Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ៖

ទីប្រឹក្សា ឆាវឆាវ
៩ កុម្ភៈ ២០២២

ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ត្រូវបន្តសហការបំពាក់កាមេរ៉ាតាមដងផ្លូវ តាមគម្រោងរបស់រាជរដ្ឋាភិបាល និងត្រូវចាត់តាំងគ្រប់គ្រង ប្រើប្រាស់ និងថែទាំឱ្យស្របតាមនិយាមបច្ចេកទេស។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ដថា ពិសេសត្រូវជំរុញការបំពាក់បរិក្ខារសុវត្ថិភាព លើផ្លូវថ្នល់រួមមាន ភ្លើងស្តុប ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍នៅតាមផ្លូវថ្នល់ ដែលរដ្ឋបាលរាជធានី-ខេត្ត ទទួលខុសត្រូវ។ 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក (គ.ស.ច.គ) មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សម្ដេចស ខេង បានមានប្រសាសន៍បន្តថាស្ថិតក្នុងបរិបទ នៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែបន្តកើតមាន ហើយបានបន្សល់ទុក នូវសោកនាដកម្ម ជាច្រើន ដល់ប្រជាពលរដ្ឋ ដូចជា ការបាត់បង់ជីវិត ការរងរបួស ពិការភាព និងការខាតបង់ទ្រព្យសម្បត្តិ ដែលបង្កដោយអ្នកប្រើប្រាស់ផ្លូវមួយចំនួន ដែលមិនគោរពប្រតិបត្តិច្បាប់ និងខ្វះសីលធម៌យោគយល់អាធ្យាស្រ័យ ហាក់បីដូចជា មិនស្រឡាញ់ជីវិតខ្លួនឯង ឬជីវិត អ្នកដទៃ។

សម្ដេចមានប្រសាសន៍ទៀបថា ទោះជាយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែងចាត់វិធានការរឹតបន្តឹងច្បាប់ និងការផ្សព្វផ្សាយអប់រំច្បាប់យ៉ាងសកម្ម របស់យន្តការ និងសមត្ថកិច្ចគ្រប់ថ្នាក់ចំណុះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើឱ្យស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ មានការថយចុះគួរជាទីមោទន:។ 

សម្តេចបន្តថា តាមការកត់សម្គាល់យើងពិនិត្យឃើញថាឆ្នាំ២០២១ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពិតជាមានការថយចុះ ប៉ុន្តែគោលដៅមួយចំនួនដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ នៅតែមានតួលេខគ្រោះថ្នាក់ខ្ពស់។ គ្រោះថ្នាក់ចរាចរណ៍មានកំណើនខ្ពស់នេះ គឺនៅថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៨ កុម្ភៈ ២០២២

ភ្នំពេញ៖លោកសុខ ប្រសិទ្ធិ បានសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងគោរពយ៉ាងពេញលេញនូវ សិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ និងសេរីភាពនៃការបញ្ចេញមតិ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញា និងអនុសញ្ញាទាំងអស់ដែលទាក់ទង នឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ។ 

 

លោកសុខ ប្រសិទ្ធិ បានបញ្ជាក់ថា ក្រសួងព័ត៌មាន ក្រោមការដឹកនាំ របស់ឯកឧត្តម រដ្ឋមន្ត្រីខៀវ កាញារីទ្ធ តែងយកចិត្តទុកដាក់ និងជួយសម្របសម្រួលបណ្តុះបណ្តាលផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន ដើម្បីអាចធានា បានការអនុវត្តសិទ្ធិសេរីភាព បញ្ចេញមតិនៅកម្ពុជា ប្រកបដោយប្រសិទ្ធិភាព និងស្របតាមច្បាប់ជាធរមាន។ ក្រសួងបានបានបង្កើតគណៈកម្មការនីតិកម្ម និងក្រុមមេធាវីប្រចាំ ក្រសួងព័ត៌មាន ដែលសុទ្ធតែជាអង្គភាពជំនាញក្នុងការ អនុវត្តភារកិច្ចដោះស្រាយ និងគាំទ្រផ្នែកច្បាប់ដល់ អ្នកសារព័ត៌មាន។ 

