Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រៃវែង

ទីប្រឹក្សា ឆាវឆាវ
៩ សីហា ២០២០

ខេត្តព្រៃវែង៖ ប្តីប្រពន្ធពីរនាក់ដែលជាអ្នកលក់ផ្លែឈើតាមចិញ្ចើមថ្នល់ ត្រូវបានជនបែកថ្នាំម្នាក់ វាយសំពងស្ទើស្លាប់ ដោយសារតែទៅហាមឃាត់ជនបែកថ្នាំនោះ មិនអោយវាយកម្ទេចទូ ATM ធនាគារ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១រំលងអាទ្រាធ យប់ថ្ងៃទី០៨ ឈានចូលព្រឹកថ្ងៃទី០៩សីហា នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៌៍ខេត្តព្រៃវែង។

ជនរងគ្រោះជាប្តីមានឈ្មោះ ជឹម ឡេង អាយុ៥៣ឆ្នាំ រងរបួសបែកលើចិញ្ចើមចំនួន២កន្លែង និងស្រ្តីជាប្រពន្ធឈ្មោះ ឡេ ថាន់ទៀង អាយុ៥០ឆ្នាំ រងរបួសធ្ងន់ បែករយះក្បាលខាងមុខត្រង់ថ្ងាស១កន្លែង និងក្បាលផ្នែកខាងក្រោយ១កន្លែង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនយកទៅសង្គ្រោះបន្ទាន់ នៅរាជធានីភ្នំពេញទាំងយប់។ ចំណែកជនបង្កមានឈ្មោះ ខៀវ រតនា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ត្រូវបានសមត្ថកិច្ចអះអាងថា ជាមនុស្សបែកថ្នាំ និងត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពវាយសំពងទៅលើជនរងគ្រោះ។

សមត្ថកិច្ចស្រុកពាមរក៍ បានអោយដឹងថា មុនពេលកើតហេតុនោះ ជនបង្កដែលជាមនុស្សបែកថ្នាំ បានដើរស្រែកឡូឡាវង្វេងវង្វាន់តែម្នាក់ឯងពេញផ្លូវ ហើយបន្ទាប់មកសុខៗស្រាប់តែកាន់ឈើជ្រុង ចូលទៅវាយកម្ទេចរានព្រះភូមិនៅក្នុងធនាគារប្រៃសណីយ៍កម្ពុជា ដែលនៅជាប់ផ្លូវជាតិលេខ១ និងរកវាយសន្តិសុខនៅយាមក្នុងធនាគារទៀត ហើយបន្ទាប់មកក៏ចេញមករកវាយទូ ATM ដែលនៅខាងក្រៅទៀត ដោយឃើញបែបនេះ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានស្រែកហាមឃាត់ជនបែកថ្នាំនោះ ធ្វើអោយជននោះខឹង ក៏ស្ទុះមកវាយសន្ធាប់លើជនរងគ្រោះ បណ្តាលអោយរងរបួសបែបនេះតែម្តង។

ប្រភពដដែលនេះបានបញ្ជាក់ថា ក្រោយឃើញសកម្មភាពបែបនេះ សន្តិសុខដែលយាមនៅខាងក្នុងធនាគារនោះ បានរាយការណ៍មកសមត្ថកិច្ចប៉ូស្តិ៍រដ្ឋបាល ចុះទៅអន្តរាគមនិងចាប់ខ្លួនជនបង្កបានភ្លាមៗ។ បច្ចុប្បន្ននេះ កំពុងកសាងសំណុំរឿងចាត់ការបន្តទៅតាមនិតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ សីហា ២០២០

ខេត្តព្រៃវែង៖បច្ចុប្បន្ននៅក្នុងស្រុកពារាំងកំពុងតែមានការ អភិវឌ្ឍ គួរអោយកត់សំគាល់ដូចជាផ្លូវលំនៅតាមភូមិមួយចំនួនប្រែក្លាយជាផ្លូវចាក់បេតុងជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមក។
ក្នុងនោះដែរ ផ្លូវចូលទៅភូមិពារាំង ឃុំរាប ស្រុកពារាំង ដោយមានលោក ឧកញ៉ា ប៊ុត ចន្ធូ បានសហការគ្នាជាមួយអាឮ
ជ្ញាធរមូលដ្ឋានដើម្បីអភិវឌ្ឍ ពីតំបន់ដែលមានទឹកលិចប្រែក្លាយទៅជាតំបន់មួយដែលមានទីផ្សារល្អដូចនៅតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។

