Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះវិហារ

ទីប្រឹក្សា ឆាវឆាវ
៩ មីនា ២០២២

ខេត្តព្រះវិហារ៖មានការលើកឡើងថាក្រុមហ៊ុនភីអិនធី បានប្រើប្រាស់រថយន្តបង្កុង រថយន្តរ៉េវ និងគោយន្តរាប់សិបគ្រឿង ដើម្បីដឹកជញ្ជូនឈើចេញពីតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ចូលទៅទីតាំងក្រុមហ៊ុនរបស់ខ្លួន។

ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតពីសំណាក់មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺក្រុមហ៊ុនភីអិនធី របស់មេឈ្មួញ ឡេង ប្ញទ្ធី មិនអាចកាប់ឈើ អារច្រៀកឈើនៅក្នុងព្រៃឡង់ ហើយដឹកជញ្ជូនចូលទៅទីតាំងក្រុមហ៊ុនយ៉ាងគគ្រឹកគគ្រេងតាមអំពើចិត្តបានឡើយ។ ហេតុនេះអាជ្ញាធរពាក់ព័ន្ធមិនត្រូវបណ្តែតបណ្តោយតទៅទៀតទេ ព្រោះក្រុមហ៊ុនភីអិនធី នេះកំពុងបំពានកាប់ឈើក្នុងតំបន់ស្នូលព្រៃឡង់ ស្រុករវៀង ខេត្តព្រះវិហារ យ៉ាងមហន្តរាយ។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនភីអិនធី (PNT Co.,Ltd) របស់មេឈ្មួញ ឡេង ប្ញទ្ធី បានដាក់ពង្រាយកម្លាំងកម្មករ ជាច្រើនក្រុមឲ្យធ្វើសកម្មភាពកាប់ឈើ នៅក្នុងតំបន់ស្នូលនៃព្រឡង់ក្នុងស្រុករវៀង យ៉ាងរាលដាលដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពពីប្រជាសហគមន៍ការពារព្រៃឡង់ក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនភីអិនធី បានដាក់កម្លាំងកម្មករជាច្រើនក្រុម ឲ្យចូលកាប់ឈើអារឈើនៅក្នុងតំបន់ស្នូលនៃព្រៃឡង់ជាច្រើនទីតាំង។ ទីតាំងដែលកម្មករក្រុមហ៊ុនភីអិនធី កាប់រំលំអារច្រៀកឈើយ៉ាងពេញបន្ទុកនោះ គឺនៅចំណុចបុស្សរាំង ជ្រាប់ ក្បាលដំរី ស្រែកណ្តាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោត ប្រាសាទគោល ព្រៃស្រឡៅ និងចណុចស្រែតាង៉ុត។ ក្រោយពេលកាប់រំលំ និងអារច្រៀករួច ឈើទាំងនោះត្រូវបានក្រុមហ៊ុនភីអិនធី ដឹកចូលទៅកាន់ទីតាំងដីសម្បទានរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់យ៉ាងរលូន។

ចំណែកលោក លោក សុង ច័ន្ធសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានអោយដឹងតាមរទូរស័ព្ទថាលោកមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងសកម្មភាពលួចកាប់ឈើពីសំណាក់ក្រុមហ៊ុនPNTនោះទេ តែទោះជាយ៉ាងណាលោកនឹងអោយកម្លាំងឧទ្យានុរក្សរបស់លោកចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងខាងលើ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ មីនា ២០២២

