Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត នៅព្រឹកមិញនេះ បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣៨គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកកងមាស ដែលបានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យ​ខូចខាត​ដល់លំនៅដ្ឋាន កាលពី​ពេល​កន្លង​ទៅ​ថ្មីៗនេះ​។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ អភិបាលខេត្ត បានសម្តែងនូវការសោកស្តាយជាពន់ពេក ជាមួយក្រុមគ្រួសាររងគ្រោះទាំងអស់ ចំពោះ មហន្តរាយធម្មជាតិ ដែលកើតឡើងដោយមិននឹកស្មានដល់ បង្កអោយមានការខូចខាត លំនៅដ្ឋានរបស់បងប្អូននាពេលនេះ។

លោក អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនរើសអើងឡើយ ហើយតែងបានចាត់តំណាងអោយចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ទាន់ពេលវេលា។

លោកអភិបាលខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យ​បង្កើនការថែទាំសុខភាព ការពារសុវត្ថិភាពផ្ទាល់ខ្លួនឲ្យបានគ្រប់ៗគ្នា ក្នុងការចូលរួមទប់ស្កាត់ ពីការឆ្លងនៃជំងឺកូវីដ-១៩ ទោះពេលក្នុងការបំពេញការងារ ឬប្រកបរបររកស៊ីផ្សេងៗ ឬទទួលបានការចាក់វ៉ាក់សាំងរួចហើយក្តីក៏មិនត្រូវធ្វេសប្រហេស ឬមើលស្រាលបានឡើយ។ ជាងនេះទៅទៀត សូមកុំភ្លេចអនុវត្តនូវវិធានសុខាភិបាល និងវិធានការ ” ៣ការពារ និង ៣កុំ ” ឲ្យបានជាប់ជាប្រចាំ៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២១

ខេត្តកំពង់ចាម​​៖គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ពន្ធ័​ ក្នុង​ភូមិសាស្ត្រ​ស្រុកជើងព្រៃ​ ចំនួន៦គម្រោង​​ ត្រូវ​បាន​​ដាក់ឲ្យ​ដេញ​ថ្លៃ​​​​​។

ការដាក់ដេញថ្លៃធ្វើនៅថ្ងៃ​ទី​១១ ខែមិថុនា​​ ឆ្នាំ​២០២១​នេះ ក្រោម​វត្តមាន​​​ លោក​ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​​ លោក​អូត​ ឈាងលី​ អភិបាល​ស្រុកជើងព្រៃ​​​​​ ដោយ​មានការ​ចូលរួម​ពី​គណៈកម្មការ​លទ្ធកម្ម​ ក្រុមការងារ​សម្របសម្រួល​ខេត្ត​ និង​ស្រុក​ ព្រមទាំង​តំណាង​ក្រុម​ហ៊ុន​ ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

លោក​ អូត​ ឈាងលី​ អភិបាល​ស្រុកជើងព្រៃ​​​​​ បាន​លេីកឡេីងថា​ ទោះ​ស្ថិត​ក្នុង​បរិបទ​កូវីដ-១៩​ ស្រុកជើងព្រៃ​ ​នៅតែ​បន្ត​ធ្វើការ​អភិវឌ្ឍន៍​ ជាក់ស្ដែង​ថ្ងៃ​នេះ​ គម្រោង​មូលនិធិ​ឃុំ​ចំនួន​៥គម្រោង​ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ដើម្បី​អនុវត្ត​ការងារ​សាងសង់​ ក្នុង​នោះ​មាន​ ​​៖
១-ឃុំ​ខ្នុរដំបង​ សាងសង់ផ្លូវបេតុអាមេ ប្រវែង ០.៤១៤គ.ម ទទឹង ៤ម នៅភូមិខ្នុរដំបង​ ។
២-ឃុំ​គោករវៀង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៨៥ គ.ម ទទឹង៤ម នៅភូមិឈូក​ ។
៣-ឃុំ​ស្តេីងជ័យ​ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២.២៧០ គ.ម ទទឹង ៥ម នៅភូមិក្តុយ​ ។
៤-ឃុំ​ស្តេីងជ័យ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៤០ គ.ម ទទឹង៦ម នៅភូមិពង្រ-ស្តើងជ័យ​។
៥-ឃុំ​ស្រម៉រ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៨០ គ.ម ទទឹង ៤ម នៅភូមិស្រាមជើង​ ។
៦-ឃុំ​ត្រពាំងគរ​ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២.២៥០ គ.ម ទទឹង ៣.៥ម និងសាងសង់លូចំនួន៤កន្លែង នៅភូមិកណ្តាល -ក្ងោក​។

