Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ៖

ទីប្រឹក្សា ឆាវឆាវ
១៧ មេសា ២០២២

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៨,៨៤៩នាក់។

ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន៖
* ថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់
* ថ្ងៃទី២៖ ភ្ញៀវមានចំនួន១,៥៧៩,២៥១នាក់
* ថ្ងៃទី៣៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តបាត់ដំបង ៥៦៥,៦១៨នាក់
* ខេត្តកំពង់ចាម ៥១៤,៤៤៧នាក់
* ខេត្តសៀមរាប ៤០០,៥៩១នាក់
* ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣នាក់
* ខេត្តព្រៃវែង ៣៨២,៨៦៧នាក់
* ខេត្តកំពង់ស្ពឺ ៣៣១,៨០៩នាក់
* ខេត្តពោធិ៍សាត់ ២៩៨,០៣៧នាក់
* ខេត្តកំពង់ឆ្នាំង ២៧៥,៤០០នាក់
* ខេត្តកំពត ២៥៤,២៧០នាក់
* ខេត្តព្រះសីហនុ ២៣២,២៦៤នាក់
* រាជធានីភ្នំពេញ ២២២,២២០នាក់។

រដ្ឋមន្ត្រីបានបន្តថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី៣នេះនៅបន្តមានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី២ម្សិលម៉ិញ។ ជាក់ស្តែង តួលេខថ្ងៃទី៣នេះបន្តកើនឡើងរហូតដល់ប្រមាណ ៣៦.០២% ធៀបនឹងថ្ងៃទី២។ សរុបថ្ងៃទី១ និងទី២ ចរន្តភ្ញៀវនាពេលចូលឆ្នាំនេះមានចំនួនច្រើនជាងឆ្នាំ២០១៩ដែលមិនទាន់មានជំងឺកូវីដ ប៉ុន្តែសម្រាប់ថ្ងៃទី៣នេះ ដោយសារមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅគ្រប់ខេត្តធ្វើឲ្យភ្ញៀវមានចំនួនតិចជាងឆ្នាំ២០១៩។ ដូច្នេះសរុបរយៈពេល៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ពុទ្ធសករាជ២៥៦៥ ( ជិតឈានចូល២៥៦៦) មហាសករាជ១៩៤៤ ចុល្លសករាជ១៣៨៤នេះ មានភ្ញៀវប្រហាក់ប្រហែលនឹង៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០១៩ (ដែលមានចំនួនប្រមាណ៤,៧២៦,៦០២នាក់)។

លោកថា បណ្តាខេត្តដែលមានរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត កម្មវិធីកម្សាន្តសប្បាយទាំងពេលថ្ងៃ និងពេលយប់ និងគោលដៅទេសចរណ៍ទាំងអស់បានបើកដំណើរការច្រើន ទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករដូចបានរៀបរាប់ខាងលើ។

បើតាមរដ្ឋមន្ត្រូ ថោង ខុន តួលេខខាងលើមិនបានរាប់បញ្ចូលប្រជាពលរដ្ឋដែលទៅជួបជុំទទួលអាហារជាលក្ខណៈក្រុមគ្រួសារនៅតាមអាហារដ្ឋាន និងកន្លែងដែលមានរៀបចំជាខ្យុស (Kiosque) អង្គុយលេងញ៉ាំអាហារ និងចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលបានរៀបចំជាកម្មវិធីជួបជុំនៅរាំលេងកម្សាន្ត ជះទឹក លាបម្សៅតាមគេហដ្ឋាន និងតាមភូមិស្រុកផងដែរ។

ទោះបីចរន្តភ្ញៀវមានភាពកកកុញយ៉ាងណាក៏ដោយ ប៉ុន្តែកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត រួមជាមួយកម្លាំងប្រជាការពារនៅតាមភូមិឃុំបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធា្នប់ និងចរាចរណ៍ទាំងនៅតាមផ្លូវជាតិ ទីប្រជុំជនក្នុងទីរួមខេត្ត កន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត រួមទាំងគោលដៅទេសចរណ៍នានា ទោះបីប្រឈមនឹងអាកាសធាតុក្តៅ និងហាលភ្លៀងពេលខ្លះក៏ដោយ។

មន្ទីរទេសចរណ៍សហការជាមួយមន្ទីរជំនាញនៃរដ្ឋបាលរាជធានីខេត្តបានចាត់តាំងក្រុមការងារចុះប្រចាំការនៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវ ការពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងបញ្ចៀសការលក់ឡើងថ្លៃហួសហេតុ និងបញ្ហាបរិស្ថានអនាម័យជាដើម ដែលក្នុងរយៈពេល៣ថ្ងៃនេះហាក់មិនមានបាតុភាពធំដុំណាមួយកើតឡើងទេ។

