Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

សៀមរាប ប៉ុស្តិ៍
៣ មិថុនា ២០២១

ខេត្តកំពង់ចាម ៖គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ លេីការ កសាង ហេដ្ឋារចនាសម្ពន្ធ័ ក្នុង ភូមិសាស្ត្រ ស្រុក ព្រៃឈរ ត្រូវ បាន ដាក់ ឲ្យ ដំណើរ ការ ដេញ ថ្លៃ ចំនួន ៩គម្រោង នាថ្ងៃ ទី ៣ ខែ មិថុនា ឆ្នាំ ២០២១ នៅ សាលា ស្រុក ព្រៃឈរ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និង លោក ឡោ ចាន់ លី អភិបាល ស្រុកព្រៃឈរ ដោយ មាន ការ ចូលរួម ពី ក្រុម ការងារ ខេត្ត និងស្រុក គណៈកម្មការ ម្ចាស់ លទ្ធកម្ម និង តំណាង ក្រុម ហ៊ុន អ្នក ទទួល ការ ជា ច្រើន រូប ផង ដែរ ។

ឆ្លៀត ក្នុង ឱកាសនោះដែរ លោក ឡោ ចាន់ លី អភិបាល ស្រុក ព្រៃឈរ បាន ធ្វើ ការ ណែនាំ ជំរុញ ដល់ គណៈកម្មការ លទ្ធកម្ម និង ក្រុម ហ៊ុន ទទួល ការ ទាំងអស់ ត្រូវ អនុវត្ត គម្រោង ឲ្យ មាន តម្លាភាព និង ធ្វើ ការ សាងសង់ គ្រប់សំណង់ ឲ្យ ត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស ប្រយោជន៍ ដល់ ការ ប្រើប្រាស់ បាន យូរ អង្វែង ។

លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បាន ថ្លែង អំណរគុណ ដល់ អាជ្ញាធរ ស្រុកព្រៃឈរ ដែល បាន រៀបចំ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ ល្អ ព្រមទាំង បាន សំណូមពរ ដល់ តំណាង ក្រុម ហ៊ុន ឲ្យ គោរព តាម ក្រមសីលធម៌ របស់ អ្នក ទទួល ការ និង ចូលរួម សហការ ជាមួយ អាជ្ញាធរ ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ផងដែរ ។

គួរ បញ្ជាក់ ផង ដែរ ថា ការ ដាក់ ឲ្យ ដេញ ថ្លៃ គម្រោង ខាង លើ នេះ គឺមាន ផ្លូវ បេតុង អាមេ ចំនួន ៧គម្រោង ផ្លូវក្រាលកម្ទេចថ្មភ្នំ ១គម្រោង និង ប្រព័ន្ធ លូ បង្ហូរ ទឹក ១គម្រោង ដែល ត្រូវ ស្ថាបនា ក្នុង នោះ រួមមាន៖
១- នៅឃុំគរ សាងសង់លូមូលដោះទឹក ប្រវែង ០.៤៥០ គ.ម មុខកាត់ ១ម នៅភូមិតាមាស និងភូមិតាកែវ ។
២-ឃុំ ខ្វិតធំ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៥៣ គ.ម ទទឹង៤ម នៅភូមិអំពិលធំ ។
៣-ឃុំជ្រៃវៀន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៨៥គ.ម ទទឹង៤ម នៅភូមិជ្រៃវៀន ។
៤-ឃុំ ត្រពាំងព្រះ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥៤៤ គ.ម ទទឹង៤ម នៅភូមិគូរ និងភូមិចចក ។
៥-ឃុំបារាយណ៍ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៤៦ គ.ម ទទឹង៤ម នៅភូមិរោងគោ ។
៦-ឃុំ មៀន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៣២ គ.ម ទទឹង៤ម នៅភូមិឃ្លោយទី២,ភូមិកំពង់សំរិត ។
៧-ឃុំមៀន ជួសជុលផ្លូវក្រាលកម្ទេចថ្មភ្នំ ប្រវែង ០.៥៥០ គ.ម ទទឹង៤ម នៅភូមិណាំកិន ។
៨-ឃុំល្វា សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣២៦ គ.ម ទទឹង៥ម នៅភូមិតាំងគោក ។
៩-ឃុំ សូរ្យសែន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៧៦ គ.ម ទទឹង៤ម នៅភូមិត្រពាំងរាំង ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន អះអាង ថា បច្ចុប្បន្ន នេះ សម្រាប់ ខេត្តកំពង់ចាម មានកម្មករ កម្មការិនី ប្រមាណជាង៨០០នាក់ វិជ្ជមាន កូវីដ -១៩ និងបានធ្វើ ចត្តាឡីស័ក ជាច្រើននាក់ ទោះជា យ៉ាងនេះក្តីយេីង នៅ តែ មានភាព ជាម្ចាស់ ការអាចគ្រប់គ្រង បាន ដោយ មាន កិច្ចសហការ គ្នា យ៉ាង ជិតស្និទ្ធ រវាង អាជ្ញាធរ ថ្នាក់ មូលដ្ឋាន និងអាជ្ញាធរខេត្តផងដែរ។

