ខេត្តព្រះវិហារ៖ឈ្មួញនៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារយកទៅចែកចាយតាមបណ្តាខេត្តបានដោយរលូន។
ជាក់ស្ដែងមេឈ្មួញឈ្មោះ ស្រី សារឿន ភេទប្រុស អាយុ ៤៦ឆ្នាំ ប្រពន្ធឈ្មោះ ស្រី ដា ហៅ(យាយ អ៊ឿន ) រស់នៅខេត្តតាកែវ បានចុះមកទិញផ្ទះចាស់ ៣ខ្នង ៨គុណ១៣ម៉ែត្រពីឈ្មោះ វង្ស វណ្ណា ប្រពន្ធឈ្មោះ ស្រុន ស្រីខេង នៅក្នុង ភូមិបុះធំ ឃុំប្រមេ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដឹកចេញទៅខេត្តតាកែវ ដោយមានច្បាប់អនុញ្ញាតពីអជ្ញាធរមូលដ្ឋានត្រឹមត្រូវ។
សមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថា ប្ដីប្រពន្ធ ២នាក់ ខាងលើជាឈ្មួញទិញផ្ទះចាស់ ជាច្រើនឆ្នាំមកហើយនៅក្នុងស្រុកត្បែងមានជ័យនិងស្រុកជ័យសែន ខេត្តព្រះវិហារ ប្រភេទ( កន្ទេលធំបន្លំដេក ) ដោយយកឈ្មោះអ្នកធំម្នាក់ក្នុងខេត្តព្រះវិហារមកកាងថែមទៀតរួមផ្សំទាំងចាយលុយផងដែល ទើបគ្នានអ្នកណាហ៊ានបង្ក្រាប់នោះទេ។ ដោយកន្លងមកខាងអាវុធហត្ថបង្ក្រាបជាច្រើនលើកច្រើនសារ ប្រគល់ឲ្យជំនាញត្រួតពិនិត្យ តែមិនដែលបានទទួលផលនោះទេ គឺគ្រាន់បានតែតួរលេខ ហើយមានអ្នកអន្តរាគមន៍ដោះលែងទៅវិញ ខាតទាំងឈ្នួលពលកម្មថែមទៀតផង។
សមត្ថកិច្ចបន្តទៀតថា ការទិញផ្ទះចាស់ខាងលើនោះភាគច្រើនមានតែគ្រោងផ្ទះអត់ដំបូលសាងសង់ទុកចោល ហើយឈើដែលត្រូវជញ្ជូនឡើងឡានភាគច្រើនដំដែកគោលរួចយកទៅត្រាំទឹក បន្លំជាឈើផ្ទះចាស់។
ប្រជាពលរដ្ឋភាគច្រើនបានដាក់សំនួរសួរថា តើផ្ទះចាស់នៅតំបន់ខាងលើនោះក្នុងមួយឆ្នាំលក់អស់ប៉ុន្មានផ្ទះ ? បានដឹកមិនចេះអស់សោះ។ ហើយពួកគាត់លក់ផ្ទះទាំងនោះរួចហើយ ពួកគាត់សង់ផ្ទះថ្មី ធ្វើអំពីឈើទៀត ឬក៏ធ្វើអំពីថ្មសព្វថ្ងៃនេះ?
មន្ត្រីជំនាញបានបញ្ជាក់ថា ផ្ទះចាស់ពិតប្រាកដអាចលក់ចេញទៅក្រៅស្រុកបានមានរយ:៤ទៅ៥ឆ្នាំ តាមប្រភេទឈើ ទើបអាចលក់រោះរើដឹកចេញបាន។
ប្រជាពលរដ្ឋរំពឹងថាមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានត្រូវត្រួតពិនិត្យបានម៉ត់ចត់មុននិងអនុញ្ញាតិ ជៀសវាងការយល់ច្រឡំ៕SRP
ខេត្តព្រះវិហារ៖ព្រះរាជអាជ្ញាខេត្តបានសម្រេចឃាត់ខ្លួនបុរសម្នាក់ ពីបទហិង្សាដោយចេតនា និងមានស្ថានទម្ងន់ទោស។