ខេត្តព្រះវិហារ៖អ្នកសារព័ត៌មានចំនួន០៨នាក់ ត្រូវបានសមត្ថកិច្ចខេត្តព្រះវិហារឃាត់ខ្លួន តាមបណ្ដឹងរបស់មេការដេប៉ូឈើ។
ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៤ ខែ មិថុនាឆ្នាំ២០២១ តាមបញ្ជារបស់ លោក គឹម សំលេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ។
ប្រភពបានឲ្យដឹងថាការឃាត់ខ្លួនអ្នកសាព័ត៌មានទាំង៨នាក់នេះគឺជាប់សង្ស័យ ពាក់ព័ន្ធបទកំហែងយក ពីឈ្មោះ ហុឹម ឆេងហ៊ាន មេការដេប៉ូឈើ ស្ថិតនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
នគរបាលស្រុកត្បែងមានជ័យ បានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ ថាអ្នកសារព័ត៌មាន ដែលត្រូវចាប់ខ្លួនរួមមាន៖
ទី១ ឈ្មោះ គឹម ហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសាព័ត៌មាន មានទីលំនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
ទី២ ឈ្មោះ វង និមល់ ភេទប្រុស អាយុ៤១ឆ្នាំ មយខរបរអ្នកសាព័ត៌មាន មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៣ ឈ្មោះ ជា សាម៉ុន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នកសាព័ត៌មាន មានទីលំនៅភូមិ ព្រៃខ្លា ឃុំរាបស្រុកពារាំង ខេត្តព្រៃវែង។
ទី៤ ឈ្មោះ គឹម ហុង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកសាព័ត៌មាន រស់នៅភូមិរុន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។
ទី៥ ឈ្មោះ រឿន ឆុន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរអ្នកសាព័ត៌មាន រស់នៅភូមិព្រះពន្លាសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៦ ឈ្មោះ សឿង សុភី ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន រស់នៅភូមិព្រះពន្លាសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ទី៧ ឈ្មោះ សំ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរអ្នសាព័ត៌មាន រស់នៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី៨ ឈ្មោះ ឆាយ លាវ ភេទស្រី អាយុ៥១ឆ្នាំ មុខរបរអ្នកសាព័ត៌មាន រស់នៅភូមិស្វាយរលំ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នគរបាលបានឱ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួន
សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមាន៖
រថយន្តចំនួន៤គ្រឿង ប័ណ្ណព័ត៌មានចំនួន៨សន្លឹក ទូរស័ព្ទដៃចំនួន១៨គ្រឿង នឹងសម្ភារឯកសារ ខ្សែករនឹងថវិកាមួយចំនួនធំទៀត។
នគរបានបញ្ជាក់ថា មូលហេតុឃាត់ខ្លួនក្រុមអ្នកសាព័ត៌មានខាងលើ គឺបន្ទាប់ពីមានបណ្តឹងពីឈ្មោះហុឹម ឆេងហ៊ាន មេការដេប៉ូឈើ បានប្តឹងថា ក្រុមអ្នកសារព័ត៌មាន ទាំង៨នាក់ បានជំរិតទារលុយខ្លួនក្នុងម្នាក់ចំនួន(១០០ដុល្លារ) ហើយឈ្មោះ ហុឹម ឆេងហ៊ាន សុខចិត្តផ្តល់សោហ៊ុយតាមមនោសញ្ចេតនា ក្នុងម្នាក់(៥០$) តែក្រុមអ្នកសារព័ត៌មាន មិនព្រម រហូតឈានដល់ប្តឹងអអ្នកសារព័ត៌មាន ទៅសមត្ថកិច្ចដើម្បីឃាត់ខ្លួនតែម្ដង។
បើតាមនគរបាលស្រុកបញ្ជាក់បន្ថែមថា ក្រុមអ្នកសារព័ត៌មាន គឺមានគ្នាចំនួន១២នាក់ រថយន្តចំនួន៦គ្រឿង តែមនុស្សចំនួន៤នាក់រថយន្ត២គ្រឿង បានទៅមុនផុត នៅសល់មនុស្សចំនួន៨នាក់រថយន្ត៤គ្រឿងជាប់ដៃសមត្ថកិច្ច៕SRP