Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តកំពង់ចាម៖ក្មេងចំនួន០៣នាក់បានលង់ទឹកស្លាប់ខណ:នាំគ្នាទៅរាវខ្ចៅ។  ហេតុការណ៍បានកើតឡើងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នៅវេលាម៉ោង១៤និង៤០នាទីនៅចំណុចកោះតាកែ ស្ថិតក្នុងភូមិព្រែករលួស ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។

ជនរងគ្រោះទី

១.ឈ្មោះ សាយ ម៉េងលី ភេទប្រុស អាយុ១០ឆ្នាំ
២.ឈ្មោះ ទ្រី គឹមធាង ភេទស្រី អាយុ១៣ឆ្នាំ
៣.ឈ្មោះ ទ្រី គឹមសៀក ភេទស្រី អាយុ១០ឆ្នាំ។

ជនរងគ្រោះទាំងបីមានទីលំនៅភូមិព្រែករលួស ឃុំព្រែកបាកក្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សមត្ថកិច្ចថាមូលហេតុ ក្មេងទាំង០៣នាក់ នាំគ្នាទៅរាវខ្ចៅ ហើយ ក៏លង់ទឹកស្លាប់តែម្ដង។

បញ្ជាក់រហូតដល់ម៉ោង១៧ថ្ងៃម្សិលមិញដដែលសាកសពក្មេងរកឃើញចំនួន០២នាក់ បាត់ម្នាក់ឈ្មោះទ្រី គឹមធាង រកមិនទាន់ឃើញ។កម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋកំពុងបន្តរកសាកសពម្នាក់ទៀត៕SRP

Like 200
Comment 0
Share ចែកចាយ
Views 100
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តកំពង់ចាម​៖លោក​កែវ នាឬទ្ធិ អភិបាលរងខេត្តកំពង់ចាម នារនារសៀលៃថ្ងនេះ បាន​អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម។

ក្នុង​ពិធី​នោះ​ដែរ​លោក​​ កែវ​ នា​ឫទ្ធិ​ ​ បានណែនាំដល់មន្ត្រីដែលទើបតែងតាំង ចូលកាន់តំណែងថ្មី ត្រូវមានសាមគ្គីភាព ខិតខំបំរើការងារលើវិស័យព័ត៌មាន ពោលធ្វើយ៉ាងណា ផ្សព្វផ្សាយព័ត៌មាន ឲ្យបានជ្រោតជ្រាប ទៅដល់សាធារណៈជន ពិសេស ត្រូវលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ដល់សុខសន្តិសង្គម ដែលបង្កឲ្យមានការភាន់ច្រលំពីសំណាក់មហាជនទូទៅ មកលើការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអាជ្ញាធរ ។
ជាមួយគ្នា​នោះ​ លោក​អភិបាលរងខេត្ត ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន ជាពិសេស មន្ត្រីជំនាញគ្រប់គ្រងព័ត៌មានទូរទស្សន៍ និងវិទ្យុក្នុងខេត្ត ត្រូវបន្តយកចិត្តទុកដាក់ការផ្សព្វផ្សាយអំពីអនាម័យ និងវិធីបង្ការការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ឲ្យបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បី ជៀសផុតពីជម្ងឺដ៏កាចសាហាវនេះ គ្រប់ៗគ្នា ។

