
ខេត្តកំពង់ចាម ៖លោកហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី បានផ្ដល់អំណោយដល់គណ:កម្មកាប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ខេត្ត។
ការផ្ដល់ធ្វើឡើងនៅរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកមិញនេះតាមយ:លោកហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ។
ក្នុង ឱកាសទទួលអំណោយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ លោក ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ដែល បាន ផ្ដល់ ឧបករណ៍ តេស្ត រហ័ស វិជ្ជមាន កូវីដ -១៩ ចំនួន ២៥០០ អាវ ស្តេីង ពេទ្យ ៥០០០អាវ មួក ពេទ្យ ៥០០០មួក ម៉ាស ៥ម៉ឺន និង មីជាតិ ចំនួន ១០០កេស ប្រគល់ ជូន គណៈកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ សម្រាប់ ប្រេីប្រាស់ ជាប្រយោជន៍ ក្នុង យុទ្ធនាការ នានា ដើម្បី ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ហើយ ក៏ជាការ ចូលរួម រំលែក ចំពោះ ទុក្ខលំបាក និង ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក ផង ដែរ ។
គួរ បញ្ជាក់ ថា បេី គិត ត្រឹម ព្រឹក ថ្ងៃ ទី ២៧ ខែឧសភា ឆ្នាំ ២០២១ នេះ ខេត្តកំពង់ចាម បានរកឃើញ ករណីវិជ្ជមាន កូវីដ -១៩ ចំនួន ៣៥នាក់ ធ្វើ ឲ្យ តួរលេខ កេីនឡេីង ដល់ ៦០១នាក់ ត្រូវ បាន បញ្ជូន ទៅ សម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ និងបន្តស្រាវជ្រាវរកអ្នក ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ផងដែរ ៕SRP