Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ៖

ទីប្រឹក្សា ឆាវឆាវ
២០ តុលា ២០២២

ភ្នំពេញ៖ឆ្លើយតបជាមួយអ្នកសារព័ត៌មាន ទាក់ទងទៅនឹងក្រុមប្រឆាំងជ្រុលនិយម សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ចោទជាសំណួរថា តើអាចក្លាយជាអ្នកដឹកនាំប្រទេសយ៉ាងម៉េចទៅ? បើមិនទាន់កាន់អំណាចផង ខ្លួនហ៊ានចុះកិច្ចព្រមព្រៀងប្រគល់ឱ្យបរទេសនូវដែនដីកម្ពុជានោះ ? សម្តេចតេជោជំរុញឱ្យពលរដ្ឋត្រូវមើលឱ្យឃើញអំពីសារជាតិក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៉ី។ សម្តេចតេជោ មានប្រសាសន៍ថា កុំថាឡើយអ្នកឯងមិនកាន់អំណាច សូម្បីតែសម្តេចកាន់អំណាច បើហ៊ានចុះហត្ថលេខាឱ្យទឹកដីទៅប្រទេសណាមួយ សម្តេចក៏នឹងជាប់ទោសធ្ងន់ធ្ងរដូចគ្នា។ ដូច្នេះ សម្តេចតេជោចាត់ទុកថា សាលក្រមកាត់ទោស បុគ្គលសម រង្ស៉ី មួយជីវិត គឺត្រឹមត្រូវបំផុត។ នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ច្បាស់ៗថា រឿងទណ្ឌិត សម រង្ស៊ី សម្តេចមិនត្រឹមតែមិនលើកលែងឱ្យនោះទេ ថែមទាំងដាក់ចេញចលនាកម្ចាត់ចោលនូវនយោបាយជ្រុលនិយមទៀតផង។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ធនាគារជាតិ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់ការអនុគ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។

ទាក់ទងទៅនឹងសកម្មភាពសម្ដេចតេជោដែលនឹងអញ្ជើញធ្វើដំណើរទៅកាន់បណ្ដាខេត្តនានាជាប់បឹងទន្លេសាបនៅថ្ងៃស្អែកនេះ សម្តេចតេជោមិនខ្វល់អំពីការរិះគន់ពីក្រុមប្រឆាំងមួយចំនួនដែលថាសម្ដេចយកឱកាសឃោសនារកសំឡេងឆ្នោតនោះទេ ពីព្រោះការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាការងាររបស់នាយករដ្ឋមន្ត្រី។

សម្ដេចតេជោ ត្រូវតែទៅជួបបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវការលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់និងការដោះស្រាយបញ្ហាប្រឈមផ្សេងៗមួយចំនួនទៀត។

សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងនាមជានាយករដ្ឋមន្ត្រីសម្ដេចមិនសម្ងំនៅផ្ទះនោះទេ ខណៈដែលប្រជាពលរដ្ឋរបស់សម្ដេចកំពុងជួបការលំបាកនោះ ដែលទាំងអស់នេះ គឺជាចរិតរបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែផ្សារភ្ជាប់ ដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែងតាំងពីដើមរៀងមក។

សូមបញ្ជាក់ថានៅថ្ងៃព្រហស្បតិ៍​ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។

កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ប្រើប្រាស់ជាថ្ងៃខែឆ្នាំកំណើតក្នុងឯកសារផ្សេងៗចាប់តាំងពីក្រោយថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី៤ ខែមេសា ជាថ្ងៃដែលសម្តេចចូលព្រៃតស៊ូវាយផ្តួលរបបសាធារណរដ្ឋខ្មែរ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ។ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណត់ មកថ្ងៃខែឆ្នាំកំណើតពិតវិញ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

បន្ទាប់ពីអញ្ជើញប្ដូរថ្ងៃ ខែ ឆ្នាំកំណើត ទៅតាមនីតិវិធីបែបរដ្ឋបាលរួចមក សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញថ្លែងសារ ក៏ដូចជាឆ្លើយតបទៅកាន់បងប្អូនអ្នកសារព័ត៌មាននៅក្នុងខ្លឹមសារសំខាន់ៗដូចខាងក្រោម៖ សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះ អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលគ្រប់អាយុត្រូវបោះឆ្នោត សូមអញ្ជើញមកចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ នេះ តទៅ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល៥០ថ្ងៃ។ សម្តេចតេជោ ក៏បានឲ្យអាជ្ញាធរពាក់ព័ន្ធបង្កលក្ខណៈងាយស្រួល ឱ្យបងប្អូនប្រជាពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោត ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៤ កក្កដា ២០២២

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នឹងសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១០០បង្គោល ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ការសាងសង់បន្ថែមនេះ ស្របតាមប្រសាសន៍ នែនាំដ៍ខ្ពង់ខ្ពស់ របស់សម្ដេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ កក្កដា ២០២២

ភ្នំពេញ៖ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្ដីជូនដំណឹង ហាមមិនអនុញ្ញាត ឱ្យយានយន្តគ្រប់ប្រភេទ ធ្វើចរាចរ នៅលើផ្លូវមួយនេះទៀតនោះទេ។

ការហាមបែបនេះដោយមើលឃើញ អំពីកំណើន នៃអ្នកប្រើប្រាស់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ មានការកើនឡើង គួរឲ្យកត់សម្គាល់ និងតែងតែបង្កឲ្យមានគ្រោះថ្នាក់ជាញឹកញាប់។

យោងតាមសេចក្ដីជូនដំណឹង លេខ ០៥០ សជណ.សក នេះ ធ្វើឡើង នៅថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២២ ដែលតម្រូវឱ្យ ក្រុមហ៊ុនសារជីវកម្មស្ពានថ្នល់ចិន(CRBC) ធ្វើការបិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឲ្យយានយន្តគ្រប់ប្រភេទ ចូលប្រើប្រាស់ផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើការងារឲ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

គួរបញ្ជាក់ផងដែរថា នៅលើលិខិតជូនដំណឹង ខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ពុំបានបញ្ជាក់កាលបរិឆ្ឆេទ នៃការបើកឱ្យដំណើរការឡើងវិញ នៅថ្ងៃណានោះឡើយ៕SRP០៣៧

ទំនាក់ទំនង៖ ០៨៩ ៩៤៨ ៤៤៤ព័

ត៌មានលម្អិត៖ www.srpostnews.com

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៨ កក្កដា ២០២២

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃសុក្រ នេះ បានកំពុងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

នៅក្នុងកិច្ចប្រជុំខាងលើនេះ នឹងមានការពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួនដូចជា៖

១- សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ។
២- សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។
៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៣.១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ :
១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល ពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធ នឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ។
២-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៣.២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្ដរាយនុក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ មិថុនា ២០២២

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ នឹងអញ្ជើញប្រគល់សញ្ញាបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃស្អែកនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្ស កម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ ចំនួន ៩០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ ចំនួន ៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ចំនួន ១៦១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ ចំនួន ៩៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ ចំនួន ២៧នាក់, សិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី១ ចំនួន ១៤៦នាក់ និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី២ ចំនួន១៦០នាក់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page12 Page13 Page14 … Page24 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!