លោក ហា អុិន មេការក្នុងការអភិវឌ្ឍ នៅតំបន់ខាងលើ បានប្រាប់អ្នកសារព័ត៌មានថាក្នុងការអភិវឌ្ឍ នេះគឺមានការស្ថាបនានូវផ្លូវលំមួយខ្សែដែលមានប្រវែង១២០០ម៉ែត្រ ទទឹង៨ម៉ែត្រនឹងត្រូវចាក់បេតុងក្នុងពេលឆាប់ៗខាងមុខនេះមិនតែប៉ុណ្ណោះក៏នឹងមានស្ថាបនាជាស្ពានមួយទៀតឆ្លងពីភូមិពារាំងទៅភូមិស្នាយពល។ ចំណែកប្រឡាយទឹកដែលហូរកាត់ពីភូមិពារាំងពីត្បូងទៅជើង ក៏នឹងត្រូវជីកដាក់លូនឹងធ្វើជាលូស្តុបចំនួន៣កន្លែងទៀតដើម្បីបញ្ចៀសទឹកអោយហូរចូល ស្ទឹងស្នាយពល ទាំងអស់។ លោកថា ធ្វើបែបនេះគឺអាច អភិវឌ្ឍពីតំបន់ដែលលិចទឹក ប្រែក្លាយជាទីផ្សារនឹងមានផ្ទះល្វែង មានភ្លើងបំភ្លឺផ្លូវនៅជុំវិញតំបន់ខាងលើទៀតផង។

ជុំវិញការអភិវឌ្ឍ ខាងលើនេះ ប្រជាពលរដ្ឋ មានការសារទនឹងរីករាយបំផុតព្រោះកន្លងមកនៅតំបន់នេះគឺជាតំបន់មួយដែលលិចទឹក ជារៀងរាល់ឆ្នាំ។ដោយរាល់ពេលដែលទឹកឡើងខ្លាំងម្តងៗពួកគាត់ធ្វើដំណើរឆ្លងកាត់ផ្លូវនេះគឺជិ:ទូកទៅមក ពិបាកក្នុងការធ្វើដំណើរ ទៅផ្សារឬទៅមន្ទីពេទ្យ ។ ក៏ប៉ុន្តែឥឡូវឮថាលោកឧកញ៉ា ប៊ុត ចន្ធូ បានមកសហការជាមួយអាជ្ញាធរ ដើម្បីអភិវឌ្ឍ។ ជាពិសេស លោក ហ៊ី ធួក អភិបាលស្រុកពារាំង បានអភិវឌ្ឍតំបន់នេះគឺពួកគាត់មានការសប្បាយចិត្ត សង្ឃឹមថានឹងមានការអភិវឌ្ឍបន្ថែមទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣១ កក្កដា ២០២០

ខេត្តព្រៃវែង៖ លោកនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ជាប្រធានក្រុមការងារ និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង នៅថ្ងៃសុក្រ ទី៣១ ខែកក្កដា ព្រឹកមិញ បានអញ្ជើញចុះសួរសុខទុក្ខ ពលរដ្ឋ០២គ្រួសារ អតីតយុទ្ធជន និងគ្រួសារដែររងគ្រោះដោយខ្យល់កន្រ្តាក់ បណ្ដាលឲ្យប៉ើងដំបូលផ្ទះ នៅភូមិកញ្ចំ (ខ) ឃុំកញ្ចំ ពីរគ្រួសារ។

លោកលោក វង្ស ពិសេន ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានភូមិ និងប្រធានក្រុម ក្នុងឃុំកញ្ចំ ដែលមានសមាជិកចូលរួមចំនួន៧៦នាក់ និងឧបត្ថម្ភម្នាក់ៗថវិកា៥០,០០០រៀល។

