Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
២៧ មេសា ២០២១

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ និងលោកខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ នៅរសៀល​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ទទួល​អំណោយ​ជា​សម្ភារ​ និង​ថវិកា​ពី​សប្បុរសជន​ ដេីម្បីទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​​។
ក្នុង​ឱកាសនេះដែរ​ លោក អ៊ុន ចាន់ដា បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ដល់​ សប្បុរសជន ដែល​បាន​​គាំទ្រ​​ឧបត្ថម្ភ​ ជា​សម្ភារ​ និង​ថវិកា​​ ជូន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​ ហើយ​ក៏ជាការជួយរំលែកទុក្ខលំបាក​ និង​ការខ្វះខាត របស់បងប្អូន​ពលករ​ចំណូល​ស្រុក​ ក៏ដូចជា​​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរថា​ ពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ ដោយ​លោក​ ឈុន​ ស្រ៊ា​ និង​លោកស្រី​ អ៉ីម​ គង់​ ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេលា​សាខា​ខេត្តកំពង់ចាម​ បាន​ជួយ​ឧបត្ថម្ភ​​ អង្ករ​២តោន​ ទឹក​បរិសុទ្ធ​៥០កេស​ ម៉ាស​១ម៉ឺន​ម៉ាស​ អាល់កុល​៧កាន​ និង​មីម៉ាម៉ា​ ចំនួន​៥កេស​ធំ​ និង​ថវិកា​ចំនួន​១ពាន់​ដុល្លារ​អាមេរិក​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៧ មេសា ២០២១

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម បានចេញសេចក្ដី ណែនាំ អំពីការពង្រឹងការអនុវត្តនូវវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការបិទខ្ទប់ភូមិរយៈពេល១៤ថ្ងៃ ក្នុងករណីរកឃើញការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងណាមួយនៃភូមិសាស្រ្តខេត្តកំពង់ចាម។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលបានចុះហត្ថលេខាដោយ លោកអ៊ុន ចាន់ដា៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៦ មេសា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជាប្រធាន​គណៈកម្មការ​ខេត្តប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​ នៅព្រឹក​មិញនេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ ស្ថានភាព​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ នូវ​ភូមិ​ថ្មី​ ខ​ ឃុំ​រកាគយ​ ស្រុកកងមាស​ និង​ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ បន្ទាប់ពី​រកឃើញប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងជំងឺកូវីដ-១៩ តាម​រយៈ​ព្រឹត្តិការណ៍២០កុម្ភៈ​។

លោកអ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ បន្ទាប់​ពី​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​-១៩​ នៅ​ស្រុក​កងមាស​ ចំនួន​២នាក់​ និងនៅ​ស្រុកស្រីសន្ធរ​ ៨នាក់​ ដោយ​មាន​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ជា​ច្រើន​នាក់​ផង​នោះ​ អាជ្ញាធរបាន​សម្រេច​ធ្វើ​​ការ​បិទខ្ទប់​ភូមិ​ ដេីម្បី​ធ្វើ​ចត្តាឡីស័ក​​ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​​ ដាក់​បារ៉ាស​​យាម​ទាំង​ចុង​ភូមិ​ និង​ដេីម​ភូមិ​ ​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វេី​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ឬឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ក្នុង​រយៈពេល​១៤ថ្ងៃ​ ​ប្រសិនជា​គ្មាន​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ទេនោះ​ គឺត្រូវ​បេីក​ឲ្យ​ធ្វើ​ដំណើរ​ជាធម្មតា​​ឡើង​វិញ​មិនខាន​ ។

