Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ៖

ទីប្រឹក្សា ឆាវឆាវ
១២ មករា ២០២២

ភ្នំពេញ៖អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានប្រាប់ EAC News ថាស្ថានទូតបានតាមដានចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។ ទោះបីជាលោកមិនបានឆ្លើយថាគាំទ្រឬជំទាស់នឹងទស្សនកិច្ចនេះក្ដីតែអ្នកនាំពាក្យរូបនេះថា អាមេរិកជំរុញឱ្យកម្ពុជាប្រើប្រាស់នាមប្រធានអាស៊ានរបស់ខ្លួនធ្វើយ៉ាងណាធានាដល់ការអនុវត្តន៍គោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់របស់ប្រសិតពិសេសអាស៊ានអាចបានទៅជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។

ក្នុងសារអេឡិចត្រូនិចឆ្លើយតបនឹងសំណួររបស់ EAC News លោក Chad Roedemeier បានលើកឡើងថា៖ «យើងគាំទ្រកូសង់ស៊ីសប្រាំចំណុចរបស់អាស៊ាន ហើយជំរុញឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បន្តជំរុញឱ្យមានការអនុវត្តន៍នូវចំណុចទាំងប្រាំ និងដើម្បីធានាថា ដំណើរទស្សនកិច្ចណាមួយរបស់ប្រេសិតពិសេសអាស៊ាននឹងមានការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។ យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងដល់របបយោធាភូមាឱ្យបញ្ចប់ការប្រើប្រាស់អំពើហឹង្សា, ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងចូលរួមក្នុងការសន្ទនាក្នុងន័យស្ថាបនាជាមួយគ្រប់ភាគីដែលគោរពឆន្ទៈរបស់ប្រជាជនភូមា» ។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាលោក ផៃ ស៊ីផាន ថាការលើកឡើងរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺមិនទាន់សភាពការណ៍នោះទេ ខណៈប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលទ្ធផលលើសពីគោលការណ៍៥ចំនុចរបស់អាស៊ាននេះទៅទៀត។ លោកបន្ថែមថា ដំណោះស្រាយរបស់សម្ដេចតេជោចំពោះមីយ៉ាន់ម៉ាមិនបានដើរចេញឆ្ងាយពីគោលការណ៍កុងសង់ស៊ីស៥ចំនុចរបស់អាស៊ានទេ ហើយដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ាទៀតសោតក៏ដើម្បីជំរុញឱ្យមានការអនុវត្តគោលការណ៍នេះផងដែរ។

លោកថា៖ «ការលើកឡើងរបស់សហរដ្ឋអាមេរិកហ្នឹងគឺហាក់បីដូចជាអត់បានយល់ ទៅជាយល់ច្រលំថាសម្ដេចធ្វើអ្វីធ្វើតែឯងដែលជាភាសាគេចោទប្រកាន់ថា Cowboy Diplomacy ដែលគេយកមកដាក់ជាមួយសកម្មភាពរបស់សម្ដេចគឺដាក់មិនត្រូវទេពីព្រោះសម្ដេចមិនមែនគ្រាន់តែអនុវត្តន៍កុងសង់ស៊ីសនេះទេ ប៉ុន្ដែសម្ដេចលោកបានធ្វើនូវអ្វីដែលជាចីរភាព» ។

បើតាមលោក ផៃ ស៊ីផាន ចីរភាពដែលសម្ដេចតេជោគិតគូរសម្រាប់អាស៊ានគឺការរៀបចំយន្តការទៅអនាគតសម្រាប់ដំណោះស្រាយមីយ៉ាន់ម៉ាដែលវាហួសពីការអនុវត្តន៍នូវកុងសង់ស៊ីសនេះទៀត។

កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អាស៊ានឱ្យបង្កើតយន្តការចំនួន២ ដែលរួមមានយន្តការធានាដល់បញ្ឈប់អំពើហិង្សា និងការផ្ដល់ជំនួយមនុស្សធម៌ទៅកាន់ប្រទេសមីយ៉ានម៉ា ដោយថាដើម្បីបើកផ្លូវឱ្យមានការចរចា និងការបោះឆ្នោតនៅឆ្នាំ២០២៣នៅមីយ៉ាន់ម៉ា។

សម្ដេចតេជោបានលើកជាយោបល់ថា យន្តការឈប់បាញ់យ៉ាងហោចណាស់ត្រូវមានភាគីប្រធានអាស៊ានមុន ប្រធានអាស៊ានបច្ចុប្បន្ន និងប្រធានអាស៊ានបន្ទាប់ បូករួមនឹងលេខាធិការអាស៊ាន ដើម្បីសម្របសម្រួលការឈប់បាញ់នៅមីយ៉ាន់ម៉ា ដើម្បីរក្សាសន្ដិសុខស្វាគមន៍ដល់ប្រេសិតពិសេសប្រធានអាស៊ានសម្រាប់មីយ៉ាន់ម៉ាសម្រួលដល់ការសន្ទនារវាងគ្រប់ភាគីទាំងអស់ និងឈានដល់ការបោះឆ្នោតមីយ៉ាន់ម៉ានៅខែសីហា ឆ្នាំ២០២៣។ សម្ដេចបានណែនាំបន្ថែមថាក្រោយមានយន្តការបញ្ឈប់អំពើហិង្សាគឺត្រូវមានយន្តការផ្ដល់ជំនួយមនុស្សធម៌អាស៊ានបន្ថែមទៀត។

គួររំលឹកផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះចូលក្នុងអាស៊ានវិញផងដែរ។

ក្រោយដំណើរទស្សនកិច្ចនេះ មហាអំណាចចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដោយថាកម្ពុជាបានដើរតួនាទីយ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នារវាងភាគីនៃប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ និងការស្តារស្ថិរភាព និងការសម្រេចបាននូវការអភិវឌ្ឍន៍នៅដំណាក់កាលដំបូង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ មករា ២០២២

ភ្នំពេញ៖លោក ជាម ច័ន្ទសោភ័ណ បាន​លេីកឡេីងថា​ តាមរយៈការប្រកួតប្រជែង បានឆ្លុះបញ្ចាំងនូវការចូលរួមលើកកម្ពស់វិស័យកីឡា ឱ្យមានការវិវឌ្ឍឈានទៅមុខ ដើម្បីជាកត្តាមួយនាំឱ្យមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត រួមទាំងទទួលបានចំណងសាមគ្គីភាព ភាតរភាព និងមិត្តភាពស្និទ្ធស្នាល និងបង្កើតឱ្យមានកម្មវិធីវាយសីនេះបន្តទៅឆ្នាំក្រោយៗទៀត។

លោកក៏បានបានអបអរសាទរចំពោះជ័យលាភី ដល់ក្រុមជ័យលាភី ដែលបានខិតខំប្រកួតប្រជែងលើប្រភេទកីឡាមួយនេះ ដែលជាចូលរួមលើកស្ទួយវិស័យកីឡានៅក្នុងខេត្ត ពិសេសចំរាញ់យកគុណភាពកីឡាករទៅកាន់ថ្នាក់ជាតិ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងបែបនេះនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ​ ក្នុងឱកាសអញ្ជើញប្រគល់ពានរង្វាន់ដល់ក្រុមកីឡាផ្នែកវាយសី ក្នុងការប្រកួតកីឡាមហាជន ដេីម្បីចូលរួមអបអរសាទរ​ទិវា​ជ័យជំនះ​ ខួបលេីកទី៤៣ឆ្នាំ​ ថ្ងៃ​៧មករាឆ្នាំ១៩៧៩​-​២០២២​ ដែលធ្វើឡើងនៅក្លឹបវាយសីស្តេចកន។

