Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
៧ ឧសភា ២០២០

ខេត្តកំពង់ចាម៖រដ្ឋបាលសាលាខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំបានអនុម័តលើរបៀបវារៈចំនួន៤ ក្នុង​នោះ​មាន​ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ អាណត្តិទី៣​។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីការអនុវត្តន៍ការងារប្រចាំខែមេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២០​ របស់រដ្ឋបាលខេត្ត។​ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំផែនការក្របខ័ណ្ឌសម្រាប់ឆ្នាំ២០២១​ របស់មន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្តកំពង់ចាម។​ និង​៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២០​ របស់រដ្ឋបាលខេត្តកំពង់ចាម​ ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៦ ឧសភា ២០២០

ខេត្តកំពង់ចាម៖លំនៅឋានប្រជាពលរដ្ឋ ដែល​សាងសង់​ឡើង​អំពី​ឈើ​ ប្រក់​ក្បឿង​ ចំនួន​២ខ្នង​ ​ក្នុង​នោះ​១ខ្នង​ត្រូវបាន​អគ្គិភ័យឆាបឆេះអស់ទាំងស្រុង និង​១ខ្នង​ទៀត​ ត្រូវ​រងការ​ខូចខាត​អស់​មួយ​ផ្នែក​ ខណៈ​ម្ចាស់​ផ្ទះ​ ​និង​អ្នក​ជិតខាង​​មិន​អាច​ជួយ​ពន្លត់​ទាន់​ពេល​ បណ្តាល​ឲ្យ​បាត់បង់​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន​ តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ ឬ​រងរបួស​អ្វី​ឡើយ​។
ករណីនេះបានកើតមានឡើង កាល​ពី​វេលាម៉ោង​​៩​ និង​៣០នាទី​ព្រឹក​ ថ្ងៃ​ទី​០៦​ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុង​ភូមិព្រែកកុយ ឃុំព្រែកកុយ ស្រុកកងមាស​ ខេត្តកំពង់ចាម​។

លោក​ ថុង​ ភូរី​វុធ​ អធិការ​រង​នគរបាល​ស្រុក​កងមាស​​ បានឲ្យដឹងថា​ ចចំពោះហេតុការណ៍នេះ បណ្ដាលឲ្យឆេះផ្ទះ​ប្រជាពលរដ្ឋ​ ឈ្មោះ ថន សុធារី​ ភេទស្រី អាយុ៤៥ឆ្នាំ ដែលមានទំហំ​៨​ x៩ម៉ែត្រ​ ធ្វើអំពីឈើ ប្រក់ក្បឿង​ ឆេះអស់ទាំងស្រុង និងបណ្ដាលឲ្យខូចខាត​គ្រឿង​អលង្ការ​មាន​ដូច​ជា​ ខ្សែរក ខ្សែរដៃធ្វើអំពីមាសចំនួន០៣តម្លឹងកន្លះ និង​ខ្សែរក កងដៃផ្លាកទីន ចំនួន០៣តម្លឹង ប្រាក់​១៦០០ដុល្លារ​ ទូឈើដាក់ខោអាវចំនួន០៣ តុចំនួន០៣ និងគ្រែប្រអប់ចំនួន០៣​ ផង​ដែរ​។ ដោយឡែក​ផ្ទះ​​ប្រជាពលរដ្ឋ​ ឈ្មោះ តូច ប៊ុនថន ភេទប្រុស អាយុ៧៤ឆ្នាំ មានទំហំ១០​ x១០ម៉ែត្រ​ ធ្វើអំពីឈើ ប្រក់ក្បឿង បណ្ដាលឲ្យខូចខាតជញ្ជាំង និងដំបូល មួយចំហៀង។ ដែល​សមត្ថកិច្ចបាន​ដាក់​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ ចំពោះ​ករណី​គ្រោះអគ្គិភ័យនេះ គឺ​បណ្ដាល​មកពីការ​ទុស្សេ​ខ្សែ​ភ្លើង​។
ក្រោយពីទទួលបាន​ព័ត៌មាន​ភ្លាម លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស​ បានចាត់តាំងអោយលោកវរសេនីយ៍ទោ ថុង ភូរីវុធ​ អធិការរងទទួលដឹកនាំការងារផ្នែកព្រហ្មទណ្ឌ ដឹកនាំកម្លាំងជំនាញអធិការដ្ឋាន ចេញរថយន្ដពន្លត់អគ្គិភ័យ ០១គ្រឿង និង​ទាក់ទង​រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ០១គ្រឿងទៀត​ ចុះទៅអន្ដរាគមន៍ជួយពន្លត់​ ដោយ​ប្រេីប្រាស់​ទឹក​អស់​២ឡាន​ ហើយ​ភ្លេីងក៏បានរលត់អស់១០០% នៅវេលាម៉ោង១១និង០០នាទី ដោយ​មិន​បាន​ឆាប់​ឆេះ​រាលដាល​ដល់​លំនៅឋាន​ប្រជាពលរដ្ឋ​ដ៏ទៃ​ទៀត​ឡើយ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៤ ឧសភា ២០២០