អភិបាលខេត្តក៏បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​​មួយ​ចំនួន​ ដោយតម្រូវ​ឲ្យ​អាជ្ញាធរ​រៀបចំ​ចង​ខ្សែ​ជា​សញ្ញា​ និងមាន​សរសេរ​អក្សរ​​ហាមឃាត់​​ ដាក់​កាត់​ទទឹង​មុខ​ផ្ទះ​​ ទាំង​សងខាង​ផ្លូវ​ក្នុង​ភូមិ​ ឲ្យ​បាន​គ្រប់ៗ​ផ្ទះ​ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​​អនុញ្ញាត​ឲ្យ​ធ្វេី​ដំណើរ​ឆ្លងកាត់​ ប៉ុន្តែ​មិន​ត្រូវអនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ ឬចូល​ទៅក្នុង​ភូមិនោះ​ទេ​ ដោយឡែក​តម្រូវ​ការ​ម្ហូបអាហារ​ប្រចាំថ្ងៃ​​ អាជ្ញាធរ​អាច​ប្រើប្រាស់​វិធី​២យ៉ាង​ គឺទី១-ត្រូវ​​បង្កើត​ឲ្យ​មាន​កន្លែង​សម្រាប់លក់ដូរ​ត្រីសាច់បន្លែ​​​នៅ​ក្បែរៗទី​នោះ​ ហើយ​​អនុញ្ញាត​ឲ្យ​មនុស្ស​​តែ​ម្នាក់ទេ​ក្នុង​១គ្រួសារ​ សម្រាប់​ចេញ​មក​ទិញ​ស្បៀង​អាហារ​ និង​ក្នុង​១សប្តាហ៍​ អនុញ្ញាត​ឲ្យ​បានយ៉ាង​ច្រើន​៣ដង​ប៉ុណ្ណោះ​ ​ដោយ​អាជ្ញាធរ​ត្រូវ​ចេញ​កាត​សម្គាល់​ឲ្យ​ជា​បន្ទាន់​សម្រាប់​ប្រេីប្រាស់​ ។ ទី២-ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​លក់ដូរ​ចល័ត​ តាម​រម៉ក​ម៉ូតូ​ ឬ​យានជំនិះ​អ្វី​ផ្សេង​ ចូល​ទៅ​ក្នុង​ភូមិ​ ប៉ុន្តែ​ត្រូវ​​ណែនាំ​​​ឲ្យ​អ្នក​លក់ដូរ​ទាំងអស់​ ត្រូវ​ពាក់ម៉ាស​ ពាក់​របាំងមុខ​ការពារ​ និង​ប្រេីប្រាស់​ស្រោមដៃ​ ព្រមទាំង​ប្រេីប្រាស់​ទឹក​អាកុល​សម្រាប់​លាង​សម្អាត​ជាប្រចាំ​ផងដែរ​ ។

អភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​​ ត្រូវ​ពិនិត្យ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរមកពី​តំបន់​ប្រឈម​ ដែល​មាន​ដូចជា​ ​រាជធានី​ភ្នំពេញ​ តាខ្មៅ​ ប៉ោយប៉ែត​​ និង​កំពង់សោម​ជាដើម​ គឺ​ត្រូវ​ប្រេីប្រាស់​ឧបករណ៍​ពិសេស​ ​ពិនិត្យ​តាមដាន​​រោគសញ្ញា​វិជ្ជមាន​​​ជា​បន្ទាន់​​ ហើយ​​ត្រូវ​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ ដែល​មក​ពី​តំបន់​មិន​មាន​ការ​ប្រឈមទេនោះ​ គឺ​ត្រូវ​អនុវត្ត​ធ្វើ​​ចត្តាឡីស័ក​ដូចគ្នា​ ប៉ុន្តែ​ត្រូវ​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗខ្លួន​វិញ​។ ចំពោះ​អ្នក​ដែលបំពាន​វិធានការ​សុខាភិបាល​ នឹង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​​​ច្បាប់​ជាធរមាន​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ មេសា ២០២១

ខេត្តកំពង់ចាម​៖សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ បានផ្ដល់អំណោយ ជូនដល់ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន​៧២គ្រួសារ​ នៅ​ក្នុង​ឃុំ​ស្រក​ ស្រុកកំពង់សៀម​។

ពិធី​ចែក​អំណោយ បាន​ធ្វេី​ឡើងថ្ងៃ​ទី​២៤​ ខែមេសា​ ព្ព្រឹកមិញនេះក្រោម​វត្តមាន​ លោកវេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ និង​លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​។

លោក អ៊ុន​ ចាន់ដា​ បាន​ធ្វើ​ការ​ផ្តាំផ្ញេី​ដល់ប្រជាពលរដ្ឋ​ ឲ្យ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​ នៅ​ពេល​មាន​​ភ្លៀង​ខ្យល់​ផ្គរ​រន្ទះ​ ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ដែល​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់​ពេល​ ជាពិសេស​កូនចៅ​តូចៗ​ កុំ​ឲ្យ​ចេញ​ក្រៅផ្ទះ​ ឬ​នៅ​ទីវាល​។ អភិបាលខេត្ត​ ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ ត្រូវ​អនុវត្ត​តាម​វិធានការ​ ៣ការពារ​ ៣កុំ​។

លោក វេង​ សាខុន​ បាន​វាយតម្លៃ​ខ្ពស់​ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ខេត្តកំពង់ចាម​ ដែល​បាន​ធ្វើ​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​មាន​ការ​រីកចម្រើន​ជា​បន្តបន្ទាប់​​ និង​បម្រើ​ប្រជាពលរដ្ឋ​យ៉ាង​រស់រវើក​ និង​ទាន់​ពេលវេលា​ ដូច​ក្នុង​ឱកាស​នេះ​។ រដ្ឋមន្ត្រី​ ក៏​បាន​ផ្តាំផ្ញេី​ដល់​ពលរដ្ឋ​ ឲ្យ​យក​ថវិកា​ ដែល​ទទួល​បាន​ក្នុង​ការ​ឧបត្តម្ភ​នេះ​ ទៅ​ទិញ​សម្ភារ​ កសាង​លំនៅឋាន​ឡើង​វិញ​ ហើយ​បន្ត​មុខរបរ​បង្កបង្កើនផល​ឡើង​វិញ​ ផងដែរ​។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌​របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ដែលបានផ្ដល់ជូនជនរងគ្រោះ ទាំង ៧០គ្រួសារ ដោយ​​មាន​អង្ករ​ មី​ ទឹក​ត្រី​ ស៊ីអ៊ីវ​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ អាវ​ និង​ថវិកា​មួយ​ចំនួន​​តាម​ទំហំ​នៃ​ការ​ខូចខាត​ ដែល​មាន​កំរិត​ធ្ងន់​ និង​ស្រាល​​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ មេសា ២០២១

ខេត្តកំពង់ចាម៖ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ខេត្តកំពង់ចាម ចំនួន៤០ នាក់ បានស្ម័គ្រចិត្តទៅជួយព្យាបាល និងមើលថែទាំអ្នកជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យរាជធានីភ្នំពេញ នឹងដើម្បីរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍២០-កុម្ភៈ នៅកម្ពុជា។

ការស្ម័គ្រចិត្តនេះ នៅរសៀលថ្ងៃទី២៣ ខែមេសាម្សិលមិញ តាមរយ:លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានបញ្ជូន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ។

សូមជម្រាបថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំង៤នាក់ បានអញ្ជើញទៅដល់គោលដៅ នៅរាជធានីភ្នំពេញ ដោយសុវត្ថិភាពហើយ។

«អង្គភាពគេហទំព័រសៀមរាប​ប៉ុស្តិ៍​» សូម​ជូនពរ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខាងលើ ដែលជាកងទ័ពអាវស ដ៏អង់អាចក្លាហាន សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងទទួលបានជោគជ័យ ក្នុងបេសកកម្ម ដ៏ឧត្តុង្គឧត្តមនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page122 Page123 Page124 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!