បើតាមលោក អុិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ឲ្យដឹងថា តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញ អស់រយៈពេល២ថ្ងៃ នៅថ្ងៃទី៥ និងទី៦ ខែមករា ឆ្នាំ២០២២ ជាលទ្ធផល

ប្រភេទកីឡាវាយសី អាយុ ៥០ឆ្នាំឡើង 

-ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡា ឧកញ្ញា អាន ម៉ាឌី និង កញ្ញា ឡេង ដាវី មកពីក្លឹបវាយសីម៉ារីសា ដោយទទួលបាន ពាន ១ ទង់អនុស្សាវរីយ៍ ១ សម្ភារៈកីឡា ថវិកា និង ម៉ូតូ​ ១ គ្រឿង

– ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡា ឧកញ្ញា ម៉ែន សុភក្តិ និង លោក ស៊ាន កុសល្យ មកពីក្លឹបវាយសីចំការកៅស៊ូជប់ ដោយទទួលបានទង់អនុស្សាវរីយ៍ ១ សម្ភារៈកីឡា និងថវិកា ២លានរៀល ។

– ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡា លោក ជឹម ចាន់រិទ្ធ និង លោក អោម មុន្នី មកពីក្លឹបវាយសីម៉ារីសា  ដោយទទួលបាន ទង់អនុស្សាវរីយ៍ ១ សម្ភារៈកីឡា និងថវិកា ១លានរៀល ។

សម្រាប់ប្រភេទកីឡាវាយសី ក្រោមអាយុ ៥០ ឆ្នាំ 

-ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុមកីឡា លោក ស៊ឹម ពិសី និង លោក អ៉ិត ឡេង មកពីក្លឹបវាយសីស្តេចកន ដោយទទួលបាន ពាន ១ ទង់អនុស្សាវរីយ៍ ១ សម្ភារៈកីឡា ថវិកា និង ម៉ូតូ ០១ គ្រឿង ។ 

– ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុមកីឡា លោក កែវ ចិន និង លោក ទិត្យ ប៊ុនឆៃ មកពីក្លឹបវាយសីម៉ារីសា ដោយទទួលបាន ទង់អនុស្សាវរីយ៍ ១ សម្ភារៈកីឡា និងថវិកា ២ លានរៀល ។

– ចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡា លោក រ៉ន សូហ៊ាង និង លោក ជា វិចិត្រ មកពីក្លឹបវាយសីស្តេចកន ដោយទទួលបាន ទង់អនុស្សាវរីយ៍ ១ សម្ភារៈកីឡា និងថវិកា ១ លានរៀល ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ មករា ២០២២

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញទៅបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានេះ សម្តេចតេជោ បាននាំទៅជាមួយជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានរយៈពេល២ថ្ងៃ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអមដំណើរដោយឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ ធ្នូ ២០២១