ថ្លែងយ៉ាងដូច្នេះក្នុងឱកាសនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ជួបការខ្វះខាតដោយវិបត្តិកូវីដ-១៩ ចំនួន ១៥០០ គ្រួសារ នៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅព្រឹកមិញនេះ។

លោក អ៊ុន ចាន់ដា បានថ្លែងថា ផ្ដើមចេញពីបុគ្គលម្នាក់ៗ បេីចេះការពារខ្លួនឯង កុំឲ្យមានការឆ្លងជំងឺ កូវីដ-១៩ គឺចាត់ទុក ជា បុគ្គល នោះបានការពារ សុវត្ថិភាព ដល់ក្រុមគ្រួសារ របស់ ខ្លួន ទាំងមូល និងឈានទៅដល់ការពារ ដល់សហគមន៍ ទាំងមូល មិនឲ្យមានការឆ្លងជំងឺដ៏កាចសាហាវនេះ ដូច្នេះយេីង ត្រូវ ទាមទារ ឲ្យ ប្រជាពលរដ្ឋ មានការចូលរួមទាំងអស់គ្នា។

អភិបាលខេត្ត ក៏បាន អំពាវនាវ ដល់ ប្រជាពលរដ្ឋ ឲ្យ អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របទៅតាមបរិបទនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា អំណោយរបស់ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ នៅព្រឹកមិញនេះ ក្នុង១គ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម និងត្រីខ ១០កំប៉ុង ដែល ត្រូវ ចែក ផ្ទាល់ ចំនួន ៦០គ្រួសារ ក្រៅពី នោះ អាជ្ញាធរ មូលដ្ឋានត្រូវ ចែកបន្ត រហូត គ្រប់ ចំនួន ១៥០០គ្រួសារ ដែល សរុប អង្ករអស់ ចំនួន ៣០តោន និង ត្រីខ ១៥០០យូរ ផងដែរ ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២១

ខេត្តកំពង់ចាម​៖ច្រាំងតួទន្លេមេគង្គ ក្នុង​ឃុំកោះទន្ទឹម  ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានរងការបាក់ស្រុត ដោយគ្រោះធម្មជាតិ។

ករណីនេះក្រុមមន្ត្រី នៅថ្ងៃទី២៨ ខែឧសភា ម្សិលមិញ បានចុះពិនិត្យស្ថានភាព ដើម្បី​សិក្សា​រកវិធីសាស្រ្តស្ដារឡើងវិញ និងបញ្ជៀសកុំឲ្យបាក់បន្តទៀត។