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានដាក់ចេញនូវផែនការដល់មន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរ  ដែនដីនីមួយៗដែលនៅស្របតាមបណ្តោយដងផ្លូវជាតិលេខ៦និងផ្លូវជាតិលេខ ៧ចាប់ពីចំណុចស្ពានគីហ្សូណា ព្រំប្រទល់  ខេត្តត្បូងឃ្មុំ -ក្រុងកំពង់ចាម រហូតដល់ស្រុកបាធាយ ជាប់ព្រំប្រទល់ ខេត្តកណ្តាលត្រូវរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ ទាំង២ខ្សែ ខាងលើនេះ ធ្វើយ៉ាងណាត្រូវរៀបចំឲ្យមាន សោភ័ណភាព ស្រស់ស្អាត ។

ដើម្បីអនុវត្តលើការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់  លោកអភិបាលខេត្តបានជំរុញដល់មន្ត្រីពាក់ព័ន្ធឲ្យមានការយកចិត្តទុកដាក់សហការគ្នារៀបចំទាំងខ្សែបណ្ដាញអគ្គិសនីខ្វាត់ខ្វែងផ្ទាំងស្លាកសញ្ញាប៉ាណូឆ្លងកាត់ផ្លូវថ្នល់និងអ្នកលក់ដូរគ្មាន សណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការធ្វើដំណើរឆ្លងកាត់ ឬចូលទស្សនាកម្សាន្ត នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម។នេះបើតាមមន្ត្រីរដ្ឋបាលសាលាខេត្តថ្លែងប្រាប់អ្នកសារព័ត៌មាន។

សូមបញ្ជាក់ថានៅព្រឹកមិញនេះលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យការរៀបចំសណ្តាប់ធ្នាប់  នៅតាមបណ្ដោយដងផ្លូវជាតិលេខ៦និងផ្លូវជាតិលេខ៧ត្រង់ចំណុច ទីប្រជុំជននានា ចាប់ពីគល់ស្ពានគីហ្សូណា រហូតដល់ ព្រំប្រទល់ខេត្តកណ្ដាល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី២ខែឧសភា​ ម្សិលមិញបាន​អញ្ជើញ​នាំយកអំណោយ របស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ប្រគល់​ជូន​ប្រជាពលរដ្ឋ​ ​​ជួប​ទុក្ខ​លំបាក០១គ្រួសារ ដែល​មាន​ឈ្មោះ ឈុន រិន ភេទប្រុស អាយុ៤៤ឆ្នាំ ពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍ (ពោះម៉ាយ) មានកូនប្រុសអាយុ៨ឆ្នាំម្នាក់នៅមើលថែទាំ និងស្នាក់នៅជាមួយម្ដាយបង្កើត ដែលមានសមាជិកគ្រួសារចំនួន៨នាក់ នៅ​ភូមិតាប៉ោង៣ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកស្នងការក៏បានធ្វេីការទំនាក់ទំនងទៅមន្ទីរពេទ្យ ដេីម្បីពិគ្រោះបញ្ហាជំងឺរបស់គាត់ ក្រែងអាចមានវិធីជួយសម្រួលដល់ការព្យាបាលឲ្យបានល្អប្រសេីរជាងនេះ​ផងដែរ​។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានថ្លែងថាពិតជាគួរឲ្យ​សង្វេគ​ណាស់ ពេលខ្ញុំ​បានទៅជួបផ្ទាល់​ ជាមួយ​ប្អូន​ប្រុស​ ពិការ​ភាព​​ ដើរមិនរួច​ ដោដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ហើយ​ជីវភាព​ក៏មានការផ្លាស់ប្ដូរ ប្រពន្ធក៏ដាច់ចិត្តចាកចេញ​ បន្សល់​ទុកកូនប្រុសអាយុ៨ឆ្នាំ​ គ្មានលទ្ធភាពសូម្បីបញ្ជូនកូនទៅសាលារៀន​ និងត្រូវនៅជួយមេីលថែទាំ​ឪពុករបស់​ខ្លួន​ទៀត​។
លោក​ ឈុន​ រិន​ ដែលជាជនពិការភាព​ ក៏បានគោរពថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ ពិសេស​ នាយឧត្តមសេនីយ៍​​ សន្តិបណ្ឌិត អគ្គ​ស្នង​នគរបាល​ជាតិ​ លោកឧត្តមសេនីយ៍ស្នងការ​នគរបាលខេត្តកំពង់ចាម និងសហការី​ ដែលបានអញ្ជេីញដោយផ្ទាល់​ និងបាននាំយកថវិកា សម្ភារប្រេីប្រាស់ គ្រឿងឧបភោគបរិភោគមួយចំនួន​ ដេីម្បីជួយសម្រួលដល់ការលំបាករបស់ខ្លួន​។
ឆ្លៀត​ក្នុងឱកាសនោះដែរ​ លោក​ឧត្តមសេនីយ៍​ស្នងការ​ ក៏បាន​ធ្វើ​ការ​អំពាវនាវដល់​សាធារណជន​ បងប្អូន​ប្រជាពលរដ្ឋ​​ទាំងអស់​ ដែលបានធ្វេីចរាចរណ៍តាមដងផ្លូវ ត្រូវចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យបានគ្រប់ៗគ្នា ព្រោះ​ការ​ចូលរួមការពារ ប្រសេីរជាងព្យាបាល​។
​គួរ​បញ្ជាក់​ផង​ដែរថា​ អំណោយ​ដែល​ត្រូវ​ប្រគល់​ជូន​នាឱកាស​នោះ​ រួមមាន ថវិកា ចំនួន៨០០,០០០រៀល, អង្ករ ០២បេ (១០០គីឡូ), មី ០៤កេស, ទឹកសុទ្ធ ០២កេស, ទឹកផ្លែឈើ ០២កេស, ទឹកត្រី ០២យួរ, ទឹកស៊ីអុីវ ០២យួរ, ត្រីខ ០២យួរ, ក្រម៉ា ០៥, ម៉ាស់៥០ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត សរុបជាថវិកាចំនួន១,៦២០,០០០រៀល​ ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣០ មេសា ២០២០