ខេត្តព្រះវិហារ៖មានការលើកឡើងថាបច្ចុប្បន្នមេឈ្មួញឈ្មោះ ឡេង ធារ៉ា នៅតែបន្តសកម្មភាពប្រមូលទិញឈើពីតំបន់ព្រៃឡង់ និងតំបន់ព្រៃព្រះរកា​ ដឹកជញ្ជូនចូលដេប៉ូឈើដ៏ធំរបស់ខ្លួននៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ យ៉ាងពេញបន្ទុក។ សកម្មភាពរបស់ឈ្មួញឈ្មោះ ឡេង ធារ៉ា កំពុងធ្វើឲ្យព្រៃឡង់ ក្នុងស្រុកជ័យសែន និងព្រៃព្រះរកា ក្នុងស្រុកឆែប ស្រុកជាំក្សាន្ត ត្រូវប្រឈមនឹងសេចក្ដីវិនាស​ ព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ឡេង ធារ៉ា នោះទេ។ ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក៏ដូចជាលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ នាំគ្នាសម្ងំស្ងាត់ឈឹង ទុកឲ្យឡេង ធារ៉ា ប្រមូលទិញឈើតាមតែអំពើចិត្ត។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ឡេង ធារ៉ា បានឲ្យដឹងថា ដោយសារឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ ទើបអាចបន្តសកម្មភាពប្រមូលទិញឈើ ដឹកចេញពីតំបន់ព្រៃព្រះរកា និងព្រៃឡង់ ចូលមកដេប៉ូរបស់ខ្លួនយ៉ាងពេញបន្ទុក។ ជាក់ស្ដែងសូម្បីលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ព្រមទាំងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ឡេង ធារ៉ា នោះឡើយ។​ ហេតុនេះហើយទើបឈ្មួញឈ្មោះ ឡេង ធារ៉ា អាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា ចូលមកដេប៉ូរបស់ខ្លួនក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ កាន់តែខ្លាំងលើសមុនទៀត។

តាមប្រភពបានលើកឡើងថា បើគ្មានការបើកដៃពីលោក​ ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ទេនោះ គឺឈ្មួញឈ្មោះ ឡេង ធារ៉ា មិនអាចធ្វើអ្វីៗតាមអំពើចិត្តឡើយ។ បញ្ហានេះថ្នាក់ដឹកនាំក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងករណីបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ នោះទេ។​ ជាងនេះទៅទៀត មានការជំរុញឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការ បង្ក្រាបបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ ឲ្យបានឆាប់និងប្រកបដោយប្រសិទ្ធភាព៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣ មីនា ២០២២

ខេត្តព្រះវិហារ៖សមត្ថកិច្ចរដ្ឋបាលព្រៃឈើរវៀង បានបង្ក្រាបរថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ខ្លា ដែលជាឈ្មួញឈើដុះស្លែប្រចាំស្រុករវៀង។

ការបង្ក្រាបធ្វើឡើងនៅយប់មិញ ថ្ងៃទី ៣ ខែមិនា ឆ្នាំ២០២២ ចំណុចបុស្សសៀម ស្ថិតនៅក្នងភូមត្រពាំងផ្ចឹក ឃុំរុងរឿង ស្រុករវៀងខេត្តព្រះវិហារ ខណៈដឹកលក់អោយដេប៉ូនានានៅក្នុងខេត្តកំពង់ធំ។

រថយន្តដែលបង្ក្រាបម៉ាកសាំយ៉ុង ពាក់ផ្លាកលេខបន្ទាយមានជយ័ 2A 4867 ជារបស់មេឈ្មួញឈ្មោះខ្លា ដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុករវៀង ទៅខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦២។

មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀងបានអោយដឹងថា រថយន្តដឹកឈើនេះត្រូវបានបង្ក្រាបហើយ ហើយក៏មានអ្នកអន្តរាគមន៍ច្រើនដែរ សុំអោយដោះលែងរថយន្តដឹកឈើនេះ។ ការសុំអន្តរាគមន៍អោយដោះលែងរថយន្តដឹកបទល្មើសព្រៃឈើ បានធ្វើសមត្ថកិច្ចជំនាញអស់ទឹកចិត្តធ្វើការ ដោយសាមិនស្មើភាពចំពោះប្រជាពលរដ្ឋដឹកឈើគ្រាន់តែយកទៅប្រើប្រាស់ ត្រូវបានបញ្ជាអោយបង្ក្រាប។ ប៉ុន្តែទោះបីមានអន្តរាគមន៍យ៉ាងណាក៏ដោយ លោកធ្វើទៅតាមច្បាប់មិនអាចដោះលែងនោះឡើយ។

