Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មិថុនា ២០២០

ខេត្តកំពង់ចាម៖ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជាគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងនិមន្តចុះសាកសួសុខទុក្ខ និងផ្តល់ជូននូវព្រះរាជអំណោយ ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការលំបាក ក្នុង ដំណាក់កាល ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ ១៩ ចំនួន១៣២ គ្រួសារ នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ដែល បានធ្វើ ឡើង នាព្រឹក ថ្ងៃ ទី ១៩ ខែមិថុនា ឆ្នាំ ២០២០ ដោយ មាន ការ អញ្ជើញ ចូល រួម ពី លោក ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ព្រមទាំង ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រី រាជការ និង ពុទ្ធបរិស័ទ ជាច្រើន អង្គ នាក់ ផង ដែរ ។

សម្ដេចព្រះ អគ្គ មហា សង្ឃ រាជាធិបតី ទេព វង្ស បាន មាន ព្រះរាជ បន្ទូល សំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែល ចូលរួម ក្នុង ពិធី នេះ ទាំងអស់ ដោយ បាន សំដែង ព្រះ ហឫទ័យ មេត្ដាធម៌ និង ផ្ដល់ នូវដំបូន្មាន ជា ច្រើន ដោយ មានព្រះបន្ទួលលើកឡើងអំពីពុទ្ធិប្រវត្តិស្តីពីការអប់រំទូន្មានទៅតាមផ្លូវព្រះពុទ្ធ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ក៏ដូចជាការអប់រំទៅតាមបែបអាណាចក្រផងដែរ។ បន្ទាប់ មក ព្រះ អង្គ បាន ប្រទាន ព្រះរាជ អំណោយ ជា សំភារ និង ថវិកា ចំពោះ ប្រជាពលរដ្ឋ ដែល ងាយ រងគ្រោះ និង ជួប ការ លំបាក ទាំង ១៣២គ្រួសារ ដោយ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥ គីឡូក្រាម, មី០១កេះ, ត្រីខមួយយួរ , និងថវិកាចំនួន៣០,០០០ រៀល។ ព្រមទាំង បាន ប្រគេនទានព្រះវស្សា គ្រឿងឧបភោគ និងបច្ច័យដល់វត្តចំនួន៣ ក្នុងឃុំចំការអណ្តូង ស្រុកចំការលើ នោះផងដែរ ។

