Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
៨ ឧសភា ២០២១

ខេត្តកំពង់ចាម៖អភិបាលខេតកំពង់ចាម​ លោកអ៊ុន ចាន់ដា បានជំរុញឲ្យពលរដ្ឋប្រកបមុខរបរផ្សេងៗ​ ដេីម្បីបង្កើនជីវភាព និងការ​កាត់បន្ថយ​ភាព​ក្រីក្រ​។

លោកបន្តថាអាជ្ញាធរបាន​គិតគូរ​ដល់ការលេីក​កម្ពស់​កម្រិត​ជីវភាព​ពលរដ្ឋ​ តាម​រយៈ​ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ពន្ធ័​ ដោយ​ថ្មីៗ​នេះ​ បាន​ធ្វេី​ការ​ស្ថាបនា​ផ្លូវកៅស៊ូ​​​១ខ្សែ​ ចេញ​ពី​វត្ត​បឹងស្នាយ​រហូត​ដល់​ភូមិ​តាមាង​ ​ស្រុកកំពង់សៀម​ ឲ្យបាន​រួចរាល់​ក្នុង​អំឡុង​ខែ​១១​ ឆ្នាំ​២០២១ខាងមុខ​នេះ​ ដែល​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ប្រកប​មុខរបរ​ផ្សេងៗ​ កាន់តែ​​ប្រសើរ​ឡើង​។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ឱកាស​នាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធាន​កាកបាទក្រហម​កម្ពុជា​ ចែក​ជូន​ប្រជាពលរដ្ឋ​ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ ៧០គ្រួសារ​ ក្នុង​សង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម​ កាលពី​រសៀល​ថ្ងៃនេះ។

លោកបាន​សំដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ គ្រោះធម្មជាតិ ដែល​បានបង្ក​ការ​រំខាន​ ដល់​ការ​រស់នៅ​ ក៏ដូចជា​ការ​ប្រកប​មុខរបរ​ប្រចាំថ្ងៃ​ របស់​ពលរដ្ឋ​ ​ស្របពេលកំពុង​ជួបប្រទះនូវ​ផលលំបាក​នៃ​ជំងឺ​កូវីដ​-១៩​។ លោកថាទោះជា​យ៉ាងណា​អាជ្ញាធរ​បាន​ខិតខំ​រិះរក​វិធី​ដោះស្រាយ​ តាម​រយៈ​អំណោយ​មនុស្សធម៌​ របស់​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ដេីម្បី​ឲ្យ​ប្រជាពលរដ្ឋ​ មាន​លទ្ធភាព​កសាង​លំនៅឋាន​ឡើង​វិញ​។

គួរ​បញ្ជាក់​ថា​ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន គ្រួសាររងគ្រោះ ទាំង ៧០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ៖ អង្ករ២៥គីឡូក្រាម , មី ១កេស, ទឹកត្រី ១យួរ ,ទឹកសុីអុីវ ១យួរ ត្រីខ ១០កំប៉ុង , ឃីត ១ និង ថវិកា ១០០,០០០ រៀល ផងដែរ​៕​SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៨ ឧសភា ២០២១

ខេត្តកំពង់ចាម៖សាខា​កាកបាទក្រហម​ខេត្ត​កំពង់ចាម​ នៅព្រឹកមិញនេះ បានប្រារព្ធខួបលេីកទី១៥៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១​ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា​ ប្រយុទ្ធនឹងជំងឺកូវីដ-១៩​ និងកសាងភាពធន់ របស់សង្គមជាតិ» ដោយទទួលបានថវិកាពីសប្បុរសជនសរុបជាង១២ម៉ឺនដុល្លារ។

ពិធីនេះបានប្រារព្ធឡើងក្រោមវត្តមានលោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ និង​លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមខេត្ត ដោយមានការចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភាព មន្ទីរអង្គភាពជុំវិញខេត្ត​ និង​សប្បុរសជន​ជាច្រើន​ផងដែរ​។

គួរ​បញ្ជាក់​ថា​ ក្នុងការប្រារព្ធទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាឆ្នាំ២០២១​នេះ​ ក្នុង​គោលបំណង​គឺ​ដេីម្បី​គៀងគរ​ថវិការ​ពី​សប្បុរសជន​ ហើយ​ថវិកា​ដែលប្រមូលបាន សាខាកាកបាទក្រហមខេត្តកំពង់ចាមនឹងតម្កល់ទុក​ សម្រាប់ជួយទៅដល់ប្រជាពលរដ្ឋទូទៅដែលរងគ្រោះដោយបញ្ហាផ្សេងៗ​ ដោយមិនប្រកាន់និន្នាការនយោបាយ ប្រកាន់វណ្ណៈ ពូជសាសន៍ និងជំនឿសាសនាអ្វីឡេីយ។