ជារួម ក្រោមម្លប់នៃសន្តិភាព និងសន្តិសុខពេញលេញលើផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរផ្នែកហេដ្ឋារចនាសម្ពន និងភាពជឿជាក់លើប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងបានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តនៅគ្រប់គោលដៅទេសចរណ៍ទូទាំងប្រទេសនាឱកាស ពិធីបុណ្យចូលឆ្នាំថ្មីនេះ បើទោះបីតំបន់ខ្លះស្ថិតនៅដាច់ស្រយាល ឬនៅឆ្ងាយពីទីប្រជុំជនក្នុងបរិបទដែលពិភពលោកនៅបន្តប្រឈមនឹងជំងឺកូវីដ-១៩នៅឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១១ មេសា ២០២២

ភ្នំពេញ៖លោកបូរកែវ ភូមិវង់សាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគោរពប្ដេជ្ញាជូនចំពោះសម្ដេចហ៊ុន សែន ថា ក្នុងបេសកកម្មជាអ្នកការទូតនៅព្រះរាជាណាចក្រកម្ពុជា លោក នឹងប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែកើនឡើងមួយកម្រិតទៀត ឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អដែលមានស្រាប់។ 

លោក ភូមិវង់សាយ បានគោរពនាំនូវការសួរសុខទុក្ខពីលោមនាយករដ្ឋមន្ត្រី ពីលោកប្រធានាធិបតី ជូនចំពោះសម្ដេចហ៊ុន សែន ហើយក៏បានគោរពថ្លែងអំណរគុណចំពោះប្រជាជន រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយរដ្ឋាភិបាល និងប្រជាជនឡាវ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 តាមរយៈការឧបត្ថម្ភជាសម្ភារៈ វ៉ាក់សាំង រថយន្តដឹកជញ្ជូនវ៉ាក់សាំង ថែមទាំងថវិកាទៀតផង។ 

លោក ភូមិវង់សាយ លើកឡើងយ៉ាងដូច្នេះ 

នៅថ្ងៃចន្ទ នេះ  ក្នុងឱកាស ជួបសម្ដែងការគួរសម សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។

នៅក្នុងជំនួប សម្តេច ហ៊ុន សែន បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោក ភូមិវង់សាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេច បានឯកភាពជាមួយការលើកឡើងរបស់ឯកឧត្តម ភូមិវង់សាយ ទាក់ទងនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 

សម្ដេចតេជោ បានមានប្រសាសន៍ថា យើងពិតជាមានទំនាក់ទំនងពិសេស ដោយសារកត្តាប្រវត្តិសាស្ត្របន្សល់ទុកឲ្យយើង បានបន្តរហូតមកដល់ពេលនេះ អនុញ្ញាតឲ្យយើងបន្តពង្រឹងពង្រីកជារៀងរហូតមក ហើយពេលនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងកាន់តែខ្លាំង។

សម្តេចតេជោបានជម្រាបជូន អគ្គរដ្ឋទូត អំពីការអនុញ្ញាតឲ្យមានជម្រើសមិនប្រើម៉ាស នោះគឺខេត្ត៣ នៅជាប់ព្រំប្រទល់ឡាវ មានភាពល្អប្រសើរឡើងវិញ ពីការរីករាលដាលនៃជំងឺកូវីដ19 ក្នុងន័យនេះ សម្ដេចតេជោ បានស្នើសុំឲ្យលោក ភូមិវង់សាយ ពិនិត្យជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងពិនិត្យមើលជំរុញពាណិជ្ជកម្មតាមសក្ដានុពលដទៃទៀត ដែលអាចធ្វើបាន ជាពិសេស ក្នុងកាលៈទេសៈកូវីដ19 នេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ កុម្ភៈ ២០២២

ភ្នំពេញ៖សម្ដេច ស ខេង បានបង្ហាញការកត់សម្គាល់អំពីសភាពការណ៍ និងសមិទ្ធិផលសំខាន់ៗ ដែលក្រសួងមហាផ្ទៃ ខិតខំសម្រេចបានក្នុងឆ្នាំកន្លងទៅ ក្នុងនោះឆ្នាំ២០២១ ជាឆ្នាំដែលសភាពការណ៍ពិភពលោក និងតំបន់មានការប្រែប្រួលឆាប់រហ័ស និងស្មុគស្មាញ ក្នុងនោះការឆ្លងរាតត្បាតជំងឺកូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់ ដល់សេដ្ឋកិច្ច និងសង្គមគ្រប់ប្រទេស ខណៈការប្រកួតប្រជែងខាងភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច បច្ចេកវិទ្យា និងយោធាកាន់តែមានភាពតានតឹង។

សម្ដេចបន្ថែមថា ស្របពេលទទួលរងសម្ពាធ ពីសភាពការណ៍សាកលនេះ នៅក្នុងប្រទេសកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិ ក្នុងនិងក្រៅប្រទេស បានបន្តខិតខំរិះរកឧបាយកល និងសកម្មភាពខុសច្បាប់ ដើម្បីប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយម ក្នុងគោលបំណងដណ្ដើមអំណាច ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

សម្ដេចបានឱ្យដឹងថា ក្រសួងមហាផ្ទៃដែលស្ថាប័នទទួលខុសត្រូវក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណ: បានខិតខំប្រឹងប្រែងរួមគ្នារក្សាការពារ បានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ឯករាជ្យ អធិបតេយ្យជាតិ បរណភាពទឹកដី សន្តិសុខជាតិ ដោយបញ្ចៀស បានអំពើភេវរកម្ម និងបង្ការទប់ស្កាត់បានទាន់ពេលវេលា នូវឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ធានារក្សាបានសន្តិសុខផ្ទៃក្នុងប្រទេសយ៉ាងល្អប្រសើរជាទូទៅ។

