Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ ២៩ មីនា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សណ្ឋាគារ​មេគង្គ​ ក្រុង​កំពង់ចាម​ ដែលកំពុងតែកែលម្អ ឲ្យប្រែ​ក្លាយ​ទៅ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ​ក្នុង​ក្របខ័ណ្ឌ​​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​។

ការចុះពិនិត្យនេះ នៅថ្ងៃ​ទី​២៩​ ខែមីនា​ ព្រឹកមិញនេះដោយ​អនុវត្ត​តាម​ប្រសាសន៍​​ណែនាំ​​​ដ៏ខ្ពង់ខ្ពស់​​ របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​។

ក្នុង​ឱកាសនោះ​ដែរ​ អ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​ ឲ្យ​​រៀបចំ​​កែលម្អសណ្ឋាគារ​មេគង្គ​នេះ​ ដោយ​ឈ្មោះ​ «មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម»​ ក្នុងនោះ​ត្រូវ​មាន​ការ​រៀបចំ​បន្ទប់​សម្រាប់​​អ្នក​ជំងឺ​ បន្ទប់​បុគ្គលិក​ពេទ្យ​ប្រចាំការ​ និង​រៀបចំ​បណ្តាញ​ទឹក​-ភ្លើង​ថ្មីឡេីងវិញ​ ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លា​ខាង​ក្រៅ​​​ឲ្យ​បាន​ស្អាត​​ល្អ​ ធ្វើ​យ៉ាងណា​ត្រូវ​ប្រែ​ក្លាយ​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ការ​ជឿ​និង​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ចំពោះ​​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ។

គួរ​បញ្ជាក់​ថា​ បន្ទាប់​ពី​សម្តេច ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​ រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​សណ្ឋាគារ​មេគង្គ​ ធ្វើ​ជា​មន្ទីរពេទ្យ​ សម្រាប់​ព្យាបាល​ អ្នក​វិជ្ជមាន​ជំងឺ​កូវីដ​-១៩​ អភិបាលខេត្ត​ ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​រៀបចំ​បញ្ជូនពលករ​​ចំណូល​ស្រុក​ និង​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​ធ្វើ​ធ្វើចត្តាឡីស័ក​ ក្នុង​សណ្ឋាគារ​មេគង្គនេះ ទៅ​ធ្វើ​ចត្តាឡីស័ក​បន្ត​ នៅមជ្ឈមណ្ឌលគរុកោសល្យ ភូមិភាគកំពង់ចាម​វិញ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៨ មីនា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅរសៀល​ថ្ងៃ​ទី​២៨​ ខែមីនា​ ឆ្នាំ​២០២១​នេះ​បានដឹកនាំមន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរមូលដ្ឋាន​ ចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងផ្សារធំ និងផ្សារសាមគ្គី​ ស្ថិតនៅ​ក្នុង​ក្រុងកំពង់ចាម​ តាមវិធានរបស់ក្រសួងសុខាភិបាល បន្ទាប់ពី​ផ្អាក​ការ​ធ្វេី​អាជីវកម្ម​ ចំនួន​១៣ទីតាំង​ ដោយ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០កុម្ភៈ​ ហើយ​មានអ្នកវិជ្ជមានកូវីដ-១៩ បានចូលក្នុងផ្សារនោះនាពេលកន្លងមក។

ក្នុងឱកាសនេះដែរ លោក អ៊ុន​ ចាន់ដា​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ ប្រជាពលរដ្ឋ​ ឲ្យ​បង្កេីនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ​បានខ្ជាប់ខ្ជួន តាម​រយៈសារអប់រំពិសេស របស់សម្តេចតេជោ ហ៊ុន សែន ​” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំង​សារ​អប់រំ​ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លង​​ជំងឺ​ដ៏កាចសាហាវ​នេះចូល​ដល់​ក្នុង​សហគមន៍​។​