លោកបានគាំទ្រចំពោះរបាយការណ៍ របស់អង្គការ និងបានផ្តល់មតិណែនាំបន្ថែម សម្រាប់បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការរៀបចំគម្រោង បណ្តុះបណ្តាល អំពីច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃទៀត ឱ្យមាន សង្គតិភាព និងកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីចូលរួមលើកស្ទួយ សមត្ថភាពរបស់ អ្នកសារព័ត៌មាន ក៏ដូចជាការពារសិទ្ធិសេរីភាព ដែលកំណត់ដោយច្បាប់ធរមាន។

លោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបើកកិច្ចប្រជុំជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ដើម្បីពិភាក្សាលើគម្រោងបណ្តុះបណ្តាលច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃទៀតដល់អ្នកសារព័ត៌មាន នៅថ្ងៃទី៨ ខែកុម្ភៈ ព្រឹកមិញនេះ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួង។     

បើតាមលោក ស៊ឹង ម៉ុនវិចិត្រ ប្រធានគម្រោងអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា បានលើកឡើងថាអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា គឺជាអង្គការក្រៅរដ្ឋាភិបាល ដែលផ្តោតយកចិត្តទុកដាក់ដល់ជនក្រីក្រនៅប្រទេសកម្ពុជា លើសេវាកម្មច្បាប់។ កន្លងមកអង្គការបានជួយសេវាកម្មច្បាប់ដល់ស្ត្រី កុមារ  និងអ្នកសារព័ត៌មាន នៅកម្ពុជា ដែលបានចាប់ផ្តើមគម្រោងនៅឆ្នាំ២០១៩ ហើយនឹងបញ្ចប់ដំណាក់ កាលទី១ នៅខែឧសភា ឆ្នាំ២០២២ខាងមុខនេះ។ សកម្មភាពគោលមួយចំនួន ដែលអង្គការបានអនុវត្តទាក់ទង នឹងសេវាកម្ម ផ្នែកច្បាប់រួមមាន ការរៀបចំសិក្ខាសាលាដល់អ្នកសារព័ត៌មាន ប្រជុំជាមួយ អង្គភាពពាក់ព័ន្ធនៅតាមបណ្តាខេត្ត និងការពារក្តី ពិគ្រោះយោបល់ដល់អ្នកសារ ព័ត៌មាន។ អង្គការបានចូលរួមលើកកម្ពស់ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមច្បាប់ និងបទ ដ្ឋានគតិយុត្ត។ 

លោកប្រធានគម្រោង បានសំណូមពរដល់ ក្រសួងព័ត៌មាន ក្នុងការអនុញ្ញាតដល់អង្គការដើម្បីអាចចូលរួមក្នុងកម្មវិធីនានា ទាក់ទង នឹងអ្នកសារព័ត៌មាន និងស្នើសុំកិច្ចសម្របសម្រួល និងសហការអនុវត្តគម្រោង របស់អង្គការនៅតាមបណ្តាខេត្ត ជាមួយនឹងមន្ទីរព័ត៌មាន។

 អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា គឺជាអង្គភាពដែលបំពេញតួនាទីក្នុងការ ផ្តល់ប្រឹក្សា និងជំនួយផ្នែកច្បាប់ដល់ អ្នកសារព័ត៌មាន ហើយតាមរយៈលិខិត ស្នើសុំមកក្រសួងព័ត៌មាន ដើម្បីស្នើសុំកិច្ចសម្របសម្រួលលើការអនុវត្តគម្រោង បណ្តុះបណ្តាលច្បាប់ស្តីពីរបបសារព័ត៌មាន និងច្បាប់ដទៃទៀតដល់ អ្នកសារព័ត៌មាន និងអនុវត្តតាម គោលការណ៍ណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី និងគណៈកម្មាធិការនីតិកម្ម នៃក្រសួងព័ត៌មាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២ កុម្ភៈ ២០២២

ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អាចគ្រប់គ្រងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អប្រសើរ។

លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បន្តថា

ដែលជោគជ័យនេះ បានមកពីការចូលរួមចំណែកយ៉ាងសកម្មរបស់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់កងទ័ពជើងគោក ក្នុងនាមជា កម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលលើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងគ្រប់កិច្ចការជាច្រើន ជាអាទិ៍ ការការពារសន្តិសុខ នៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករត្រលប់, ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ជាដើម។ 

លោកឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត បញ្ជាក់បែបនេះ ក្នុងពិធីក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារយោធា- សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២៕

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣០ មករា ២០២២

ភ្នំពេញ៖ប្រសិនមិនមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ ស្អែកនេះ  នាយករដ្ឋមន្ត្រីហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី មួយទៀត ក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។

