Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ទីប្រឹក្សា ឆាវឆាវ
១៦ វិច្ឆិកា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា សន្តិភាពនិងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកប៉ាន់ស្មាន ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។

នេះបើយោងតាមសុន្ទរកថាគន្លឹះរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី.អឺរ៉ុប លើកទី ១១ ថ្លៃពីរាជធានីភ្នំពេញតាមប្រព័ន្ធវីដេអូ នាថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២១ នេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៦ វិច្ឆិកា ២០២១

ភ្នំពេញ៖លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅមុននេះបន្តិចបានបង្ហោះសារមួយថា៖គ្មានមេត្តាធម៌សោះ សូម្បីតែក្មេងស្រីពិការគថ្លង់ក៏បោកធ្វើបាបគ្នាដែរ។

លោកដួង តារា បានរៀបរាប់ថា៖ថ្ងៃទី ១៥ វិច្ឆិកា ២០២១ ម្សិលមិញ ឪពុកឈ្មោះ កង សារ៉ន (គក់) អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះ ហង់ ត្រប់ អាយុ៥២ឆ្នាំ បាននាំកូនស្រីពិការគរថ្លង់ឈ្មោះ សេង ចន្ថា អាយុ១៨ឆ្នាំ រស់នៅ ភូមិបន្ទាយទី១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មកជួបខ្ញុំដើម្បីគោរពសុំជំនួយអន្តរាគមន៍ពី សម្តេចតេជោនាយករដ្ឋមន្រ្តី លើករណីវិវាទដីធ្លីដោយពួកគាត់បានប្រាប់ខ្ញុំថា មានមន្រ្តីយោធារនៅកងពលតូចលេខ៥១ បានទិញដីកូនស្រីគាត់ ហើយមិនបានឲ្យលុយគ្រប់ចំនួន ដោយបង្ខំអោយកូនពិការគថ្លង់គាត់ផ្តិតមេដៃប្រគល់លិខិតស្នាមអោយទាហានរូបនោះទាំងអស់ ហើយថែមទាំងនិយាយថា ទៅប្តឹងអ្នកណាទៅប្តឹងទៅ!

ឪពុកម្តាយសង្ឃឹមថា ក្រោយពីលក់ដីបានអាចមានប្រាក់ព្យាបាលជំងឺកូន ប៉ុន្តែបែរជាត្រូវមន្រ្តីយោធារចិត្តអាក្រក់នោះបោកទៅវិញ។ តម្លៃដីសរុបដែលបានព្រមព្រៀងលក់អោយមន្រ្តីយោធារគឺ ៤៩,៥០០ដុល្លារ ប៉ុន្តែបានទទួលតែ ២០,០០០ដុល្លារប៉ុណ្ណោះ។ ខ្ញុំកំពុងពិនិត្យសំណុំរឿងនេះ។

ដោយទ្រាំនឹងភាពឈឺចាប់នេះតទៅទៀតមិនបាននៅចំពោះមុខកូនពិការ ឪពុកម្តាយបានសម្រេចចិត្តលក់មាន់ទាបានសោហ៊ុយមួយចំនួននាំកូនឡើងមកជួបខ្ញុំនៅភ្នំពេញដើម្បីគោរពសុំ សម្តេចតេជោ ជួយផ្តល់យុត្តិធម៍។ ដោយបានឃើញពីស្ថានភាពក្មេងស្រីពិការគថ្លង់កំពុងមានជំងឺក្អកធ្លាក់ឈាមក្នុងស្ថានភាពទម្ងន់ ខ្ញុំបានស្នើសុំមន្ទីពេទ្យប៊ីធនកម្ពុជាចិនជួយពិនិត្យព្យាបាលជាបន្ទាន់។ ពេលនេះក្មេងស្រីពិការគថ្លង់កំពុងសម្រាកព្យាបាលនៅទីនោះ ហើយខ្ញុំក៏បានឧបត្ថម្ភថវិកា៤០ម៉ឺនរៀលបន្ថែម។

ក្រុមគ្រួសារក្មេងស្រីពិការបានគោរពអរគុណស ម្តេចតេជោនាយករដ្ឋមន្ត្រី ដែលតែងផ្តល់ក្តីស្រឡាញ់និងភាពកក់ក្តៅដល់ពលរដ្ឋនៅទូទាំងប្រទេស។. ខ្ញុំសូមអរគុណមន្ទីរពេទ្យប៊ីធនកម្ពុជាចិនដែលបានទទួលជួយព្យាបាលសង្រ្គោះជីវិតក្មេងស្រីពិការគថ្លង់រូបនេះ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៣ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្តេចស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខេត្តបាត់ដំបង តាមប្រព័ន្ធវីដេអូ នៅព្រឹកមិញនេះ បានមានប្រសាសន៍ណែនាំឱ្យក្រុមការងារគណបក្ស ក្រុមការងារពាក់ព័ន្ធ អាជ្ញាធរ កងកម្លាំងមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តរួមកម្លាំងសាមគ្គីគ្នាបំពេញភារកិច្ចបំរើជាតិ និងប្រជាជនឱ្យបានល្អ ពិសេសត្រូវចេញធ្វើសកម្មភាពភ្លាមៗនៅពេលប្រជាពលរដ្ឋជួបការលំបាក ទាំងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ការលំបាកបង្កឡើងដោយវិបត្តិជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិនានា។

សម្ដេចស ខេង ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល និងក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារ ទាំងក្រុមការងារគណបក្ស និងក្រុមការរាជរដ្ឋាភិបាល ក្រុមការងារគណបក្សគ្រប់ថ្នាក់ អាជ្ញាធរ និងកងកម្លាំងទូទាំងខេត្តបាត់ដំបង ដែលបានខិតខំប្រឹងប្រែងពុះពារសម្រេចបានសមិទ្ធិផលនានាជាច្រើន។

សម្រាប់ការងារគ្រប់គ្រងសង្គម សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថាអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បានប្រឹងប្រែងយកអស់កម្លាំងកាយប្រាជ្ញាស្មារតីខិតខំរួមគ្នាថែរក្សាការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានាងល្អប្រសើរ និងថាអាស្រ័យដោយការប្ដេជ្ញាចិត្តចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាពក៏បានរួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាលអាចគ្រប់គ្រងការឆ្លងជំងឺកូវីដ-១៩ ហើយឈានទៅចាប់ផ្ដើមសកម្មភាពសេដ្ឋកិច្ច និងសង្គមជាជំហានៗក្នុងក្របខណ្ឌទូទាំងប្រទេស។

សម្ដេចបន្តថា ទោះបីជាជួបប្រទះនឹងបញ្ហានានាក្នុងវិបត្តិជំងឺកូវីដ-១៩នេះយ៉ាណាក្ដី ក៏ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ទូទាំងខេត្តបាត់ដំបង បានខិតខំពុះពារលើកស្ទួយ និងធ្វើឱ្យសម្រេចបានកិច្ចការសំខាន់ៗស្របទៅតាមផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលមកដល់ពេលនេះក្រុមការងារនិងគណបក្សគ្រប់ថ្នាក់ ក៏កំពុងបំពេញភារកិច្ច និងសកម្មភាពពាក់ព័ន្ធនានា។ ក្នុងនោះក៏មានការរៀបចំបូកសរុបសមិទ្ធិផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់អាណត្តិទី៤ និងកំណត់គោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់អាណត្តិទី៥ជាដើម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៣ វិច្ឆិកា ២០២១

ភ្នំពេញ៖ក្នុងសារសំឡេងថ្លែងនៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នាយករដ្ឋមន្ត្រីខ្មែរ សម្ដេចតេជោហ៊ុន សែន បានប្រកាស អនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍ បានឡើងវិញ ពី៥០០នាក់ ទៅ៧០០នាក់ ឬក៏ ១០០០នាក់ ប៉ុន្តែត្រូវតែធានាចាំបាច់នូវការរក្សាគម្លាតទៅតាមតុ ដែលត្រូវបានរៀបចំតាមទីតាំង។

នាយករដ្ឋមន្ត្រីបញ្ជាក់ថា ទីកនែ្លងធ្វើពិធីទៀតសោត គ្នាតិច ឬច្រើន អាស្រ័យលើការរក្សាគម្លាត ដែលអាចធ្វើទៅបានទៅតាមវិធានការសុខាភិបាល។ សារសំឡេងនាយករដ្ឋមន្ត្រីខាងក្រោម៖

https://www.srpostnews.com/wp-content/uploads/2021/11/AUD-20211112-WA0014.mp3
Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១១ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នៅព្រឹកមិញនេះបានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារទីស្ដីការថ្មីក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាព ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារជាច្រើនរូបទៀត។

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីមានទីតាំងនៅអគារចាស់ដែលមានផ្ទៃដីសរុបទំហំ៥,៦ហិកតា ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ផ្នែកខាងមុខនៃផ្ទៃអគារបែរទៅទិសខាងកើត ស្របតាមមហាវិថីព្រះនរោត្តម និងបែរចំទន្លេចតុមុខ។ ផ្ទៃក្រឡាសាងសង់សរុបនៃអគារ មានទំហំ១០៥,៥៤៥ម៉ែត្រការ៉េ កម្ពស់អាគារ៤៣,៥ម៉ែត្រ។

អគារថ្មីនេះមានទំហំ១៥៣ម៉ែត្រគុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តក្នុងអគារដែលអាចចតរថយន្តសរុបបានចំនួន៣៣០គ្រឿង។ ប្លង់ស្ថាបត្យកម្មអគារនេះជាប្រភេទស្ថាបត្យកម្មក្លាសិករចនាបថខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្សបុក៥ លំនាំតាមប្រសាទអង្គរ និងបានគិតគូយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិចេញចូល។

អគារទីស្ដីការថ្មីនេះ មានមុខងារប្រើប្រាស់ជារដ្ឋបាលប្រមូលផ្ដុំថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន អង្គភាពឋានៈស្មើចំនួន១២ គណៈកម្មាធិការជាតិចំនួន៥ គណៈកម្មការក្រសួងមហាផ្ទៃចំនួន៦ លេខាធិការដ្ឋាន គ.ជ.អ.ប និងនាយកដ្ឋានជំនាញចំនួន៤២។ អគារនេះអាចផ្ទុកមនុស្សបានរហូតដល់៨៥០០នាក់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page163 Page164 Page165 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!