ខេត្តកំពង់ចាម៖ក្រុមការងារអនុវត្តន៍គម្រោងកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍កសិកម្មខ្នាតតូច តំបន់ទន្លេសាបជំហាន២ដឹកនាំ ដោយលោក ពោយ សុខជា ប្រធានសម្របសម្រួលគម្រោង ខេត្តកំពង់ចាម នៅព្រឹកមិញនេះបាន បរិច្ចាគ ថវិកាផ្ទាល់ ខ្លួនចំនួន១.៤០០០០០៛ ជូនដល់ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម។
ក្នុងឱកាសនោះដែរ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ខេត្ត ប្រយុទ្ធ នឹងជំងឺកូវីដ១៩បានថ្លែងអំណរគុណ ដល់ ក្រុមការងារអនុវត្តន៍គម្រោងកាត់បន្ថយភាព ក្រីក្រ និងអភិវឌ្ឍន៍កសិកម្ម ខ្នាតតូចតំបន់ទន្លេសាប ជំហាន២ទាំងអស់ដែល បានចូលរួមចំណែក ក្នុង ការឧបត្ថម្ភជាថវិកាសម្រាប់គណៈកម្មការប្រយុទ្ធ នឹងជំងឺកូវីដ១៩ខេត្តកំពង់ចាម សម្រាប់យកទៅ ប្រេីប្រាស់តាមតម្រូវការចាំបាច់ ក្នុងយុទ្ធនាការ នានាដេីម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លង រីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។
គួរបញ្ជាក់ផងដែរថាសម្រាប់ខេត្តកំពង់ចាមទាំង មូលគឺមានអ្នកកេីតជំងឺកូវីដ១៩សុទ្ធសឹងតែជាជន បរទេសសរុបចំនួន១៦នាក់តែរហូតមកដល់ ពេល នេះគឺមិនមានទៀតទេដោយក្រុមគ្រូពេទ្យខេត្តកំពង់ចាម បានធ្វេីការព្យាបាលអ្នកផ្ទុកវីរុស ទាំង នោះរហូត បានជាសះស្បើយ ឡើងវិញអស់ហើយ។ ជាមួយគ្នានោះអាជ្ញាធរខេត្តកំពង់ចាម នៅតែបន្តការប្រុងប្រយ័ត្ន ខ្ពស់ដដែលដោយបាន បំពាក់ម៉ាស៊ីនស្វ័យប្រវត្តិបាញ់សម្លាប់មេរោគនៅតាមច្រកចេញចូលសំខាន់ៗដេីម្បីសម្រួលដល់ ការធ្វើអនាម័យព្រមទាំងបានបន្តការផ្សព្វផ្សាយសារអប់រំអំពីការធ្វើអនាម័យដើម្បីចៀសផុតពីការឆ្លងជំងឺនេះ៕SRP