គួរ​បញ្ជាក់​ថា​ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី ក្នុង​ខេត្តកំពង់ចាម​ នាពេល​កន្លង​ទៅ​ថ្មីៗនេះ អាជ្ញាធរខេត្ត បានសម្រេច​ផ្អាក​ជាបណ្ដោះអាសន្ន​នូវ​ទីតាំង​មណ្ឌល​សុខភាព​ និង​ការ​ធ្ធេី​​អាជីវកម្ម​ ​ស​រុប​ចំនួន១៣ទីតាំង​ ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ តាម​រយៈ​ព្រឹត្តិការណ៍​២០កុម្ភៈ​ រួមមាន÷​ ១- មណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់​ ។ ២-គ្លីនិក ម៉ី មុនីបូរិន្ទ​ ។ ៣-​ មន្ទីរ​សម្រាក​ព្យាបាល​បញ្ញា​​ (ពេទ្យ​គា)​ ក្រុងកំពង់ចាម​ ។ ក្នុង​នេះតូបលក់ដូរនៅផ្សារ​ធំ​មាន ចំនួន៩តូប​ និងផ្សារ​សាមគ្គី​ ក្រុងកំពង់ចាម១តូប​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៧ មីនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ ​អភិបាល​ខេត្តកំពង់ចាម​ និង​ជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធនៅថ្ងៃ​ទី​២៧​ ខែមីនា​ ព្ព្រឹកមិញនេះ​ បានអញ្ជើញ​ប្រគល់ផ្ទះ​មនុស្សធម៌​ទី១​​ ជូនដល់​ស្ត្រី​មេម៉ាយ​ទុរគត​​ម្នាក់​ ឈ្មោះ​ ខឹម​ ណារី​ អាយុ​៧២ឆ្នាំ​ រស់​នៅ​ភូមិ​ជីហែ​ ឃុំ​ពាមប្រធ្នោះ​ ស្រុក​កោះសូទិន​ ដោយ​មានការ​និមន្ត​ចូលរួម​ពី​ ព្រះនាគមុនីមេ​គណ​ខេត្ត​ និង​ព្រះ​មន្ត្រី​សង្ឃ​ផង​ដែរ​​។

លោក អ៊ុន​ ចាន់ដា​ បាន​ពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកយាយ​ខឹម​ ណារី​ ក៏ដូចជា​ប្រជាពលរដ្ឋ​ ជួបការលំបាកខ្វះខាតក្នុង​ជីវភាព​។
លោកអ៊ុន​ ចាន់ដា​​ ក៏​បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យ​បង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចូលរួមទប់ស្កាត់​ ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដោយត្រូវយកចិត្តទុកដាក់អនុវត្ត ឲ្យ​បានខ្ជាប់ខ្ជួន តាម​រយៈសារអប់រំពិសេសរបស់សម្តេចហ៊ុន សែន ​” ៣ការពារ ៣កុំ និង២ចូលរួម ” ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល។​

គួរ​បញ្ជាក់​ថា​ សម្រាប់ផ្ទះមនុស្សធម៌ ១ខ្នង​ ដែល​មាន​ទំហំ​៤x៦ម៉ែត្រ​នេះ គឺត្រូវចំណាយ​ថវិកា​មូនិធិ​របស់​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ ដោយ​មានការ​ចូលរួម​ពី​ ព្រះ​នាគមុនី​មេគណខេត្ត និង​សប្បុរសជន​។ ចំពោះ​អំណោយដែលផ្តល់ជូនលោកយាយ ខឹម ណារី សម្រាប់ការឡើងផ្ទះថ្មីនេះ រួមមាន អង្ករ២៥គក្រ ត្រីខ​ ទឹកត្រី​ ទឹកស៊ីអ៉ីវ​ មី ឃីត១​បញ្ចប់​​អាវយឺត២​ សម្ភារដំណេក ផ្ទះបាយ និងថវិកា២០​ម៉ឺន​រៀល។
ដោយឡែក ប្រជាពលរដ្ឋខ្វះខាត​ក្នុង​ជីវភាព ចំនួន១២គ្រួសារទៀត ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ មី​ ឃីត​ អាវយឺត និងថវិកាចំនួន ២ម៉ឺន​រៀលផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ ២៧ មីនា ២០២១

ខេត្តកំពង់ចាម៖រថយន្តធុនធំមួយគ្រឿងដឹកស្រូវ បានជ្រុលទៅបុកខឿនពុះទ្រូងផ្លូវ ទៅមុខលែងរួច។

ហេតុការណ៍បានកើតឡើងនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២១ នៅចំណុចមុខក្រុមហ៊ុនគូបូតា លើផ្លូវជាតិលេខ៧ថ្មី ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

សមត្ថកិច្ចក្រុងកំពង់ចាមបានឲ្យដឹថារថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A .1637 លេខសឺមីរឺម៉ក 4A.0044 បើកបរដោយឈ្មោះ អោម ភារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិទ្វាថ្មី ឃុំព្រៃខ្នង ស្រុកទឹកឈូ ខេត្តកំពត។

