Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
២៣ មិថុនា ២០២១

ខេត្តកំពង់ចាម៖លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា
បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ អាជ្ញាធរខេត្តកំពង់ចាម ដែលបានអនុញ្ញាត ឱ្យលោកជួបពិភាក្សាការងារ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត ក៏មានចំណាប់អារម្មណ៍តំបន់រមណីយដ្ឋានទេសចរណ៍ របស់ខេត្ត និងសក្តានុពល ដែលជាទីកន្លែងគួរឱ្យទាក់ទាញនូវឱកាសវិនិយោគនានា ផងដែរ។

លោក W. Patrick Murphy សម្ដែងនូវការចាប់អារម្មណ៍តំបន់ទេសចរណ៍នៅខេត្តកំពង់ចាម យ៉ាងដូច្នេះ នៅរសៀលថ្ងៃទី២២ ខែមិថុនា ម្សិលមិញ ក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម។

លោក W. Patrick Murphy បានបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់ពួកលោក ដើម្បី ស្វែងយល់អំពីការងារគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរីករាល នៃជម្ងឺកូវីដ ១៩។ ស្វែងយល់អំពីសក្តានុពល និងការងារអភិវឌ្ឍន៍ នៅក្នុងខេត្តកំពង់ចាម។

ឯកអគ្គរដ្ឋទូត បានបញ្ជាក់ដែរថាសហរដ្ឋអាមេរិក បានផ្តល់ថវិកាមួយផ្នែក ដល់យន្តការកូវ៉ាក់។ តាមរយៈ យន្តការនេះ កម្ពុជា ក៏បានទទួលនូវវ៉ាក់សាំង សម្រាប់បង្ការជម្ងឺកូវីដ-១៩ ផងដែរ។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ទាក់ទងការគ្រប់គ្រង និងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងខេត្តយើងបានរួមសហការគ្នា ជាមួយអ្នកពាក់ព័ន្ធ ក៏ដូចជា វិស័យឯកជន។ យ៉ាងណាម៉ិញ អនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០២០មក យើងមានបញ្ហាការគម្រាមកំហែងដោយសារជម្ងឺកូវីដ ១៩ ជាបន្តបន្ទាប់។ ជាក់ស្ដែង ក្នុងដំណាក់កាលចុងក្រោយនេះ ជាពិសេស ចាប់តាំងពីព្រឹត្តិការណ៍ ២០កុម្ភៈ មក គឺជម្ងឺដ៏កាចសាហាវនេះ មានការឆ្លងរាលដាលនៅក្នុងខេត្តកំពង់ចាមកាន់តែខ្លាំងឡើង ដោយសារតែ ខេត្តកំពង់ចាមយើង មានកម្មកររោងចក្រ ក៏ដូចជា ប្រជាពលរដ្ឋចំណាកស្រុក ទៅធ្វើការនៅប្រទេសផ្សេងៗ ហើយបានវិលមកស្រុកកំណើតវិញ។ ឆ្លើយតបទៅនឹងបញ្ហាកូវីដ ១៩ នាពេលកន្លងមក ក៏ដូចជា នាពេលបច្ចុប្បន្ន នេះដែរ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ តែងបានសហការ ជាមួយអ្នកពាក់ព័ន្ធ ធ្វើការស្រាវជ្រាវរកអ្នកសង្ស័យ និងពាក់ព័ន្ធធ្វើតេស្តរកមេរោគកូវីដ ១៩ និងនាំយកទៅព្យាបាលបានទាន់ពេលវេលា។ ជាមួយគ្នានេះ អ្នកពាក់ព័ន្ធដោយផ្ទាល់ត្រូវបាននាំយកមកធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័ក ហើយអ្នកដែលពាក់ព័ន្ធដោយប្រយោល ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមផ្ទះរៀងៗខ្លួន។ ក្រៅពីនោះ យើងបានធ្វើការពង្រឹងគុណភាព នៃការព្យាបាល ដោយបានកែប្រែអតីតសណ្ឋាគារមេគង្គ ទៅជាមន្ទីរពេទ្យ សម្រាប់ព្យាបាលជម្ងឺកូវីដ ១៩ កម្រិតធ្ងន់ និងបានរៀបចំកន្លែង សម្រាប់ព្យាបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។
ទន្ទឹមជាមួយនោះ អាជ្ញាធរ ក៏បានយកចិត្តទុកដាក់ផងដែរ ទៅលើជីវភាព អ្នកដែលកំពុងធ្វើចត្តាឡីស័ក ទាំងនៅតាមមណ្ឌលចត្តាឡីស័ក និងអ្នកដែលធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភអាហារ ៣ពេល ដល់អ្នកធ្វើចត្តាឡីស័ក នៅតាមមណ្ឌល។ ក្រៅពីនោះក៏បានការឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ ដល់ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដែលធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះផងដែរ។ យ៉ាងណាម៉ិញ គិតមកដល់បច្ចុប្បន្ននេះ យើងបានជួយឧបត្ថម្ភគាំទ្រ ដល់ពួកគាត់ បានប្រមាណ ៥.០០០គ្រួសារ រួចមកហើយ។ មួយផ្នែកទៀត អាជ្ញាធរ ក៏បានធ្វើការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ នៅតាមសហគមន៍ អំពីវិធានការពារការឆ្លងរីករាល នៃជម្ងឺកូវីដ-១៩ និងការបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងការធ្វើដំណើរ ទៅកាន់ទីតាំង ដែលមិនចាំបាច់..។ល។ ដោយឡែក នាបច្ចុប្បន្ន រដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បី បិទខ្ទប់ទីតាំងដែលមានបញ្ហាប្រឈមខ្លាំង ដើម្បី កាត់ផ្តាច់ខ្សែចម្លងជម្ងឺកូវីដ មួយនេះផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ មិថុនា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ តាម​រយៈគោលនយោបាយ អាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជាគឺ មនុស្ស​ ទឹក​ ភ្លើង​ និង​ផ្លូវ​។ ជាក់ស្ដែង​ថ្ងៃ​នេះ​យើង​បាន​ទទួល​​ផ្លូវ​បេតុង​អាមេ​​មួយ​ខ្សែ​ ប្រវែង​ជាង​៤ពាន់​ម៉ែត្រ​ ដេីម្បីសម្រួល​ដល់​ការ​រស់នៅ​របស់ប្រជាពលរដ្ឋ​ផងដែរ។

ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​អាមេ​១ខ្សែប្រវែង៤,៦០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិរាយប៉ាយក្រោម ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី​២២​ ខែមិថុនា​ ព្រឹកមិញនេះ។

លោកអ៊ុន​ ចាន់ដា​ បាន​ថ្លែង​ថា​ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ ពលរដ្ឋទទួល​បាន​សមិទ្ធផល​ថ្មី​ ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​ ហើយ​សម្រាប់​​សប្តាហ៍​ក្រោយ​នេះ​ ស្រុកកងមាស​នឹង​ទទួល​បាន​ផ្លូវ​កៅស៊ូ​ ប្រភេទ​DBST​ ១ខ្សែ​​ ប្រវែង​​២៧ គីឡូម៉ែត្រ​ បន្ថែមទៀត​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ សម្តេច​ហ៊ុន​ សែន​។

លោកក៏បាន​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​ ឲ្យ​មានការ​អត់ធ្មត់​ ក្នុង​អំឡុង​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​ ទាំង​អ្នក​ធ្វើដំណើរ​ និងប្រជាពលរដ្ឋ​ ដែល​មាន​លំនៅឋាន​អមសងខាង​ផ្លូវ​ បើ​មាន​ការ​ប៉ះពាល់​អ្វី​មួយ​ សូម​ជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​រក​ដំណោះស្រាយ​ ឬ​សំណង​តាម​សន្តិវិធី​។

អភិបាលខេត្ត​ ក៏ណែនាំដល់​ពលរដ្ឋ​ ឲ្យ​អនុវត្ត​វិធានការ​​ ៣ការពារ​ ៣កុំ​ ដែល​ជា​អាវ​ក្រោះសម្រាប់​ការពារ​កុំឲ្យ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​៕​​SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៩ មិថុនា ២០២១

ខេត្តកំពង់ចាម៖លោក ហ៊ុន ម៉ាណែត បានផ្ដល់អំណោយជូនប្រជាពលរដ្ឋ ចំនួន ៣០០គ្រួសារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ការផ្ដល់អំណោយនេះ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះតាមរយ:លោកអ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម។

អំណោយដែលបានផ្ដល់ជូន ប្រជាពលរដ្ឋ ទាំង ៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ÷ អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១០កំប៉ុង មីចំនួន ១៥កញ្ចប់ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ. ថ្នាំពេទ្យ ៥មុខ ម៉ាសចំនួន ២០ម៉ាស សាប៊ូ ១ដុំ និងជែលលាងដៃ ២ដបតូច ផងដែរ។

លោកអ៊ុន ចាន់ដា អភិបាល បានមានប្រសាសន៍ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ នាពេលនេះ ក្រោមការផ្ដួចផ្ដើម របស់លោក ហ៊ុន ម៉ាណែត ដែលបានខិតខំកៀងគរសប្បុរសជន បានជាអំណោយ យកមកដល់ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងជួបវិបត្តិខ្វះខាតជីវភាពដោយសារតែការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នាពេលនេះ។

