Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

សៀមរាប ប៉ុស្តិ៍
៥ កុម្ភៈ ២០២៤

ខេត្តកំពង់ចាម៖រយ:ពេលប៉ុន្មានថ្ងៃកន្លងនេះមានការបែកធ្លាយអំពើពុករលួយ លោក នង ម៉េងហ៊ាង ប្រធានពេទ្យ សត្វខេត្តកំពង់ចាម។

ការបែកធ្លាយការប្រព្រឹត្ត អំពើពុករលួយ ពីសំណាក់ លោក នង ម៉េងហ៊ាងត្រូវបានបណ្ដាញសង្គមនិងសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការផ្សព្វផ្សាយលាតត្រដាងជាសាធារណៈ។

ប្រភពបានបង្ហើបថា លោក នង ម៉េងហ៊ាង ប្រធានពេទ្យ សត្វខេត្តកំពង់ចាម បានទទួលយកលុយកញ្ចប់ពីម្ចាស់សត្តឃាត ក្នុងមួយស្រុកចំនួន ជាច្រើន។ ករណីនេះថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គភាពប្រឆាំងអំពើពុករលួយ គួរតែបើកការស៊ើបអង្កេត និងមានវិធានការ។

ប្រភពបានបង្ហើបបន្តថា រឿងអាស្រូវពុករលួយ របស់លោក នង ម៉េងហ៊ាង ប្រធានពេទ្យ សត្វខេត្តកំពង់ចាម ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ ដូចជា៖ ការប្រមូលពន្ឋអារក ពិឃាតសត្វ នៅទីសត្តឃាត តាមបណ្តាស្រុករាប់រយលានរៀល ប៉ុន្តែការបង់ចូលថវិការចូលរដ្ឋបានចំនួនតិចតួចតែប៉ុណ្ណោះ។

ឧទាហរណ៍ គ្រាន់តែស្រុកស្រីសន្ឋរ ឯកសារទទួលបានគឺប្រាក់ចំណូលជាង 64 លានរៀល ចុះ10ក្រុងស្រុក នៃខេត្តកំពង់ចាម តើប្រាក់ចំណូលបានប៉ុន្មាន លានរៀល តែត្រូវបង់ចូលថវិការខេត្ត មិនដល់ ១០០លានរៀលផង។

ជុំវិញការបែកធ្លាយនូវការប្រព្រឹត្ត អំពើពុករលួយ ពីសំណាក់ លោក នង ម៉េងហ៊ាង ប្រធានពេទ្យសត្វខេត្តកំពង់ចាម អង្គភាពសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពីលោក នង ម៉េងហ៊ាង ប្រធានពេទ្យសត្វខេត្តកំពង់ចាម នៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ។

ទោះជាយ៉ាងណា មជ្ឈដ្ឋាននៅក្នុងស្រុកនានា ក្នុងខេត្តកំពង់ចាម កំពុងមើលចំណាត់ការរបស់អភិបាលខេត្តកំពង់ចាម ក៏ដូចជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ មានវិធានការ លើ លោក នង ម៉េងហ៊ាង ប្រធានពេទ្យសត្វខេត្តកំពង់ចាម៕

Like 200
Comment 0
Share ចែកចាយ
Views 100
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២៤

ខេត្តកំពង់ចាម៖រឿងអាស្រូវរបស់ពេទ្យសត្វខេត្តកំពង់ចាម ត្រូវបានបែកធ្លាយជាសារធារណៈ ករណីប្រមូលពន្ធ អារក អនាម័យសត្វឃាត ពីអាជីវករពិឃាតសត្វដោយភាពមិនប្រក្រតី ប្រមូលបានប្រាក់យ៉ាងច្រើន ប៉ុន្តែបង់ចំណូលចូលរដ្ឋបានតិចតួចបំផុត។

ករណីនេះ ក្រុមអាជីវករបានលើកឡើងថា បន្ទុកដ៏លំបាក និងលើសពីសមត្ថភាព បណ្តាលឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ដែលស្ថិតក្នុងគ្រាដ៏លំបាកនេះ ការដំឡើងពន្ធគ្មានការជូនដំណឹងពីខេត្ត និងក្រសួងបែបនេះ វាបានធ្វើឲ្យប៉ះពាល់ដល់លទ្ធភាព ក្នុងការរកចំណូលបង់ជូនរដ្ឋ។

ក្រុមអាជីវករសត្តឃាតដ្ឋានមួយចំនួននៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានតវ៉ាស្នើឱ្យ អភិបាលខេត្ត អន្តរាគមន៍ ចុះពិនិត្យមើលនូវតម្លៃការបង់ពន្ធអារក  អនាម័យសត្វ ដែលពេទ្យសត្វបានប្រមូលយកតម្លៃ នៅឆ្នាំនេះ លើសច្រើនខុសពីឆ្នាំមុនៗឆ្ងាយ។