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងសន្តិភាព មិនមែនសម្រាប់តែគណបក្សប្រជាជនកម្ពុជាទេ គឺសម្រាប់ប្រជាជាតិទាំងមូល និងប្រជាជនទាំងអស់គ្នា។ សម្តេចតេជោបានរំលឹកថា ថ្ងៃនេះ ម៉ោងនេះ កាលពី២៣ឆ្នាំមុន សម្តេចកំពុងបញ្ជាឧទ្ធម្ភាគចក្រ២គ្រឿងដើម្បីដឹក ខៀវ សំផន មកចរចានៅផ្ទះរបស់សម្តេចនៅក្រុងតាខ្មៅ ដើម្បីចរចាបញ្ចប់សង្គ្រាម តាមរយៈការដាក់ចេញនូវនយោបាយឈ្នះឈ្នះនោះ។
នាយករដ្ឋមន្ត្រី បានប្រសាសន៍ថាឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ មិនមែនទទួលបានដោយចៃដន្យនោះទេ គឺជាការប្រទានដោយព្រះមហាក្សត្រ ដោយសម្តេចបានបង្កើតកងទ័ពដើម្បីរំដោះប្រជាពលរដ្ឋខ្មែរពីរបបខ្មែរក្រហម។ សម្តេចតេជោបានថ្លែងថា កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល មិនអាចអព្យាក្រឹត្យរវាង រដ្ឋាភិបាល និង បក្សនយោបាយបានទេ។ នរណាក៏ដោយដែលធ្វើឱ្យប៉ះពាល់រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែចាត់វិធានការភ្លាម។ សម្តេចតេជោ បានប្រាប់ទៅដល់អនុព័ន្ធយោធាទាំងអស់ថា កម្ពុជាមិនបណ្តែតបណ្តោយឱ្យនរណាធ្វើបដិវត្តន៍ពណ៌ នៅលើដែនដីដ៏កំសត់របស់កម្ពុជានោះទេ។
នៅថ្ងៃខួបលើកទី២៣ នៃការដាក់ចេញនយោបាយឈ្នះឈ្នះនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យពិនិត្យដាក់ «ទិវានយោបាយឈ្នះឈ្នះ» ថ្ងៃទី២៩ ខែធ្នូ ទៅក្នុងប្រតិទិនប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា ប៉ុន្តែមិនមែនជាថ្ងៃឈប់សម្រាកទេ។
តាមការស្នើសុំរបស់សម្ដេចពិជ័យសេនាទៀ បាញ់ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា ពិនិត្យលទ្ធភាពលុបបំណុលអគ្គិសនី ដែលមានជាង២លានដុល្លាររបស់ក្រសួងការពារជាតិ ដែលបានប្រើប្រាស់នាពេលកន្លងមក។
សម្តេចតេជោបានថ្លែងថា កន្លងមកនៅរាជធានីភ្នំពេញ មានតម្រូវការអគ្គិសនី៣០មេហ្គាវ៉ាត់ ប៉ុន្តែពេលនេះមិនមែនត្រឹមប៉ុណ្ណឹងទៀតទេ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ត្រូវចេះសន្សំសំចៃ ចំពោះការប្រើប្រាស់អគ្គិសនីផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិ ក្នុងការកសាងអគារនេះ និងបានជូនពរឲ្យកងកម្លាំង ប្រដាប់អាវុធ និងមន្ត្រីនៃក្រសួងការពារជាតិទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងបានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីនេះ ចាប់ពីពេលនេះតទៅ។
សម្ដេចថ្លែងយ៉ាងដូច្នោះ នៅព្រឹកមិញនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី ដែលចំខួបលើកទី២៣ឆ្នាំ នៃថ្ងៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ២៩ធ្នូ ឆ្នាំ១៩៩៨ – ២៩ធ្នូ ខែ២០២១៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៨ ធ្នូ ២០២១

ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការស្រាវជ្រាវ ចាប់ខ្លួនដៃដល់ នៅស្រុករមាសហែក ខេត្តស្វាយរៀង នាវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ ករណីសំណុំរឿងចាក់សម្លាប់ស្ដ្រីជនជាតិចិន នៅខណ្ឌដង្កោ។

 សូមបញ្ជាក់ថាហេតុការណ៍អំពើឃាតកម្មលើស្ដ្រីជនជាតិចិននេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចព្រហ្មទណ្ឌបានដឹងថាជនដៃដល់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះ ឈ្មោះ សាវ វិន (XIAO WEN) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន មុខរបរប្រធានផ្នែកដេរ កាន់លិខិតឆ្លងដែនលេខ EO1271955 ស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេស។ ចំណែកជនរងគ្រោះឈ្មោះ ឌៀង លី (DING LI) ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF5967276 មុខរបរប្រធានរោងចក្រ ស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្ននគរបាលព្រហ្មទណ្ឌ កំពុងបញ្ជូនខ្លួនជនសង្ស័យមកធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page17 Page18 Page19 … Page24 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!