ជាមួយគ្នានោះដែរលោកបានឧបត្ថម្ភដល់ ការបោះបង្គោលដីសាធារណៈ របស់រដ្ឋ ទុកសម្រាប់ជម្រកសត្វគ្រប់ប្រភេទ ចៀសវាងការកាប់ទន្ទ្រានយកមកធ្វើកម្មសិទ្ធិឯកជន ដែលចំណាយថវិកា អស់ ៧,៥០០,០០០រៀល ផងដែរ។

សូមបញ្ជាក់ថាគ្រួសារអតីតយុទ្ធជន បានទទួលថវិកា ៥០០,០០០រៀល គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ រួមមាន៖

  • អង្ករ ៥០គីឡូក្រាម
  • មី ២កេស
  • ប៊ីចេង ២កញ្ចប់
  • ទឹកត្រី ២យួរ
  • ទឹកស៉ីអ៉ីវ ២យួរ
  • ទឹកសុទ្ធ ២កេស
  • ទឹកក្រូច ២កេស
  • ថវិកា១,០០០,០០០រៀល៕SRP
Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣០ កក្កដា ២០២០

ខេត្តព្រៃវែង៖ ពលរដ្ឋ ប្រជាកាពារ និងអាជ្ញាធរឃុំរាប នគរបាលប៉ុស្តិ៍ បានសហការគ្នា បើកផ្លូវកសិកម្មឬថ្មើរជើងមួយខ្សែទទឹង៤ម៉ែត្រ និងបណ្តោយប្រវែង១៦០០ម៉ែត្រនៅចំណុចកន្លែងរលៀង ស្ថិតភូមិពារាំង ឃុំរាប ស្រុកពារាំង។

លោក ផន សុផល មេឃុំរាប បានលើកឡើងថា ដោយការធ្វើដំណើររបស់ពលរដ្ឋ ក៏ដូចការលំបាក របស់ពួកគាត់ក្នុងការដឹកជញ្ជូនផលកសិកម្ម ទើបសម្រេច ធ្វើផ្លូវនេះឡើង។ លោក ផន សុផល បានបន្តថា ផ្លូវថ្មើរជើងឬផ្លូវកសិកម្មមួយខ្សែនេះបានចាប់ផ្តើមធ្វើនៅអំឡុងដើមខែមិថុនា បានបញ្ចាប់កសាងរួចរាល់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ។ លោកមេឃុំថា ទំរាំតែ បើកផ្លូវមួយខ្សែនេះបានគឺមិនងាយទេ ត្រូវដើរសម្របសម្រួល ជាមួយពលរដ្ឋដែលមានក្បាលដីជាប់ផ្លូវនឹង ថែមទាំងផ្តល់សំណងពីផលប៉ះពាល់ដល់ពួកគាត់។

លោកបានបញ្ជាក់ថា ផ្លូវនេះ ចំណាយថវិកាអស់ចំនួន៩,៥០០,០០០រៀល ដោយមានការសហការណ៍ និងឧបត្ថមពីសប្បុរសជនក្នុងភូមិពារាំងចំនួន១,៥០០,០០០រៀល និងលោកឧញ្ញ៉ា ប៊ុត ចាន់ធូ ចំនួន៤លានរៀល ព្រមទាំង ថវិកាផ្ទាល់ខ្លួនរបស់លោក៤លានរៀល។

លោក សាន់ សៀប តំណាងឲ្យពលរដ្ឋក្នុងភូមិពារាំង បានថ្លែងថា ខ្ញុំបាទពិតជា រីករាយចំពោះការសហកាណ៍ របស់ប្រជាពលរដ្ឋ ដែលបានរួមគ្នាបើកផ្លូវមួយខ្សែនេះ ដើម្បីជាប្រយោជន៍រួម ក្រោមការសម្របសម្រួលពីថ្នាក់ដឹងនាំស្រុកពារាំងជាពិសេស អាជ្ញាធរឃុំរាប តែម្តង។