ខេត្តកំពង់ចាម៖លោក ហេង​ វណ្ណនី​ អភិបាល​រង​ខេត្ត​ បាន​ឲ្យដឹងថា ពាក់ព័ន្ធ​នឹង​ករណី​គ្រោះ​ធម្មជាតិ​ សម្រាប់​​ខេត្តកំពង់ចាម មានក្រុង-ស្រុក​ ចំនួន០៦​ លើ១០ក្រុង-ស្រុក ដែលទទួលរងផលប៉ះពាល់​ ដោយសារការបាក់ស្រុតច្រាំងទន្លេ​ ជារៀងរាល់ឆ្នាំ ដែល​ក្នុង​នោះ​រួមមាន​ ​នៅក្នុង​ស្រុកស្ទឹងត្រង់​ មានចំនួន​​៥ឃុំ ស្រុកកំពង់សៀម​ មាន​ចំនួន​៦ឃុំ​ ស្រុកកោះសូទិន​ មាន​៤ឃុំ ក្រុងកំពង់ចាម​ មាន​១សង្កាត់ ស្រុកកងមាស​ មាន​៥ឃុំ​ និងស្រុកស្រីសន្ធរ​ មាន​៥ឃុំ​។

អភិបាលរងខេត្តបាន​បញ្ជាក់​ថា​ ពាក់ព័ន្ធ​នឹង​គ្រោះ​ធម្មជាតិ​នេះដែរ​ ជាក់ស្តែងក្នុងឆ្នាំ២០១៩កន្លងទៅ ខេត្តកំពង់ចាម ទទួលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេ​ មាន​ប្រវែងប្រមាណជា២២.១៧៦ម៉ែត្រ និងទទឹងចាប់ពី៥ ទៅ៣០ម៉ែត្រ បណ្តាលឲ្យរុះរើផ្ទះចំនួន១២២ខ្នង ក្នុងនោះផ្ទះចំនួន២១ខ្នង ពុំទាន់បានសាងសង់ឡើងវិញ​នៅឡើយទេ​ និងផ្ទះដែលប្រឈមនឹងការរុះរើ មាន​រហូត​ចំនួន៥៥៩ខ្នង​ និង​សាលាឃុំ១កន្លែង ហេីយ​ក៏​មាន​ការ​ប៉ះពាល់ដល់ហេដ្ឋាចរនាសម្ព័ន្ធ និងផ្ទៃដីកសិកម្ម​ របរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនផងដែរ។
លោកបញ្ជាក់បែបនេះ ដោយបានតំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញចូលរួមបេីកកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ វាយតម្លៃ ការៀបចំតាំងទីលំនៅថ្មី របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដែលរងផលប៉ះពាល់ដោយ​កត្តាធម្មជាតិ​ ការបាក់ស្រុតច្រាំងទន្លេ​ ក្នុងខេត្តកំពង់ចាម នៅរដ្ឋបាលសាលាខេត្តនា
ព្រឹកមិញនេះដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ និងរដ្ឋបាលក្រុង-ស្រុកដែលពាក់ព័ន្ធផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page183 Page184 Page185 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!