ក្រុមអាជីវករបានលើកឡើងយ៉ាងដូច្នេះថា ស្ថិតក្នុងបរិបទសេដ្ឋកិច្ចកំពុងលំបាក ពលរដ្ឋរកចំណូលមិនបាន ការលក់សាច់ជ្រូក គោ ក្របី មិនសូវដាច់ បែរជាពេទ្យសត្វខេត្ត រឹតបន្តឹងដំឡើងថ្លៃទៅលើពន្ធអារ ក អនាម័យសត្វ លើសពីសមត្ថភាព បើមិនបង់ឲ្យប្រឈមនឹងបាត់បង់នូវមុខរបរសម្រាប់ចិញ្ចឹមគ្រួសារនេះ។

ក្នុងឯកសារទទួលបានប្រាក់ប្រមូលពន្ធ លើសេវាត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសត្វ ដែលមន្ត្រីពេទ្យសត្វស្រុកស្រីសន្ឋរ ប្រមូលដើម ឆ្នាំ២០២៤ សម្រាប់ការពិឃាតសត្វ ឆ្នាំ២០២៤ ដែលស្រុកស្រីសន្ឋរ តូចជាងស្រុកដទៃ ដែលមានអ្នកពិឃាតសត្វតិច ប្រាក់ប្រមូលបាន សរុប ៦៤.៤២០.០០០រៀល។

ប្រាក់ពន្ឋអារ ក ៩ ស្រុកផ្សេងទៀត ដែលមានវិសាលភាព ធំជាងមានអ្នកពិឃាតសត្វច្រើន ជាងស្រុកស្រីសន្ធរ មិនដឹង ប្រមូលប្រាក់ចំណូលរាប់រយលានរៀលនោះទេ ដែលលោក នង ម៉េងហ៊ាង ប្រធានករិយាល័យបសុព្យាបាល និងផលិតកម្មខេត្តប្រមូលបានពីអាជីវករពិឃាតជ្រូកគោក្របី។ មិនតែប៉ុណ្ណោះលោក នង ម៉េង ហ៊ាង ប្រធានការិយាល័យបសុព្យាបាល និងផលិតកម្មខេត្តកំពង់ចាមប្រមូលប្រាក់ ពីម្ចាស់សត្តឃាតក្នុង១ស្រុក ២ ០០០ដុល្លារ។

បើតាមប្រភពបានប្រាប់ថា ការិយាល័យពេទ្យសត្វខេត្ត បានធ្វើរបាយការណ៍ កុហកទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នូវទឹកប្រាក់តិចបំផុត តើទឹកប្រាក់រាប់រយលានរៀលទៀតនោះបាត់ទៅណា?

អង្គភាពសៀមរាប ប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោក នង ម៉េងហ៊ាង ប្រធានការិយាល័យបសុពេទ្យ និងផលិតកម្មខេត្ត បាននៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង៕

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៣ មករា ២០២៤

ខេត្តកំពង់ចាម៖យុវជនម្នាក់ដោយសារខឹងនិងម្ដាយសុំលុយមិនបានបានទិញសាំងមកដុតផ្ទះចោលបណ្ដាលឱ្យឆេះទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦និង២០នាទីនៅភូមិសង្កែ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

អាជ្ញ្ញាធរបានអោយដឹងថា ករណីនេះ បណ្ដាលឱ្យ ភ្លើងឆេះផ្ទះ១ខ្នង (ប្រភេផ្ទះប៉ិត២ខ្នង)​ដំបូលប្រក់ក្បឿងជញ្ជាំងបាំងសង្កសី ដែលម្ចាស់ផ្ទះឈ្មោះ ឃាង ផល្លី ភេទស្រីអាយុ៥៥ឆ្នាំ (ជាស្រ្តីមេម៉ាយ)។​