មន្ត្រីជំនាញថា វត្ថុតាងមានរថយន្តនឹងឈើត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។ សូមជម្រាបថាសកម្មភាពដឹកឈើរបស់ឈ្មោះ ខ្លា កន្លងមកមិនត្រូវបានសមត្ថកិច្ចហ៊ានបង្ក្រាបនោះទេដោយសាមានលោកផ្កាយ១ម្នាក់កាងពីក្រោយបទល្មើសដឹកជញ្ជូនឈើនេះ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១ មីនា ២០២២

ខេត្តព្រះវិហារ៖មានការលើកឡើងថា ឈ្មួញរកស៊ីឈើដ៏ធំនៅក្នុងទឹកដីខេត្តព្រះវិហារឈ្មោះឡេង ធារ៉ា មិនត្រូវបានសមត្ថកិច្ចអាជ្ញាធរជំនាញខេត្តព្រះវិហារទប់ស្កាត់និងបង្រ្កាបឡើយ។ ប្រការដែលអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តព្រះវិហារមិនហ៊ានបង្ក្រាបបែបនេះ ត្រូវបានគេដឹងថាឈ្មោះរកស៊ីឈឺរូបនេះបានចិញ្ចឹមអាជ្ញាធរខេត្តព្រះវិហារបានយ៉ាងសុខស្រួល។

ប្រភពបានរាយការណ៍ដឹងថា មេឈ្មួញ ឡេង ធារ៉ា បានកៀងគរប្រជាពលរដ្ឋ ឲ្យចូលកាប់ព្រៃព្រះរការ ក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ធ្វើឲ្យព្រៃឈើនៅតំបន់ព្រៃព្រះរកា រងការកាប់បំផ្លាញយ៉ាងរង្គាលជារៀងរាល់ថ្ងៃ។ ក្នុងនោះប្រសិនគ្មានការទប់ស្កាត់ពីអាជ្ញាធរជំនាញពាក់ព័ន្ធ ឲ្យទាន់ពេលនោះទេ ព្រៃព្រះរការ ប្រឈមនឹងការវិនាសសកម្មយ៉ាងធ្ងន់ធ្ងរ ខណ:អាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។

ប្រភពបានឲ្យដឹងទៀតថា ក្រុមប្រជាពលរដ្ឋបានចូលទៅកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃអភិរក្សព្រះរកា ហើយបានលក់ឲ្យឈ្មួញ ឈ្មោះថា ឡេង ធារ៉ា ខណ:អាជ្ញាធរសមត្ថកិច្ចក្នុងខេត្តព្រះវិហារទុកឲ្យឈ្មួញ ឡេង ធារ៉ា ប្រមូលទិញឈើយ៉ាងពេញបន្ទុក។

សូមបញ្ជាក់ថា ចំណុចដែលមានការកាប់យកឈើព្រៃព្រះរកា គឺនៅចំណុច ស្រែឡាវស្រែខ្មែរ និងក្បាល់ដំរី ស្រែម្អម ស្ថិតនៅក្នុង ឃុំ កំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។ ចំណែកកន្លែងស្តបឈើចាំលើកដាក់ឡានរៀងរាល់ថ្ងៃយប់នៅក្បែរភូមិ កាំកឿត ឃុំ កំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ។ ហគមន៍ព្រៃឈើនៅក្នុងខេត្តព្រះវិហារសង្ឃឹមថាអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធនិងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃព្រះរកា ជាក់ជាពុំខានឡើយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២០ កុម្ភៈ ២០២២

លោកឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរង​នៃកងយោធពលខេមរភូមិន្ទ​ មេបញ្ជាការកងទ័ពជេីងគោក​ អញ្ជេីញជាអធិបីក្នុងពិធីសម្ពោធអាគារទីបញ្ជាការ អគារស្នាក់នៅ និងឃ្លាំង សរុប ៣៦ខ្នង នៅកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page11 Page12 Page13 … Page35 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!