Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ

ទីប្រឹក្សា ឆាវឆាវ
១៥ មករា ២០២២

ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ បានបដិសេធ ទៅនឹងព័ត៌មានមួយចំនួនផ្សាយថា លោកជាប់ពាក់ព័ន្ធ ជំនួញបទល្នើសព្រឈើ។

ការបដិសេធនេះធ្វើឡើងតាមរយៈមេធាវីរបស់លោក គឺមេធាវី លោកចេង.ផាន់នី ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២នេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៤ មករា ២០២២

ភ្នំពេញ៖លោក Lee Hsien Loong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយលោកក៏បានអរគុណចំពោះគោលបំណងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ។

លោក Lee Hsien Loong បានបញ្ជាក់ថា លោកពិតជាមានការគាំទ្រចំពោះការខិតខំប្រឹងប្រែង របស់ប្រទេសកម្ពុជា ជាពិសេសក្នុងនាមជាប្រធានអាស៊ាន រួមទាំងការងារប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ។ ពាក់ព័ន្ធទៅនឹងដំណើរការខាងមុខ តើត្រូវធ្វើដូចម្ដេចទៀតនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរមតិយោបល់គ្នាផងដែរដើម្បីស្វែងរកដំណោះស្រាយ។

ការថ្លែងអំណរគុណនេះធ្វើឡើង នៅរសៀលថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២ នេះ ក្នុងឱកាស អញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយសម្ដេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រី។

នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏មានការផ្លាស់ប្ដូរមតិជុំវិញស្ថានភាពវិវត្តន៍នៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក៏ដូចជានៅប្រទេសសិង្ហបុរី។

សម្ដេចហ៊ុន សែន បានជម្រាបជូនទៅនាយករដ្ឋមន្ត្រីសិង្ហបុរី អំពីលទ្ធផល និងគោលបំណងនៃដំណើរបំពេញទស្សនកិច្ចការងារទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗកន្លងទៅនេះ។ សម្ដេចតេជោបានមានប្រសាសន៍ថា គោលបំណងរបស់សម្ដេចទៅមីយ៉ាន់ម៉ានោះគឺ ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ជាពិសេសធ្វើយ៉ាងណាបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់នេះ និងមួយទៀតទាក់ទងទៅនឹងការផ្ដល់អំណោយមនុស្សធម៌ដែលប្រជាជនមីយ៉ាន់ម៉ាកំពុងត្រូវការជាចាំបាច់នោះ ព្រមទាំងជំរុញឲ្យមានការសន្ទនា ដែលជាការងារចាំបាច់ក្នុងនាមសម្ដេចជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។

លោក Lee Hsien Loong ក៏បាន ឯកភាពជាមួយ សម្ដេចតេជោ ថាការងារបន្តគឺទុកឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ានមានការប្រជុំដើម្បីពិនិត្យមើលការងារបន្តទៀតជាពិសេសការងាររបស់ប្រេសិតពិសេសនៃប្រធានអាស៊ាននេះ ដែលក្នុងកាលៈទេសៈនេះ ត្រូវតែមានការជួយដល់ប្រទេស មីយ៉ាន់ម៉ា ដើម្បីដោះស្រាយ វិបត្តិនយោបាយនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៤ មករា ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងភរិយា នៅព្រឹកនេះ បានចាក់វ៉ាក់សាំងដុសជំរុញការការពារជំងឺកូវីដ១៩ រួចហើយ។

សម្ដេចតេជោហ៊ុន សែន បានសរសេរសំណេរនៅលើហ្វេសប៊ុករបស់សម្ដេចថា៖ ពីរនាក់បានហើយ! ថ្ងៃនេះខ្ញុំនិងភរិយាចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។ គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល ៣ការពារ និង៣កុំនោះទេ។

សម្តេចហ៊ុន សែនបន្តថា ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំ នៅគ្រប់ទីកន្លែងតែពួកគាត់មិនអាចការពារខ្ញុំមិនឱ្យឆ្លងកូវីដ.១៩បានឡើយ។

ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៏មិនអាចការពារខ្ញុំបានដែរ។ និយាយរួមគ្មានអ្នកណាអាចការពារខ្ញុំបានឡើយ គឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះទើបអាចការពារខ្លួនខ្ញុំបាន។ សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់សាំង ឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋានទាំងដូសជំរុញ ដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិ ឃុំយើងនិងជាតិយើង៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៤ មករា ២០២២

