Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ខេត្តកំពង់ចាម៖សង្វៀន​ជល់មាន់​បេីក​លេង​ដោយ​លួចលាក់​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ភូមិ​គៀន​កេស​ ឃុំ​មៀន​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចុះ​បង្ក្រាប​កាលពី​វេលាម៉ោង​២និង​៤០នាទី​រសៀល​ថ្ងៃ​ទី​៦​ខែមិថុនា​ឆ្នាំ​២០២០​។សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ការចុះបង្រ្កាបករណី​បេីក​លេង​ល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​នេះ ដោយ​ទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។​ ដែល​ឈាន​ទៅ​ដល់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​១៣នាក់​ ព្រមទាំង​ដកហូតបាន​ម៉ូតូ​ ​ចំនួន​១០គ្រឿង​ ទូរស័ទ្ទដៃ១១គ្រឿង ប្រាក់រៀលចំនួន២,២៦២,០០០រៀល (បីលានពីរសែនប្រាំមួយម៉ឺនពីរពាន់រៀល) ប្រាក់ដុល្លា ចំនួន១៥៥០ដុល្លា(មួយពាន់ប្រាំរយហាសិបដុល្លាអាមេរិក)​ កន្ត្រក​ចំនួន០២​ និង​ស្កុតរុំជើងមាន់ ចំនួន០៥ផងដែរ​។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី​ច្បាប់​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២០

ខេត្តកំពង់ចាម៖ក្រុមការងារត្រួតពិនិត្យ ការដាក់តាំងផ្សព្វផ្សាយផ្សេងៗ ខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​០៥​ខែមិថុនា​ ឆ្នាំ​២០២០​ ម្សិលមិញ​នេះ​ បានចុះត្រួតពិនិត្យស្លាកយីហោអាជីវកម្ម​ ក្នុងក្រុងកំពង់ចាម។
លោក​ ឈាង​ បូរិន​ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹង​ថា​ គោលបំណងដែលក្រុមការងារចុះត្រួតពិនិត្យនេះ​
១.ស្លាកអាជីវកម្មដែលបានលើកជាភាសាបរទេស ដែល មិនត្រឹមត្រូវតាមច្បាប់កំណត់។
២.ត្រួតពិនិត្យអាជ្ញាប័ណ្ណអាជីវកម្ម និងវិញ្ញាបនប័ត្រចុះបញ្ជី ពាណិជ្ជកម្ម។ ៣.ជំរុញលើកស្លាកអាជីកម្មឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ និងជំរុញឲ្យអាជីកម្មមិនទាន់មានអាជ្ញាប័ណ្ណ ឬវិញ្ញាបនប័ត្រចុះបញ្ជីពាណិជ្ជកម្ម ឲ្យមកសុំច្បាប់ឲ្យបានត្រឹមត្រូវ។
លោក​ ឈាង​ បូរិន​ បាន​បន្តថា​ ការ​ចុះ​អនុវត្ត​នេះ​ ក្រុមការងារបានត្រួតពិនិត្យអាជីវកម្ម​ ចំនួន០៨ទីតាំង​ ដែលសរសេរជាភាសាបរទេស ក្នុងនោះ១ទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ចំណែក៧ទីតាំងផ្សេងទៀត​ មិនទាន់បានសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងសរសេរជាភាសាបរទេសដែលមិនត្រឹមត្រូវតាមច្បាប់កំណត់។​
លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ថា​ ក្នុង​ការ​ចុះ​អនុវត្ត​នេះ​ដែរ​ ក្រុមការងារបានពន្យល់ណែនាំ​ អំពីច្បាប់ ការលើកស្លាកអាជីវកម្មអនុលោមតាមច្បាប់ ព្រមទាំងជំរុញឲ្យគាត់សុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ឲ្យបានឆាប់ និងកែសម្រួលស្លាកយីហោអាជីវកម្ម ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ និងធ្វើកិច្ចសន្យាដោយទុករយៈពេល ៣០ថ្ងៃ​ ក្នុងការសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម និងកែសម្រួលស្លាកយីហោឲ្យបានត្រឹមត្រូវ។​
ជាមួយ​គ្នា​នោះ​ ម្ចាស់អាជីវកម្មទាំង៧ទីតាំង បានសន្យាអនុវត្តតាមកិច្ចសន្យា​ ដែលបានកំណត់ និងអរគុណដល់ក្រុមការងារបានណែនាំ ពីការប្រកបអាជីវកម្មដែលអនុលោមតាមច្បាប់​ផងដែរ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៥ មិថុនា ២០២០

