Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

សៀមរាប ប៉ុស្តិ៍
២៥ មិថុនា ២០២៤

ខេត្តកំពង់ចាម​៖ក្នុងនាមអាជ្ញាធរ អភិបាលខេត្តំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ បានប្រាប់ដល់​មន្ត្រីក្រុម​ចុះ​បញ្ជី​ដីធ្លី​ មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ធ្វេីយ៉ាងណា​ ត្រូវ​បង្កេីនល្បឿន​វាស់វែង​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​ ឱ្យ​បាន​សម្រេច​តាម​ផែនការ​ ដេីម្បី​ឈាន​ទៅ​ដល់​ការ​ប្រកាស​ខេត្តកំពង់ចាម​ ជា​ខេត្ត​គំរូ​ ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ឋ​ ​ចប់​សព្វគ្រប់​ ១០០%​ ចុង​​ឆ្នាំ​២០២៤​នេះ​។

លោកថ្លែង​បែប​នេះ​ក្នុងកិច្ចប្រជុំការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ នៅ​សាលា​ខេត្តកំពង់ចាម​ នៅថ្ងៃចន្ទម្សិលមិញ។

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ថ្នាក់​ដឹកនាំ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ គ្រោង​នឹង​​យក​ខេត្តកំពង់ចាម​ ធ្វើ​ជា​ខេត្ត​គំរូ​ ក្នុង​ការ​ចុះ​បញ្ជី​ដីធ្លី​មានលក្ខណៈជាប្រព័ន្ឋ​ ឱ្យ​បាន​ចប់​សព្វគ្រប់​ ១០០%​ ចុង​​ឆ្នាំ​២០២៤​នេះ​ ដូច្នេះ​សូម​ឱ្យ​មន្ត្រី​អនុវត្តការងារនេះ បន្តស្នាដៃ​ឱ្យ​បានសម្រេច​នូវ​ផែនការដែលបានដាក់ចុះ ទន្ទឹមនេះ ត្រូវខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការបំផុសប្រមូលផ្តុំប្រជាពលរដ្ឋ​ ឱ្យ​បាន​ចូលរួមក្នុងសកម្មភាពការងារ​នេះ​ឱ្យ​បានខ្លាំងក្លា​បន្ថែម​ទៀត​។​

អភិបាលខេត្ត​ រូបនេះក៏បាន​ស្នេី​ដល់​មន្ទីរ អង្គភាពពាក់ព័ន្ធនានា​ ត្រូវចូលរួមកំណត់ព្រំប្រទល់​ ឱ្យ​បានឆាប់រហ័ស ដូចជាការកំណត់ដីអាងទឹក​ ប្រឡាយ បឹង ឡូតិ៍នេសាទ ។ល។​ ក្រៅពី​នោះ​សូម​ឱ្យ​ចូលរួមអនុវត្ត និងជំរុញការដោះស្រាយ វិវាទ​ដីធ្លី​ឱ្យ​មានការថយចុះជាលំដាប់។ នៅពេលបិទផ្សាយទិន្នន័យជាសាធារណៈ សូម​ឱ្យ​គណៈកម្មការរដ្ឋបាល​ពន្លឿន​ការងារ ដោះស្រាយ​ទំនាស់ដែលនៅសេសសល់ ឱ្យ​បានឆាប់ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។

បេីតាម​របាយការណ៍​ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ ខេត្តកំពង់ចាម​ បានឱ្យដឹងថា​ លទ្ធផលនៃការជម្រុញការងារថ្មីចុះបញ្ជីដីធ្លី (គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤) ខេត្តកំពង់ចាម​ ក្បាលដីត្រូវចុះបញ្ជីប៉ាន់ស្មាននៅសេសសល់ប្រមាណ ១៥១,៧៤៧ក្បាលដី ស្មើនិង១៥៦ភូមិ នៃ២៤ឃុំ ៥ស្រុក (ស្រុកស្ទឹងត្រង់ ស្រុកចំការលើ ស្រុកកោះសូទិន ស្រុកស្រីសន្ធរ ស្រុកកងមាស) អោយចប់ ជាស្ថាពរទូទាំងខេត្តកំពង់ចាមនៅឆមាសទី១ ឆ្នាំ២០២៤​នេះ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៤ មេសា ២០២៤

កំពង់ចាម: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធករណីលេងតុងទីនតាមអនឡាញដែលជំពាក់កូនតុងទីនជាច្រើននាក់ រាប់រយ ម៉ឺនក្បាល សរុបទឹកប្រាក់ជាច្រើនលានដុល្លារ។

