Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ទីប្រឹក្សា ឆាវឆាវ
២៩ វិច្ឆិកា ២០២១

ភ្នំពេញ៖ក្រុមប្រជាពលរដ្ឋ​ប្រមាណជាង១៥០គ្រួសារ ដែល​ទិញ​ផ្ទះ​ពី​បុរី វី​អាយ​ភី (VIP) បានដាក់​ពាក្យបណ្តឹង​ អគ្គនាយក​ក្រុមហ៊ុន អ​.​អិន វី​អាយ​ភី រៀល អ៊ី​ស្តេត ឯ​.​ក និង​បុរី​វី​អាយ​ភី ទៅខុទ្ទកាល័យសម្តេចហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ ដើម្បីសុំឲ្យ​ជួយ​អន្តរាគមន៍​។​

នៅក្នុង​ពាក្យបណ្តឹង​ប្រជាពលរដ្ឋ​ បាន​ជម្រាបជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​ថា “​យើងខ្ញុំ​បាន​ទិញ​ផ្ទះ​ពី​បុរី VIP តាំងពី​ឆ្នាំ​២០១៨ រហូតដល់​បច្ចុប្បន្ន​ខា​ង​បុរី​ ធ្វើ​ផ្ទះ​មិនទាន់​ហើយ​តាម​ការកំណត់ និង​ខ្លះ​ហើយ​តែ​មិនទាន់បាន​ប្លង់​កម្មសិទ្ធិ​។ ពេល​យើងខ្ញុំ​សុំ​ជួប​ដើម្បី​ចរចា​ដោះស្រាយ​តែ​ខាង​បុរី​ មិន​ព្រម​ជួប និង​ចេះតែ​គេចវេស​មិន​ព្រម​ចូលខ្លួន​ដោះ​ស្រ​យ​ជាមួយ​ពួកយើងខ្ញុំ​”​។​

​ជាមួយគ្នានេះ ប្រជាពលរដ្ឋ​បាន​សូម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​លោក​ប្តឹង​លោក ហម រ៉​ន និង លោក វន វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន អ​.​អិន វី​អាយ​ភី រៀល អ៊ី​ស្តេត ឯ​.​ក​និង​បុរី​វី​អាយ​ភី​សាងសង់​ផ្ទះ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ បាន​រួចរាល់ និង​ប្រគល់​ប្លង់​កម្មសិទ្ធិ​មក​ឲ្យ​ពួកគាត់​។​

អ្នកស្រី សេក ចាន់​រ៉ា តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ពួកគាត់​ធ្លាប់បាន​ដាក់ពាក្យ​បណ្តឹង​ប្តឹងទៅ​សង្កាត់ ខណ្ឌ​និង សាលា​រាជធានី​ភ្នំពេញ​ ឲ្យ​ជួយ​រក​ដំណោះស្រាយ​ តែ​មិនទទួលបាន​ដំណោះស្រាយ​នោះទេ​ ទើបបានជា​ពួកគាត់​ដាក់ពាក្យ​ប្តឹង ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​។

អ្នកស្រី សេក ចាន់​រ៉ា បាន​បញ្ជាក់ថា អ្នកខ្លះ​បង់លុយ​ផ្តាច់​ហើយ​អត់បាន​ទាំង​ប្លង់ អត់​បាន​ទាំង​ផ្ទះ​ នៅ​អ្នកខ្លះ​បង់​រំលស់ ខាង​ក្រុមហ៊ុន​អត់ដា​ក់ជាង​សាងសង់​។​ ហើយ​ក្រុមហ៊ុន​កុងត្រា​ជាមួយ​អតិថិជន​រយៈពេល​១២​ខែ​ធ្វើ​ផ្ទះ​ហើយ​ដល់ពេល​១២​ខែ អត់​ទាន់​ហើយ ក្រុមហ៊ុន​ធ្វើ​កុងត្រា​សា​ថ្មី​ទៀត បន្ត​តាំងពី​១២​ខែ​រហូតដល់​បី ទៅ​បួន​ឆ្នាំ​ដោយ​អត់​ព្រម​ដាក់​ជាង​សាងសង់នោះទេ​។​ ខាង​ថៅកែ​បុរី​ គេចវេស​មិន​ព្រម​ដោះស្រាយ​ជាមួយ​អតិថិជន​ទេ​។​ គាត់​ដាក់ពាក្យ​ប្តឹងទៅ​ខណ្ឌ​ឲ្យ​ជួយ​អន្តរាគមន៍​ គឺ​គេ​មិនមាន​ដំណោះស្រាយ​ឲ្យ​នោះទេ បែរជា​ហៅ​ប្រជាពលរដ្ឋ​ទៅ​សម្រួល។​ ទៅ​សម្រួល​យ៉ាងម៉េច​ប្រជាពលរដ្ឋ​ចង់​ឲ្យ​ខាងខណ្ឌហៅភាគី​ទាំងសងខាង​ មក​តទល់​គ្នា​ដោះស្រាយ​មិនមែន​ឲ្យ​ទៅ​សម្រួល​ទេ​ តែ​ខាង​ខណ្ឌ​កាន់ជើង​ខាង​បុរី​ គេ​អត់​មាន​ដំណោះស្រាយ​ឲ្យ​ពួក​ប្រជាពលរដ្ឋ​ បែរជា​ឲ្យ​ប្រជាពលរដ្ឋ​ សម្រួល​ទៅវិញ សម្រួល​ម៉េច​កើត​បើ​ខាង​បុរី​ខុស​។​