ស្ពានអាកាសដែលបើកការដ្ឋានសាងសង់ថ្មីនេះ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសប់នៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វា។ ស្ពានអាកាសនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ (បណ្តោយស្ពានអាកាស ១៤៥ម៉ែត្រ និងផ្លូវគល់ស្ពានសងខាង ៣៣៨ម៉ែត្រ), មានទទឹង ១៥.៨ម៉ែត្រ។ គ្រោងចំណាយថវិកាសាងសង់ជិត ១០លានដុល្លារអាមេរិក។

គម្រោងស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដោយប្រើរយៈពេលប្រមាណ ១៥ខែ។

រាជធានីភ្នំពេញ ដែលត្រូវបានប្រសិទ្ធនាមជាទីក្រុងខ្មោច ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ របស់ ប៉ុល ពត និងជាទីក្រុងដ៏ស្ងប់ស្ងាត់បំផុតក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩នោះ បានប្រែក្លាយជាទីក្រុងដ៏រស់រវើក និងមមាញឹកបំផុតនាពេលបច្ចុប្បន្ន។ ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ រាជធានីភ្នំពេញ ត្រូវបានពង្រីកផ្ទៃដីជាបន្តបន្ទាប់់ ខណៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានកែលំអ និងលើកកម្ពស់កាន់តែល្អប្រសើរ ជាមួយសំណង់អគារពាណិជ្ជកម្ម លំនៅឋានផុសឡើងយ៉ាងព្រោតព្រាតសមជាទីក្រុងដ៏ស៊ីវិល័យ។

ជំរឿនស្ថិតិប្រជាពលរដ្ឋកាលពីឆ្នាំ២០១៩ បានបង្ហាញថា រាជធានីភ្នំពេញ មានប្រជាពលរដ្ឋរស់នៅ ធ្វើការ និងបំពេញការសិក្សារៀនសូត្រសរុបជាង ២លាននាក់។ 

របាយការណ៍ ក៏បានបង្ហាញដែរថា កំណើនយានយន្តក្នុងរាជធានីភ្នំពេញ បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ បច្ចុប្បន្នចំនួនយានយន្តចរាចរណ៍ ក្នុងរាជធានីភ្នំពេញ មានជាង ២លានគ្រឿង។ ក្នុងនោះរថយន្តមានជាង ៥០ម៉ឺនគ្រឿង និងទោចក្រយានយន្តមានប្រមាណ ២លានគ្រឿង។

កំណើនយានយន្ត កំណើនចរាចរណ៍នេះ បានធ្វើឱ្យរាជធានីភ្នំពេញ ជួបបញ្ហាកកស្ទះខ្លាំងលើការធ្វើដំណើរ។ ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ផ្លូវអាកាសនៅចំណុចប្រសព្វ ដែលមានការកកស្ទះខ្លាំង។

បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៥ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨) ។ ក្រៅពីនេះ ស្ពានអាកាសមួយទៀត គឺស្ពានអាកាសរង្វង់មូលចោមចៅ កំពុងដំណើរការសាងសង់ និងសម្រេចបានជាង ៩០ភាគរយ។

សូមជម្រាបថា ទន្ទឹមនឹងការបើកការដ្ឋានសាងសង់ស្ពានអាកាសនេះ ស្ពានបេតុងខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាបតភ្ជាប់រវាងផ្លូវជាតិលេខ៥ ទៅកាន់ក្រុងរណបជ្រោយចង្វា ក៏ដូចជាផ្លូវជាតិលេខ៦នោះ សាងសង់សម្រេចបានច្រើនហើយដែរ។

មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២២ ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាបនេះ សម្រេចបានជិត ៦៤ភាគរយហើយ។ ស្ពាននេះគ្រោងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣។

ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប មានរចនាបទទំនើប។ មានសរសរធំៗចំនួន ៤បង្គោល មានកំពស់រហូតដល់ ៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។ ស្ពាននេះគ្រោងចំណាយថវិកាប្រមាណ ៣៥លានដុល្លារ។ ស្ពាននេះមានប្រវែង ៩២២ម៉ែត្រ និងទទឹង២០.៥ម៉ែត្រ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣០ មករា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ ពីមូលនិធិសន្តិភាពស៊ុនហាប់ នៃសាធារណរដ្ឋកូរ៉េ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page15 Page16 Page17 … Page24 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!