Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

សៀមរាប ប៉ុស្តិ៍
២០ កុម្ភៈ ២០២៥

ខេត្តកំពង់ចាម សម្រេចបិទល្បែងស៊ីសងគ្រប់ប្រភេទ

អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម បានបង្កើតក្រុមការងារចុះចាត់វិធានការ ត្រួតពិនិត្យ និងបិទល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្ត ដោយបានចាប់ផ្ដើមយុទ្ធនាការ ពីថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០២៤ ដោយស្រង់ស្ថិតិទីតាំងល្បែងនៅគ្រប់ក្រុង ស្រុក ឃុំសង្កាត់ និងដាក់វិធានការធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ល្បែងស៊ីសងគ្រប់ប្រភេទ។

ទិសដៅបន្ត របស់គណៈបញ្ជាការឯកភាពខេត្ត គឺ ពង្រឹង និងជំរុញដល់ក្រុមការងារ ឲ្យបន្តសកម្មភាពចុះត្រួតពិនិត្យតាមដាន ស្រាវជ្រាវទីតាំងល្បែងស៊ីសង ឆ្នោតអាជីវកម្ម ពាណិជ្ជកម្ម គ្រប់ប្រភេទ ដោយធ្វើសកម្មភាពជាប់ជាប្រចាំដូចភ្លៀងរលឹម។ ក្នុងនោះត្រូវចុះឆ្មក់ ឃ្លាំមើល ទីតាំងល្បែង ដែលបានធ្វើកិច្ចសន្យា បិទ កន្លងមក មិនឱ្យមានការលបលួចបើកឡើងវិញឡើយ និងល្បាតតាមភូមិសាស្ត្រ ដោយពិនិត្យមើលទីតាំង ផ្សេងទៀត ដែលលបលួចបើកលេងល្បែង ដោយនឹងត្រូវចាត់វិធានការបង្ក្រាបនៅនឹងកន្លែងតែម្ដង។

ក្នុងនោះ គណៈបញ្ជាការឯកភាពខេត្ត ក៏បានពង្រឹង និងបង្កើនសមត្ថភាពទ្វេឡើង លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យកាន់តែមានប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព។

អនុសាសន៍បែបនេះ ត្រូវបានលោកអ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លើកឡើងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្តកំពង់ចាម នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ស្ថិតនៅសាលប្រជុំ នៃសាលសន្និសីទសាលាខេត្តកំពង់ចាម៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៥

ខេត្តកំពង់ចាម៖ផ្លូវកៅស៊ូ២ជាន់ DBST និងបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណជា ៧៥%

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាមលោក អ៊ឹង វិសុទ្ធ បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូ២ជាន់ DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណជា ៧៥% ហើយ ដែលអាចនឹងរួចរាល់ជាស្ថាពរ ក្នុងពេលឆាប់ៗ ខាងមុខនេះ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា បន្ទាប់ពីក្រុមការងារបានចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានប្រវែង១៣,៥០០ម៉ែត្រ របស់គម្រោងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ជាហិរញ្ញប្បទានធនាគារពិភពលោក បដិភាគជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ។

ទន្ទឹមនឹងនេះដែរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក៍បានអំពាវនាវ ដល់អាជ្ញាធរ មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងអមសងខាងផ្លូវ សូមចូលរួមសហការគ្នា និងមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះ ក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ព្រោះជាធម្មតាការអភិវឌ្ឍ តែងតែមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើម។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាធ្វេីយ៉ាងណាដើម្បីពន្លឿនការងារមួយនេះ ឲ្យលឿនតាមការគ្រោងទុក ដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងច្រេីនដល់ការធ្វេីដំណេីរ ទៅវិញទៅមក និងការរស់នៅ ក៏ដូចជាការប្រកបរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទាំងពីរផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១៤ មករា ២០២៥

ខេត្តកំពង់ចាម៖ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានលើកឡើងថា ខេត្តកំពង់ចាម ជាខេត្តមានលទ្ធផលខ្ពស់ ក្នុងការបង្ក្រាបបទល្មើស ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅបានសេចក្តីសុខ។

ឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន៖ បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នៅសាលាខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ថា ក្នុងនាមក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម សូមអបអរនូវលទ្ធផលការងារល្អប្រសើរដែលខេត្តសម្រេចបាន ក្នុងនោះ ដូចជាការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ធ្វើឱ្យបទល្មើសទូទៅមានការថយចុះ ប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ បង្ករលក្ខណៈជូនពួកគាត់ ដើម្បីបំពេញកិច្ចការប្រចាំថ្ងៃបានល្អប្រសើរ។

ឯកឧត្តមសន្តិបណ្ឌិត បានបញ្ជាក់ទៀតថា ចំពោះការបង្ក្រាបទប់ស្កាត់បទល្មើស ជារួមបើប្រៀបធៀបទៅនឹងបណ្ដាខេត្តផ្សេងៗ ឃើញថា ខេត្តកំពង់ចាមមានលទ្ធផលបង្ក្រាបខ្ពស់ ក្នុងចំណោមខេត្តដែលលេចធ្លោ។ ក្នុងនោះដែរ ចំពោះបទល្មើសគ្រឿងញៀន ក៏មានការបង្ក្រាបអប់រំដំណើរការបានល្អ និងចំពោះករណីក្មេងទំនើង ក៏បានចាត់ចែងទប់ស្កាត់បានល្អប្រសើរផងដែរ។

ឯកឧត្តមសន្តិបណ្ឌិត ក៏បានលើកឡើងផងដែរថា ចំពោះការអភិវឌ្ឍន៍ ចំពោះការរក្សាសមិទ្ធផល លើវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម បើទោះបីខេត្តកំពង់ចាមជួបនូវបញ្ហាគ្រោះធម្មជាតិខ្លះៗ ក៏ប៉ុន្តែដំណើរការជារួម លើកគ្រប់វិស័យខាងផ្នែកសេដ្ឋកិច្ច នៅតែដំណើរការបានល្អប្រសើរ។ ជាមួយគ្នានេះ ចំពោះរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ គឺដំណើរការបានយ៉ាងពេញលេញ ក្នុងការបម្រើសេវាសាធារណៈ គ្រប់គ្រងរដ្ឋបាលដែនដី ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងចាត់ទុកខេត្តកំពង់ចាម ជាខេត្តគំរូទូទាំងប្រទេស ក្នុងការបញ្ចប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋហើយទាំងស្រុងផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៧ តុលា ២០២៤

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃអាទិត្យនេះបានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការកសាងសង់ផ្លូវកៅស៊ូថ្មី និងបេតុង នៅលើខ្សែផ្លូវ KC-12 ចាប់ពីឃុំ ទ្រាន ទៅដល់ ឃុំស្រក ស្រុកកំពង់សៀម។

 ក្នុងគម្រោងសាងសង់ផ្លូវកៅស៊ូ និងបេតុង ដែលជាគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ដែលមានប្រវែង ៧៥.៣គីឡូម៉ែត្រ ដែលមានស្រុកចំនួន ៣ គឺ ស្រុក ជើងព្រៃ ស្រុកព្រៃឈរ និង ស្រុកកំពង់សៀម តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមឥណទានធនាគារពិភពលោក និងទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុន អឹម ធី អេ ខនស្ត្រាក់សិនខូអិលធីឌី (M.TA Construction Co.Ltd)។

1. ចំពោះកំណាត់ផ្លូវ KC1 ស្ថិតនៅ ឃុំទ្រាន ទៅដល់ រង្វង់មូលនៃឃុំស្រក ស្រុកកំពង់សៀម ដែលមានប្រវែងសរុប 13,80គីឡូម៉ែត្រ ដែលមានទទឹងផ្លូវ ៦ម៉ែត្រ ដោយក្រាលកៅស៊ូ 2ជាន់ និង ចិញ្ចើមផ្លូវ ១ម៉ែត្រ សងខាង ក្រាលកៅស៊ូ 1ជាន់។ តែចាប់ពី PK2+900 to 5+000 គឺប្រវែង 2100ម៉ែត្រនៅលើទំនប់ជ្រោយចេកជាផ្លូវបេតុង ដែលមានទទឹង ៧ម៉ែត្រ កម្រាស់ 0,2ម៉ែត្រ និង ចិញ្ចើមផ្លូវ 0,5ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ 1ជាន់ សរុបទទឹងផ្លូវ គឺ៨ម៉ែត្រ។ 