លោកមេឃុំកោះទន្ទឹម បានឲ្យដឹងថា ការបាក់ច្រាំងទន្លេដោយគ្រោះ ធម្មជាតិនេះ កើតឡើងតាំងពីឆ្នាំ១៩៧៩ មកម៉្លេះ និងនៅតែបន្តបាក់រហូតដល់សព្វថ្ងៃនេះ ធ្វើឲ្យបាត់បង់ ដីភូមិ ដីចំការ និងទីតាំងវត្តកោះកុក អស់ ០៣កន្លែង មកហើយ។ ដោយឡែក សាលាបឋមសិក្សាកោះកុក ២កន្លែងទៀត ត្រូវបានបាត់បង់ទាំងអស់ រួមទាំងផ្លូវសាធារណៈប្រវែង ៥.០០០ម៉ែត្រ ក៏ត្រូវបាក់ចូលទន្លេ។ ក្រៅពីនោះ ដីភូមិកោះកុកក្រៅទាំងមូល បានបាត់បង់ទាំងស្រុង ដោយមានប្រជាពលរដ្ឋ រស់នៅ ចំនួន ១៥០គ្រួសារផងដែរ។ ដោយបច្ចុប្បន្ន ដីភូមិ ដីកសិកម្ម លំនៅដ្ឋានប្រជាពលរដ្ឋ ក៏បន្តបាក់ស្រុត ធ្វើឲ្យ ប្រជាពលរដ្ឋ ចំណាកស្រុកទៅរកទីតាំងថ្មី។ ក្នុងនោះ គ្រួសារដែលរុះរើមាន ចំនួន ២៤០គ្រួសារ ប្រឈមការរុះរើ ចំនួន ១២៣ខ្នងផ្ទះ ស្ថិតនៅក្នុងភូមិ ចំនួន៣ នៃឃុំកោះទន្ទឹម។

លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម  បានមានប្រសាសន៍ថា តាមការពិនិត្យជាក់ស្តែង ទីតាំងច្រាំងទន្លេ ដែលកំពុងប្រឈមបាក់ មានប្រវែង ប្រមាណ ២.៤០០ម៉ែត្រ ក្នុងនោះ ទីតាំង ដែលប្រឈមបាក់ខ្លាំងមានប្រវែងប្រមាណ ១.០០០ម៉ែត្រ ដែលចាំបាច់ត្រូវមានវិធានការណ៍ការពារបន្ទាន់។ ជាមួយនោះ ដើម្បីបញ្ជៀសការបាក់ស្រុតបន្តទៀត យើងត្រូវស្តារដីដុះ នៅជ្រោយចុងកោះចេញ ដែលជាការសម្រួលចរន្តទឹក និងត្រូវរៀបចំការពារច្រាំងទន្លេ នៅតំបន់នោះ ផងដែរ ។

គូសបញ្ជាក់ថា ផ្អែកតាមទិដ្ឋភាពរួម នៅតំបន់ខាងលើនេះ មានការប្រែប្រួលចរន្តទឹក និងតួទន្លេ យ៉ាងខ្លាំង ដោយកន្លងមក ធ្វើឲ្យភូមិចំនួន ២ បានបាក់បាត់ទាំងស្រុង និងភូមិ៣ទៀត បាននឹងកំពុងប្រឈមនឹងការបាក់ស្រុតច្រាំងទន្លេ ផងដែរ។ ដោយឡែក វិធានការណ៍ ចំពោះមុខ ត្រូវធ្វើការការពារច្រាំងបាក់ ដែលកំពុងប្រឈមខ្លាំង ប្រវែង ១.០០០ម៉ែត្រ លើប្រវែង ២.៤០០ម៉ែត្រ រួមទាំង ការស្តារដីកកដុះ ដែលប៉ះពាល់ដល់ចរន្តទឹក និងធ្វើការការពារច្រាំងទន្លេ ស្របពេលគ្នានោះដែរ ក្នុងប្រវែងប្រមាណជា២.៤០០ម៉ែត្រ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ​ ត្រូវ​អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ ៣កុំ» និងត្រូវកែប្រែ ទម្លាប់នៃការរស់នៅ សម្របទៅតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និង សហគមន៍ចៀសផុតពីជំងឺឆ្លងដ៏កាចសាហាវនេះ។ លេីសពីនេះ​ចំពោះ​អ្នកដែលពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យ​ទាក់ទង​នឹងអ្នក​វិជ្ជមាន​កូវីដ​-១៩ សូម​អញ្ជើញ​ទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ប្រសិនបេីមាន​បញ្ហា​សុខភាព​ ដូចជា ក្អកមានស្លេស ក្តៅខ្លួនសលើសពី៣៧អង្សារ ពិបាកដកដង្ហើម ឈឺ ក តិចតួច​ គឺត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរមូលដ្ឋានជាបន្ទាន់​ផងដែរ​។