គួសបញ្ចាក់ថាយោងដីកាស្ដីពីការតែងតាំង និងគល់ភារកិច្ចជូនមន្ត្រីរាជការ របស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន ០៦រូប ទៅក្នុងរចនាសម្ព័ន្ធមន្ទីរព័ត៌មាន ខេត្តកំពង់ចាមក្នុងនោះមាន៖អនុប្រធានមន្ទីរចំនួន០២រូប ប្រធានការិយាល័យចំនួន២រូបនិងអនុប្រធានការិយាល័យចំនួន០២រូប​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តកំពង់ចាម​៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​​ បានអញ្ជើញ​ចូលរួម​ការ​រៀបចំកម្មវិធីធ្វើបទបង្ហាញ​ ស្តីពីលទ្ធភាពនៃការផ្តល់ឥណទាន​ ដល់កសិករ ចញ្ចឹមត្រី មាន់ ទា និងដាំបន្លែ និងអាជីវករជាម្ចាស់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម និងកសិកម្ម​ ដែល​បាន​ធ្វេី​ឡើង​នារសៀល​ថ្ងៃ​ទី​២៨​ ខែឧសភា​ឆ្នាំ​២០២០​នេះ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក​ កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង​សហការី ដោយមានការចូលរួមពី​ លោក​ លោកស្រី​អភិបាល​រង​ខេត្ត​ មន្ត្រី​ពាក់ព័ន្ធ​តាមបណ្តាក្រុង ស្រុក និងបងប្អូនប្រជាកសិករ សហគមន៍ ជាច្រើននាក់ផងដែរ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 150
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម លោក​​អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ក្រេីន​រំលឹក​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​បន្ត​ការ​ផ្សព្វផ្សាយ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ និង​អង្គការសុខភាពពិភពលោក​(​WHO​) និង​បន្ត​ការ​ផ្សព្វផ្សាយ​ ដោយ​ការ​ចាក់​ផ្សាយ​តាម​ឃោសនស័ព្ទ​​ និង​ឧបករណ៍​បំពង​សំឡេង​​ទៅដល់​គ្រប់​ទី​កន្លែង​ បេីទោះបីជា​ជំងឺ​ជំងឺ​កូវីដ​១៩នៅ​កម្ពុជា​មាន​ការ​​ស្ងប់ស្ងាត់​ក៏ដោយ​ ព្រមទាំង​បន្ត​ការ​គ្រប់គ្រង​លេី​ពលករ​មក​ពី​ក្រៅប្រទេស​ ដូច​ជា​ប្រទេស​ថៃ​ ឬ​ប្រទេស​កូរ៉េ​ជាដើម​ និង​បន្ត​ពិនិត្យ​លេីជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ ដើម្បី​ធ្វើការ​ជួយសង្គ្រោះឲ្យ​ទាន់​ពេល​វេលា​ផង​ដែរ​។ ការ​ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ខេត្ត​កំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ដោយ​មាន​ការ​ចូលរួម​ពី​អភិបាល​រង​ខេត្ត​ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អភិបាល​ក្រុង​-ស្រុក​ទាំង​១០​ផង​ដែរ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២០

ខេត្តកំពង់ចាម​៖លោក​អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀល
​ថ្ងៃ​ទី​២៧​ខែឧសភា​ ម្សិលមិញបាន​ទទួលជួបប្រជុំពិភាក្សាជាមួយក្រុមការងារអធិការកិច្ចពលករ បរទេស​ ​នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា​ ក្នុងខេត្តកំពង់ចាម ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់​ វិចិត្រ អនុប្រធាន​នាយកដ្ឋាន​ជនបរទេសអន្តោប្រវេសន៍​ ជាអ្នកវិនិយោគឯកជន​នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអធិការកិច្ចពលករបរទេស​ប្រចាំខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ស្នងការរង អនុប្រធានមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត និងសហការី​ ផងដែរ​។

គួរបញ្ចាក់ផងដែរថាកាលពីឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចពលករបរទេស លើការងារចុះពិនិត្យលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានសរុបចំនួន៥៤៤នាក់ ស្រី១៧២នាក់ មាន១៥សញ្ជាតិ ក្នុងនោះរកឃើញអ្នកគ្មានប័ណ្ណការងារចំនួន០៦នាក់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់កក្នុងម្នាក់ៗ៥០ម៉ឺនរៀល សរុប៣លានរៀល។ ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំគ្រឹះស្ថាន អាជីវកម្មនានាចំនួន៦៣កន្លែងទូទាំខេត្ត ដើម្បីត្រៀមចុះអធិការកិច្ចលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស ដើម្បីអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ការងារឲ្យមានប្រសិទ្ធភាព៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page176 Page177 Page178 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!