ខេត្តកំពង់ចាម៖នៅសាលាស្រុកជេីងព្រៃ
នាព្រឹកមិញនេះ បានដាក់ឲ្យដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២០ របស់គណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ចំនួន០៦គម្រោង ស្មើនឹង០៥ឃុំក្រោមវត្តមានលោក សេង សុខជា អភិបាលរងស្រុក និងលោក អុំ ប៉ុណ្ណាកា នាយករងទីចាត់ការផែនការនិងវិនិយោគខេត្តកំពង់ចាម។គួរបញ្ជាក់ផងដែរថា គម្រោងទាំង០៦ ដែលបានដាក់ឲ្យដេញថ្លៃ ដេីម្បីធ្វើការស្ថាបនាផ្លូវ និងស្តារប្រឡាយ ជូនប្រជាពលរដ្ឋប្រើប្រាស់នោះមាន៖ ១-នៅឃុំផ្តៅជុំ សាងសង់ផ្លូបបេតុងអាមេ ប្រវែង៤១០ម៉ែត្រ ទទឹង៤ម៉ែត្រ នៅភូមិផ្តៅជុំលិច ។
២-ឃុំខ្នុរដំបង សាងសង់ផ្លូវបេតុអាមេ ប្រវែង៣៩២ម ទទឹង៤ម នៅភូមិរវៀង ។
៣-ឃុំគោករវៀង សាងសង់ផ្លូវបេតុងអាមេ ប្រវែង២៩៥ម ទទឹង៤ម នៅភូមិបាគ្រង ។
៤-ឃុំសូទិព្វ ជួសជុលផ្លូវក្រាលគ្រួសក្រហម ប្រវែង ២ ២៧៦ម ទទឹង៤ម នៅភូមិង៉ូង ភូមិថ្មី និងភូមិប៉ាណា ។
៥-ឃុំស្តេីងជ័យ ជួសជុលផ្លូវដី ប្រវែង១៣០ម ទទឹង៤ម នៅភូមិពង្រ និងស្តារប្រឡាយប្រវែង៤៤៥ម ទទឹង១.៥ម ជម្រៅ១.៥ម និងសាងសង់លូមូលទោល ចំនួន៦កន្លែង នៅភូមិដំណាក់អំពិល ភូមិក្តុយ ភូមិស្តើងជ័យ។
ក្នុងដំណើរការដេញថ្លៃនេះដែរ ប្រធានគណៈកម្មាការម្ចាស់លទ្ធកម្មទាំង០៥ឃុំ បានធ្វើការប្រកាសទទួលយកទាំង០៦គម្រោង ព្រមទាំងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនអ្នកទទួលការទាំងអស់ សូមឲ្យអនុវត្តន៍ការងារសាងសង់ផ្លូវ ឲ្យមានគុណភាពល្អ និងត្រូវតាមស្តង់ដារ លក្ខណៈបច្ចេកទេស ប្រយោជន៍ដល់ការប្រើប្រាស់ផងដែរ៕SRP