តាមរយៈមូលនិធិនេះ​ លោក អ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ សប្បុរសជន​ទាំងអស់​​ដែលបានបរិច្ចាគថវិកា​ សម្រាប់​ទ្រទ្រង់​ដល់សាខាកាកបាទក្រហមខេត្តកំពង់ចាម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ ឧសភា ២០២១

ខេត្តកំពង់ចាម៖ពលរដ្ឋចំនួន៧៣០គ្រួសារ ដែល​រស់នៅតំបន់​បិទខ្ទប់​ ក្នុងភូមិសាស្ត្រស្រុកកងមាស បានទទួល អំណោយរបស់ សម្តេច ហ៊ុន​  សែន​ នាយករដ្ឋមន្ត្រី​។

ការអំណោយទទួលបាននៅព្រឹកមិញនេះ តាមរយៈ លោក អ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម។
លោកអ៊ុន ចាន់ដា ក្នុងនាមជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ បាន​អំពាវនាវ​ដល់ពលរដ្ឋ ឲ្យបង្កេីនការប្រុងប្រយ័ត្នខ្ពស់​ ក្នុងការប្រាស្រ័យទាក់ទងគ្នា​ ជាពិសេស​ត្រូវ​អនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ច រក្សាគម្លាត សុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដេីម្បី​ឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍២០​កុម្ភៈ​។

អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​ អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់តាមដាន លេីការគ្រប់គ្រងពលរដ្ឋចំណូលស្រុក ករណីមកពីតំបន់ហានិភ័យខ្ពស់ ត្រូវនាំទៅយកសំណាកពិនិត្យ និងដាក់​ឲ្យ​ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ឬនៅតាមផ្ទះរៀងៗខ្លួន។

គួរ​បញ្ជាក់​ថា​ អំណោយ​របស់សម្ដេចតេជោ  និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងតំបន់បិទខ្ទប់ ក្នុងស្រុកកងមាស ចំនួន ៧៣០គ្រួសារ ដោយក្នុង១គ្រួសារ ទទួល​បានអង្ករ ២៥គក្រ មី១កេស ត្រីខ ១០កំប៉ុង។ ប្រគេនវត្តជួបការលំបាក ក្នុងស្រុកកងមាសចំនួន ៩វត្ត ក្នុង១វត្ត ប្រគេនអង្ករ ១០០គីឡូ មី៥កេស ត្រីខ ៥យួរ និងបច្ច័យ ២០០.០០០រៀល​ ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ ឧសភា ២០២១

ខេត្តកំពង់ចាម​៖ក្នុងឱកាសនាំយកអំណោយសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ​ ដែលរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន ៩០គ្រួសារ​ នៅស្រុកព្រៃឈរ​ និង​ស្រុក​កងមាស​ នៅព្រឹកមិញនេះ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ បាន​ផ្តាំផ្ញេី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​យកអំណោយ​ ដែល​ទទួល​បាន​ក្នុងឱកាស​នេះ​ ទៅ​​ជួសជុល​កសាងផ្ទះឡើង​វិញនឹង ត្រូវបន្ត​ប្រកប​មុខរបរ​ទទួលទាន​ និង​ធ្វើ​ការ​​​បង្កបង្កើនផល ឲ្យ​ទាន់​រដូវ​វស្សា​នេះ​ផងដែរ​។

លោក អ៊ុន​ ចាន់ដា​ ក៏បានណែនាំដល់ពលរដ្ឋ​ ឲ្យ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ នៅ​ពេល​មាន​​ភ្លៀង​ ​ខ្យល់​ ផ្គរ​ រន្ទះ​ ព្រោះកត្តា​​ធម្មជាតិ​ទាំងនេះវា​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់​ពេលវេលា​ ចំពោះ​អាយុជីវិត​មនុស្ស​ និង​សត្វ​ ឬ​ទ្រព្យសម្បត្តិ​ផ្សេងៗ​ ជាពិសេស​កូនចៅ​តូចៗ​ កុំ​ឲ្យ​ចេញនៅ​ក្រៅផ្ទះ​ ឬ​នៅ​ទីវាល​។ លោកក៏បានអំពាវនាវ​ឲ្យ​​អនុវត្ត​តាម​វិធានការ​ ៣ការពារ​ ៣កុំ​ និង២ចូលរួម​ ជាពិសេស​ ត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស។

គួរ​បញ្ជាក់​ថា​ អំណោយ​ដែល​ត្រូវ​ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ នៅទីតាំង២ផ្សេងគ្នា ក្នុងនោះ​ ១០គ្រួសារ នៅក្នុង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និង ៨០គ្រួសារទៀត មកពីឃុំទាំង៦ ក្នុងស្រុកកងមាស ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាល​ឲ្យ​ប៉ើង និងរបើកដំបូលផ្ទះកាលពីល្ងាច ថ្ងៃទី៦ ខែឧសភា ម្សិលមិញដោយ​​មាន​អង្ករ​ មី​ ទឹក​ត្រី​ ស៊ីអ៊ីវ​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ អាវ​ និង​ថវិកា​មួយ​ចំនួនទៅ​​តាម​ទំហំ​នៃ​ការ​ខូចខាត​ ដែល​មាន​កំរិត​ធ្ងន់​ និង​ស្រាល​​ផងដែរ​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 2
ទីប្រឹក្សា ឆាវឆាវ
៦ ឧសភា ២០២១

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម​លោក អ៊ុន​ ចាន់ដា​ បាន​ប្រាប់ដល់មេឃុំ​ចៅសង្កាត់​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ មេភូមិអនុភូមិ​ និង​មន្ត្រី​សុខាភិបាល​ ដែលជាតួរអង្គយ៉ាងសំខាន់ទាំង៤​ ក្នុងការ​ដេីរតួរ​គ្រប់គ្រង​ពលរដ្ឋ​ចំណូល​ស្រុក ដើម្បី​បញ្ជូន​​ពួកគាត់ទៅ​ធ្វើ​ចត្តាឡីស័ក​ តាម​ការ​កំណត់​ ​ដូច្នេះ​យើង​ត្រូវ​ទាមទារ​ធ្វេីយ៉ាងណា​ ត្រូវ​ជំរុញ​ឲ្យ​តួរអង្គ​ទាំង៤នេះ​ បន្ត​សហការ​គ្នា​ ដើម្បី​ដាក់​ចេញ​ជា​សកម្មភាព​មកភ្លាម​ដឹងភ្លាម​ និង​គ្រប់គ្រង​ទាន់​សភាពការណ៍​។

លោកលើកឡើងយ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២៤ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ។

​អភិបាលខេត្តកំពង់ចាម​ បានថ្លែង​ថា​ ក្រៅពី​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​មូលដ្ឋាន​ ប្រជាពលរដ្ឋ ជា​ម្ចាស់​មូលដ្ឋាន​​ ក៏ជា​តួរអង្គ​មួយ​យ៉ាង​សំខាន់​ផងដែរ​ ក្នុង​ការ​រាយការណ៍​ទៅ​អាជ្ញាធរ​ នៅពេល​មាន​ពលរដ្ឋ​ចំណូល​ស្រុក​ ឬ​អ្នក​ចំឡែកចូល​មក​​ ព្រោះ​គាត់​យល់ថា​ការចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រីករាលដាលនៃ​ជំងឺ​កូវីដ​-១៩​ ជា​កតព្វកិច្ច​មួយ​ ដែល​អាច​រួចផុត​ពី​ការបិទខ្ទប់ភូមិទាំងមូលរបស់​គាត់​​ទៀត​ផង។ ​

អភិបាលខេត្ត​ ក៏បាន​ណែនាំ​​ ឲ្យ​រដ្ឋបាល​ក្រុង​-ស្រុក​ ក៏ដូចជា​ឃុំ​-សង្កាត់​ ទាំង​អស់​ ត្រូវ​​បន្ត​ពង្រឹង​​ការ​គ្រប់គ្រង​ពលរដ្ឋ​ចំណូល​ស្រុក​ និង​បន្ត​ការ​ផ្សព្វផ្សាយ​អំពី​សារ​អប់រំ​នានា​របស់​ក្រសួង​​សុខាភិបាល​ ជាពិសេស​វិធានការ​​ ៣ការពារ​ ៣កុំ​ និង​២ចូលរួម​ ឲ្យ​បាន​ទូលំទូលាយដល់​គ្រប់​មូលដ្ឋាន​ផងដែរ​។ ​

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ លោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ បានលើកជារបៀបវារៈធំៗចំនួន៤ រួមមាន៖​
១.​ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
២.​ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។
៣. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម។ ​៤. បញ្ហាផ្សេងៗ​ ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page119 Page120 Page121 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!