Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
៥ ឧសភា ២០២១


ខេត្តកំពង់ចាម៖នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ បានសម្រេចផ្ដល់អំណោយ ជូនគណៈកម្មការ ប្រឆាំងជំងឺកូវីដ ខេត្តកំពង់ចាម។

ការផ្ដល់អំណោយនេះដោយរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​និងនេសាទ​ លោកវេង​ សាខុន​ និង​លោកជំទាវ​ ប្រគល់ជូន លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅព្រឹកនេះ។

ក្នុងនាមជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ លោក អ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះសប្បុរសជន ជាពិសេស​ សម្តេច ហ៊ុន​ សែន​ ដែលបាន​ផ្តល់​ជាអំណោយ សម្រាប់​ឧបត្ថម្ភជូន​រដ្ឋបាល​ខេត្ត​ ដែលកំពុងត្រូវការជាចាំបាច់ក្នុង​ដំណាក់កាល​បិទខ្ទប់​ភូមិ​ និងការធ្វេី​ចត្តាឡីស័ក​​ ការផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត និង​ពលករ​ចំណូលស្រុក​ ដែលកំពុង​​ធ្វើចត្តាឡីស័ក​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​​។

អភិបាលខេត្ត ក៏បាន​ជូនពរ​ និង​សង្ឃឹមជឿជាក់ថា បងប្អូនសប្បុរសជន ឬម្ចាស់​ក្រុមហ៊ុននានា​ នឹងបន្តជួយឧបត្ថម្ភ គាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

គួរ​បញ្ជាក់​ថា ក្នុងពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ តាម​រយៈ​ លោក វេង​ សាខុន​ និង​លោកជំទាវ​ សម្តេច​តេជោ​ ហ៊ុន​ សែន​​ បាន​ឧបត្ថម្ភ​ អង្ករ​ចំនួន​ ៥០តោន​​ មី​ ២ពាន់​កេស​ ត្រីខ​ ២ពាន់​យួរ​ និង​ម៉ាស​ចំនួន​៥ម៉ឺន​ម៉ាស​។ ក្រុមហ៊ុន​ ប៊ីហ្សឃែស​ សឹលូសិន​ ផនសប​ ឯ.ក​ បាន​ជួយឧបត្ថម្ភ​ ថវិកា​ចំនួន​ ១លានរៀល​ ទឹក​បរិសុទ្ធ​ ៥០០យួរ​ និង​ម៉ាស​ ២កេស​ធំ​។លោក​ ប៊ុត​ គីណែត​ និង​លោកស្រី​ អ៉ឹម​ ចរិយា​ ម្ចាស់​ផ្សារ​ត្រាស់មីត្រេីង​ បានជួយឧបត្ថម្ភ​ ​ថវិកា​ចំនួន​ ១០លានរៀល​ ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៤ ឧសភា ២០២១

ខេត្តកំពង់ចាម ៖គម្រោងជួសជុលកែលម្អ មន្ទីរពេទ្យមេគង្គកំពង់ចាម សម្រេចបាន ១០០% ហើយ ពោលគឺ រង់ចាំការបើកឲ្យដំណើរការប៉ុណ្ណោះ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតែបន្តការជម្រុញឲ្យពន្លឿនការ ការងារដែលនៅសេសសល់ ខណៈដែល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជារៀងរាល់ថ្ងៃ។ លោកយ៉ាងដូច្នេះ នៅក្នុងឱកាសដែល ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការជួសជុលមន្ទីរពេទ្យ មេគង្គកំពង់ចាម សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែឧសភា ម្សិលមិញ។

សូមរំលឹកថា ខណៈដែលចំនួនអ្នកវិជ្ជមានកូវីដ-១៩ បន្តកើនឡើងជាលំដាប់ ដោយរាប់ចាប់តាំង ពីថ្ងៃ ២០-កុម្ភៈ នៃព្រឹត្តិការណ៍សហគមន៍ មកនោះ ការឆ្លងរីករាលដាល នៃជម្ងឺដ៏កាចសាហាវនេះ នៅមិនទាន់ថមថយនៅឡើយ។ យ៉ាងណាម៉ិញ សម្តេច ហ៊ុន សែន បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម រៀបចំកែលម្អមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត ដែលអតីតសណ្ឋាគារមេគង្គ ប្រែក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ទទួលព្យាបាលអ្នកជម្ងឺកូវីដ ១៩ ដែលមានគ្រែប្រមាណជា ៣៨០គ្រែ។

បើតាមការអះអាង ពីអ្នកទទួលការគម្រោង បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការងារជួសជុល មន្ទីពេទ្យ ខាងលើនេះ សម្រចការងារបាន ១០០% ហើយ ពោលគឺ នៅសេសេសល់ តែការងារសម្អាតតិចតួច ប៉ុណ្ណោះ ។ ដោយឡែក ក្រៅពីការជួសជុលគម្រោងនេះ ជំនាញក៏បានបំពាក់នូវសម្ភារៈផ្សេងៗ ដូចជា គ្រែសម្រាប់អ្នកជម្ងឺ ជាដើម បានស្ទើររួចរាល់ទាំងស្រុង ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ ឧសភា ២០២១

ខេត្តកំពង់ចាម៖កូនប្រុសរបស់ នាយករដ្ឋមន្ត្រីហ៊ុន​ សែន​ ចំនួន២រូប លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ បានជួយឧបត្ថម្ភគ្រែពេទ្យចំនួន ១០០គ្រែ និង​លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដា្ឋនស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងលោកជំទាវ បានជួយឧបត្ថម្ភគ្រែពេទ្យចំនួន ១៥០គ្រែ​ សម្រាប់​​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ ដែល​នឹង​ចាប់ផ្ដើម​បេីក​ដំណើរការ​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​ នៅ​ដើម​ខែ​ ឧសភា​ ឆ្នាំ​២០២១​នេះ។

សូមរំលឹកថា​ បន្ទាប់​ពី​ព្រឹត្តិការណ៍​២០កុម្ភៈ​ បានរីក​រាលដាលដល់​​ខេត្តត្បូងឃ្មុំ​ និង​ខេត្តកំពង់ចាម​ សម្តេច​ ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​ទីតាំង​ធ្វើ​ចត្តាឡីស័ក​នៃសណ្ឋាគារ​មេគង្គ​ ដែល​មានចំនួន​៧១បន្ទប់​ សម្រាប់​ធ្វើ​​ជា​មន្ទីរពេទ្យ​ព្យាបាល​ អ្នក​វិជ្ជមានវីរុស​​កូវីដ​-១៩​។

ដោយឡែក​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​កែ លម្អមន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​​ ​ត្រូវ​ពន្លឿន​ការងារ​នេះ​ ​ឲ្យ​បាន​ឆាប់​រួចរាល់​​​ ទាំង​មាន​គុណភាព​ និង​សោភណភាព​​។ ដោយត្រូវរៀបចំ​បន្ទប់​សម្រាប់​បុគ្គលិក​សុខាភិបាល​ និង​បន្ទប់​ គ្រែ​សម្រាប់​​អ្នក​ជំងឺ​ ដោយមានការ​រៀបចំ​បំពាក់​​សម្ភារ​​បរិក្ខារ​ និង​បណ្តាញ​ទឹក​ ភ្លើង​ថ្មី ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លានៅ​ខាង​ក្រៅ​​​ ឲ្យ​បាន​ស្អាត​​ល្អ​ ដេីម្បី​ប្រែ​ក្លាយ​អតីត​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ជំនឿ​និង​ការជឿ​​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២ ឧសភា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកមិញនេះ បានអញ្ជើញចុះ​ពិនិត្យទីតាំង​សម្រាប់​ត្រៀម​ធ្វើ​ចត្តាឡីស័ក​របស់​រដ្ឋបាលស្រុកចំការលេី​ និង​ពិនិត្យស្ថានភាព បិទខ្ទប់ភូមិ​រយៈពេល​១៤​ថ្ងៃ​ ដេីម្បី​ធ្វើ​ចត្តាឡីស័ក​​ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លេីកម្មករ​សំណង់​ និងកម្មការិនី​នៅ​រាជធានីភ្នំពេញ​ អ្នក​ទាំង២​រស់នៅ​ភូមិ​មហា​ ឃុំ​ស្វាយទាប​ ស្រុកចំការលេី​ ​ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​​បិទខ្ទប់​ភូមិមហា​ និង​ភូមិ​ស្វាយទាប​ ​ស្ថិត​ក្នុង​ឃុំ​ស្វាយទាប​ និងបិទខ្ទប់​ បន្ទប់​ពិគ្រោះ​ព្យាបាលជំងឺ​ វេជ្ជបណ្ឌិត​ ប៉ោ​ រដ្ឋា​ ស្ថិត​ក្នុង​ឃុំតាប្រុក​ ស្រុកចំការលេី​ផងដែរ​។

លោកអ៊ុន ចាន់ដា​ បាន​ថ្លែង​ថា​ បន្ទាប់​ពី​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​-១៩​​ ទាំង២នាក់​ឪពុក​កូន​ខាងលេី ​ដោយ​មាន​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ជា​ច្រើន​​ផង​នោះ​ អាជ្ញាធរបាន​សម្រេច​ធ្វើ​​ការ​បិទខ្ទប់​ភូមិ​ ដេីម្បី​ធ្វើ​ចត្តាឡីស័ក​​ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​​ ដាក់​ខ្សែ​ហ៊ុំព័ទ្ធ​ ធ្វើការ​យាមកាម​ និងមិន​អនុញ្ញាត​ឲ្យ​​ធ្វេី​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ឬឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ត្រឹម​រយៈពេល​១៤ថ្ងៃ​ ​ប្រសិនជា​គ្មាន​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ទេនោះ​ គឺ​អាជ្ញាធរ​នឹង​បេីកឲ្យ​ធ្វើ​ដំណើរ​ជាធម្មតា​​ឡើង​វិញ។

ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរមូលដ្ឋូលដ្ឋាននេះដែរ អភិបាលខេត្ត បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​​មួយ​ចំនួន​ សម្រាប់​​អាជ្ញាធររៀបចំ​ឲ្យ​មានការលក់ដូរនូវម្ហូបអាហារ​ ដែលជា​តម្រូវ​ការ​ប្រចាំថ្ងៃ​​ ក្នុង​នោះអាជ្ញាធរ​ត្រូវប្រើប្រាស់​វិធី​២យ៉ាង​ គឺទី១-ត្រូវ​​បង្កើត​ឲ្យ​មាន​កន្លែង​សម្រាប់​លក់ដូរ​ត្រីសាច់បន្លែ​​​នៅ​ក្បែរ​​ព្រំប្រទល់​ដែល​បាន​ហ៊ុំព័ទ្ធ ហើយ​​អនុញ្ញាត​ឲ្យ​មនុស្ស​​តែ​ម្នាក់ទេ​ក្នុង​១គ្រួសារ​ សម្រាប់​ចេញ​មក​ទិញ​ស្បៀង​អាហារ​ និង​ក្នុង​១សប្តាហ៍​ អនុញ្ញាត​ឲ្យ​បានយ៉ាង​ច្រើន​តែ៣ដង​ប៉ុណ្ណោះ​ ​ដោយ​អាជ្ញាធរ​ត្រូវ​ចេញ​កាត​សម្គាល់​ឲ្យ​ជា​បន្ទាន់​សម្រាប់​ប្រេីប្រាស់​ ទី២-ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​លក់ដូរ​ចល័ត​ តាម​រម៉ក​ម៉ូតូ​ ឬ​យានជំនិះ​អ្វី​ផ្សេង​ ចូល​ទៅ​ក្នុង​ភូមិ​ ប៉ុន្តែ​ត្រូវ​​ណែនាំ​​​ឲ្យ​អ្នក​លក់ដូរ​ទាំងអស់​ ត្រូវ​ពាក់ម៉ាស​ ពាក់​របាំងមុខ​ការពារ​ និង​ប្រេីប្រាស់​ស្រោមដៃ​ ព្រមទាំង​ប្រេីប្រាស់​ទឹក​អាកុល​សម្រាប់​លាង​សម្អាត​ជាប្រចាំ​ទៀតផង។

អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យ​បន្តចូលរួមជាមួយអាជ្ញាធរ​ ក្នុងការអនុវត្តសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ជាពិសេស​ត្រូវអនុវត្ត​តាម​សេចក្តី​​ណែនាំ​របស់រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ពោលគឺ​ត្រូវ​អនុវត្ត​វិធានការ ៣ការពារ​ ៣កុំ និង​២ចូលរួម​ ដើម្បីកាត់ផ្ដាច់ខ្សែចម្លង​ជំងឺ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​ពី​សហគមន៍​ ចំពោះ​ប្រជាពលរដ្ឋ​​ ដែលប៉ះពាល់ ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលេី​ ត្រូវមក​យក​សំណាក​នៅ​មន្ទីរពេទ្យដែលនៅ​ជិត​បំផុត​ ដេីម្បី​ធ្វើ​ពិនិត្យ​​​ផង​ដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១ ឧសភា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ចំពោះ​សប្បុរសជននានា ដែល​បាន​​គាំទ្រ​​ឧបត្ថម្ភ​ ជា​សម្ភារ​ និង​ស្បៀង​អាហារ​​​ ប្រគល់ជូន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​ ហើយ​ក៏ជាការជួយ​ចែករំលែក​ ចំពោះ​ទុក្ខលំបាក​ និង​ការខ្វះខាត របស់ពលករចំណូលស្រុក ក៏ដូចជា​​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​។

លោកមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងដូច្នេះ នៅព្រឹកមិញនេះ ក្នុងឱកាស បាន​បន្ត​ទទួល​អំណោយ​ជា​សម្ភារ​ និង​ស្បៀងអារហារ​ ​ពី​សប្បុរសជននានា​ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​បង្ការ​​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​​។

គួរ​បញ្ជាក់​ផង​ដែរថា​ ពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ អ្នកឧកញ៉ា ឃុន សៀ និងលោកជំទាវ ឧបត្ថម្ភ​ អង្ករ ចំនួន២០តោន និងមី ចំនួន១៥០កេសធំ ។ លោក​ឧកញ៉ា​ ស៊ុង​ សារ៉​ន និង​លោកជំទាវ​ ឧបត្ថម្ភ​ ទឹក​អាល់កុល​ ចំនួន​៥កាន​ ម៉ាស​២៥កេស​ មី១០០កេស​ និង​ត្រីខ​ ចំនួន​១២កេស​ធំ​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ឧបត្ថម្ភ​ អង្ករ​ចំនួន​ ៥តោន​។ ព្រះធម្មានុលក្ខណ៍​ សេង​ ម៉េងលក្ខ័ណ​ ព្រះប្រធានលេខាធិការដ្ឋានសាលាគណ​ខេត្តកំពង់ចាម​ បាន​ដឹកនាំ​គៀងគរ​ និង​ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​១៩០០យួរ​។ សមាគមន៍​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូគ្រិស្ត​ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ ឧបត្ថម្ភ​ អាវពេទ្យ​ ចំនួន​១០០សម្រាប់​​ ម៉ាស​ ៥ម៉ឺន​ម៉ាស​ និង​ស្រោម​ដៃ​ ចំនួន​១០០០ប្រអប់​ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page120 Page121 Page122 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!