ជាមួយគ្នា​នោះ​ លោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​ខេត្ត​ បាន​សំណូមពរ​ដល់​បងប្អូន​ជា​អ្នក​ទទួល​ការ​ទាំងអស់​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ដេីម្បី​​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ព្រមទាំង​ថ្លែង​អំណរគុណ​ចំពោះអាជ្ញាធរ​ស្រុកជើងព្រៃ​ ដែល​បាន​រៀបចំ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ និង​របៀបរៀបរយ​ផងដែរ​ ៕​SRP

Like 200
Comment 0
Share ចែកចាយ
Views 0
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២១

ខេត្តកំពង់ចាម៖ថ្លែងក្នុងកិច្ចប្រជុំរៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ នៅថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ​២០២១នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ថា ដោយមានការ​គិតគូរ​ចំពោះ​សុខទុក្ខ​ពី​សំណាក់​ សម្តេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ប្រជាពលរដ្ឋ​ក្នុង​ស្រុកកំពង់សៀម​ ព្រៃឈរ​ ជេីងព្រៃ​ និងស្រុកបាធាយ​ ប្រមាណជាង៣២ម៉ឺននាក់​ នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ក្នុង​ពេលឆាប់ៗ​ ដោយ​ពលរដ្ឋ​ក្នុង​ស្រុក​ចំនួន​៤នេះ​ប្រឈមខ្ពស់ និង​មាន​រោងចក្រ​កាត់ដេរ​។

លោក អ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ ក្នុងការ​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​នេះ​ ក្រុម​គ្រូពេទ្យ​រដ្ឋបាល​ខេត្ត​ ត្រូវចាក់​ជូន​ប្រជាពលរដ្ឋ​ ប្រមាណជាង១៧ម៉ឺននាក់ លេី​២៣ទីតាំង​ ក្នុងស្រុកកំពង់សៀម​ និង​ស្រុកព្រៃឈរ​ ដែល​ត្រូវ​ប្រេីប្រាស់​រយៈពេល​១៤ថ្ងៃ​ សម្រាប់​ចាក់​លេីក​ទី​១​ និង​លេីក​ទី​២រយៈពេល​១៤ថ្ងៃ​ដូច​គ្នា​។ ដោយឡែក​ក្រុម​ការងារ​ពេទ្យ​យោធា​ ត្រូវ​ចាក់​ជូន​ប្រជាពលរដ្ឋ​ប្រមាណជា១៥ម៉ឺននាក់​ ​ក្នុង​ស្រុក​ចំនួន​២​ គឺ​ស្រុក​ជេីងព្រៃ​ និងស្រុកបាធាយ​ ដែល​ត្រូវ​ប្រេីប្រាស់ ពេលវេលាដូចគ្នាផងដែរ។

អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​មន្ត្រីពាក់ព័ន្ធ​ ត្រូវ​រៀបចំទីតាំង​ចាក់​វ៉ាក់សាំង​នីមួយៗ ​ឲ្យ​មាន​កន្លែង​ផ្ញើ​ទុកដាក់​យានជំនិះ​ និង​មានបន្ទប់​អនាម័យ​ ព្រមទាំង​ត្រៀម​​រថយន្ត​សង្គ្រោះ​បន្ទាន់​សម្រាប់​អន្តរាគមន៍​ផងដែរ។

លោកថារដ្ឋបាលស្រុកនីមួយៗ ត្រូវ​ជំរុញ​ដល់​អាជ្ញាធរឃុំ​ ឲ្យ​ចងក្រង​បញ្ជីឈ្មោះ​ប្រជាពលរដ្ឋ​ដែលស្ម័គ្រចិត្ត​ទទួល​វ៉ាក់សាំង​ យ៉ាង​យូរ​មួយ​សប្តាហ៍​ ហើយ​ត្រូវបញ្ជូន​មក​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ខេត្ត​។