អាជ្ញាធរបានបញ្ជាក់ថា ហេតុការណ៍នេះមូលហេតុបង្កឡើងដោយជនសង្ស័យ ឈ្មោះ ហួត លីហ័រ ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូនបង្កើត) សុំលុយពីម្ដាយបង្កើតចំនួន៥០,០០០រៀល ដើម្បីទិញខោអាវ ប៉ុន្តែម្តាយមិនមានលុយអោយ ហើយឈ្មោះ ហួត លីហ័រ ក៏ខឹងនិងម្ដាយបង្កើត ស្រាប់តែឈ្មោះ ហួត លីហ័រ ប្រាប់ម្ដាយថា បើមិនអោយលុយទេមិនបាច់នៅផ្ទះនិងទេ ដុតផ្ទះចោលឥលូវហើយ និយាយរួចឈ្មោះ ហួត លីហ័រ ក៏ឡើងជិះម៉ូតូរបស់ខ្លួន ម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ទៅទិញសាំងចំនួនកន្លះលីត្រ  និងដែកកេះចំនួន០១ រួចឈ្មោះ ហួត លីហ័រ ក៏ធ្វើសកម្មភាពដើរទៅក្នុងបន្ទប់ក្រោមផ្ទះរបស់ម្ដាយបង្កើត ហើយយកសាំងចាក់ទៅលើខោអាវ និងចាក់ទៅលើពូក នៅក្នុងបន្ទប់របស់ម្ដាយបង្កើតរួចក៏គូសដែកកេះដុតផ្ទះបណ្ដាលអោយឆេះខូចខាតទាំងស្រុងតែម្តង៕

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៦ មករា ២០២៤

អាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃអង្គារ ទី 16 ខែមករាឆ្នាំ 2024 នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធថា ប្រធានអង្គភាពលទ្ធកម្មខេត្តកំពង់ចាម មិនបានប្រព្រឹត្តអំពើពុករលួយដូចការចុះផ្សាយរបស់សារព័ត៌មានមួយនោះទេ។

សេចក្តីបំភ្លឺព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម បានអោយដឹងថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៤ សារព័ត៌មាន គេហទំព័រ ផែនដីថ្មី PDT-News បានធ្វើការចុះផ្សាយតាមរយៈហ្វេសប៊ុកផេករបស់ខ្លួន ដោយដាក់ចំណងជើងថា “ប្រធានអង្គភាពលទ្ធកម្មខេត្តកំពង់ចាម ឃុបឃិតគ្នាក្រុមហ៊ុនមួយ ដេញថ្លៃក្លែងក្លាយ យកបានស្ទើគ្រប់គម្រោងក្នុងតម្លៃខ្ពស់កប់ និងយកផលចែកគ្នា លុយរាប់ពាន់លានរៀល អាងតែលុយរដ្ឋ?”

ពាក់ព័ន្ធនឹងការលើកឡើងរបស់ភ្នាក់ងារសារព័ត៌មានខាងលើ រដ្ឋបាលខេត្តកំពង់ចាម សូមធ្វើការឆ្លើយបំភ្លឺ ជូនសាធារណៈជន ឲ្យបានជ្រាបថា រដ្ឋបាលខេត្តកំពង់ចាមមានគម្រោងជួសជុល/សាងសង់ សំណង់នានា ក្នុង ខេត្ត រួមមាន៖ ស្ពាន អគារ ផ្លូវថ្នល់ លូ ប្រឡាយទឹក ដែលគម្រោងទាំងនោះត្រូវធ្វើការអនុវត្តតាមនីតិវិធីលទ្ធកម្ម ដោយមានការដេញថ្លៃប្រកួតប្រជែង ជាសាធារណៈ ទៅតាមនីតិវិធីលទ្ធកម្ម ស្របតាមច្បាប់ស្តីពីលទ្ធកម្ម អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគិតិយុត្តិនានា ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំពោះ ក្រុមហ៊ុន Nay Bo Pov Construction គឺជាក្រុមហ៊ុនមួយ ដែលបានចូលរួមដេញថ្លៃប្រកួតប្រជែង ជាសាធារណៈ ដោយបានប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃទៀត និងបានដេញថ្លៃឈ្នះ ដោយដាក់តម្លៃដេញថ្លៃ ទាបជាងក្រុមហ៊ុនដទៃ ហើយគណៈកម្មាធិការលទ្ធកម្ម បានធ្វើការវាយតម្លៃលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនដែល បានដេញថ្លៃនាំមុខ មុននឹងប្រគល់កិច្ចសន្យាជូន។

សូមបញ្ជាក់ផងដែរថា កន្លងមកមិនមែនមានតែក្រុមហ៊ុន Nay Bo Pov Construction ដែលបានដេញថ្លៃឈ្នះតែម្នាក់ឯងនោះទេ គឺនៅមានក្រុមហ៊ុនដទៃទៀត ក៏បានដេញថ្លៃ ឈ្នះ និងទទួលកិច្ចសន្យាអនុវត្តគម្រោងផងដែរ។