អ្នកស្រី​បាន​បន្តថា​ខាង​ក្រុមហ៊ុន​មិនមាន​ដំណោះស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ បែរជា​និយាយ​ឲ្យ​ប្រជាពលរដ្ឋ​ចង់​ប្តឹង​ ទៅដល់​ណា​ ប្តឹងទៅ​។ ហើយ​កន្លងមក​ប្រជាពលរដ្ឋ​បានដាក់​ពាក្យ​ប្តឹងទៅ​សង្កាត់ ខណ្ឌ រហូតដល់​សាលា​រាជធានី​ភ្នំពេញ តែ​មិនមាន​ដំណោះស្រាយ ទើប​ប្រជាពលរដ្ឋ​នាំគ្នា​ឡើងទៅ​ដាក់ពាក្យ​ប្តឹង​នៅ​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​អន្ត​រាមន៍​។​

ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋបែបនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបាន ការឆ្លើយតបបំភ្លឺ ពីលោក​ហម រ៉​ន និង​លោក វន វណ្ណៈ អគ្គនាយក​ក្រុមហ៊ុន អ​.​អិន វី​អាយ​ភី រៀល អ៊ី​ស្តេត ឯ​.​ក និង​បុរី​វី​អាយ​ភី នៅឡើយទេ។

បញ្ជាក់​បុរី វី​អាយ​ភី (VIP) មាន​អាសយដ្ឋាន​ស្ថិតនៅ​ភូមិ​ម៉ឺន​ត្រា​ សង្កាត់​ស្ពានថ្ម​ ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​រឿង​សាងសង់​ផ្ទះ មិនទាន់​រួចរាល់ និង​ទាមទារ​ប្រគល់​ប្លង់​កម្មសិទ្ធិ​ឲ្យ​ពួកគាត់ ពីព្រោះ​ហួស​កិច្ចសន្យា ពីរទៅបីឆ្នាំ​ហើយ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៦ វិច្ឆិកា ២០២១

ភ្នំពេញ៖ស្ថាប័នគយទទួលបានប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិក ពីម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួន ១៦៤០គ្រឿងហើយបាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) គិតមកត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១។

នេះបើតាម លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។

«គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយដ្ឋានគយ ជូនដំណឹងឲ្យរថយន្តគ្មានពន្ធ ចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានរយៈពេល២ខែកន្លះ តែបើកាត់ថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យមានរយៈពេល៦០ថ្ងៃ មានម្ចាស់រថយន្តអត់ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗចំនួន ១៦៤០គ្រឿង ក្នុងនោះចង្កួតឆ្វេងចំនួន ៨០៨គ្រឿង និងរថយន្តចង្កួតស្តាំ ដែលមានមកបង់ប្រាក់កក់ (កែចង្កូតស្តាំទៅឆ្វេង ទើបអនុញ្ញាតឲ្យបង់ពន្ធ) ចំនួន៨៣២គ្រឿង (៨៥គ្រឿងកែចង្កូតរួច) សរុបជាទឹកប្រាក់ពន្ធចំនួន ១៧.៣លានដុល្លារអាមេរិក ជាតួលេខមួយល្អ»។

តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិតមួយម៉ឺនគ្រឿង។

លោកបានអំពាវនាវជាថ្មី ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗគ្មានពន្ធ បំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០%។ ចំណែករថយន្តចង្កូតស្តាំ ត្រូវមកប្រកាសបង់ពន្ធ និងកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
២៤ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្នើឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ។

ការស្នើរបស់សម្ដេចតេជោ នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) អគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំនៅកម្ពុជា។

ក្នុងជំនួបលោក ង្វៀន ហ៊ុយតាំង បានថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយដល់វៀតណាម នាពេលកន្លងមក ក៏ដូចជាថ្មីៗនេះបានជួយវៀតណាម ក្នុងការផ្ដល់បរិក្ខាពេទ្យ ក៏ដូចជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដល់ប្រទេសវៀតណាម។

លោកង្វៀន ហ៊ុយតាំង ក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាមួយគ្នានោះផងដែរ ឯកឧត្តម ក៏សូមសម្ដែងនូវការកោតសរសើរចំពោះនយោបាយចាក់ស្រោចវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់កម្ពុជាដែលទទួលបានជោគជ័យយ៉ាងធំធេង។

