Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តកំពង់ចាម

ទីប្រឹក្សា ឆាវឆាវ
៣០ មិថុនា ២០២១

ខេត្តកំពង់ចាម៖កូនស្រីថៅកែលក់សាំងតេលាបានស្លាប់ខណៈចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ ករណីអគ្គិភ័យ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៦និង៤៥នាទី​ល្ងាច​ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចការ៉ាស់លក់សាំងតេលា ១កន្លែង និងផ្ទះប្រជាពលរដ្ឋ ១ខ្នង នៅចំណុចភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះនិងស្ថានីយលក់សាំងតេលា មានឈ្មោះ ជឹម រីន ភេទប្រុស អាយុ ៥៥ឆ្នាំ ជាតិខ្មែរ នៅភូមិពព្រេង ឃុំស្ពឺ ស្រុកចំការលើ។ ករណីនេះ បណ្តាលឲ្យស្លាប់ឈ្មោះ អឿន រដ្ឋា ភេទស្រី អាយុ ៣០ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូន) ខណៈដែល ជនរងគ្រោះ ចូលយកទ្រព្យសម្បត្តិក្នុងផ្ទះ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ​ ដោយសារឆ្លងចរន្តអគ្គិសនី ពេលបាញ់ប្រេងបញ្ចូលកានបណ្តាលឲ្យផ្ទុះ ដែលធ្វើឲ្យខូចខាត ផ្ទះសង់អំពីឈើ ប្រក់ក្បឿង​អស់​ ១ខ្នងទំហំ ៧ម៉ត្រ គុណ ៩ម៉ែត្រ និង​ការ៉ាស់សាំង ១កន្លែង អស់ទាំងស្រុង ព្រមទាំង​រថយន្តម៉ាកលុចស៊ីស ៣៣០ ១គ្រឿង ម៉ូតូ​ ១គ្រឿង និងប្រាក់ចំនួនទៀត។

គូសបញ្ជាក់ដែរថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៨គ្រឿង រថយន្តស្រុកស្ទឹងត្រង់ ចំនួន ២គ្រឿង រថយន្តខេត្ត ៣គ្រឿង រថយន្តស្រុកព្រៃឈរ ១គ្រឿង រថយន្តស្រុកកំពង់សៀម ១គ្រឿង រថយន្តស្រុកចំការលើ ១គ្រឿង ប្រើប្រាស់អស់ទឹក៩ឡាន ទើបធ្វើការគ្រប់គ្រងស្ថានការណ៍នោះ ឲ្យរលត់ទាំងស្រុង ១០០% នៅវេលាមោង ៨និង៤០នាទី យប់៕SRP

ឆេះការ៉ាស់សាំងតេលា ស្លាប់កូនស្រីថៅកែ ខណៈចូលយកទ្រព្យសម្បត្តិ - Siem Reap Post | សៀមរាបប៉ុស្ដិ៍
Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ មិថុនា ២០២១

ខេត្តកំពង់ចាម​៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី​២៩​ ខែមិថុនា​ ព្រឹកមិញនេះ​ បានប្រកាស់បេីក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​-១៩​ ជូន​ប្រជាពលរដ្ឋ​ នៅ​​៤៦ទីតាំង​។ ក្រុងកំពង់ចាម​ មាន៤​ទីតាំង​ ស្រុកកំពង់សៀម​ ៨​ទីតាំង​ ស្រុកព្រៃឈរ​ ១៥​ទីតាំង​ ស្រុកជើងព្រៃ​ ១៦​ទីតាំង​ និង​ស្រុកបាធាយ មាន ៣ទីតាំង​។

លោកអ៊ុន ចាន់ដា បានថ្លែងថា បន្ទាប់ពីទទួលបានវ៉ាក់សាំងបង្ការហើយ បងប្អូននឹងមានប្រព័ន្ធការពារ ដ៏រឹងមាំ នៅក្នុងសារពាងកាយ ហើយធន់នឹងការឆ្លង នៃជំងឺកូវីដ-១៩។

លោកលើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលកន្លងមក ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម​ ​ជាច្រើននាក់ បានឆ្លងជំងឺនេះជាបន្តបន្ទាប់ និងធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់ នៅប្រចាំថ្ងៃ។ ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចតេជោ ដោយបានផ្ដល់នូវវ៉ាក់សាំងបង្ការមកចាក់ជូនប្រជាពលរដ្ឋទាំង ៥ក្រុង/ស្រុក ​មានប្រមាណជា ៣៥ម៉ឺននាក់ ។ ដូច្នេះ សូមឲ្យបងប្អូនចូលរួមអនុវត្ត ទៅតាមវិធានសុខាភិបាល ដើម្បី ធ្វើឲ្យវ៉ាក់សាំងដែលក្រុមគ្រូពេទ្យ ចាក់ឲ្យហើយនោះ មានប្រសិទ្ធភាព ។

លោកមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការនេះ មិនត្រឹមតែការជួយសង្គ្រោះ ដល់អាយុជីវិតមនុស្សឡើយ តែវាបានរួមចំណែកជួយសង្គ្រោះ ដល់សេដ្ឋកិច្ចជាតិទាំងមូល ផងដែរ។ តាមរយៈនេះ សូមបងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តាក្រុង/ស្រុក ខាងលើ ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី ទទួលយកវ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នេះ ដើម្បី បញ្ឈប់ការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍យើង ជាបន្តទៀត។

បើតាមលោក គីមសួរ ភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានគូសបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង នាពេលនេះ មានមន្ត្រីសុខាភិបាល និងពេទ្យស័្មគ្រចិត្តចំនួន ៧៦០នាក់ និងបែងចែកជា ៧៦ក្រុម។ កន្លងមក មន្ទីរសុខាភិបាល បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជូនមន្ត្រីរាជការ កងកម្លាំងនគរបាល មន្ត្រីចូលនិវត្តន៍ និងប្រជាពលរដ្ឋ នៅក្នុងខេត្ត បានចំនួន ២លើក រួចមកហើយ ក្នុងនោះ លើកទី១ បានចំនួន ៥.៤២៧នាក់ និងលើកទី២ បានចំនួន ២២.៩១២នាក់ ដែលសរុបទាំង ២លើក បានចំនួន ២៨.៣៣៩នាក់។

យោងតាមសេចក្ដីជូនដំណឹង រដ្ឋបាលខេត្តកំពង់ចាម គឺបានជម្រាបដល់ប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «បានដាក់ចេញនូវយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឲ្យមានភាពស៊ាំ ក្នុងសហគមន៍ ទប់ទល់នឹងការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍ ។ ដើម្បី ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺនេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំផែនការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តចុះឈ្មោះចាក់វ៉ាក់សាំងជាមួយ អាជ្ញាធរឃុំ/សង្កាត់ ក្នុងស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កំពង់សៀម និងក្រុងកំពង់ចាម ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ តទៅ ដោយមានរយៈពេល ១៤ថ្ងៃ ក្នុងការចាក់ដូសលើកទី ១ ដោយចាប់ផ្ដើមពេលព្រឹកពីម៉ោង ៨​ ដល់ម៉ោង ១១ នាពេលរសៀល ចាប់ពីម៉ោង១ដល់ម៉ោង៤ល្ងាច​៕SRP

អភិបាលខេត្តកំពង់ចាម​ បើកយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ ជូនពលរដ្ឋ​ នៅ​៤៦ទីតាំង​ - Siem Reap Post | សៀមរាបប៉ុស្ដិ៍
Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៨ មិថុនា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅក្នុងស្រុកចំនួន៤ ចាប់ពីថ្ងៃស្អែក គឺថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ តទៅ ។ ក្នុងនោះ ទី១ ស្រុកកំពង់សៀម ទី២ ស្រុកព្រៃឈរ ទី៣ ស្រុកជើងព្រៃ និងទី៤ ស្រុកបាធាយ។

