ខេត្តព្រះវិហារ៖នៅទីបំផុតជំនួញឈើរបស់ឈ្មួញ ឈ្មោះ(ឡាំ) នៅខេត្តព្រះវិហារ ត្រូវបានបង្ក្រាបដោយសមត្ថកិច្ចចម្រុះ។
ការបង្ក្រាបធ្វើឡើង នៅរសៀលថ្ងៃទី២៩ ខែសីហា ម្សិលមិញ នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតនៅភូមិឆែបពី ស្រុកឆែប ដឹកនាំដោយលោកវុធ សាវី ព្រះរាជអាជ្ញា រងខេត្តព្រះវិហារ។ ម្ចាស់
ឈើឈ្មោះឡាំ ភេទប្រុសអាយុ ៥៥ឆ្នាំ រស់នៅ ភូមិឆែបពី ស្រុកឆែប ខេត្តព្រះវិហារ។
បើយោងតាមតាមប្រភពពីសមត្ថកិច្ចបានដឹងថាឈ្មួញឈើ ឈ្មោះ ឡាំ បានជួលកម្មករ ចូលអារឈើពីព្រៃ យកមកត្រាំទឹក នឹងយកវ៉ៃតាម ដីឡូតិ៍របស់ខ្លួន ហាលអោយប្រែសប្លុររួចបានរុះរើ វិញលក់អោយទៅឈ្មួញទិញឈើ ផ្ទះចាស់ ដោយបន្លំភ្នែក សមត្ថកិច្ច នឹងជំនាញជាយូឆ្នាំមកហើយ។
ករណីនេះសមត្ថកិច្ចបានធ្វើការរឹបអូស ឈើជាង២០ម៉ែត្រគូប នឹង គោយន្តមួយគ្រឿង។ចំណែកមនុស្ស ត្រូវរត់គេចបាត់ស្រមោល។
ការបង្ក្រាបនេះជំនាញនៅមិនទាន់បានរឹបអូសអស់ឈើនៅឡើយទេ ដោយបន្តនៅថ្ងៃនេះទៀត ដើម្បីយកទៅរក្សានៅស្នាក់ការ កងរាជអាវុធហត្ថ ធ្វើការវាស់វែងនៅពេលក្រោយ៕SRP