ឯកអគ្គរដ្ឋទូតវៀតណាមថ្មី បានសន្យាចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ក្នុងបេសកកម្មកាទូតនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជាឲ្យបានកាន់តែធំធាត់ ជាពិសេសតាមរយៈវិស័យនយោបាយ ការទូត សន្តិសុខ ការពារជាតិ វិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ច វិស័យកសិកម្ម និងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាវិស័យដទៃទៀតផងដែរ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញឲ្យគ្នាទៅវិញទៅមក ជាអាទិ៍នៅក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទំហំសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានកើនឡើងគួរឲ្យកត់សម្គាល់។
ក្នុងន័យនេះ សម្ដេចតេជោ បានលើកទឹកចិត្តឲ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី ផ្ដោតការយកចិត្តទុកដាក់ជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានការរីកធំធាត់ថែមទៀត។ លើសពីនេះទៅទៀត សម្ដេចតេជោក៏បានលើកទឹកចិត្តឲ្យមានការរៀបចំកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដូចជាការធ្វើកសិកម្មតាមព្រំដែន ការផ្គត់ផ្គង់វត្ថុធាតុដើម ការអភិវឌ្ឍពូជ និងផ្គត់ផ្គង់ពូជ ការប្រើប្រាស់ទឹកតាមព្រំដែន និងការប្រយុទ្ធប្រឆាំងសត្វល្អិតចង្រៃជាដើម។ល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ វិច្ឆិកា ២០២១

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោកហ៊ុយ វណ្ណៈ តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២១ នេះ បានបង្ហោះសារមួយទាក់ទងទៅនឹង អ្នកសារព័ត៌មានឬអ្នកកាសែត នៅពេលចុះទៅយកព័ត៌មាន។

លោកហ៊ុយ វណ្ណៈ បានសរសេរថា៖អ្នកសារព័ត៌មាន/អ្នកកាសែត ទាំងអស់ត្រូវបានអនុញ្ញាតដោយច្បាប់ ឱ្យចុះបំពេញការងារនៅទីសាធារណៈគ្រប់ទីកន្លែងដោយសេរី លើកលែងកន្លែងឯកជន ឬការហាមឃាត់ពិសេស ដែលត្រូវសុំកិច្ចសហការ និងការអនុញ្ញាត។ ការយកអ្នកកាសែត ជាដៃគូគឺជាជម្រើសត្រឹមត្រូវ ហើយការយកកាសែតជាសត្រូវ ជាការខុសឆ្គង និងខាតបង់។ ជាថ្មីម្តងទៀត អ្នកកាសែត ក៏ត្រូវប្រកាន់ខ្ជាប់ជានិច្ចគ្រប់ពេលវេលានូវ ក្រមសីលធម៌វិជ្ជាជីវៈ មានសុច្ចរិតភាព និងមានសុជីវធម៌ នៅក្នុងការងាររបស់ខ្លួន ពីព្រោះយើងទាំងអស់គ្នាជាខ្មែរ ហើយវាជាគុណតម្លៃវិជ្ជាជីវៈ។ បេសកកម្មយើងៗគ្រប់គ្នា គឺដើម្បីរួមគ្នាដោះស្រាយការលំបាករបស់អ្នកមានលទ្ធភាពតិចតួច មិនមែនយល់ច្រឡំ ប្រឈមគ្នា ហើយបង្កើតបន្ថែមបញ្ហាឱ្យសង្គមនោះទេ។

សូមរំលឹកថា ក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការអនុវត្តវិជ្ជាជីវៈ និងសេរីភាពសារព័ត៌មាន ក្នុងក្របខ័ណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ វិច្ឆិកា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថាអ្នកសារព័ត៌មាន មានសិទ្ធិពេញលេញ ក្នុងការចុះយកព័ត៌មានទូទាំងប្រទេស ដោយពុំចាំបាច់ជូនដំណឹង ឬសុំការអនុញ្ញាត ពីអាជ្ញាធរឡើយ។

លោក ខៀវ កាញារីទ្ធ បានបន្តថ្លែងថា «អភិបាលខេត្តមួយ អ្នកកាសែតទៅណាត្រូវរាយការណ៍ ត្រូវជូនដំណឹងទៅអាជ្ញាធរ មិនមែនអ៊ីចឹងទេ។ មាត្រា ៤០ បាននិយាយពីសិទ្ធិដើរហើរបស់ពលរដ្ឋ គេទៅណាគេមានសិទ្ធិរបស់គេ គេមិនបាច់ជូនដំណឹងយើងទេ។ លោករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះថា៖សំឡេង 

https://www.srpostnews.com/wp-content/uploads/2021/11/11-srpostnews.ogg
Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៦ វិច្ឆិកា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានស្នើសុំអន្តរាគមន៍បញ្ចុះតម្លៃលើការប្ដូរចង្កូតរថយន្តជ្រកក្រោមស្លាកលេខ (ខម)។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់កងទ័ពជើងគោក ដែលបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅមុននេះបន្តិច៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page162 Page163 Page164 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!