Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
២០ ឧសភា ២០២០

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​​ អ៊ុន​ ចាន់ដា​ បាន​ជំរុញ​​​ដល់​មន្ត្រី​ពាក់ព័ន្ធ​ថា​​ ធ្វើ​យ៉ាងណា​ត្រូវ​អនុវត្ត​គោលនយោបាយជាតិ​គាំពារ​សង្គម​​​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ​ ក្នុង​មូលដ្ឋាន​ឲ្យ​ដំណើរ​ការ​បានល្អ​ប្រសើរ​ ដើម្បី​ឲ្យ​រាជរដ្ឋាភិបាលបានជួយសង្គ្រោះ​ដល់ពូកគាត់ទាន់ពេលវេលា​ តែ​កុំ​ធ្វើ​ការ​តាម​របៀប​កន្ទេល​ធំ​បន្លំ​ដេក​។
ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិភាក្សា​អំពីការធ្វេីអត្តសញ្ញាណកម្មលើគ្រួសារក្រីក្រ​ នាព្រឹក​ថ្ងៃ​ទី​២០​ខែឧសភា​ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក​ប៉ាន​ ប៊ុនធឿន​ រដ្ឋលេខាធិការក្រសួងផែនការ​ និង​លោក​ ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ​។

ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​នេះ​ គណៈ​​ប្រតិភូរាជរដ្ឋាភិបាល​ បាន​លេីក​ឡើង​ថា​ ដោយសារចាប់ផ្តើមពីដើមឆ្នាំ២០២០នេះ ប្រទេសស្ទើរតែទាំងអស់ទូទាំងពិភពលោករួមទាំងកម្ពុជាយើងផង កំពុងរងផលប៉ះពាល់ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យផ្តល់អន្តរាគមន៍បន្ទាន់ផ្ទាល់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់នេះ ដោយប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ របស់ក្រសួងផែនការជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។​ ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាជន និងកាត់បន្ថយផលប៉ពាល់ដោយសារការរីករាលដាលជំងឺ Covid-19 រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភ ជាសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ដែលមានបណ្ណ សមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតទើបទទួលរងផលប៉ះពាល់ បាត់បង់ចំណូលធ្លាក់ខ្លួនក្រីដោយជំងឺ Covid-19។​
ជាមួយគ្នា​នោះ​ គណៈ​ប្រតិភូ​ បាន​បញ្ជាក់​ថា​ បានបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្រសួងផែនការ បានធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតនូវយន្តការថ្មី គឺការកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ តាមការស្នើសុំដើម្បីផ្ដល់ឱកាសឲ្យគ្រួសារទាំងនេះ អាចដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាឃុំ សង្កាត់ សុំសម្ភាសន៍ដើម្បីទទួលបានប័ណ្ណសមធម៌ក្នុងចន្លោះ ជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ ហើយក្រសួងផែនការនិងដាក់ដំណើរការក្នុងឆ្នាំ២០២០នេះ​៕​SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៨ ឧសភា ២០២០

ខេត្តកំពង់ចាម៖នៅ​ស្នាក់ការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ នារសៀល​ថ្ងៃ​ទី​១៨​ ​ខែឧសភា​ ឆ្នាំ​២០២០នេះ​ លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ រួមនឹង​ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា​ បានអញ្ជើញទទួលមូលនិធិពីសប្បុរសជន​ និង​​ប្រជុំ​ត្រួតពិនិត្យការងារទទួលវិភាគទានពីសប្បុរសជន ក្នុង​ការ​ជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។

ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ លោក​ អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាក្រុមការងារចុះជួយខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងវិស័យឯកជន ក្នុងខេត្តទាំងអស់ ដែលបានចូលរួមបរិច្ចាគវិភាគទានជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម។
លោក​ អ៊ុន ចាន់ដា ក៏បានអំពាវនាវ ដល់សប្បុរសជនជាតិ និងអន្តរជាតិ សូមចូលរួមចំណែកជាថវិកា និងសម្ភារ បន្តទៅទៀត ដើម្បី ទ្រទ្រង់ដល់វិស័យមនុស្សធម៌ នៅក្នុងខេត្តកំពង់ចាម ផង​ដែរ​។
គួរ​រំលឹកថា ឆ្នាំនេះ ផ្អែកតាមស្ថានភាពដែលពិភពលោក ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា កំពុងខិតខំប្រឹងប្រែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ កាកបាទក្រហមកម្ពុជា បានណែនាំដល់សាខាកាកបាទក្រហមទាំង ២៥រាជធានី ខេត្ត ដែលត្រូវគៀងគរមូលនិធិក្នុងឱកាសអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ជាពិសេស តបតាមអនុសាសន៍ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ពុំចាំបាច់រៀបចំអង្គពិធីមេទ្ទីង ឬពិធីណាមួយដែលប្រមូលផ្ដុំមនុស្សឡើយ តែសុំធ្វើសេចក្ដីអំពាវនាវថ្នាក់ខេត្ត ស្វែងរកការចូលរួមគាំទ្រ និងបរិច្ចាកដោយស្ម័គ្រចិត្តពីសប្បុរសជនប៉ុណ្ណោះ។
គួរ​បញ្ចាក់ផងដែរថា គិតមកត្រឹមថ្ងៃទី១៨ ខែឧសភានេះ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម បានទទួលថវិកាពីសប្បុរសជននានា បានជាង២៦ម៉ឺនដុល្លា​ហើយ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៨ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោក​អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំ​ត្រួត​ពិនិត្យ​ករណី​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ នៅ​តំបន់​មេទឹក​កណ្តៀង​ ស្ថិតនៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម​ ដែល​បាន​ធ្វើ​ឡើងនៅ​សាលា​ខេត្ត​កំពង់ចាម​ ​នាព្រឹក​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០២០ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាពពាក់ព័ន្ធ​ និងអាជ្ញាធរស្រុកបាធាយផដែរ។

លោក​​​ កែវ​ នា​ឫទ្ធិ​ អភិបាល​រង​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ជុំវិញ​រឿង​ទំនាស់​នេះ​ ​គឺ​ផ្តេីម​ចេញ​ពី​ការ​លក់​ដូរ​ផ្ទៃដី​មេទឹក​កណ្តៀង​តាំងពី​ឆ្នាំ​២០០៧​ រវាង​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​មួយ​ចំនួន​តូច​ និង​ឈ្មួញ​ ដោយ​មាន​ការ​បោះ​បង្គោល​ធំៗ​ទន្ទ្រាន​ចូល​ ដល់​បាត​មេទឹក​។ ការ​ធ្វើ​ឯកជន​ភាព​ដោយ​មាន​ការ​លក់​ ទិញ​ដី​នៅ​ក្នុង​សហគមន៍​មេទឹក​ ​ដែល​ជា​សម្បត្តិ​សាធារណៈ​ ដោយ​សេរី​ និង​អនាធិបតេយ្យ​ មិន​ត្រឹម​ត្រូវ​ស្របច្បាប់​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដទៃ​ផ្សេង​ទៀត​ មួយ​ចំនួន​ធំ​ ក្នុង​ភូមិ​ដែល​បាន​ និង​កំពុង​អាស្រ័យ​ផល​ ពី​មេទឹក​កណ្តៀង​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​ លើ​ការ​ងារ​ស្រោច​ស្រព​ដំណាំ​កសិកម្ម​ ដាំ​ឈូក​ នេសាទ​ និង​យក​ទឹក​ប្រើប្រាស់​ សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ផង​ ដែល​មិន​បាន​ឯកភាព​យល់​ព្រម​ និង​មាន​ភាព​មិន​សុខ​ចិត្ត​ទេីប​ឈាន​ដល់​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​។ បច្ចុប្បន្ន​ ទំនាស់នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​ ដោយសារ​សំណុំរឿង​នៅ​ក្នុង​ដៃ​តុលាការ​ ដោយ​​កន្លង​មក​រដ្ឋបាល​ខេត្ត​កំពង់ចាម​ ក៏បាន​ចេញ​សេចក្តី​ណែនាំ​ ស្តីពី​ការ​បញ្ឈប់​ការ​ទិញ​ លក់​ និង​ឈូស​ឆាយ​ដី​តំបន់​មេទឹក​នៅ​ទូទាំង​ខេត្ត​កំពង់ចាម​ ជាពិសេស​​នៅ​តំបន់​ស្រុក​បាធាយ​នេះ​ គឺ​ត្រូវ​ទប់ស្កាត់​ការ​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់​លេីដី​សាធារណៈ​របស់​រដ្ឋ​ ផង​ដែរ​។ ​

ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ​ លោក​​អ៊ុន​ ចាន់ដា​ ​ បានដាក់ចេញនូវគោលការសំខាន់ៗ ដោយ​បង្កើត​គណៈកម្មការ​គ្រប់គ្រង​ទន្លេ​ថ្នាក់​ខេត្ត​ ពន្លឿន​ការ​វាស់វែង​ ដេីម្បី​ឈាន​ទៅ​ដល់​ការ​កំណត់​ព្រុំ​ ដោយ​មាន​និយាម​ការ​ច្បាស់លាស់​ ក្នុង​ការ​ចុះ​បញ្ជី​មេទឹក​កណ្តៀង​ជា​ផ្លូវការ​ ដើម្បី​អភិរក្ស​មេទឹក​កណ្តៀង​នោះ​ សម្រាប់​បម្រើ​ផលប្រយោជន៍​ដល់​សហគមន៍​ ដោយ​គាំទ្រ​តាម​ចំណាត់ការ​របស់​តុលាការ​ផង​ដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៨ ឧសភា ២០២០

ខេត្តកំពង់ចាម៖ភ្នាក់ងារបានរាយការណ៍ថាមនុស្សចំនួន១០នាក់ត្រូវបានឃាត់ខ្លួនករណីបង្ក្រាបល្បែងជល់មាន់។
ហេតុការណ៍ធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែឧសភា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុង​ភូមិ​រវាង​ ឃុំ​ខ្នុរ​ដំបង​ ស្រុកជេីងព្រៃ។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ប្រតិបត្តិការ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មានបទបញ្ជា របស់​គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​​ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវ៉ុន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ ដឹកនាំដោយលោកវរសេនីយ៍ទោ​ កាំង គីមហុង អធិការរងស្រុកជេីងព្រៃ​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នុរដំបង​ ព្រមទាំង​មាន​ការ​សម្របសម្រួលពីលោក សុធា ពិសិដ្ឋ​ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ចាម។
ក្នុងនោះដកហូតបានវត្ថុតាងរួមមាន ម៉ូតូចំនួន១៣គ្រឿង​ រថយន្ត០៤គ្រឿង មាន់ជល់ចំនួន០២ក្បាល(ងាប់)​ កន្ត្រក់ដាក់មាន់ចំនួន០២​ ស្គត់រុំខ្នាយមាន់មួយចំនួន(ប្រើរួច)​ កញ្ចក់សំរាប់បាំងមាន់ចំនួន០១​ ប្រាក់ដុល្លារចំនួន១,០០០ដុល្លារ (មួយពាន់ដុល្លារ)​ ប្រាក់រៀលចំនួន៣,៥១០,០០០រៀល (បីលានហាសិបមួយមុឺនរៀល)​ ធុងក្លាស្សេចំនួន០១​ និង​ហាន់តោ​សម្រាប់​លេងអាប៉ោងចំនួន០១​ ផងដែរ​។
ចំពោះជនសង្ស័យ​ និងវត្ថុតាងខាងលើ​ ត្រូវ​បានបញ្ជូនទៅស្នងការដ្ឋានរបស់ខេត្តកំពង់ចាម​ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៥ ឧសភា ២០២០