លោកក៏បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ​ ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ ​បន្តការគ្រប់គ្រង​​ចំពោះ​អ្នក​ដែល​សង្ស័យ​ ​សំខាន់​​ផ្តោតទៅ​លើ​កម្មករ​កម្មការិនី​ ពិសេស​​ត្រូវ​ស្រាវជ្រាវ​ស្វែងរក​អ្នក​ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយនឹង​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ពោលគឺ​​ត្រូវ​នាំ​គាត់​ទៅយក​សំណាក​ ហេីយ​ត្រូវ​ពិនិត្យ​ដោយ​ឧបករណ៍​ពិសេស​​ជាបន្ទាន់​ ដើម្បីព្យាបាលឲ្យបានទាន់ពេលវេលា​ ក្នុង​ករណី​វិជ្ជមាន​កូវីដ​-១៩​។
លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស
ចុះពិនិត្យមណ្ឌល​ចត្តាឡីសក័​ស្រុកព្រៃឈរ និង​ស្ថានភាពបិទខ្ទប់ផ្ទះធ្វេីចត្តាឡីស័ក នៅស្រុកជើងព្រៃ​ និងស្រុកបាធាយ នៅព្រឹកមិញនេះ។ សូមជម្រាបថា នៅព្រឹកមិញនេះដែរ លោកអ៊ុន ចាន់ដា ក៏បានប្រគល់រថយន្តបែនដឹកសំរាម ១គ្រឿង​ ចំណុះ ៥តោន ដែលជាអំណោយ របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជូនដល់រដ្ឋបាលស្រុកព្រៃឈរ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួមក្នុង​មូលដ្ឋាន​ផងដែរ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២១

ខេត្តកំពង់ចាម៖លោក សុក ផេង រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំល្វាលើ នៅថ្ងៃទី ២៧ ខែឧសភា ម្សិលមិញ បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់ លោក ហ៊ុន ម៉ានិត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចំការលើ ចែកជូនប្រជាពលរដ្ឋ ចំនួន ៦៤គ្រួសារ ក្នុងឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ បន្ទាប់ពីពួកគាត់បាន ប៉ះពាល់ ដោយប្រយោល ជាមួយនឹងអ្នកវិជ្ជមានកូវិដ-១៩។
លោកសុក ផេង បានថ្លែងថា បច្ចុប្បន្នរដ្ឋបាលឃុំ បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនពលករ ដែលវិលត្រលប់មកពីក្រៅប្រទេស។ ដោយឡែកបងប្អូនដែលទើបវិលត្រលប់មកពីបណ្តារាជធានីខេត្តនានា ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ១៤ថ្ងៃសិន ក្រោមការតាមដានរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្ត ឲ្យ បានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការ ណែនាំ របស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

លោកសុក ផេង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់លើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា អំណោយ ដែល ត្រូវ ចែក ជូន ទាំង៦៤គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ២០គីឡូក្រាម មី ០១កេស ទឹកត្រី០១យួរ ត្រីខ១០កំប៉ុង អំបិល១គីឡូ ម៉ាស់០១ប្រអប់ អាកុល០១លីត្រ សាប៊ូលុច្ស០១ដុំ។ ប្រគេនទេយ្យធម៌ដល់ព្រះសង្ឃក្នុងវត្តល្វាលើ អង្ករ២០០គីឡូ មី៥កេស ទឹកត្រី៤យួរ ទឹកស៊ីវអ៊ីវ ៤យួរ និងបានឧបត្ថម្ភដល់រដ្ឋបាលស្រុក អាកុល៣០លីត្រ ម៉ាស០១កេសធំ ដោយ សរុប ជាថវិកាអស់ចំនួន២,២០០ដុល្លារ ជាថវិការបស់លោក ហ៊ុន ម៉ានិត និងលោកជំទាវ ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page115 Page116 Page117 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!