គ្រោះថ្នាក់ចរាចណ៍នេះបណ្ដាលឱ្យ ខូចខាត
១ ដាច់ដើមផ្កាចំនួន៦ដើម ២បាក់ក្បាល ខឿនពុះចែកទ្រូងផ្លូវ ប្រវែង៤ ម៉ែត្រ៣កំពិតនិងវៀច បង្គោលភ្លើងដែក១ដើម
៤បាក់ទុយោទឹក ជ័រ២ដើម។ ករណីនេះមិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ។មូលហេតុតៃកុង ងងុយដេក លទ្ធផល ធ្វើតេស្តរកសាធាតុញៀន (អវិជ្ជមាន)។វត្ថុតាងផ្នែកជំនាញ បានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីអនុវត្តនិតិវិធី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ ២៦ មីនា ២០២១

ខេត្តកំពង់ចាម៖គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​ នៅថ្ងៃ​ទី​២៦​ ខែមីនា​ ឆ្នាំ​២០២១​ ព្រឹកមិញនេះបានទទួល​អំណោយ​ពី​សប្បុរសជន​នានា​។

អំណោយ​នេះ​ ដោយលោក​ លី​ ចាន់​ធី​ ប្រធានមន្ទីររ៉ែ និង​ថាមពល​ខេត្តកំពង់ចាម​ ថវិកា​១លានរៀល​ .មន្ទីរ​រ៉ែ​ និង​ថាមពល​ ក្រុមហ៊ុន​សហគ្រាស​អាជីវកម្ម​ខ្សាច់​ និង​សេវាករ​អគ្គិសនី​ ខេត្តកំពង់ចាម​ ថវិកា​៤លាន​៥សែន​រៀល​ .​ ដេប៉ូ​លក់​ និង​ចែកចាយ​បន្ត​ឆ្នោត​មហាសំណាង​ខេត្តកំពង់ចាម​ ម៉ាស​ចំនួន​១ម៉ឺន​៥ពាន់​ម៉ាស​ អាល់កុល​៣កាន​ មីជាតិ​៤០កេស​ និង​ទឹក​បរិសុទ្ធ​វីតាល់​​ចំនួន​៣០កេស​ .​ ក្រុមហ៊ុន​ ធ្វេលផ្លាស់​ ត្រាស់មី​ អ៉ីវេសមេន​ ឧបត្ថម្ភ​ ម៉ាស​ចំនួន​១ម៉ឺន​ម៉ាស​ ទឹក​បរិសុទ្ធ​ ២០០យួរ​ អាល់កុល​៤កាន​ មីជាតិ​២០កេស​ និង​ម៉ាស៊ីន​វ៉ាស់​កម្ដៅ​ចំនួន​៤គ្រឿង​ .​ សហគ្រាស​ ខេ​ ធី​ ឧបត្ថម្ភ​ ថវិកា​៣លានរៀល​ .​ លោក​ ប្រ៊ុយណូ​ កូសម៍​ និង​សហការី​ ថវិកា​១១០០ដុល្លារ​អាមេរិក​ មី​​៦០កេស​ និង​អង្ករ​ចំនួន​១២០០គីឡូក្រាម​ .​ លោក​ ឃុន​ ខុន​ និង​លោក​ស្រី​ ប៊ិច​ ថវិកា​៥០០ដុល្លារ​ .​ លោក​ លាង​ សុវាវង្ស​ សេវាករ​អគ្គិសនី​ ឃុំល្វា​ ស្រុក​កោះសូទិន​ ថវិកា​៣០ម៉ឺន​រៀល​ .​ និង​លោក​ តែ​ គឹម​សុង​ សេវាករ​អគ្គិសនី​ ឃុំ​ចំការ​អណ្តូង​ ស្រុក​ចំការ​លើ​ ថវិកា​២០ម៉ឺន​រៀល។ ​

ក្នុងពិធីទទួលអំណោយនេះ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ​ខេត្ត​​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ បាន​ថ្លែងអំណរគុណ​ចំពោះ​ ក្រុមហ៊ុន​ ក៏ដូចជា​សប្បុរសជន​នានា​​ ដែល​បាន​គាំទ្រ​​ជួយ​ឧបត្ថម្ភ​ ទាំង​ថវិកា​ និងផ្នែកសម្ភារ ជូន​ដល់គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ នាពេលនេះ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ-១៩ ជាពិសេស​ជួយរំលែកទុក្ខលំបាកការខ្វះខាត របស់ពលរដ្ឋ​ ពលករ​ចំណូល​ស្រុក​ត្រឡប់មកពីប្រទេស​ថៃ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page128 Page129 Page130 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!