ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំបូកសរុបអំពីវឌ្ឍភាពនៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅសាលាខេត្តកំពង់ចាម ននៅននៅព្រឹកមិញនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា៖ ដេីម្បីគ្រប់គ្រងស្ថានការណ៍ទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ កុំឲ្យមានការរីកបន្ត យើងត្រូវអនុវត្តយុទ្ធសាស្ត្រ២យ៉ាង គឺទី១-ត្រូវបិទខ្ទប់ក្តោបឲ្យជាប់ ទី២-ត្រូវការពារកុំឲ្យរីកចេញទៅខាងក្រៅ ហេីយយេីងត្រូវធ្វើការបោសសំអាត ដេីម្បីកាត់ផ្ដាច់ខ្សែចម្លងព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងបង្កការព្រួយបារម្ភ
ពីគ្រប់មជ្ឈដ្ឋាននេះ។
ក្នុងកិច្ចប្រជុំនេះដែរ លោក អ៊ុន ចាន់ដា ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវអនុវត្តវិធានការសុខាភិបាល បន្តការគ្រប់គ្រងច្បាមឲ្យជាប់ចំពោះអ្នកដែលសង្ស័យ ដែលត្រូវផ្តោតសំខាន់ទៅលើកម្មករកម្មការិនី ពិសេសត្រូវស្រាវជ្រាវស្វែងរកអ្នកដែលប៉ះពាល់ ដោយផ្ទាល់ជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ ពោលគឺត្រូវនាំគាត់មកយកសំណាក ហេីយត្រូវពិនិត្យដោយឧបករណ៍ពិសេសជាបន្ទាន់។ ជាមួយគ្នានោះមន្ត្រីសុខាភិបាលស្រុកនីមួយៗ ត្រូវអនុវត្តវិធានការនេះឲ្យបានម៉ឺងម៉ាត់ ពេលពិនិត្យរកឃើញអ្នកវិជ្ជមានហើយនោះ ទោះជានៅទីកន្លែងណាក៏ដោយ គឺត្រូវនាំគាត់ទៅព្យាបាលជាបន្ទាន់ ក្នុងនោះមន្ទីរពេទ្យស្រុកនីមួយៗ ត្រូវរៀបចំគ្រែទទួលអ្នកជំងឺ យ៉ាងតិចឲ្យបាន១០គ្រែ ឬលេីសពីនោះផងដែរ។
បេីតាមរបាយការណ៍របស់លោក គឹម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា សម្រាប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ករណីឆ្លងថ្មី ចំនួន៩៣នាក់(ស្រី៨៥នាក់) កំពុងសំរាកព្យាបាល ២៧០នាក់ (បូកយោង៤០០នាក់ ក្នុងនោះជាសះស្បើយ ១២៨នាក់ និងស្លាប់២នាក់) ។ កំពុងធ្វេីចត្តាឡឺសក័កំរិត២ ចំនួន២០៧៩នាក់ ក្នុងនោះនៅសាលាគរុកោសល្យ ៦០៦នាក់ ស្រុកស្រីសន្ធរ ១៦នាក់ បាធាយ ៤៨៤នាក់ កងមាស ៥៦នាក់ ចំការលើ ៦២នាក់ កំពង់សៀម ៤០១នាក់ និងមន្ទីរពេទ្យខេត្ត ១២នាក់៕SRP