ការឃាត់ខ្លួន នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ៤០ នាទី នៅចំណុច ខុនដូរ អិល បឹងទំពុន ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន  ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាមបានចុះពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម។

ជនសង្ស័យចំនួន០២នាក់÷
១.ឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ។
២.ឈ្មោះ ណេង ស៊ុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ។

តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តកំពង់ចាម ដែលមាន លេខ ០២ និងលេខ ០៣ អ.យ.ជ/២០២៤ចុះ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និង ឆបោក (តុងទិនតាមអនឡាញ)។

បច្ចុប្បន្ន កម្លាំងជំនាញបានបញ្ជូនជនសង្ស័យចំនួន០២នាក់ខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមដើម្បីបន្តនីតិវិធី៕

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១ មេសា ២០២៤

ខេត្តកំពង់ចាម៖ អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បាន អញ្ជើញ បេីកយុទ្ធនាការ ជិះ កង់ទៅ តាម បណ្ដា ក្រុងស្រុកទាំង១០ដើម្បីធ្វើសកម្មភាពគៀងគរថវិកា សម្រាប់ ទ្រទ្រង់ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

យុទ្ធនាការ ជិះកង់នេះបន្ទាប់ ពី មាន ការ ណែនាំ ដ៏ខ្ពង់ខ្ពស់ ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែល ព្រឹត្តិការណ៍ នេះ បាន ធ្វើ ឡើង រយៈពេល មួយ សប្ដាហ៍ ចាប់ ពី ថ្ងៃទី ១រហូត ដល់ ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ក្នុងគោលបំណង បណ្តុះ ផ្នត់គំនិត ដល់ យុវជន ឱ្យ មាន ស្មារតីមនុស្សធម៌ ខ្មែរ ត្រូវ ជួយខ្មែរ ផងដែរ។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដើម្បីទ្រទ្រង់មូលនិធិគន្ធបុប្ផា យើងត្រូវរៀបចំផែនការជិះកង់គូកចេញទៅតាមគោលដៅ ក្រុង ស្រុកទាំង១០ ដែលមានសមាសភាពចំនួន៤០០នាក់ ហើយចំណុចដែលត្រូវចាប់ផ្តើមមុនគេ គឺនៅមុខសាលាខេត្តកំពង់ចាម នាថ្ងៃទី១ ខែមេសា នេះ ក្នុងគោលបំណងទទួលថវិកា ពីសប្បុរសជន សម្រាប់ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យសប្បុរសជន ដែលបានជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជា និងស្ត្រីមានផ្ទៃពោះរាប់ម៉ឺននាក់ ក្នុងមួយឆ្នាំៗ ដោយកុមារ ទាំងនោះ ជាទំពាំងស្នងឬស្សី ដ៏មានសក្តានុពល សម្រាប់ការអភិវឌ្ឍ ប្រទេសជាតិយើង។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម ក៏បាន ធ្វើការអំពាវនាវដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រីជាពាណិជ្ជករ សិប្បករ វិនិយោគិន លោកតា លោកយាយ និងសប្បុរសជន សូមមេត្តាចូលរួមជួយបរិច្ចាគជាវិភាគទាន តាមការស្ម័គ្រចិត្តដោយសុទ្ធាជ្រះថ្លា ដើម្បីទ្រទ្រង់ និង ជួយដល់មន្ទីពេទ្យគន្ធបុប្ផា ក្នុងការព្យាបាល សង្គ្រោះជីវិត កុមារកម្ពុជា និងក្នុងស្មារតី ខ្មែរជួយខ្មែរ ស្មារតីមនុស្សធម៌ ពិសេសការផ្តល់ស្នាមញញឹម ក៏ដូចជាសេចក្តីស្រលាញ់ដល់កុមារកម្ពុជា ដែលកំពុងសម្រាកព្យាបាលនៅ ក្នុងមន្ទីរពេទ្យគន្ធបុប្ផា នោះ ផងដែរ។

គួរបញ្ជាក់ថាក្នុងយុទ្ធនាការនេះ ជំហានដំបូង គឺជិះកង់រួមគ្នាជាក្រុមធំ ចេញពីគោលដៅសួនស្មៅ មុខសាលាខេត្ត ទៅកាន់” អក្សរខេត្តកំពង់ចាម” នៅមាត់ទន្លេ បន្ទាប់មកបំបែកជា ៧ក្រុម ដើម្បីជិះកង់ទៅកាន់គោលដៅ ដែលបានកំណត់ទុករួមមាន ផ្សារលក់ដូរ សាលារៀន វត្តអារាម អង្គភាពរដ្ឋបាលក្រុង ស្រុក មន្ទីរអង្គភាព ទីស្នាក់ការក្រុមហ៊ុន អាជីវកម្ម គ្រឹះស្ថានឯកជន ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហាងលក់ដូរជាដើម៕