ភ្នំពេញ៖ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ គឺជាខួបទី ៣៧ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ សម្តេចតេជោ ហ៊ុន សែន (១៤ មករា ១៩៨៥ – ១៤ មករា ២០២២) ដែលពេលនោះ សម្តេចតេជោ ជា នាយករដ្ឋមន្រ្តី ដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។ មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តី ដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។

៣៧ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមាន មុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។

នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជា ពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាឲ្យកាន់តែរីកចម្រើន រុង រឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៣ មករា ២០២២

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានជម្រាបជូនអំពីដំណើរទស្សនកិច្ចការងាររបស់សម្ដេចទៅមីយ៉ាន់ម៉ាកាលពីពេលថ្មីៗនេះ គឺសំខាន់មិនចេញឆ្ងាយពីធម្មនុញ្ញអាស៊ាន ហើយចំណុច ដែលបានឯកភាពគ្នាចំនួន៥ ក្នុងប្រទេសអាស៊ានទាំង១០នាពេលកន្លងទៅនោះទេ។ សម្ដេចហ៊ុន សែន ថា ថ្វីត្បិតតែក្នុងឆ្នាំ២០២១ ការងារអាស៊ានមិនបានដើររលូនទេ ដូច្នេះអ្វីដែលនៅសល់រហូតដល់ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននេះ គឺគោលដៅសំខាន់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាន់ម៉ានោះ គឺចង់រកមធ្យោបាយដើម្បីបញ្ចប់ភាពហិង្សា និងបញ្ចប់បទឈប់បាញ់ ដែលជាកត្តាសំខាន់ដែលស្ថិតនៅក្នុងចំណុចទាំង៥ ដែលអាស៊ានបានលើកឡើង។ ហើយចំណុចមួយទៀតធ្វើយ៉ាងណាដើម្បីផ្ដល់ជំនួយមនុស្សធម៌ ដល់មីយ៉ាន់ម៉ា ដែលត្រូវការចាំបាច់នៅក្នុងគ្រានេះ។

សម្ដេចតេជោបានមានប្រសាសន៍បញ្ជាក់ថា យើងមិនអាចនៅជាប់គាំងបែបនេះនោះទេ គឺយើងត្រូវរកមធ្យោបាយដោះស្រាយបញ្ហាជាប់គាំងនេះ ដើម្បីចាប់យកឱកាសក្នុងការចរចា។ ជាមួយគ្នានោះ ការងារផ្ទៃក្នុងអាស៊ាននេះ យើងត្រូវតែធ្វើការជាមួយគ្នា ជាពិសេសដើម្បីឲ្យមានការឯកភាពគ្នា។
សម្ដេចតេជោបានគូសបញ្ជាក់ការងារអាទិភាពចំនួន២សំខាន់ ក្នុងចំណោមចំណុចដែលបានឯកភាពចំនួន៥ គឺ ៖

ទី១) បទឈប់បាញ់ និងបញ្ចប់អំពើហិង្សា។ សម្ដេចបានបញ្ជាក់ថា យើងត្រូវតែធ្វើការជាមួយគ្នា មិនត្រឹមតែអាស៊ានទេ អាចជាមួយអ្នកពាក់ព័ន្ធផ្សេងៗ ជាពិសេសទាំងអង្គការសហប្រជាជាតិផងដែរ។ សម្ដេចក៏បានបញ្ជាក់ទៀតថាការងារពាក់ព័ន្ធនឹងបទឈប់បាញ់នេះ សម្ដេចធ្វើយ៉ាងណាជំរុញឲ្យមាន អាស៊ានផ្លូវការនេះ និងអតីតប្រធានអាស៊ាន គឺប្រទេសប្រុយណេ និងប្រធានអាស៊ានក្រោយប្រទេសកម្ពុជា គឺប្រទេសឥណ្ឌូនេស៊ី បូកនិងអគ្គលេខាធិការអាស៊ាន ដើម្បីធ្វើការសម្របសម្រួលកិច្ចការនេះ។

