Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

សៀមរាប ប៉ុស្តិ៍
២ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោក​អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​ និង​ជាប្រធានគណៈកម្មធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹមិញបាននាំយកអំណោយ​មនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ចែកជូនប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន១២០គ្រួសារ នៅសាលាស្រុកកំពង់សៀម។
សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង១២០គ្រួសារមកពីក្រុងកំពង់ចាម ចំនួន៦០គ្រួសារ និងស្រុកកំពង់សៀម ចំនួន៦០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ អាវយឺត​ ម៉ាស់ និងថវិកា ២០,០០០ រៀលផងដែរ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
១ មិថុនា ២០២០

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តនៅព្រឹកមិញបានបើកកិច្ចប្រជុំពិនិត្យស្ថានភាពដីធ្លីនៅ តំបន់ខុនមាស ស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ។
កិច្ចប្រជុំនេះធ្វើនៅរដ្ឋបាលខេត្តដឹកនាំដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកបាធាយ និងតំណាងប្រជាពលរដ្ឋជាម្ចាស់បណ្តឹងផងដែរ។

សូមបញ្ជាក់ថាជាលទ្ធផលលោក អ៊ុន ចាន់ដា បានដាក់ចេញគោលការណ៍ ០៤ចំណុច ដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងសហគមន៍។

ទី០១៖ ចាត់តាំង លោក កែវ នាឬទ្ធិ អភិបាលរងខេត្ត ជាតំណាង អភិបាលខេត្ត ដឹកនាំក្រុមការងារមួយ ចូលរួមដោយមន្ទីរជំនាញ ដោយមានវត្តមានប្រធានមន្ទីរ និងអាជ្ញាធរស្រុក ឃុំ សហការ ជាមួយព្រះរាជអាជ្ញា និងកម្លាំងមានសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្ដែង ថាតើតំបន់នោះជាដីមេទឹកពិតប្រាកដឬអត់? ហើយមាននៅក្នុងផែនទីក្រសួងធនធានទឹកដែរឬទេ? មានទំហំប៉ុន្មាន? ត្រូវកំណត់ឲ្យច្បាស់និងរាយការណ៍មករដ្ឋភិបាលខេត្តវិញ។ ក្នុងករណីដីខាងលើនេះជាដីមេទឹក សូមរក្សាទុកជាសម្បត្តិរបស់រដ្ឋ។ តែបើពិនិត្យឃើញថា ដីខាងលើនេះមិនមានក្នុងផែនទី ថាជាដីមេទឹកទេ ត្រូវផ្ដល់ជូនដល់ប្រជាពលរដ្ឋទាំង១៨គ្រួសារ។

ទី០២៖ ចំពោះអ្នកទាំង៤០គ្រួសារផ្សេងទៀត នៅពេលក្រុមការងារសម្រេចយ៉ាងណាហើយនោះ គឺអ្នកទាំងនោះមិនមានសិទ្ធិមកកាងដីខាងលើនោះទៀតបានទេ។ ប្រសិនបើមានអ្នកណាមកកាងដីនេះទុកឲ្យឈ្មួញ អាជ្ញាធរខេត្តនឹងអនុវត្តតាមផ្លូវច្បាប់ដោយត្រូវឃាត់ខ្លួនតែម្ដង។ តែបើអ្នកទាំង៤០ គ្រួសារនោះការពារដីខាងលើទុកជាសម្បត្តិរបស់រដ្ឋ អាជ្ញាធរខេត្តសូមគាំទ្រទាំងស្រុង។

ទី០៣៖ ត្រូវមានការចូល និងការសហការពី ព្រះរាជអាជ្ញា និងកងកម្លាំងមានសមត្ថកិច្ច មុនចុះអនុវត្តការងារ។

ទី០៤៖ មិនត្រូវធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់សហគមន៍ឡើយ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២០

ខេត្តកំពង់ចាម៖ប្រជាពលរដ្ឋងាយរងគ្រោះក្នុងអំឡុងពេលនៃការបង្ការទប់ស្កាត់ជម្ងឹកូវីដ១៩ចំនួន៦១គ្រួសារមកពីឃុំទាំង៨  ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា តាមរយៈលោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្ត។

ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០នៅសាលាស្រុកចំការលើដោយមានការអញ្ជើញចូលរួមពី  លោកស្រីប៉ាង ដានីអនុប្រធានអចិន្ត្រៃយ៍សាខា ព្រមទាំង លោកនាយក នាយករង មន្ត្រីប្រតិបត្តិសាខានិងលោកខ្លូត ចន្តា  ប្រធានកិត្តិយសអនុគណៈកម្មាធិការសាខាស្រុកផងដែរ។

អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ដែលខ្វះខាតជីវភាពទាំង៦១គ្រួសារ រួមមាន ជនចាស់ជរាគ្មានទីពឹង២០គ្រួសារ  ជនមានពិការភាព៥គ្រួសារស្រ្តីមេម៉ាយក្រីក្រកូនច្រើន២៦គ្រួសារកុមារកំព្រា៥គ្រួសារ និងអ្នកមានជម្ងឺរ៉ាំរ៉ៃ៥គ្រួសារ ក្នុង គ្រួសារៗទទួលបាន៖អង្ករ២៥គីឡូក្រាម,ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១០កំប៉ុង, អាវយឺត ២, ម៉ាស់ ៥បន្ទះ និងថវិកាចំនួន ២០,០០០រៀល៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២០

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺកូវីដ១៩ លោក​​​ អ៊ុន​ ចាន់ដា​ បានស្នើដល់គ្រប់មន្ទីរ អង្គភាពទាំងអស់ ក្នុងខេត្តកំពង់ចាម អោយ​បន្តយកចិត្តទុកដាក់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ឲ្យដូចជាភ្លៀងរលឹម ដើម្បីទប់ស្កាត់កុំឲ្យកើតមានឡើងនូវរលកទី២​ នោះ​ឡើយ​។

ជាក់ស្ដែងនៅរសៀលថ្ងៃទី២៩ខែឧសភាម្សិលមិញ ដោយ​ទទួល​បាន​ការ​ណែនាំ​ពី​ លោក​ប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ មន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មេរោគ នៅបរិវេណសាលប្រជុំ និងកន្លែងធ្វើការនានាក្នុងសាលាខេត្តកំពង់ចាម​ផងដែរ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងវាយតម្លៃខ្ពស់ និង​​កោតសរសើរ​ចំពោះ​កងកម្លាំង​នគរបាល​ខេត្ត​កំពង់ចាម​ ដែលបានអនុវត្តតួនាទីភារកិច្ច ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ បានល្អប្រសើរ ព្រមទាំង​បានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ផងដែរ​។ ជាមួយគ្នា​នោះ​ លោក​អភិបាល​ខេត្ត​ ក៏​បាន​ផ្តាំផ្ញើរដល់សិក្ខាម​ទាំងអស់​ ត្រូវ​ខិតខំ​យកចិត្តទុកដាក់រៀនសូត្រ ស្តាប់ និងអនុវត្តតាមការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះជំនាញសម្រាប់យកទៅ អនុវត្តលើការងារតាម​អង្គភាព​រៀងៗខ្លួន​។
លោកថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញក្នុងពេលអញ្ជើញចូលរួមប្រារព្ធពិធីបិទវគ្គបណ្ដុះបណ្ដាល​កង​កិត្តិយស​ និង​បេីក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​ថ្មី​ ​ជំនាន់​ទី​១​ នៅស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាម។
បេី​តាម​របាយការណ៍​​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹង​ថា​ ដោយអនុវត្តតាមផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការរដ្ឋាននគរបាលខេត្ត ស្តីពីការបង្កើនធនធានមនុស្ស លើកកម្ពស់សមត្ថភាពជំនាញ ការគោរពវិន័យ ភាពថ្លៃថ្នូរមន្រ្តីនគរបាលជាតិ ស្របតាមវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្ត​ បានបើកវគ្គបណ្តុះបណ្តាលរយៈពេល១៥ថ្ងៃ ដល់កងកិត្តិយស ចំនួន៤១នាក់ ដែលមកពីតាមអង្គភាព-ការិយាល័យជំនាញ និងបានបើកវគ្គបណ្តុះបណ្តាលបឋមដល់មន្ត្រីនគរបាលក្របខ័ណ្ឌ​ ថ្មីជំនាន់ទី១ ចំនួន១០០នាក់ ក្នុងនោះជា​នារី៣៤នាក់ ដែលមានរយៈពេល៣០ថ្ងៃ។
សូមជម្រាបផងដែរថាក្នុង​ពិធី​នេះ​ដែរ​ លោក​​អភិបាលខេត្ត​ ក៏បានឧបត្ថម្ភថវិកា​ ចំនួន១០លានរៀល​ ដល់​ស្នងការដ្ឋាន​នគរបាលខេត្ត​កំពង់ចាម​ សម្រាប់​ផ្ដល់ជូនដល់​ សិក្ខាកាមកងកិត្តិយស និងសិក្ខាកាមមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី ព្រមទាំងគ្រូបង្គោល សរុបចំនួន១៥២នាក់។​ ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការ​ ក៏បានផ្ដល់ជូនអាវយឺតម្នាក់០១សរុបចំនួន១៥២អាវ ផងដែរ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page175 Page176 Page177 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!