ខេត្តកំពង់ចាម​​៖គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ឆ្នាំ២០២០ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ ក្នុង​ការ​ជួសជុល​ និង​សាងសង់​ផ្លូវ​នៅ​តាម​មូលដ្ឋាន​ ដែល​បាន​ដាក់​ឲ្យ​​ដេញ​ថ្លៃ​ ផ្លូវ​ចំនួន៥គម្រោង​ ស្មើ​នឹង​៤ឃុំ​ កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ខែ​មិថុនា​ឆ្នាំ​២០២០​ នៅ​សាលា​ស្រុក​ចំការ​លើ​​ ខេត្ត​កំពង់ចាម​​​ ត្រូវបាន​ដំណើរការ​យ៉ាង​រលូន​ ដោយតម្លៃធ្លាក់ចុះប្រមាណជា៥០% ដោយ​​ចំណេញ​​ថវិកា​រដ្ឋ​នៅ​សល់​ច្រើន​ ខណៈដែល​ប្រពលរដ្ឋ​កំពុងតែ​ ទន្ទឹងរង់ចាំ​ការ​ស្ថាបនា​ ​ពីផ្លូវ​ដី​ទៅ​ជា​ផ្លូវ​បេតុង​នៅក្នុង​មូលដ្ឋាន​។

គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ខាង​លើ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៥ខ្សែ​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​ ក្នុង​នោះ​មាន​ នៅឃុំ​តាអុង​ មាន​ការ​សាងសង់​ផ្លូវ​បេតុង​អាមេ​១ខ្សែ​ នៅ​ឃុំ​ជយោ​ សាងសង់​ផ្លូវ​បេតុង​អាមេ​១ខ្សែ​ និង​ជួសជុល​ផ្លូវ​ដី​ក្រាល​គ្រួស​ក្រហម​១ខ្សែ​ ឃុំ​ចំការ​អណ្តូង​សាងសង់​ផ្លូវ​បេតុង​អាមេ​១ខ្សែ​ និង​ឃុំ​បុស​ខ្នុរ​សាងសង់​ផ្លូវ​បេតុង​អាមេ​១ខ្សែ​ ផង​ដែរ​។
ដោយការ​ដេញ​ថ្លៃ​​គម្រោង​សាងសង់​ផ្លូវ​ទាំង​៥ខ្សែ​ខាង​លើ​ ត្រូវ​បាន​ដំណើរ​ការ​ដោយ​រលូន​ និង​តម្លៃ​ធ្លាក់​ចុះ​ច្រើន​ផង​នោះ​ ដូច្នេះ​ប្រធាន​គណៈ​កម្មាការ​ម្ចាស់​លទ្ធកម្ម​ឃុំ​ទាំង​៤ឃុំ បាន​ធ្វើការ​ប្រកាស​ទទួល​យក​ដោយ​រីករាយ​ ព្រមទាំង​បាន​ធ្វើការ​ផ្តាំផ្ញើរ​ថា​ ​ក្រុមហ៊ុន​​អ្នក​ទទួល​ការ​ទាំង​អស់​ ត្រូវ​អនុវត្តន៍​ការងារ​សាងសង់​ផ្លូវ​ ឲ្យ​មាន​គុណភាពល្អ​ ​និង​ត្រូវ​តាម​ស្តង់ដារ​ ​លក្ខណៈ​បច្ចេកទេស​​​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​ របស់​ប្រជាពលរដ្ឋ​ ដែល​កំពុងតែ​ទន្ទឹង​រង់ចាំ​ផងដែរ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៥ មិថុនា ២០២០

ខេត្តកំពង់ចាម​៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅល្ងាចថ្ងៃទី០៤ខែមិថុនា​ម្សិលមិញបាន​អញ្ជើញចុះ​សាកសួរសុខទុក​ លោក​ទុំ លឹម​យុន សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ ដែលបានសម្រាកព្យាបាលជំងឺដោយវះកាត់ពោះវៀនដោះ​ខ្នែង​ នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​។