ពាក់ព័ន្ធនឹងវិធានសុខាភិបាលជុំវិញបញ្ហាចាក់វ៉ាក់សាំង ត្រូវ​រៀបចំ​ដាក់​ បដា មានអក្សរសរសេរពន្យល់ឲ្យបានច្បាស់លាស់ ចំពោះ​ពេលវេលា​ និង​ទីតាំង​ដែល​ត្រូវ​ចាក់​វ៉ាក់សាំងដោយត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ផងដែរ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តកំពង់ចាម​៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត​ នៅព្រឹក​មិញនេះ
បាន​អញ្ជើញ​ចុះពិនិត្យផ្លូវបេតុង​ ទំនប់បង្ហៀរ​ និង​លូប្រអប់​ ដែលជាសមិទ្ធផលថ្មីៗ​ សម្រាប់ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋានស្រុកកំពង់សៀម​ និង​ស្រុកកោះសូទិន​​។

លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បាន​ឲ្យដឹងថា​ សមិទ្ធផលថ្មីៗ​ ដែល សម្តេច សាយ ឈុំ និង​លោក អ៊ុន ចាន់ដា បានអញ្ជើញចុះពិនិត្យនេះ​ រួមមាន​ផ្លូវបេតុងប្រវែង ៥៤៥ម៉ែត្រ ទទឹង៥ម៉ែត្រ ទំនប់បង្ហៀរប្រវែង៨០ម៉ែត្រ និង​លូប្រអប់មុខ៣ ប្រវែង ១១ម៉ែត្រ ទទឹង៨ម៉ែត្រ ពីឃុំកោះមិត្តទៅកោះព្រលូង ក្នុងស្រុកកំពង់សៀម និងពីភូមិទី១០​ ទៅឃុំកោះសូទិន ក្នុងស្រុកកោះសូទិន ដែលអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ។​

គួរ​កត់សម្គាល់​ថា​ នា​ពេលកន្លង​មក​ ក៏ដូចជា​បច្ចុប្បន្ន​នេះ​ សមិទ្ធផល​ជាច្រើន​ត្រូវ​បាន​កសាង​ឡើង​ មាន​ដូចជា​ ស្ពាន​ ផ្លូវបេតុង​ សាលា​រៀន​ កុដិ​លោក​ ។ល។ ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​វិបុល​សេនា​ភក្ដី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ និង​រាជរដ្ឋាភិបាល​កម្ពុជា​ ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​ស្រុកកំពង់សៀម​ និង​ស្រុកកោះសូទិន​។

ឆ្លៀត​ក្នុងឱកាសនោះដែរ​ សម្ដេច​វិបុល​សេនា​ភក្តី អមដំណើរ​ដោយ​​អាជ្ញាធរ​ខេត្តកំពង់ចាម​​ ក៏បានអញ្ជើញ​ចុះសួរសុខទុក្ខ លោកតា​លោកយាយ និង​បងប្អូន​ប្រជាពលរដ្ឋ នៅ​ស្រុកកំណើត​របស់​សម្ដេច ស្ថិតនៅ​ភូមិ​ទី​១០ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​ ផងដែរ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 50
សៀមរាប ប៉ុស្តិ៍
៩ មិថុនា ២០២១

ខេត្តកំពង់ចាម៖គណៈប្រតិភូសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ ដឹកនាំដោយលោក អ៊ុក ប៊ុនឈឿន​ នៅព្រឹកថ្ងៃទី៩ ខែមិថុនា នេះ បាន​នាំយកអំណោយ​ផ្តល់​ជូន​​គណកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​ តាម​រយៈ​លោក ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម​។

ឆ្លៀត​ក្នុង​ឱកាសនោះដែរ​ លោក ខ្លូត​ ផន​
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ២​ ដែលបាននាំយក​នូវអំណោយ​រួមមាន​ មី​ ចំនួន​១០០កេស​ ទឹកបរិសុទ្ធ​ ​១០០កេស​ ត្រីខ​ ១០០យួរ​ ទឹកស៊ីអ៊ីវ​ ១០០យួរ​ និង​ទឹកត្រី​ ១០០យួរ​ ​ប្រគល់​ជូន​គណៈកម្មការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​ សម្រាប់​យកទៅប្រេីប្រាស់​ជាប្រយោជន៍ក្នុង​យុទ្ធនាការ​នានា​ ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​៕SRP

Like 200
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page113 Page114 Page115 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!