​នៅ​ពេល​នេះផងដែរ​។
គួរ​បញ្ជាក់​ផង​ដែរថា​ អំណោយ​ដែល​បាន​ផ្តល់​ជូន​បងប្អូនប្រជាពលរដ្ឋ​ នា​ឱកាស​នោះ​ ក្នុង​០១គ្រួសារ​ ទទួល​បាន​ថវិកា​៥០ម៉ឺន​រៀល​ អង្ករ​៥០គីឡូក្រាម​ មី​០២កេះ​ ត្រីខ​០២​យួរ​ ​ទឹក​ស៊ីអ៊ីវ០​២យួរ​ និង​តង់០​១​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៣ មេសា ២០២០ ដោយ ទីប្រឹក្សា ឆាវឆាវ

ខេត្តកំពង់ចាម៖ លោកអ៊ុម វិបុល ប្រធានមន្ទី ធនធាន ទឹក និង ឧតុនិយម ខេត្ត្តកំពង់ចាមបានឲ្យដឹងថាផ្ទះប្រជាលរដ្ឋចំនួន០៥ខ្នងត្រូវរុះរើជាបន្ទាន់ដោយកក្តាគ្រោះធម្មជាតិ។

លោកអ៊ុម វិបុល ថាលំនៅដ្ឋានទាំងប្រាំខ្នង៖១.ឈ្មោះ ខុម ខែម ផ្ទះឈើប្រក់សង្ក័សី ទំហំ ៤មx៦ម (រុះរើទៅរស់នៅជាមួយម្ដាយបណ្ដោះអាសន្ន)

២.ឈ្មោះ គ្រីន ព្រិល ផ្ទះឈើប្រក់សង្ក័សី ទំហំ ៤មx៦ម (រុះរើទៅមានដីសាងសង់ផ្ទាល់ខ្លួន)
៣.ឈ្មោះ ថាន រិត ផ្ទះឈើប្រក់សង្ក័សី ទំហំ ៥មx៦ម (រុះរើទៅរស់នៅជាមួយម្ដាយបណ្ដោះអាសន្ន)
៤.ឈ្មោះ តេន អឿន ផ្ទះឈើប្រក់សង្ក័សី ទំហំ ៦មx៩ម (រុះរើទៅរស់នៅជាមួយបងបណ្ដោះអាសន្ន)
និង ៥. ឈ្មោះ ថាវ ឃា ផ្ទះឈើប្រក់សង្ក័សី ទំហំ ៣មx៤ម (រុះរើទៅរស់នៅជាមួយម្ដាយបណ្ដោះអសន្ន)
ដោយឡែក ផ្ទះ ប្រជាពលរដ្ឋ ដែល ត្រូវ ត្រៀមរុះរើមាន ចំនួន០៦ខ្នង ក្នុង នោះមាន ៖១.ឈ្មោះ មេន មុត ផ្ទះឈើប្រក់សង្ក័សី ទំហំ ៤មx៥ម
២.ឈ្មោះ ហឿន ចាន់ណា ផ្ទះឈើប្រក់សង្ក័សី ទំហំ ៤មx៥ម
៣.ឈ្មោះ ពេញ ស្រ៊ាន ផ្ទះឈើប្រក់សង្ក័សី ទំហំ ៩មx៩ម
៤.ឈ្មោះ ភេន ផន ផ្ទះឈើប្រក់ក្បឿង ទំហំ ៤មx៥ម
៥.ឈ្មោះ វ៉ាង ជីវ័ន្ដ ផ្ទះដែក ទំហំ ៦មx៦ម និង ៦.សាលាឆទាន ឈើប្រក់ក្បឿង ទំហំ ៦មx៧ម ។

សុំជម្រាបថានៅព្រឹកមិញនេះ លោក អ៊ុម វិបុល ប្រធានមន្ទី ធនធាន ទឹក និង ឧតុនិយម ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយឃុំព្រះអណ្ដូង រួមដំណេីរ ជាមួយ លោក ទុន ណេត អភិបាល ស្រុក ស្ទឹងត្រង់ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្ដែង ការរស់នៅរបស់ ប្រជាពលរដ្ឋ ខាងលើ ដែលស្ថិតនៅភូមិព្រែកស្ដី ឃុំព្រះអណ្ដូង ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដោយសារពួកគាត់មានការភ័យខ្លាច បន្ទាប់ ពី មាន ភ្លៀងធ្លាក់ខ្លាំង បណ្ដាល ឲ្យ ប្រេះដីក្រោមផ្ទះ ប្រវែង២១០ម៉ែត្រ និងទទឹងពីច្រាំងទន្លេជាមធ្យម ប្រវែង២០ម៉ែត្រ នៅព្រឹកថ្ងៃទី១៣ខែមេសា ឆ្នាំ ២០២០ នេះ។

ក្នុងឱកាសនោះដែរ លោក អ៊ុម វិបុលបានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋចំនួន ០៥គ្រួសារដែលរុះរេីផ្ទះរួច ក្នុងមួយគ្រួសារទទួលបាន ថវិកាចំនួន២០ម៉ឺនរៀលនិងអង្ករចំនួន ២៥គីឡូក្រោម ផងដែរ ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page188 Page189 Page190 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!