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
៥ មីនា ២០២៤

ខេត្តកំពង់ចាម៖អាត្មាភាពព្រះនាម ប៊ន ស្រឿន ជាព្រះគ្រូចៅអធិការ វត្តគិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម សូមចម្រើនពរ ប្រកាសជូនដំណឹងដល់ញាតិញោម ប្រជាពុទ្ធបរិស័ទ និង អ្នកសារព័ត៌មាន មេត្តាជ្រាបអំពីករណ៏សំណង់ មហាកុដិ ដែលកំពុងទទួលរងនូវការរិះគន់ ពីក្នុងចំណោម មហាជន សាធារណៈមតិទាំងឡាយ ដោយសារតែសំណង់មហាកុដិនេះ នៅផ្ទៃខាងមុខ ពិតជាមានរចនាបថមិនសម ស្របជាលក្ខណៈរចនាបថខ្មែរ ដូចការរិះគន់ នោះមែន មូលហេតុដោយសារតែវត្ត បានធ្វើការកែប្រែខុសសភាពដើមនៃ ប្លង់ស្ថាបត្យកម្ម ដែលបានសិក្សានិងគូសដោយវិស្វករ នៅខណៈពេលកំពុងសាងសង់។

ជាដំណោះស្រាយ អាត្មាភាពជាព្រះគ្រូចៅអធិការ ព្រមទាំងអាចារ្យ គណៈកម្មការវត្ត យល់ព្រមឯកភាព ដូចខាងក្រោម៖

១. ទទួលស្គាល់ថា ពិតជាមានការធ្វេសប្រហែសគិតគូរមិនបានដិតដល់ពិតមែន ពាក់ព័ន្ធនឹងរចនាបថនេះ។
២. វត្តយល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។ ៣.តទៅមុខទៀត គណៈសង្ឃវត្ត ប្តេជ្ញាដឹកនាំទីអារាមនេះ ដោយអនុវត្តទៅតាមលក្ខខណ្ឌច្បាប់អនុញ្ញាត ដោយមិនឲ្យមានបញ្ហាបែបនេះកើតឡើងជាថ្មីទៀតឡើយ។

អាត្មាភាព សូមចម្រើនពរ ញាតិញោមសាធារណៈជន ក៏ដូចជាអ្នកសារព័ត៌មាន មេត្តាយោគយល់ និងទុក ពេលវេលាសម្រាប់វត្តក្នុងការស្វះស្វែងរកថវិកាដើម្បីធ្វើការកែលម្អរចនាបថនេះឡើងវិញ៕

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៤

ខេត្តកំពង់ចាម៖ តៃកុងឡានម្នាក់បានបាត់បង់ជីវិត ខណ:បើកឡានធំទៅបុកនឹងឡាន១គ្រឿងទៀតដែលកំពុងចតស្ងៀម។

ហេតុការណ៍បានកើតឡើងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ០២-២០២៤ លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ ៦៦-៦៧ ស្ថិតនៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

គ្រោះថ្នាក់ចរាចរណ៍ នេះ រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក (ចង្គូតស្តាំ) ពាក់ស្លាកលេខ KCH-0215 អ្នកបើកបរឈ្មោះ មឿន សំនាត់ (ស្លាប់នៅនឹងកន្លែង) ភេទប្រុស ទីលំនៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង បើកទិសដៅ ពីលិច ទៅកើត បានទៅបុកពីក្រោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3A-7128 (អ្នកបើកបរគេចខ្លួនបាត់) ជារថយន្តកំពុងឈប់នៅស្ងៀម។

មូលហេតុ: រថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ KCH-0215 និងលេខរ៉ឺម៉កកំពង់ចាម 4A-2157 ប្រើប្រាស់ល្បឿនលឿន ទៅបុកពីក្រោយរថយន្តកំពុងឈប់ស្ងៀម។ ករណីនេះបណ្ដាលឱ្យ ស្លាប់មនុស្សប្រុស ០១នាក់,ខូចខាតរថយន្ត ០២គ្រឿង៕

Like 200
Comment 0
Share ចែកចាយ
Views 50
Older posts
Newer posts
← Previous Page1 … Page13 Page14 Page15 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!