ខេត្តព្រះវិហារ៖កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន សហការចុះបង្ក្រាបបទល្មើសព្រៃឈើ បានបង្ក្រាបទីតាំងបទល្មើសព្រៃឈើចំនួន២ទីតាំង។
ការបង្ក្រាបធ្វើនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ម្សុិលមិញ ត្រង់ចំណុច ភូមិរំដោះ ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឲ្យដឹងថាករណីនេះបានរឹបអូសឈើបានចំនួន០២ទីតាំង ១.ឈើស្រឡៅចំនួន ២១២សន្លឹកស្នើ១០ម៉ែត្រ១៨៩ម៉ែត្រត្រីគុណ, ទីតាំងទី២.ឈើខ្វាវចំនួន ៦៨សន្លឹកស្មើ១ម៧០០ម៉ែត្រត្រីគុណត្រីគុណ។ ក្នុងនោះក៏ បានរឹបអូសមធ្យោបាយរថយន្តសាំងយ៉ុងកែច្នៃទ្រុង១គ្រឿងផងដែរប៉ុន្តែម្ចាស់រត់គេចខ្លួនបាត់។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាងត្រូវបាននាំយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកជ័យសែន ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP