Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
៣០ មេសា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះបានចុះពិនិត្យណែនាំឲ្យក្រុមការងារជួសជុលសម្អាត អគារមន្ទីរពេទ្យមេគង្គកំពង់ចាម និងរៀបចំបរិក្ខាពេទ្យឲ្យរួចរាល់ក្នុងសប្តាហ៍នេះ ដើម្បីដាក់ឲ្យប្រើប្រាស់នាសប្ដាហ៍ខាងមុខ។

លោកអ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​ ដែល​កំពុង​ធ្វើ​ការ​​​កែលម្អ ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ ធ្វេីយ៉ាងណា​ត្រូវ​ពន្លឿន​ការងារ​នេះ​ ​ឲ្យ​បាន​ឆាប់​រួចរាល់​ត្រឹម​រយៈពេល​២ថ្ងៃ​ទៀត​​ ទាំង​មាន​គុណភាព​ និង​សោភណភាព​​ ​ក្នុងនោះ​ត្រូវរៀបចំ​បន្ទប់​សម្រាប់​បុគ្គលិក​ពេទ្យ​ និង​គ្រែ​សម្រាប់​​អ្នក​ជំងឺ​ ដោយមានការ​រៀបចំ​បំពាក់​​សម្ភារ​​បរិក្ខារ​ និង​បណ្តាញ​ទឹក​ ភ្លើង​ថ្មី ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លានៅ​ខាង​ក្រៅ​​​ ឲ្យ​បាន​ស្អាត​​ល្អ​ ដេីម្បី​ប្រែ​ក្លាយ​អតីត​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ជំនឿ​និង​ការជឿ​​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនបងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​ នៅ​ដើម​ខែ​ ឧសភា​ ឆ្នាំ​២០២១​នេះ​ ។

បេីយោងតាម​​​​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ កាលពី​ថ្ងៃទី​២៩​ ម្សិលមិញ​នេះ​ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុសកូវីដ​-១៩​ ​ថ្មី​ ចំនួន៣៩នាក់​ ដែល​រស់នៅ​ក្នុង​ស្រុក​មួយ​ចំនួន​ នៃ​ខេត្តកំពង់ចាម​ ។ បច្ចុប្បន្ន​អ្នក​វិជ្ជមាន​កូវីដ​-១៩​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ មាន​ចំនួន​៥៨នាក់​ ក្នុងនោះ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ជា​ច្រើន​នាក់​ទៀត​ ដែល​កំពុង​ធ្វើ​ធ្វើចត្តាឡីស័ក​។

គួរ​រំលឹក​ផង​ដែរ​ថា​ បន្ទាប់​ពី​ព្រឹត្តិការណ៍​២០កុម្ភៈ​ បានរីក​រាលដាលដល់​​ខេត្តត្បូងឃ្មុំ​ និង​ខេត្តកំពង់ចាម​ សម្តេច​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​ទីតាំង​ធ្វើ​ចត្តាឡីស័ក​នៃសណ្ឋាគារ​មេគង្គ​ ដែល​មានចំនួន​៧១បន្ទប់​ សម្រាប់​ត្រៀមធ្វើ​​ជា​មន្ទីរពេទ្យ​ព្យាបាល​ អ្នក​វិជ្ជមានវីរុស​​កូវីដ​-១៩​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ មេសា ២០២១

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ នៅរសៀល​ថ្ងៃ​ទី​២៩​ ខែមេសានេះបានអញ្ជើញចុះពិនិត្យ​ភូមិសាស្ត្រ​បិទខ្ទប់ភូមិ ឃុំ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លេីកម្មករ កម្មការិនី ចំនួន២៤នាក់ រស់នៅស្រុកកងមាស ទៅធ្វើការរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជាមួយគ្នានេះដែរលោកក៏បាន ពិនិត្យ​មណ្ឌលចត្តាឡីស័ករដ្ឋបាលស្រុកកងមាស ដេីម្បី​ត្រៀមលក្ខណៈសម្រាប់ទទួលប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ផងដែរ។

លោក អ៊ុន​ ចាន់ដា​ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរឃុំ និងអ្នកពាក់ព័ន្ធ​ ត្រូវបន្តការគ្រប់គ្រងអ្នកប៉ះពាល់នឹងករណីនេះ​ ដោយអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ត្រូវដាក់​ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុក និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវដាក់​ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។​ ដោយត្រូវបន្តការពង្រឹង គ្រប់គ្រងភូមិសាស្ត្រដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការចេញ-ចូល សម្រាប់ប្រជាពលរដ្ឋ នៅក្នុងភូមិ ដោយមិនអនុញ្ញាត ឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទខ្ទប់នោះឡេីយ​។​

អភិបាលខេត្ត​ ក៏បាន​ណែនាំ​ឲ្យ​មានការ​រៀបចំខ្សែសុវត្ថិភាពព័ទ្ធភូមិដែលបិទខ្ទប់ រួមនឹងដាក់បំរាម ចេញ-ចូល សម្រាប់ប្រជាពលរដ្ឋ នៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល និងបន្តផ្សព្វផ្សាយ សារអប់រំ ឲ្យ​បានជាប់ជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្រតបិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។​

ទន្ទឹមនោះ​រដ្ឋបាលស្រុក ត្រូវបន្តរៀបចំ និងពង្រីកបន្ថែមមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលស្រុកបន្ថែមពីអ្វីដែលបានរៀបចំកន្លងមក ដើម្បីត្រៀមលក្ខណៈក្នុងករណីផ្ទុះរីករាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន​របស់​ខ្លួន​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ មេសា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចូលរួមសម្តែងការសោកស្តាយ ជាមួយក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែល បាន បំផ្លិចបំផ្លាញ លំនៅដ្ឋាន និងទ្រព្យសម្បត្តិ អស់គ្មានសល់។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះ ករណី គ្រោះអគ្គីភ័យ ដែលអាចកើតមានឡេីងគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស។ ដូច្នេះ ពេលចាកចេញពីផ្ទះ យើង ត្រូវបិទកុងតាក់ភ្លើង ពន្លត់ភ្លើងចង្ក្រាន ធូប ទៀន ជាមុនសិន ដើម្បី បង្ការក្រែងកើតមានមហន្តរាយផ្សេងៗ។ ម៉្យាងទៀត ការតភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវពិនិត្យរៀបចំ ឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ផងដែរ ។

លោកក៏បានក្រើនរំលឹក ប្រជាពលរដ្ឋ ឲ្យ លើកកម្ពស់ការថែទាំសុខភាព ឲ្យ បានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមវិធានការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា «៣កុំ ៣ការពារ និង ២ចូលរួម» ដើម្បីចៀសផុតពីការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ឲ្យ បាន គ្រប់ៗគ្នា។

លោកមានប្រសាសន៍បែបនេះ ក្នុង ឱកាស នាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហម កម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយអគ្គីភ័យ ២គ្រួសារ នៅព្រឹក មិញនេះ ។

លោក អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ អំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិ សាសន៍ ឬនិន្នាការនយោបាយឡើយ ។

គូសបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលផ្តល់ជូនទាំង ២គ្រួសារ ដោយក្នុង ១គ្រួសារៗ ទទួលបានថវិកា ១លាន ២សែន រៀល និង សម្ភារ ជា គ្រឿង ឧបភោគ បរិភោគ ជាច្រើន ទៀត ។ ដោយឡែក ព្រះសីលសំវរ ព្រះមេគណខេត្ត ក៏បានផ្កល់ទានបន្ថែម បច្ច័យ ចំនួន ៨១ម៉ឺន រៀល និង សម្ភារ ជា គ្រឿង ឧបភោគ បរិភោគ ជាច្រើន ផង ដែរ ។

គួររំលឹកថា កាពីរសៀលថ្ងៃទី២៨ ខែមេសា នេះ មានករណីគ្រោះអគ្គីភ័យមួយ បានកើតឡើង បង្កឲ្យឆេះផ្ទះប្រជាពលរដ្ឋ ២ខ្នង នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម អស់ទាំងស្រុង។ ក្រៅពីឆាបឆេះផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិ ហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៨ មេសា ២០២១

ខេត្តកំពង់ចាម​៖លំនៅឋាន​ដែល​សាងសង់​ឡើង​អំពី​ឈើ​ ចំនួន​២ខ្នង​ រួមជាមួយនឹង​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​​ ត្រូវបាន​អគ្គីភ័យ​លេប​ត្របាក់​ទាំងស្រុង​។

ហេតយការណ៍បានកើតឡើង នៅវេលាម៉ោង​២​ រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ​ស្ថិត​នៅក្នុងភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ដោយ​ម្ចាស់​ផ្ទះ​បាន​អះអាង​ថា​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​។

បើតាមលោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាល ក្រុងកំពង់ចាម បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន លោកបានដឹកនាំកម្លាំងនគរបាលចម្រុះ សហការជាមួយការិយាល័យពន្លត់អគ្គីភ័យ ចុះអន្តរាគមន៍ពន្លត់ភ្លាមៗ​ ដោយ​មិន​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង​។

លោក​អធិការ​ បាន​បន្តថា​ ការ​ចុះ​អន្តរាគមន៍​ករណី​អគ្គីភ័យ​ឆេះ​ កម្លាំង​ជំនាញ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ចំនួន​៣គ្រឿង​ និង​ស្រុក​កំពង់សៀម​ ១គ្រឿង​ សរុប​ចំនួន​៤គ្រឿង​ ដោយ​​ប្រេីប្រាស់​ទឹកអស់ចំនួន ១១ឡាន​ រហូតដល់​វេលាម៉ោង២​ និង៣០នាទី​ថ្ងៃ​ដដែល​ ទេីប​ភ្លេីង​រលត់អស់​ជាស្ថាពរ​ ១០០%​។ ទោទោះជាយ៉ាងករណី​អគ្គីភ័យ​នេះ បណ្តាលឲ្យឆេះផ្ទះអស់ចំនួន ២ខ្នងផ្ទះ គឺ ÷ ទី១.ម្ចាស់ផ្ទះមានឈ្មោះ ពេជ្រ ឃុន ភេទប្រុស អាយុ ៤៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម (ផ្ទះទំហំ ៨×២០ម៉ែត្រ ឆេះអស់ទាំងស្រុង) ។ និង
ទី២.ម្ចាស់ផ្ទះមានឈ្មោះ តាន់ វ៉ាន់ថុន ភេទស្រី អាយុ​ ៦៦ឆ្នាំ នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម (ផ្ទះ 4ខ្នង ទំហំ ៩×២០ម៉ែត្រ ឆេះអស់ទាំងស្រុង។ ក្រៅពីនោះ អគ្គិភ័យក៏បានបំផ្លាញសម្ភារ និងទ្រព្យសម្បត្តិ អស់មួយចំនួនទៀត ផងដែរ។

ដោយឡែក មកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការ បញ្ជាក់អំពីទំហំទ្រព្យសម្បត្តិ ដែលបាត់បង់ និងមូលហេតុ នៃអគ្គិភ័យនេះ នៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៨ មេសា ២០២១

ខេត្តកំពង់ចាម​៖ក្នុង​កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ រយៈពេល ៣ខែដើមឆ្នាំ និងទិសដៅសម្រាប់អនុវត្តការងារបន្ត ត្រីមាសទី២ ឆ្នាំ២០២១​ នៅថ្ងៃ​ទី​២៨​ ខែមេសា​ នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ បាន​​ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ធ្វើជាសេនាធិការឲ្យគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើ​ឲ្យ​វិស័យស្នូលទាំង ៤ របស់កាកបាទក្រហមកម្ពុជា រយៈពេល ១ត្រីមាស ដើមឆ្នាំ២០២១នេះ ទោះបីជាត្រូវប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏សាខាបានពុះពារធ្វើសកម្មភាពរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ ជាពិសេសការផ្តល់ជំនួយសង្រ្គោះ ក៏ដូចជា​ការផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក” ទីណាមានទុក្ខលំបាក ទីនោះ មានកាកបាទក្រហមកម្ពជា “។

ថ្លែងក្នុង​កិច្ចប្រជុំ​នេះដែរ លោក អ៊ុន​ ចាន់ដា​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​ពង្រឹងភាពជាម្ចាស់ការរបស់សាខា-អនុសាខាក្រុង-ស្រុក ក្នុងការត្រៀមបង្ការ ការឆ្លើយតប និងកសាងភាពធន់មាំនៅសហគមន៍។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ ឲ្យ​មានតម្លាភាព និងគណនេយ្យភាពផងដែរ។​

លោកក៏បាន​ជំរុញ​ដល់​អ្នក​ពាក់ព័ន្ធ​ ត្រូវយកចិត្តទុកដាក់ បន្តសហការ​ ក្នុងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមជាមួយការបន្តផ្សព្វផ្សាយ​នូវវិធានការ ” ៣ការពារ ៣កុំ និង២ចូលរួម ” របស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការ ការណែនាំនានា របស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃវីរុសកូរ៉ូណាបម្លែងថ្មី និងរួមគ្នាបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា​ ។

ជាមួយ​គ្នានោះ​ លោក អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវនាវ ដល់សប្បុរសជន ក្នុងវិស័យរដ្ឋ- វិស័យឯកជន សូមមេត្តាជួយឧបត្ថម្ភគាំទ្រដល់សាខា ដោយសទ្ធាជ្រះថ្លា ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ដើម្បីសាខា បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ក៏ដូចជា ត្រៀមឆ្លើយតប ជួយជនរងគ្រោះដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះ ដែលជួបការលំបាកក្នុងជីវភាពប្តចាំថ្ងៃ ក្នុងទូទាំងខេត្តកំពង់ចាម​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page121 Page122 Page123 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!