ជាមួយគ្នា នោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ បន្ត ការ ប្រុងប្រយ័ត្ន ចំពោះ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ ១៩ ដោយ ត្រូវ អនុវត្ត តាម ការ ណែនាំ របស់ ក្រសួង សុខាភិបាល ឲ្យ បាន ជាប់ ជា ប្រចាំ ដើម្បីជៀសឲ្យផុតពីការឆ្លងរាតត្បាត នៃជម្ងឺ ដ៏ កាច សាហាវ នេះ ដែលពិភពលោក នៅមិនទាន់មានថ្នាំ ការពារ នៅឡើយទេ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ខែមិថុនានេះបានអញ្ជើញចូលរួមប្រារព្ធពិធីបែបសាសនាបួងសួងសូមពរសេចក្ដីសុខចម្រើន ពីម្ចាស់ទឹក ម្ចាស់ដី ដើម្បី​បន្ត​ការ​កសាងអគាររដ្ឋបាលថ្មី របស់សាលាខេត្តកំពង់ចាម ក្រោយពីបានផ្អាកការសាងសង់មួយរយៈ។
នាឱកាសនោះដែរ​ លោក​ អ៊ុន ចាន់ដា បានអញ្ជើញអុចធូបបួងសួងសូមពរ សេចក្ដីសុខពី រូបសំណាកព្រះអង្គខ្មៅ ក៏ដូចជាបារមី វត្ថុស័ក្ដិសិទ្ធទាំងអស់ ដែលបីបាច់ថែរក្សាសាលាខេត្តទាំងមូល សូមឲ្យកិច្ចដំណើរការសាងសង់បន្ត នូវអគារដ្ឋបាលថ្មី ប្រព្រឹត្តទៅប្រកបដោយសេចក្ដីសុខ សេចក្ដីចម្រើន និងសម្រេចលទ្ធផលជោគជ័យ ទៅតាមការគ្រោងទុក។
លោក​អ៊ុន ចាន់ដា បានបញ្ជាក់ថា ដោយមើលឃើញ ពីការលំបាករបស់មន្ត្រី ដែលកំពុងបម្រើការងារនៅសាលាខេត្ត ក៏ដូចជា ការផ្តល់នូវទីកន្លែងសមរម្យ សម្រាប់មន្ត្រីបំពេញការងារប្រចាំថ្ងៃ ក្នុងការបម្រើសេវាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន ដែលមកទទួលសេវាសាធារណៈ នៅសាលាខេត្តនោះ គណៈអភិបាល បានឯកភាព និងអនុញ្ញាតឲ្យបន្តការសាងសង់ អគាររដ្ឋបាលថ្មីនេះឡើងវិញជាបន្តទៀត។
គួរ​បញ្ជាក់ផងដែរថា គម្រោងអាគារថ្មី​ នៃរដ្ឋបាលសាលា​ខេត្ត​នេះ​ ត្រូវ​បាន​សាងសង់ឡើង​អំពី​បេតុង​អាមេ​ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង៥៣ម៉ែត្រ ទទឹង២៤ម៉ែត្រ និងកម្ពស់​៣ជាន់​ មានទីតាំងនៅ​ក្នុងបរិវេណសាលាខេត្ត ស្ថិត​ក្នុង​ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។ ក្រៅពីអគារថ្មីនេះដែរ រដ្ឋបាលខេត្តកំពង់ចាម ក៏មានអគារចាស់ជាច្រើន ត្រូវ​បានធ្វើការជួសជុលកែលម្អ ទុកសម្រាប់មន្ត្រី​បម្រើ​ការងារ ជារៀងរាល់ថ្ងៃ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោក​​ កៅ​ សុខអាន​ អភិបាល​រង​ខេត្ត​ តំណាង​លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង​ និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រី​រាជការ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ខេត្ត​កំពង់ចាម​ ចំនួន​០៣រូប​ គឺប្រធាន​ការិយាល័យ​១រូប​ និង​អនុ​ប្រធាន​ការិយាល័យ​ចំនួន​០២រូប​​។
ពិធីនេះត្រូវបានធ្វេីឡេីងនាព្រឹកថ្ងៃទី​១៧​ ខែមិថុនា​ ឆ្នាំ​២០២០​ ដោយ​មាន​ការ​ចូលរួម​ពីលោកប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត​ លោកនាយករងទីចាត់ការ​ធនធាន​មនុស្ស​ លោក​ លោកស្រី​អនុប្រធាន​មន្ទីរ និង​មន្ត្រីរាជការ​ជា​ច្រើន​រូប​ផង​ដែរ​​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

ខេត្តកំពង់ចាម​៖លោក​នាយក​ល្អ​ គ្រូ​បង្រៀន​ល្អ​ និង​គ្រូ​ឆ្នេីម​​ នៅ​តាម​សាលា​បឋម​សិក្សា​នានា​ ក្នុង​ខេត្ត​កំពង់ចាម​ ចំនួន​១៥នាក់​ ទទួលបានប័ណ្ណសសេីរ ពានរង្វាន់​ សម្តេច​តេជោ​ ហ៊ុន​ សែន។
ការ​ផ្តល់​ពានរង្វាន់​ជ័យលាភី​​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​នារសៀល​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២០​នេះ នៅ​សាលា​គរុកោសល្យ​ និង​វិក្រិតការ​ខេត្តកំពង់ចាម​​ ក្រោម​វត្តមាន​លោក​​ ហង់​ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ ​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​ និង​លោកគ្រូ​ អ្នក​គ្រូ​ ជា​ច្រើន​រូប​ផង​ដែរ​។ឆ្លៀតក្នុងឱកាសនោះដែរ​ លោក​ហង់ ជួនណារ៉ុន បាន​ថ្លែង​ថា​ តាម​រយៈ​ការ​ផ្តល់​ពានរង្វាន់​នេះ​ គឺជា​ការ​លើក​ទឹកចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ របស់​លោក​គ្រូ​ អ្នកគ្រូ​ ហើយ​ក៏​ សូមឲ្យ​​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​នេះតទៅ​ទៀត​ ពីព្រោះ​ថា​នាយក​ល្អ​ គ្រូ​បង្រៀន​ល្អ​ និងសាលា​រៀន​ល្អ​ស្អាត​​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អប់រំ​សិក្សា​​។ ជាមួយ​គ្នា​នោះ​ លោក​បណ្ឌិតសភាចារ្យ​ បានធ្វើការថ្លែងអរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានខិតខំបង្រៀន ទាំងការបង្រៀនដោយផ្ទាល់ មុនពេល​ផ្ទុះនូវជម្ងឺកូវីដ១៩ និងការសិក្សាពីចម្ងាយក្ដី ដើម្បីចូលរួមកែខៃគុណភាពអប់រំ​សិក្សា​ ឲ្យបាន​ល្អ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​ ព្រោះបើគ្មានការទំនាក់ទំនងរវាងគ្រូ និងសិស្សទេនោះ ប្រសិទ្ធភាពនៃការបង្រៀនក៏មិនមានជាលក្ខណៈពេញលេញនោះដែរ។​