លោក សាន់ សៀប បានសុំសំណូមពរដល់ពលរដ្ឋ ទាំងអស់ ដែលអាស្រ័យផលឬប្រើប្រាស់លើផ្លូវមួយខ្សែនេះត្រូវជួយថែរក្សាទាំងអស់គ្នា ព្រោះជាសម្បត្តិរួមរបស់ពួកយើងទាំងអស់គ្នា។

ជាមួយគ្នានេះ លោក ផន សុផល មេឃុំរាប ក៏បានចែកសារ៉ុង ដល់ពលរដ្ឋ កងកំលាំងនគរបាលប៉ុស្តិ៍និងប្រជាការពារភូមិមួយចំនួនផងដែរ៕SRPដោយសូ សុខា

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ កក្កដា ២០២០

ខេត្តព្រៃវែង៖ផ្ទះពលរដ្ឋចំនួនពីរខ្នង ស្ថិតនៅភូមិព្រៃភ្ញៀវ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវអគ្គិភ័យឆាបឆាប់ គ្មានសល់នៅរសៀលថ្ងៃទី២៣ ខែកក្កដា។
ផ្ទះទី០១ មានទំហំ ទទឹង៧ម៉ែត្រ នឹងបណ្តោយ០៨ម៉ែត្រ មានម្ចាស់ឈ្មោះ សូ សៅរ៍ ភេទប្រុស អាយុ ៥៥ឆ្នាំ រួមទាំងទឹកប្រាក់អ្នកបាត់បង់ ប្រាក់ខ្មែរអស់ចំនួន៤០លានរៀល, លុយដុល្លារ៦ពាន់ដុល្លារ, លុយបាត០១ម៉ឺនបាត, ម៉ូតូសង់សេ125 ពណ៌ខ្មៅសេរី 2020 ០១គ្រឿង, ក្រវិលស្រាបៀរ និងទឹកផ្លែឈើ១៥០០០ដុល្លារ, កាតទូរសព្ទ័បីប្រព័ន្ធសរុបទឹកប្រាក់ ១៥០០ដុល្លារ, ម៉ាស៊ីនកិនស្រូវប្រើម៉ូទ័រ០១គ្រឿង, ម៉ាស៊ីនបូមខ្យល់០១គ្រឿង, រ៉ឺម៉ក០១គ្រឿង, សត្វទាចំនួន៥០ក្បាល, និងសម្ភារផ្សេងៗមួយចំនួនទៀត តែមិនមានអ្នករងរបួសទេ។
ផ្ទះទី០២ ផ្ទះទំហំ ទទឹង០៨ម៉ែត្រ បណ្តោយ៩ម៉ែត្រ ស្មើនឹង ០២ខ្នងផ្ទះដំបូលប្រក់ស៊ីប្រូ, ជញ្ជាំងឈើដែលមានម្ចាស់ផ្ទះឈ្មោះហ៊ីង សារ៉ន ភេទប្រុស អាយុ៤៩ ឆ្នាំ សម្ភារដែលខូចខាតរួមមានមាស០៣តម្លឹង, ប្រាក់បាត២៥០០០បាត, ប្រាក់ខ្មែរ០៤លានរៀល, ទូរទស្សន៍ពីរគ្រឿង, ទូរដាក់ខោអាវ ៤ គ្រឿង, សម្ភារផ្សេងៗទៀត បានឆេះខូចខាតទាំងស្រុងទាំងអស់។

នៅក្នុងហេតុការណ៍នេះ មានរថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿង ទី១រថយន្តអគ្គិភ័យស្រុកស្វាយអន្ទរ មកជួយធ្វើអន្តរាគមន៍ ទី០២រថយន្តអគ្គិភ័យស្រុកកំចាយមារប្រើទឹកអស់ចំនួន៤ឡាន ទើបទប់ទល់ស្ថានការណ៍បានទាំងស្រុង មិនឱ្យឆេះរាលដាលទៅផ្ទះផ្សេងទៀតឡើយ។មូលហេតុដែលបណ្តាលឲ្យមានអគ្គភ័យឆាប់ឆេះកើតឡើងបណ្តាលមកពី ទុសេឆ្លងចរន្តអគ្គីសនី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
Older posts
Newer posts
← Previous Page1 … Page13 Page14 Page15 … Page17 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!