ទី២) ការផ្ដល់ជំនួយមនុស្សធម៌ ពាក់ព័ន្ធទៅនឹងការងារមនុស្សធម៌ សម្ដេចតេជោបានមានប្រសាសន៍ថា ការងារនេះ គឺជាការងារសំខាន់របស់បេសកជនពិសេសអាស៊ាន អគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលអាហារ រួមទាំងអ្នកសម្របសម្រួលខាងភាគីមីយ៉ាន់ម៉ា បូកនិងភ្នាក់ងារអង្គការសហប្រជាជាតិ។

សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសសន្ទនាការងារតាមប្រព័ន្ធវីដេអូ ជាមួយ លោកជំទាវ បណ្ឌិត ណូលីន ហេយហ្សឺ (Noeleen Hayzer) ប្រេសិតពិសេសថ្មី របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២នេះ។

ការសន្ទនាព្រឹកនេះ គឺក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិដោយសារឆ្នាំនេះ កម្ពុជាត្រូវធ្វើជាប្រធានអាស៊ាន ហើយលោកជំទាវជាបេសកជនពិសេសរបស់ឯកឧត្តមអគ្គលេខាធិកអង្គការសហប្រជាជាតិ។ ក្នុងជំនួបនេះ លោកជំទាវបានអបអរសាទរ ចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលមានតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ ហើយកម្ពុជាក៏មានបេសកជនពិសេសនៃអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ាផងដែរ ។

លោកជំទាវបានបន្តទៀតថា លោកជំទាវ ពិតជារីករាយចំពោះអ្វីដែលសម្ដេចតេជោបាន ជំរុញការងារពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ានេះ ដែលជាស្មារតីមួយបន្ទាន់ពីសភាពការណ៍នៅមីយ៉ាន់ម៉ា។ លោកជំទាវបានបញ្ជាក់ថា ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាននេះ អង្គការសហប្រជាជាតិមើលឃើញថា សម្ដេចនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការអន្តរជាតិ ហើយលោកជំទាវរំពឹងថាអង្គការសហប្រជាជាតិ ក៏ដូចជាលោកជំទាវជាបេសកជនពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងសហការគ្នា ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាផ្សេងៗក្នុងតំបន់ ជាពិសេសនៅមីយ៉ាន់ម៉ានេះតែម្ដង។

នៅក្នុងការពិភាក្សានេះ សម្ដេចតេជោ និងលោកជំទាវ បណ្ឌិត ណូលីន ហេយហ្សឺ (Noeleen Hayzer) បានឯកភាពគ្នានូវចំណុច ត្រូវតែមានការងារបន្ទាន់ ជាពិសេសបញ្ឈប់បទឈប់បាញ់ អំពើហិង្សា និងការផ្ដល់ជំនួយ ព្រមទាំងការសន្ទនាជាមួយភាគីពាក់ព័ន្ធទាំងអស់។ លោកជំទាវពិតជាអរគុណចំពោះ អ្វីដែលសម្ដេចតេជោកំពុងតែធ្វើនេះ ហើយលោកជំទាវ នឹងប្ដេជ្ញាចិត្តខិតខំធ្វើការងារនេះជាមួយអាស៊ាន និងប្រធានអាស៊ាន ជាពិសេសក្នុងការធ្វើយ៉ាងណា កុំឲ្យស្ថានភាពនៅមីយ៉ាន់ម៉ានេះ ធ្លាក់ចុះជាងបច្ចុប្បន្ននេះ
។ ហើយលោកជំទាវនៅតែគិតថា ប្រធានអាស៊ាន និងផ្នែកពាក់ព័ន្ធទាំងអស់ នឹងរួមគ្នាក្នុងការងារនេះ ហើយលោកជំទាវក៏បានលើកឡើងទៀតថា យើងនៅតែជំរុញធ្វើយ៉ាងណានៅពេលខាងមុខនេះ ឲ្យអាស៊ាន និងអង្គការសហប្រជាជាតិ ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ។

ជាចុងក្រោយ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានស្នើលោកជំទាវ ធ្វើការងារផ្ទាល់ជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីសម្របសម្រួល រឿងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិដើម្បីរកដំណោះស្រាយនៃវិបត្តិនៅមីយ៉ាន់ម៉ានេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page157 Page158 Page159 … Page347 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!