គួរបញ្ចាក់ផងដែរថា​ លោកគ្រូ​ អ្នក​គ្រូ​ ដែលទទួលបានពានរង្វាន់​ និងបណ្ណ័សសេីរពី​ សម្តេច​ អគ្គមហាសេនា​បតី​ តេជោ​ ហ៊ុន​ សែន​ ក្នុងខេត្តកំពង់ចាម​ មានចំនួន១៥នាក់​ ក្នុងនោះមាន នាយកសាលាដែលដឹកនាំល្អ​ ចំនួន៥នាក់​ គ្រូល្អចំនួន៣នាក់ គ្រូឆ្នេីមភាសាខ្មែរចំនួន៤នាក់​ និងគ្រូឆ្នេីមគណិតចំនួន៣នាក់ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ មិថុនា ២០២០

ខេត្តកំពង់ចាម៖លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់ច្រាំងទន្លេ នៅក្រោយសាលាសង្កាត់កំពង់ចាម និងនៅច្រាំងទន្លេ ក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ការសាងសង់ខឿនច្រាំងទន្លេនៅជាប់ខាងក្រោយសាលាសង្កាត់កំពង់ចាម ប្រវែង១៨៥ម៉ែត្រ ស្ថិត​នៅ​ក្នុង​ក្រុងកំពង់ចាម ដោយចំណាយ​កញ្ចប់​ថវិការបស់រដ្ឋបាលខេត្តកំពង់ចាម ត្រូវ​បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០​ កន្លងទៅ​ថ្មីៗ​នេះ​។
ដោយ​ឡែក​ច្រាំងទន្លេ នៅក្នុងភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន បាន​រងការបាក់ស្រុត​កាលពីពេលថ្មីៗនេះ​ បណ្តាល​ឲ្យ​ប៉ះពាល់ហេដ្ឋរចនាសម័្ពន្ធ​ផ្លូវ​កៅស៊ូនៅចំណុចនោះផងដែរ។ ដោយមើលឃើញពីផលប៉ះពាល់ និងការគំរាមកំហែងនៅតំបន់​នោះ លោក​ អ៊ុន ចាន់ដា បានឲ្យក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយម ចុះសិក្សាលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានអនុញ្ញាតិឲ្យ វិស័យឯកជនដែលមានបទពិសោធន៍លើការងារសាងសង់ច្រាំង ធ្វើការសាងសង់ខឿនការពារច្រាំងទន្លេនៅទីតាំងខាងលើនេះ​ ដោយប្រើប្រាស់​កញ្ចប់​ថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត។​
បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ ពិសេស​អ្នក​ដែលរស់នៅជុំវិញតំបន់រងគ្រោះដោយការបាក់ស្រុតច្រាំងទន្លេនេះ​ បាន​ថ្លែង​អំណរគុណចំពោះលោកអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ គិតគូពីសុខទុក្ខរបស់​ប្រជាពលរដ្ឋ​ ដោយបានសាងសង់ខឿនការពារច្រាំងទន្លេនេះឡើង ដើម្បីបញ្ចៀសនូវផលវិបាកនាពេលខាងមុខ​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page171 Page172 Page173 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!