ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារាចរដោយធ្វើការណែនាំ ចំនួន ៤ចំណុច ដើម្បីទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ៕SRP
ទីប្រឹក្សា ឆាវឆាវ
១៤ តុលា ២០២១
ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញសារាចរដោយធ្វើការណែនាំ ចំនួន ៤ចំណុច ដើម្បីទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ៕SRP
ភ្នំពេញ៖នាយករដ្ឋមន្រ្តីហ៊ុន សែន ខណ:ពេលនេះ បាននឹងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលនឹងប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សម្រាប់រៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
២-សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។
៣- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២២-២០២៤។
៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹតឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ៕SRP
ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ផ្សេងៗដើម្បីកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ៕SRP
ភ្នំពេញ៖មេដឹកនាំកម្ពុជា សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៅមុននេះបន្តិចបានបង្ហោះសារថា៖ ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។
សម្ដេចតេជោហ៊ុន សែន បន្តថា ខ្ញុំបានប្រគល់ការងារជូនឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍សិក្សារៀបចំធ្វើសេចក្តីព្រាង
ច្បាប់វិសោនកម្មរដ្ឋធម្មនុញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាលឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភានិងរដ្ឋសភា។
សម្ដេចហ៊ុន សែន បានបញ្ជាក់ថាបើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិ
ពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថាវិសោធកម្មរដ្ឋធម្មនុញ្ញ ក្តីឬច្បាប់អង្គការក្តីត្រូវការ
សម្លេង២ភាគ៣ទើបអាចអនុម័តបាន៕SRP
ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថាថ្ងៃទី ៦តុលា នេះគឺជាថ្ងៃកាន់បិណ្ឌធំនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិតាំងពីបុរាណកាលមក។ ដោយសារស្ថានភាពឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ យើងមិនអាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីជាតិបាននៅតាមទីវត្តអារាម។ សម្ដេចថាអ្វីដែលសំខាន់បំផុតនៅពេលនេះគឺយើងត្រូវតែថែរក្សាអាយុជីវិតអោយបាន នោះគឺយើងនៅតែមានឱកាសអាចប្រាព្ធពិធីបុណ្យភ្ជុំបិណ្ឌនិងពិធីបុណ្យសំខាន់ៗជាច្រើនទៀតនៅពេលក្រោយ។
ជាមួយគ្នានេះដែរសម្ដេចបានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើនកិច្ចការពារសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ ទាំងតាមដងផ្លូវធ្វើដំណើរ តាមទីរមណីយដ្ឋាននានា និងនៅតាមវត្តអារាមដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសុខភាពបង្កាទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
សម្ដេចហ៊ុន សែន ក៏បានសូមអរគុណដល់បងប្អូនជនរួមជាតិដែលដែលបាននាំយកនូវបច្ច័យទ័យ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម ដោយអនុវត្តន៍ទៅតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ចំពោះបងប្អូនដែលទៅកំសាន្តនៅទីរមណីយដ្ឋាននានា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត គឺត្រូវពាក់ម៉ាសដុសសម្អាតដៃជាមួយសាប៊ូ ជែលឬអាកុលអោយបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។ កុំទៅទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើនដែលមានហានិភ័យខ្ពស់។ សូមជូនពរបងប្អូនជនរួមជាតិសុខសប្បាយគ្រប់ទីកន្លែង មានសុវត្ថិភាពក្នុងការធ្វើដំណើរ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ទាំងអស់គ្នា៕SRP