ទីតាំងមួយទៀត គឺចាប់ពី PK8+700 to 9+200 គឺមានប្រវែង 500ម៉ែត្រ ដែលនៅលើទំនប់កែប្រែ មានទទឹង ៧ម៉ែត្រ កម្រាស់ 0,2ម៉ែត្រ និងចិញ្ចើមផ្លូវ 0,5ម៉ែត្រ សងខាងដោយក្រាលកៅស៊ូ១ជាន់ សរុបទទឹងផ្លូវ ៨ម៉ែត្រដែរ ។  សរុបប្រវែងផ្លូវបេតុង ទាំង2ទីតាំង គឺ 2600ម៉ែត្រ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៦ តុលា ២០២៤

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍធនធានមនុស្សនេះហើយ ដែលធ្វើឱ្យកម្ពុជា មានភាពឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យ ជាក់ស្តែងមកដល់ពេលនេះ កូនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងសមិទ្ធផលនានា ជាច្រើនទូទាំងប្រទេស។ អ្វីៗទាំងនេះ គឺផ្តើមចេញពីទស្សនៈ ”បង្កើត ពង្រីក និងពង្រឹង” ឱកាសអប់រំ ដែលសំដៅធ្វើយ៉ាងណា បង្កើតបរិស្ថាន ដែលអាចធានាបាននូវការបង្កើតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមទាំងការបង្កើតសាលារៀន និងបង្កើនលទ្ធភាពឱ្យកូនចៅប្រជាពលរដ្ឋមានលទ្ធភាពចូលរៀន។ ជាមួយគ្នានេះរាជរដ្ឋាភិបាល បានខិតខំកសាង និងកែលំអហេដ្ឋារចនាសម្ព័ន្ធ អប់រំ ឱ្យកាន់តែល្អប្រសើរ ដោយមានការពង្រីកសាលាបន្ថែមកាន់តែច្រើនទៅដល់មូលដ្ឋាន និងពង្រឹងគុណភាពអប់រំ តាមរយៈការដាក់ចេញកម្មវិធីសិក្សា និងការបំពាក់បរិក្ខារសិក្សាកាន់តែទំនើបផងដែរ។

សម្តេចរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការកសាងប្រទេស ចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋ ដែលក្នុងនោះមាន ការចូលរួមថែរក្សាសន្តិភាព ការយល់ដឹងពីតម្លៃស្ថិរភាព នៃសន្តិសុខសង្គម និងចូលរួមកសាងជីវភាព រស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៅក្នុងអភិវឌ្ឍសង្គម- សេដ្ឋកិច្ច នៅទូទាំងប្រទេស។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរស របស់រដ្ឋាភិបាលចិន និងប្រជាជនចិន ដែលតែងតែគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ខ្ពស់ សម្រាប់កិច្ចអភិវឌ្ឍកម្ពុជា ជាពិសេសរួមចំណែក ដល់ការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្ស នៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ ការអភិវឌ្ឍកម្មវិធីអប់រំ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់វិស័យអប់រំនៅកម្ពុជា។

សម្តេចបវរធិបតី ក៏បានថ្លែងថា ការកសាងប្រទេស គឺផ្តើមចេញពីការកសាងធនធានមនុស្ស ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ បានកំណត់យកកត្តាមនុស្សអាទិភាពទី១។ ជាក់ស្តែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, រាជរដ្ឋាភិបាលបានបន្តផ្តោតអាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស និងបានបន្ថែមមុំថ្មីមួយគឺ ”បច្ចេកវិទ្យា” ដើម្បីឱ្យស្របទៅនឹងការវិវត្ត ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។

សម្តេចក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល កសាងប្រទេសឱ្យមានការរីកចម្រើនគ្រប់វិស័យផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃសៅរ៍នេះ ក្នុងឱកាស បានអញ្ជើញជាអធិបតី អបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ នៅកម្ពុជា។ គម្រោងនេះ ត្រូវបានអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ដោយបានបង្កើតបាននូវសមិទ្ធផលដ៏មានតម្លៃជាច្រើនសរុប ២៧ គ្រឹះស្ថានសិក្សា ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលបានប្រើប្រាស់ថវិកាសរុបប្រមាណជាង ២២,៥ លានដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណ ២០,៥ លានដុល្លារអាមេរិក ជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ២ លានដុល្លារអាមេរិក៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page11 Page12 Page13 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!