​លោក​​អ៊ុន​ ចាន់ដា​ បានសម្ដែងនូវមនោសញ្ចេតនា និងទឹកចិត្តព្រួយបារម្ភ ព្រមទាំងបាន​លើកទឹកចិត្ត ដល់​គ្រួសារ និង​អ្នក​ជំងឺ ដើម្បី​ឲ្យ​បាន​​ឆាប់​ជាសះស្បើយ​ពី​ជំងឺ គឺត្រូវអនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូ​​ពេទ្យ ដែល​បាន​ពិនិត្យ វិភាគព្យាបាលជំងឺ។ដោយត្រូវពិសារឱសថ ឲ្យ​បាន​ទៀងទាត់​ តាម​ពេលវេលា​ដែល​បានកំណត់​ ព្រមទាំង​បរិភោគ​ម្ហូបអាហារ​ប៉ូវ​កម្លាំង​ ​រួម​ផ្សំ​នឹង​ការ​សម្រាក​ឲ្យ​បាន​​គ្រប់គ្រាន់ ទើប​​ទទួលបាន​សុខ​ភាពល្អ​ឡើងវិញ។​
លោកអ៊ុន ចាន់ដា ក៏បានឧបត្ថម្ភនូវថវិកា​ ចំនួន១លានរៀល​​ជូន​ដល់​លោក​​ទុំ​
លឹមយុន ដេីម្បី​ជួយសម្រាលបន្ទុក​ក្នុង​ការ​ព្យាបាលផងដែរ។​
​អភិបាលខេត្ត​ ក៏បានបន្តសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែល​បាន​នាំ​សមាជិកក្រុម​គ្រួសារ​មក​សម្រាក​​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម​ ព្រមទាំង​ឧបត្ថម្ភ​ថវិកា​ ក្នុង​ម្នាក់​ៗ​ ចំនួន​៥ម៉ឺន​រៀល​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៤ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ វិស័យកសិកម្មក៏កំពុងមានការប្រែប្រួលថ្មី តាមរយៈការយល់ដឹង​ ការប្រែប្រួលទម្លាប់អន់ថយការធ្វើស្រែតាមយកផល ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតកម្មតាមបែបវប្បកម្ម សម្រាប់ការធ្វើជំនួញ​ និងបម្រើការនាំចេញ។​
លោកអ៊ុន ចាន់ថា ថាសព្វថ្ងៃការភ្ចួររាស់ដោយគ្រឿងយន្ត​កសិកម្ម ដូចជាត្រាក់ទ័រគោយន្ត។ល។ មានប្រមាណជា​៩១%នៃការភ្ជួររាស់សរុប។​ បច្ចុប្បន្នទូទាំងខេត្តមានត្រាក់ទ័រសរុបចំនួន៨២១គ្រឿង គោយន្តចំនួន៧​ ៩៤៣គ្រឿង ម៉ាស៊ីនច្រូតកាត់៥៤៣គ្រឿង។
លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា​ ពាក់ព័ន្ធដល់ធ្វើបង្ហាញផលិតកម្មស្រូវដោយប្រើប្រាស់គ្រឿងយន្ត​និងបច្ចេកទេសដាំដុះទំនើប នាពេលនេះ​ ពិតជាមានសារៈសំខាន់ ក្នុងកាលៈទេសៈដែលកម្លាំងពលកម្មមនុស្សក្នុងវិស័យកសិកម្មថយចុះ ជាពិសេសបានធ្វើអោយថ្លៃដើមផលិតថយចុះតាមរយៈកាត់បន្ថយពូជ និងពេលវេលា កសិករ​នឹង​បានយល់ដឹងបច្ចេកវិទ្យាថ្មីៗបន្ថែមទៀតនៅក្នុងផលិតកម្មស្រូវ​។
លោកបានបញ្ជាក់យ៉ាងដូច្នេះនៅព្រឹកមិញនេះក្នុងពេលអមដំណើរជាមួយលោកវេង សា​ខុន​ រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​​ធ្វើបង្ហាញផលិតកម្មស្រូវដោយប្រើប្រាស់គ្រឿងយន្ត​ និងបច្ចេកទេសដាំដុះទំនើបដល់ប្រជាកសិករ​ នៅឃុំផ្តៅជុំ ស្រុកជើងព្រៃ​ ខេត្តកំពង់ចាម​ ក្រោម​វត្តមាន​លោក​ Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរលោក​​ វេង សាខុន បាន​ថ្លែង​ថា កម្មវិធីនេះ គឺជានិមិត្តរូបនៃការចាប់ផ្តើមរដូវដាំដុះស្រូវ រដូវវស្សាឆ្នាំ២០២០ និងជាការបង្ហាញអំពីការវិវឌ្ឍរីកចម្រើន នៃវិស័យផលិតកម្មដំណាំស្រូវ ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្ស និងសត្វពាហនៈ មកប្រើប្រាស់គ្រឿងយន្តជំនួសវិញ។​ ទាំង​នេះស្តែងចេញពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់បំផុត របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយ ជំរុញកំណើនផលិតកម្មកសិកម្ម ដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច តាមរយៈការធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការនាំចេញ ដោយការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច បរិយាប័ន នរវានុវត្តន៍ និងការប្រែប្រួលអាកាសធាតុ។
តាមរយៈកម្មវិធីជំនួយឧបត្ថម្ភដ៏ធំធេងនេះ រដ្ឋមន្ត្រី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្រ្តាលី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជានាពេលកន្លងមក ហើយពិតណាស់ជំនួយនេះ បានចូលរួមចំណែក យ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដើម្បីចូលរួមសម្រេច ឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០និង២០៥០​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page174 Page175 Page176 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!