សម្ដេចបន្ថែមថានៅក្នុងឆ្នាំ២០២១កន្លងទៅ កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានខិតខំពុះពាររែកពន្ធការងារជាច្រើន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ចូលរួមអនុវត្តដោយផ្ទាល់នូវវិធានការរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការជួយដោះស្រាយជីវភាពពលរដ្ឋ ទទួលរងផលប៉ះពាល់ ដោយកូវីដ-១៩ និងគ្រោះធម្មជាតិផងដែរ។

អាស្រ័យដោយកិច្ចខិតខំប្រឹងប្រែង ពីកងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានធ្វើឱ្យបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទថយចុះ ៦ភាគរយ ជាពិសេសបទល្មើសឧក្រិដ្ឋ ដែលជះឥទ្ធិពលដល់ចិត្តសាស្រ្តសង្គមក៏បានថយចុះ១៤ភាគរយ ហើយលទ្ធផលនៃការបង្ក្រាបបទល្មើសនានាក៏មានកម្រិតខ្ពស់រហូតដល់៩៣ភាគរយ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអង្គារ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផល ការងារឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ប្រារព្ធនៅសណ្ឋាគាររ៉េសុីដង់ សុខា ភ្នំពេញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៩ កុម្ភៈ ២០២២

ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ត្រូវបានតែងតាំងមុខតំណែងទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោកវរសេនីយ៍ឯក ម៉ម យ៉យ ដែលត្រូវចូលនិវត្តន៍។​

នេះយោងបើតាមប្រកាសរបស់សម្ដេច

សម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២៕SRP

 

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៥ កុម្ភៈ ២០២២

តូក្យូ៖លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន បានបង្ហាញនូវចំណាប់អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា លោក ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យផងដែរ ។

ការលើកឡើងបែបនេះក្នុងពេលដែលលោក HAYASHI Yoshimasa បានជួបជាមួយលោក ហ៊ុន ម៉ាណែត នៅទីស្តីការក្រសួងការបរទេសនៃប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២២ ម្សិលមិញនេះ ។

លោករដ្ឋមន្ត្រីការបរទេស ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការបន្តជួយដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឱ្យបានរីកចម្រើនរុងរឿងតទៅមុខទៀត ទន្ទឹមនឹងការបន្តគាំទ្រកម្ពុជាក្នុងគ្រប់កាលៈទេសៈ ស័ក្ដិសមជាដៃគូយុទ្ធសាស្ត្រ ។ លើសពីនេះ លោក រដ្ឋមន្ត្រី ក៏បានបង្ហាញអំពីការគាំទ្រផងដែរចំពោះដំណើរការបោះឆ្នោតនៅកម្ពុជានៅឆ្នាំក្រោយនេះ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ។

ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា លោក ហ៊ុន ម៉ាណែត បានជម្រាបជូន លោក រដ្ឋមន្ត្រី អំពីជំហរ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនាមប្រធានអាស៊ានលើការដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ គឺធ្វើយ៉ាងណាបញ្ចៀសអំពើហិង្សា រៀបចំការផ្ដល់ជំនួយមនុស្សធម៌ និងការបើកច្រកសម្រាប់ការបំពេញភារកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ាន ស្របតាមធម្មនុញ្ញអាស៊ាន និងចំណុចឯកច្ឆន្ទទាំង៥ របស់អាស៊ាន ក៏ដូចជាធ្វើយ៉ាងណាឱ្យអាស៊ានអាចរក្សាបាននូវមជ្ឈភាព និងពង្រឹងសាមគ្គីភាព ។ លោក ក៏បានបញ្ជាក់បន្ថែមអំពីគំនិតផ្ដួចផ្តើមរបស់កម្ពុជាក្នុងការបង្កើតយន្តការ Troika (កម្ពុជា ប្រ៊ុយណេ និងឥណ្ឌូណេស៊ី) ដើម្បីតាមដានបទឈប់បាញ់ និងវឌ្ឍនភាពនៃការអនុវត្តចំណុចឯកច្ឆន្ទទាំង៥ របស់អាស៊ាន ។

ជាការឆ្លើយតប លោក រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងនូវការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ ជាពិសេស បានវាយតម្លៃខ្ពស់ចំពោះភាពច្នៃប្រឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការកែច្នៃសភាពការណ៍ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនេះ ដែលនេះគឺជាចំណុចគន្លឹះ និងជាជោគជ័យនៃសិល្បៈដឹកនាំរបស់ សម្តេច នៅក្នុងការបំពេញតួនាទីដោះស្រាយកិច្ចការអន្តរជាតិ ។

គួរបញ្ជាក់ផងដែរថា តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ សម្តេចតេជោ ហ៊ុន សែន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេល ០៤ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) បានឯកភាពគ្នាប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page14 Page15 Page16 … Page24 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!