ខេត្តកំពង់ចាម៖មនុស្សចំនួន០៨នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២២ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២២និង៤០នាទី ម្សិលមិញ ករណីលេងល្បែងស៊ីសងអាប៉ោង។ទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (បាញ់អាប៉ោងដាក់ប្រាក់) នៅចំណុចផ្ទះរបស់ឈ្មោះ ឡី គង់ ភេទប្រុស អាយុ៤៥ឆ្នាំ ស្ថិតក្នុងភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ការបង្ក្រាបនេះក្រោមបញ្ជាផ្ទាល់របស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយ អធិការដ្ឋាននគរបាលស្រុកបាធាយ ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ទោឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។
សមត្ថកិច្ចបានបញ្ជាក់ថាប្រតិបត្តិការនេះជាលទ្ធផលបង្រ្កាបបានមុខសញ្ញាចំនួន០៨នាក់
០១-ឈ្មោះ ឡី គង់ ភេទប្រុស អាយុ៤៥ឆ្នាំជាតិខ្មែរ
០២-ឈ្មោះ មូល ប៉ុន ភេទប្រុស អាយុ៥៣ឆ្នាំ ជាតិខ្មែរ
០៣-ឈ្មោះ អេះ លុច ភេទប្រុស អាយុ២៨ឆ្នាំជាតិខ្មែរ
០៤-ឈ្មោះ ស៊ឺ អុល ភេទប្រុស អាយុ៤៨ឆ្នាំជាតិខ្មែរ
អ្នកទាំង០៤នាក់ រស់នៅភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
០៥-ឈ្មោះ ចាន់ តុងភេទប្រុស អាយុ៤៦ឆ្នាំជាតិខ្មែរ រស់នៅភូមិប្រយុគ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
០៦-ឈ្មោះ នាង នីន ភេទប្រុស អាយុ៤៩ឆ្នាំជាតិខ្មែរ រស់នៅភូមិត្រប់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
០៧-ឈ្មោះ ច្រឹង ចាន់ ភេទប្រុស អាយុ៤២ឆ្នាំជាតិខ្មែរ រស់នៅភូមិពួឫស្សី ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
០៨-ឈ្មោះ ឈូយ ឆៀន ភេទប្រុស អាយុ៤៥ឆ្នាំ ជាតិខ្មែរ រស់នៅភូមិថ្មកែវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាជាមួយគ្នានេះ👉ដកហូតវត្ថុតាងមួយចំនួនរួមមាន៖
ហាន់តោអាប៉ោងចំនួន០១
ចានអាប៉ោងចំនួន០១
គំរបអាប៉ោងចំនួន០២
ប្រាក់ចំនួន៨២ម៉ឺនរៀល(ប៉ែតសិបពីរម៉ឺនរៀល)
ប្រាក់ដុល្លាចំនួន ១៥១ដុល្លា(មួយរយហាសិបមួយដុល្លា)
ទូរស័ព្ទចំនួន ០៥ គ្រឿង
ប្រាក់ដុងចំនួន ២លានដុង(ពីរលានដុង)
ខ្ទះទ្រចានអាប៉ោងចំនួន០១
គ្រាប់អាប៉ោងចំនួន០១គ្រាប់
កូនកន្សែងដៃទ្រាប់អាប៉ោង ចំនួន ០១
ម៉ូតូចំនួន០៦ គ្រឿង។
បើតាមសមត្ថកិច្ចថា👉បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕SRP