Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ៖

ទីប្រឹក្សា ឆាវឆាវ
៨ កុម្ភៈ ២០២៣

ភ្នំពេញ៖ដឹកនាំកិច្ចប្រជុំ ស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(UN) នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃពុធ នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថាកិច្ចប្រជុំនាថ្ងៃនេះ មានគោលដៅស្ដាប់ការធ្វើបទឧទ្ទេសនាម និងបទបង្ហាញរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម អំពីបេសកម្មរបស់កងទ័ពមួកខៀវកម្ពុជាក្រោមឆ័ត្រអង្គការសហប្រជាតិ។

សម្ដេច ស ខេង បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំណារឯកភាព ទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ ដែលបានស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

សម្ដេចឧបនាយករដ្ឋមន្រ្តី បានរម្លឹកថា ក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីកាលពីប្រមាណ១០ឆ្នាំមុន មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាតិបានផ្ដួចផ្ដើមគំនិតឱ្យមានការបញ្ជូនកម្លាំងនគរបាលចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាតិ បន្ថែមលើការបញ្ជូនកងទ័ព។

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម និងសហការីបានធ្វើបទឧទ្ទេសនាមអំពីប្រវត្តិបេសកកម្មUN ការចូលរួមបេសកកម្មរបស់នគរបាលUN ដំណើរការនៃការចូលរួម តម្រូវការហ្វឹកហ្វឺន និងមុខតំណែងសម្រាប់មន្រ្តីនគរបាលជំនាញ៤០រូប។

សម្ដេចស ខេង បានសម្ដែងការកោតសរសើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលបានដឹកនាំការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទទួលបានលទ្ធផលជាបន្តបន្ទាប់ និងនាំមកនូវកិត្តិយសជូនជាតិលើឆាកអន្តរជាតិ។

ក្នុងកិច្ចប្រជុំ សម្ដេចស ខេង បានណែនាំឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុកពន្ធនាគារ និងអគ្គនាយកពន្ធនាគារ បង្កើតយន្តការមួយ ផ្ទៃក្នុងក្រសួងមហាផ្ទៃមួយ ដើម្បីធ្វើការងារនេះ និងត្រូវមានយន្តការសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។

បច្ចុប្បន្នអង្គការសហប្រជាតិមានកងកម្លាំងនគរបាលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពប្រមាណជាង ៩ ០០០នាក់ មកពីជាង៩០ប្រទេស ជុំវិញពិភពលោក។ កម្លាំងនគរបាលអង្គការសហប្រជាតិ ភាគច្រើនបំពេញបេសកម្មផ្ដល់ការគាំទ្រដល់ការបំពេញភារកិច្ចរបស់កម្លាំងនគរបាល នៃប្រទេសសាម៉ី៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៥ មករា ២០២៣

ភ្នំពេញ៖ប្រជាពលរដ្ឋបានប្តឹងលោកប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ , លោកជួន សុវណ្ណ និងអ្នកស្រី ធី សុគន្ធា ពាក់ព័ន្ធករណីឃុបឃិតគ្នាធ្វើប្លង់កម្មសិទ្ធិលក់ដីរបស់ពួកគាត់ និងទាមទារសំណងចំនួន ១លាន ៦សែនដុល្លារ។

ប្រជាពលរដ្ឋដែលដើមបណ្តឹង គឺលោក យ៉ាត សាន និងប្រពន្ធឈ្មោះ តុប ចាន់ថុល រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹកស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

បើតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋបានឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ១៩៩០ រដ្ឋបានធ្វើការបែងចែកដីមកឲ្យគ្រួសាររបស់គាត់ ដែលមាន សមាជិកគ្រួសារចំនួន០៧នាក់ ដើម្បីធ្វើស្រែក្នុងទំហំ ៤១,៣៩អា ដែលមានទីតាំងស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានបង្កាន់ដៃទទួលពាក្យលេខ ១៨៥៤៣ ភព ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩០។ ក្រោយមកក្នុងអំឡុងឆ្នាំ ២០១២-២០១៣ តំបន់នេះត្រូវបានក្រុមមន្ត្រីសុរិយោដីធ្វើប័ណ្ណ ជូនប្រជាពលរដ្ឋ ប៉ុន្តែដីនេះត្រូវបានមន្ត្រីសុរិយោដីចុះបញ្ជីជូនគ្រួសារគាត់តែចំនួន ២៤៩៥ ម៉ែត្រការ៉េប៉ុណ្ណោះ។ ចំណែកដីទំហំ ១៦៤៤ ម៉ែត្រការ៉េទៀត មិនទាន់បានចុះបញ្ជី ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់ធ្វើស្រែរហូតមកសព្វថ្ងៃ។ លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ពួកគាត់បានលក់ដីទំហំ ២៤៩៥ ម៉ែត្រការ៉េដែលមានទីតាំង ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៥១៥០៤-០០០២ ឲ្យទៅឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា។ បន្ទាប់មកឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា បានលក់ដីដែលមានទំហំ និងទីតាំងដូចខាងលើទៅឲ្យឈ្មោះ រ៉ង រ៉ា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។ ក្រោយមកឈ្មោះ រ៉ង រាំ បានលក់ដីនោះបន្តទៅឲ្យឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ ឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថៃ បានលក់ដី ដែលមានទំហំ និងទីតាំងដដែលនោះឲ្យទៅឈ្មោះ «ជួន សុវណ្ណ អាយុ៣៦ឆ្នាំ» និងប្រពន្ធឈ្មោះ ធី សុគន្ធា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។

ផ្ទុយមកវិញនៅពេលដែលឈ្មោះ ជួន សុវណ្ណ និងប្រពន្ធ បានក្លាយជាម្ចាស់សិទ្ធិករ នៃដីដែលមានទំហំ ២៤៩៥ ម៉ែត្រការ៉េនោះ ឈ្មោះ ជួន សុវណ្ណ និងប្រពន្ធបានឃុបឃិតជាមួយប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ឈ្មោះ ប្រាក់ សុគន្ធសំណាង ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី ដោយរំលោភបំពានលើដី ដែលពួកគាត់កំពុងកាន់កាប់ជាក់ស្តែង ហើយមិនទាន់បានធ្វើវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុនៅឡើយទេ។ បន្ទាប់មកឈ្មោះខាងលើនេះ មិនត្រឹមតែលួចធ្វើវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុបំពានយកដីរបស់ពួកគាត់ប៉ុណ្ណោះទេ អ្នកទាំងពីរថែមទាំងបានលក់ដីដែលមានប័ណ្ណកម្មសិទ្ធិ ដែលបានមកពីការឃុបឃិតជាមួយឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានការិយាល័យ ភូមិបាលនោះ លក់ទៅឲ្យឈ្មោះ ខូវ ម៉ាត់ធៀវ និងប្រពន្ធឈ្មោះ លឹម សុខណៃ ថែមទៀតផង។

ដូចនេះឃើញថា ទង្វើរបស់ឈ្មោះ ជួន សុវណ្ណ និងប្រពន្ធឈ្មោះ ធី សុគន្ធា ព្រមទាំងលោកប្រាក់ សុគន្ធសំណាង បានធ្វើឲ្យខូចខាតដល់ផលប្រយោជន៍ដល់យើងខ្ញុំទាំងពីរ ក៏ដូចជាដើម្បីឲ្យពួកគេបានទទួលទោសតាមច្បាប់ ឲ្យសមនឹងទង្វើដែលពួកគាត់បានប្រព្រឹត្តលើយើងខ្ញុំ ព្រមទាំងបញ្ឈប់នៅទង្វើរបស់មន្ត្រីសុរិយោដីរូបនេះ កុំឲ្យប្រព្រឹត្តមកលើប្រជាពលរដ្ឋស្លូតត្រង់ដទៃទៀត។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសូមឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់នឹងផ្តន្ទាទោសឈ្មោះ ជួន សុវណ្ណ និងប្រពន្ធ ធី សុគន្ធា និងលោកប្រាក់ សុគន្ធសំណាង តាមផ្លូវច្បាប់ និងទាមទារសំណងជំងឺចិត្ត និងខាតបង់ពេលវេលាចំនួន ១លាន ៦សែនដុល្លារ។

រហូតដល់ថ្ងៃអាទិត្យនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺ ពីឈ្មោះ ជួន សុវណ្ណ និងប្រពន្ធ ធី សុគន្ធា និងលោកប្រាក់ សុគន្ធសំណាង នៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៦ មករា ២០២៣

ភ្នំពេញ៖អ្នកស្រី ទ្រី ដាណា អ្នកជំនួញលក់មាសដ៏ល្បីនៅកម្ពុជាបានបញ្ចេញនូវការប្រតិកម្មតាមរយៈសារ ចំពោះ ក្រុមហ៊ុនទេសចរណ៍ ធូវើដ៍ ត្រាវែល។

ការបង្ហោះសារប្រតិកម្មធ្វើឡើងនៅល្ងាចថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីក្រុមហ៊ុនមួយនេះ មិនបានឆ្លើយតបទៅនឹងអ្នកស្រី ទ្រី ដាណា។

តាមរយៈទំព័រផេកផ្លូវការរបស់អ្នកស្រី ទ្រី ដាណា បានសរសេរថា៖ នាងខ្ញុំបានទុកពេលវេលាហើយ ប៉ុន្តែគ្មានការឆ្លើយតបសមស្របណាមួយពីក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia សម្រាប់នាងខ្ញុំ។

អ្នកស្រីទ្រី ដាណាបន្តថា ខ្ញុំពិតជាសោកស្ដាយសម្រាប់ពេលវេលា និងឱកាសដ៏ល្អសម្រាប់កូនៗ ខ្ញុំក្នុងការមើលកាំជ្រួចឆ្លងឆ្នាំ ដែលមួយឆ្នាំមានតែម្ដង ខណៈសេវាកម្មទេសចរណ៍ ដែលនិយាយថាជាកញ្ចប់ VIP មិនអាចទទួលបានសូម្បីកន្លែងគេងដ៏ល្អសមស្រប។ ម្យ៉ាងវិញទៀត ខាងបុគ្គលិកក្រុមហ៊ុន បានរៀបចំអោយខ្ញុំ និងកូនៗទៅស្នាក់នៅកន្លែងមួយក្នុងប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវិធីអ្វីទាំងអស់ ទាំងដែលនាងខ្ញុំផ្ទាល់បានបញ្ជាក់ហើយថា ត្រូវការកន្លែងដែលគេ Countdown សប្បាយៗ ព្រោះនាងខ្ញុំផ្ទាល់ មិនធ្លាប់ចូលប្រទេសទាំង២នោះ ទើបរកសេវាកម្មពីក្រុមហ៊ុនទេសចរណ៍។

អ្នកស្រីបានបន្តថា នៅពេលទំនាក់ទំនងទៅសួរព័ត៌មានផ្នែកលក់ឈ្មោះ រ័ត្ន ដែលនាងខ្ញុំបាននិយាយជាមួយផ្ទាល់កាលពីដំបូង និងជាអ្នករៀបចំដំណើរ គាត់បែរជានិយាយតបមកវិញ ដោយគ្មានសុជីវធម៌ គ្មានទំនួលខុសត្រូវ ថានេះជាការចង់បានរបស់នាងខ្ញុំ គេរៀបអោយទៅតាមការចង់បានចឹងហើយ ដែលនេះជាការមើលងាយមកលើនាងខ្ញុំ និងកូនៗខ្ញុំ។

អ្នកស្រីបានបន្ថែមថា នេះនាងខ្ញុំជាអ្នកនិយាយដោយផ្ទាល់ ចុះចំពោះបងប្អូនផ្សេងទៀត ដែលមានបញ្ហា តើធ្លាប់ទទួលបានបទពិសោធន៍យ៉ាងណាដែរ? ខ្ញុំមិនសោកស្ដាយចំពោះកញ្ចប់ថវិកាជាង ១ម៉ឺនដុល្លារ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់នោះទេ តម្លៃនេះមិនទាន់រាប់បញ្ចូលថ្លៃសំបុត្រទស្សនាផ្សេងៗ ដែលខ្ញុំត្រូវចេញដោយខ្លួនឯងអស់ខ្ទង់ពាន់ដុល្លារទៀត។ ខ្ញុំស្ដាយពេលវេលា ទំនុកចិត្តទៅលើក្រុមហ៊ុន ជាពិសេសអាណិតកូនៗ ដែលត្រូវមើលគេឆ្លងឆ្នាំតាមបណ្ដាញសង្គមយ៉ាងរីករាយ ទាំងដែលពួកគាត់ត្រូវស្នាក់នៅកន្លែងយ៉ាងស្ងប់ស្ងាត់ ហើយទទួលទានអាហារ មិនមានសូម្បីភេសជ្ជៈមួយកំប៉ុង សម្រាប់កូនៗខ្ញុំផឹក។ នាងខ្ញុំសង្ឃឹមថា បងប្អូនយើងទាំងអស់ សម្រេចចិត្តអោយបានច្បាស់លាស់ មុនពេលទទួលយកសេវាកម្មពីក្រុមហ៊ុនណាមួយ ចៀសវាងមានការខាតបង់ពេលវេលា ដូចនាងខ្ញុំ។

ក្រុមហ៊ុនត្រូវធ្វើលិខិតសុំទោសដល់រូបនាងខ្ញុំ ដោយអោយបុគ្គលិកឈ្មោះ រ័ត្ន ទទួលស្គាល់នូវកំហុសរបស់ខ្លួនទាំងអស់ និងការមើលងាយមកលើរូបខ្ញុំ។ ម្យ៉ាងទៀត ទឹកប្រាក់ 10760$ ក្នុងដំណើរកម្សាន្ត ត្រូវវិលត្រលប់ជាជំនួយដល់មន្ទីរពេទ្យគន្ធបុផ្ផាវិញជាដាច់ខាត។ នាងខ្ញុំនឹងបន្តតាមផ្លូវច្បាប់!

ខ្ញុំតែងប្រាប់ថា អស់ប៉ុន្មានក៏បាន ត្រូវថែមប៉ុន្មានក៏បាន តែខ្វះការយកចិត្តទុកដាក់ ហើយអ្នកនាំដើរ ក៏មិនបានធ្វើតាមអ្វីដែលចង់បាន! មិនស្ដាយលុយ តែស្ដាយពេលវេលា និងអាណិតកូនៗ!។

ជុំវិញការលើកឡើងរបស់អ្នកស្រីទ្រី ដាណាយ៉ាងដូច្នេះ រហូតដល់ព្រឹកថ្ងៃសុក្រនេះគេនៅកុំទាន់ឃើញក្រុមហ៊ុន ទេសចរណ៍ ធូវើដ៍ ត្រាវែលចេញលិខិតបំភ្លឺនៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៣១ ធ្នូ ២០២២

ភ្នំពេញ៖នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច
ដកមុខតំណែងលោក ភូ លិ ពីអភិបាលរង​ ខេត្តកែប។ នេះបេីយោងតាមអនុក្រឹត្យ នៅថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០២២ សៀមរាប ប៉ុស្តិ៍ ទទួលបាននូវព្រឹកនេះ។

ការបញ្ចប់មុខតំណែងលោក​ ភូ​ លិ​ គឺបន្ទាប់ពីលោកបានប្រេីអំពើហិង្សា និងបៀតបៀនលើស្រ្តី២រូប ក្នុងពិធីជប់លៀងឡើងតំណែងប្រធានមន្ទីរបរិស្ថានខេត្តកែប​ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

សូមជម្រាបថា​ លោក ភូ លិ បានប្រើអំពើហិង្សាលើស្ត្រីម្នាក់ ដោយយកកែវស្រា គប់បណ្ដាលឱ្យបែកក្បាលចំនួន ១៦ថ្នេរ​។

ករណីបានកើតឡើង​នៅក្នុងពិធីជប់លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី​ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ស្ត្រីរងគ្រោះឈ្មោះ​ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៧ ធ្នូ ២០២២

ភ្នំពេញ៖ក្រុមមន្ត្រីបានចុះបង្ក្រាប ល្បែងស៊ីសង មួយកន្លែង របស់ជនជាតិចិន ដកហូតសម្ភារៈមួយចំនួន។

ការបង្ក្រាបធ្វើឡើង នៅសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ នៅចំណុចហាងយីហោ «ជិង សៀកឡាយ» ក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page11 Page12 Page13 … Page24 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!