ម្យ៉ាងវិញទៀត អង្គភាពលទ្ធកម្មសាលាខេត្តកំពង់ចាមអនុវត្តតែគម្រោងរបស់សាលាខេត្តកំពង់ចាម តែ ប៉ុណ្ណោះ។ ចំណែកគម្រោងរបស់មន្ទីរ អង្គភាព នានាក្នុងខេត្ត គឺត្រូវបានអនុវត្តដោយមន្ទីរ អង្គភាព សាមីរបស់ខ្លួន។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មាន។

ទន្ទឹមនឹងនេះ រដ្ឋបាល ខេត្តកំពង់ចាម សូមស្នើឲ្យភ្នាក់ងារសារព័ត៌មាន គេហទំព័រ ផែនដីថ្មី PDT-News មេត្តាធ្វើការកែតម្រូវព័ត៌មាន ដែលបានផ្សាយនោះ ឲ្យបានត្រឹមត្រូវឡើងវិញ និងសូមស្នើដល់សារព័ត៌មានដទៃទៀត សូមកុំយកទៅផ្សាយបន្តនាំ ឲ្យសាធារណ:ជនមានការយល់ច្រឡំ៕

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៥ មករា ២០២៤

មានការលើកឡើងថា ប្រធានអង្គភាពលទ្ធកម្មខេត្តកំពង់ចាម បានឃុបឃិតគ្នា ជាមួយក្រុមហ៊ុនមួយដេញថ្លៃយកបានស្ទើគ្រប់គម្រោងក្នុងតម្លៃខ្ពស់កប់ និងយកផលចែកគ្នា លុយរាប់រយលានរៀល។

តាមរយ:បណ្ដាញសង្គមនៅថ្ងៃចន្ទនេះ ត្រូវបានបង្ហោះនូវព័ត៌មានដ៏រសើបមួយនេះ។

យោងតាមសេចក្ដីរាយការណ៏ ពីខេត្តកំពង់ចាម មកបានបង្ហើបថា ដោយមានការឃុបឃិតមជាមួយលោក នន សុខនី ប្រធានអង្គភាពលទ្ធកម្មរដ្ឋបាល ខេត្តកំពង់ចាម និងមេលទ្ធកម្មខេត្តម្នាក់ទៀត រួមនិងម្ចាស់ក្រុមហ៊ុន Nay Bo Pov Construction នៅក្នុងរយ:ពេលច្រើនឆ្នាំមកនេះ គម្រោងរបស់រដ្ឋបាលខេត្ឋដូចជា៖ ការសាងសង ជួសជុលសំណង់អគារ ឬផ្លូវថ្មល់ ដែលមានតម្លៃគម្រោងចាប់ពី ៣០០លានរៀល រហូតដល់រាប់ពាន់លានរៀល គឺ ត្រូវបានប្រគល់ទៅក្រុមហ៊ុនមួយនេះតាមរបៀបក្រមមេឯកសារ។

តាមសេចក្ដីរាយការណ៏រដដែលបានបន្តថា ក្រុមហ៊ុន Nay Bo Pov Construction កំពុងទទួលបានអំណាចក្នុងការទទួលការក្នុងការអនុវត្តន៏ គម្រោងយ៉ាងច្រើននៅខេត្តកំពង់ចាម រួមមាន៖ គម្រោងរបស់រដ្ឋបាលខេត្ត មន្ទីរសុខាភិបាល មន្ទីរការងារ និងមន្ទីរអង្គភាពជាច្រើនទៀតនៅខេត្តកំពង់ចាម។ ដូច្នេះម្ចាស់គម្រោង និងក្រុមហ៊ុនកំពុងកាក់កបខ្លាំង យកលុយចំណេញពីរដ្ឋ ដ៏មហាសាល តាមរបៀបឆ្ពិនភ្នែក ចែកគ្នាធ្វើសេដ្ឋីនិងមានបានដោយកម្រមានអ្នកដឹងណាស់។

ប្រភពបានបន្តថា ការដេញថ្លៃដែលគេរៀបចំឆាក់ឈុត គឺ ចុះថ្លៃមិនដល់១%ផង ហើយតម្លៃគម្រោងគេលើកឡើងខ្ពស់ស្ទើមេឃ ខុសនិងតម្លៃទីផ្សារយ៉ាងឆ្ងាយ។

ជុំវិញភាពមិនប្រក្រតីបែបនេះ សៀមរាប ប៉ុស្ដិ៍នមិនទាន់ទទួលបានការអត្ថាធិប្បាយបំភ្លឺពីលោក នន សុខនី ប្រធានអង្គភាពលទ្ធកម្មរដ្ឋបាលខេត្តកំពង់ចាម បាននៅឡើយទេរហូតមកដល់ម៉ោងផ្សាយនេះដោយមិនមានលេខទំនាក់ទំនង៕

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page15 Page16 Page17 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!