ខេត្តកំពង់ចាម​៖លោកស្រី​ ប៉ាង ដានី អភិបាលរងខេត្ត តំណាងលោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា បងប្អូនដែលបានចូលរួមផ្ដល់ឈាម គឺសុទ្ធតែជាវីរៈជន ដែល​មាន​វីរៈភាពស្នេហាជីវិតមនុស្ស និងសង្គមជាតិ ដោយ​បងប្អូនកំពុងរួមគ្នាធ្វើបុណ្យ ដើម្បីសង្គ្រោះជីវិតមនុស្ស។
ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសចូលរួមបើកយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម ក្រោមប្រធានបទ ៖«ផ្ដល់ឈាមផ្ដល់សេចក្ដីស្រឡាញ់» ដែលបានរៀបចំឡេីងនៅសាលាស្រុកព្រៃឈរ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០នេះ ក្រោម​វត្តមានលោកស្រី តោ ពិឡា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកព្រៃឈរ​។

នាឱកាសនោះដែរ​ លោកស្រី​ ប៉ាង ដានី និងលោកស្រី តោ ពិឡា បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះ លោកលោកស្រីបងប្អូនជនរួមជាតិ ទាំងអស់ ដែលបានជួយគាំទ្រ​ក្នុង​យុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងទទួលអំណោយឈាម ដែល​ជា​ទឹកចិត្ត​មនុស្សធម៌​ ផ្ដល់សេចក្ដីស្រឡាញ់ តាម​រយៈ​ដំណក់ឈាម នៃក្ដីសង្ឃឹម ជាពិសេស បាននឹងកំពុងបរិច្ចាកឈាម ដោយស្ម័គ្រចិត្ត​ ដើម្បីយកទៅប្រើប្រាស់ ក្នុង​ករណី​សង្គ្រោះបន្ទាន់ និងជួយដល់អ្នកជម្ងឺ ដែលកំពុងខ្វះឈាម និងអ្នកជួបគ្រោះថ្នាក់ផ្សេងៗ ។ ដូច្នេះការបរិច្ចាកឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស គឺមានសារៈសំខាន់ណាស់ ពីព្រោះថា ការបរិច្ចាកឈាម គឺដើម្បីបញ្ឈប់បញ្ហាកង្វះឈាម ឬនិន្នាការ នៃការជួញដូរឈាម ដោយខុសច្បាប់ ខណៈដែលតម្រូវការឈាម មានការកើនឡើងជារៀងរាល់ឆ្នាំ ក្នុងរង្វង់ប្រមាណពី ១៥%ទៅ២០%។
បើតាមឲ្យដឹង ពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បញ្ជាក់ថា ការប្រារព្ធពិធីផ្ដល់ឈាម នាពេលនេះ ដើម្បី ៖ ១.បង្កើតទម្លាប់ និងវប្បធម៌ នៃការបរិច្ចាកឈាមដោយស្ម័គ្រចិត្ត និងជម្រុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅ ចូលរួមធ្វើសកម្មភាព ជាមួយសេវាកម្មជាតិផ្ដល់ឈាម នៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជម្ងឺ ដែលកំពុងត្រូវការឈាម នៅគ្រប់មន្ទីរពេទ្យ ដោយគ្មានការរើសអើង និងមប្រកាន់ជាតិសាសន៍ឬសាសនា ។ និង២.ផ្សាភ្ជាប់សកម្មភាព នៃការបរិច្ចាកឈាម ដោយស្ម័គ្រចិត្ត ទៅនឹងសកម្មមនុស្សធម៌ ក្នុងសង្គម ។
គូសបញ្ជាក់ដែរថា ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ និងទទួលអំណោយឈាម នេះដែរ គេសង្កេតឃើញថា មានអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាម សរុបប្រមាណជា ៣២នាក់ និងទទួលបានឈាមចំនួន៣២ប្លោកផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page179 Page180 Page181 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!