ខេត្តកំពង់ចាម៖ក្នុងនាមអាជ្ញាធរខេត្ត
លោក ហាន កុសល បានថ្លែងថាប្រជាពលរដ្ឋនៅទូទាំងស្រុកកងមាស បានផ្ញើសេចក្តីទុកចិត្តលេីមន្ត្រីរាជការ នៃគណៈអភិបាលស្រុកនេះហេីយ។ដូច្នេះយើងត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការបប្រែសម្រួលអាកាសធាតុផងដែរ។
លោកហាន កុសល អភិបាលរងខេត្តតំណាងលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមក៏បានថ្លែងផងដែរថាការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តដាក់ ឲ្យស្របទៅតាមការកែទម្រង់ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ចំពោះការតែងតាំងមុខតំណែងថ្មីនេះ គឺជាភាពចាំបាច់មួយ ហើយក៏ជាការលេីកកម្ពស់និរន្តរភាពរដ្ឋបាល ស្របទៅតាមច្បាប់ របស់ក្រុមព្រឹក្សាស្តីពី ការគ្រប់គ្រងរដ្ឋបាលខណ្ឌ ក្រុងស្រុកផងដែរ។
លោកហាន កុសល បានបន្តថាភាពជាថ្នាក់ដឹកនាំដែលនាំមកនូវការអភិវឌ្ឍរីកចម្រើន គឺផ្តេីមចេញពីការធ្វើការងារតាមទម្លាប់ ដោយប្តូរមកធ្វើការងារតាមច្បាប់ ហេីយត្រូវខិតខំរៀនសូត្រឲ្យក្លាយទៅជាមន្ត្រីដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ធ្វើការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោកថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រកាសតែងតាំង លោក ឡុង ខេង ពីអភិបាលរងស្រុកចំការលើ ឲ្យមកកាន់មុខតំណែងជាអភិបាលរងស្រុកកងមាស នៅព្រឹកមិញនេះ៕SRP