អភិបាលខេត្ត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការ ការពារខ្លួន ចៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ និងការ ពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៨ មិថុនា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​កំពង់ចាម​ និងលោកជំទាវ អមដំណើរដោយថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិ ព្រមទាំងអនុសាខាស្រុក បានអញ្ជើញបូជា ធូប ទៀន ផ្កាភ្ញី ថ្វាយព្រះបដិមាករ និងនាំយក ចង្ហាន់ ទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃ​គង់នៅវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ស្ថិត​ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ដើម្បីឧទ្ទិសព្រះរាជកុសលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨៥ យាងចូល ៨៦ព្រះវស្សាដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ នេះ។

លោក អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំង គណៈកិត្តិយស និងសហការី នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនមង្គល គ្រប់ប្រការ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ជារៀងដរាបតទៅ ។

បន្ទាប់ពី ព្រះសីលសំវរ ប៊ត តាំង ឆេង ព្រះមេគណខេត្ត និងព្រះសង្ឃ ៧ អង្គ បាន សូត្រពុទ្ធជ័យមង្គល ចម្រើនព្រះបរិត្តទៅតាមទំនៀមទំលាប់ប្រពៃណីយសាសនា រួចមក លោក អ៊ុនចាន់ដា និងលោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំ បានអញ្ជើញ វេរភត្តហារ ប្រគេនព្រះសង្ឃចំនួន ៧អង្គ នូវចង្ហាន់ ផ្លែឈើ​ សាដក និងបច្ច័យចំនួន ៥ម៉ឺនរៀល ដោយឡែក ព្រះចៅអធិការវត្ត បច្ច័យ ២០ម៉ឺនរៀល។ ឧបត្ថម្ភ យុវជនកាកបាទក្រហមកម្ពុជា ១១នាក់ និងចាស់ព្រឹទ្ធាចារ្យ ចំនួន ៨៦ នាក់ ម្នាក់ៗ ថវិកា ២០,០០០រៀល។

សម្រាប់វត្តភ្នំជ័យគិរី លោក អ៊ុន ចាន់ដា និងលោកជំទាវ បានប្រគេន៖ ទៀនវស្សា ១គូ , អង្ករ ២៥០ គក្រ ,មី ១០កេស ,ត្រីខ ១២០កំប៉ុង ,ទឹកក្រូច ១០កេស, ទឹកសុទ្ធ១០កេស និងបច្ច័យចំនួន ១,៦០០,០០០ រៀល។ ជាមួយនោះ សាខា ក៏បានរៀបចំចង្ហាន់ ប្រគេនព្រះសង្ឃ សម្រាប់ឆាន់ថ្ងៃត្រង់ចំនួន ១០០ អង្គ ក្នុងវត្តភ្នំ ហាន់ជ័យ នេះ ផងដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១៧ មិថុនា ២០២១

ខេត្តកំពង់ចាម​៖លោកស្រីញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងលោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និងក្រុមការងារសាខាសមាគមនារី ជាច្រើនរូបទៀត ​នៅព្រឹកមិញនេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយជាសម្ភារ ជាម៉ាស ចំនួន ១.០០០ម៉ាស ទឹកក្រូច ចំនួន ១៩កេស និងទឹកសុទ្ធ ចំនួន ១៩កេស ផ្តល់ជូនក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក មជ្ឈមណ្ឌលគរុកោសល ភូមិភាគ ខេត្តកំពង់ចាម។

​ក្នុងឱកាសនោះ លោកស្រី ប៉ាង ដានី ប្រធានសាខាសមាគមនារីខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលា ដើម្បី ដោះស្រាយទុក្ខលំបាក ក៏ដូចជា ជាការចូលរួមចំណែក ក្នុងការយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្ដាប់ សុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ជាពិសេស ការយកចិត្តទុកដាក់ ជួយជ្រោមជ្រែង ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ដើម្បី រួមគ្នាក្នុងការប្រយុទ្ធប្រឆាំងជាមួយជម្ងឺកូវីដ។

លោកស្រី ក៏បានផ្តាំផ្ញើ ដល់អាជ្ញាធរ សូមបន្តការយកចិត្តទុកដាក់​ខ្ពស់ និងតាមដានសុខភាព បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលនីមួយៗ ដើម្បី បញ្ជូនពួកគេទៅព្យាបាលទាន់ពេលវេលា។ ជាមួយនោះ ក៏សូមបងប្អូនចូលរួមអនាម័យ ដោយអនុវត្តន៍ ៣ការពារ និង៣កុំ ដើម្បី បញ្ចៀសការចម្លងមេរោគ ដ៏កាចសាហាវនេះ ទៅដល់ប្រជាពលរដ្ឋផ្សេងៗទៀត៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page110 Page111 Page112 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!