លោកថ្លែងយ៉ាងដូច្នេះក្នុង​ឱកាសចូលរួមចែកអំណោយដល់គ្រិស្តបរិស័ទ​ ចំនួន១០០គ្រួសារ នៅវត្តបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២១នេះ​។

អភិបាលខេត្ត បានបញ្ជាក់ថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលជាអំណោយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ បានដឹកបញ្ជូនមកដល់រដ្ឋបាលខេត្តកំពង់ចាមហើយ។ ដោយ ក្រុមគ្រូពេទ្យ ក៏បានរៀបចំទុកដាក់រួចរាល់ហើយដែរ សម្រាប់ត្រៀមចាក់ជូនប្រជាពលរដ្ឋរបស់យើង។ ដូច្នេះរដ្ឋបាលខេត្ត សូមប្រកាសអញ្ជើញ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីប្រជុំជន អាជីវករលក់ដូរតាមផ្សារ និងមន្ត្រីរាជការ សូមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទៅតាមគោលដៅនីមួយៗ ដែលក្រុមគ្រូពេទ្យបានរៀបចំ និងសូមកុំភ្លេចយកអត្តសញ្ញាណប័ណ្ណ សំគាល់ខ្លួនមកផង។

អភិបាលខេត្ត​ បានរំលឹកផងដែរថា មកដល់ពេលនេះខេត្តកំពង់ចាមមានប្រជាពលរដ្ឋ បានធ្លាក់ទៅក្នុងភាពក្រីក្រក្នុងរង្វង់ ៤៧,០០០ គ្រួសារ ដោយសារតែជួបគេបាត់ជំងឺកូវីដ១៩។ ជាមួយគ្នានេះរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋដែលធ្លាក់ទៅក្នុងភាពក្រ១ ក្រ២ ក្នុងបរិបទជំងឺកូវីដ១៩ ផងដែរ ដែលសរុបទឹកប្រាក់ដល់ពេលនេះសម្រាប់ខេត្តកំពង់ចាម អស់ជាង ២០លានដុល្លារហើយ។

អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ទទាំងអស់ ត្រូវបង្កើនការ ការពារខ្លួន ចៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ” ៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ, ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ , កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ មិថុនា ២០២១

ខេត្តកំពង់ចាម៖អាជ្ញាធរខេត្តកំពង់ចាម បានទទួល​អំណោយ​ជាស្បៀងអារហារ​ ​ពី​សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា​។​ពិធីទទួលនេះនៅល្ងាចថ្ងៃទី ២៣ ខែមិថុនា ម្សិលមិញ នៅរដ្ឋបាលខេត្តកំពង់ចាម​។

ក្នុង​ឱកាសទទួលអំណោយ លោក អ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ សមាគមសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា​ ដែល​បាន​នាំយក​អង្ករ ចំនួន ៩៣,០២៥ គីឡូក្រាម​ មី ៣,៧២១កេស​ ត្រីខ ៣,៧២១យួរ​ ទឹកត្រី ៣,៧២១យួរ និងទឹកសុីអ៊ុីវចំនួន ៣,៧២១យួរ​ ប្រគល់​ជូន​គណៈកម្មការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ខេត្តកំពង់ចាម​ សម្រាប់​យកទៅប្រេីប្រាស់​ជាប្រយោជន៍ ក្នុង​ការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៣ មិថុនា ២០២១

ខេត្តកំពង់ចាម​៖លោក ប៉ាទ្រីក ម័រហ្វី (W. PATRICK MURPHY) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា​ បាន​ថ្លែង​ថា​ យេីង​ពិតជាមាន​មោទនភាព​ ចំពោះ​ការ​រីកចម្រើន​របស់​ខេត្ត​កំពង់ចាម​ យេីង​បាន​ដឹងអំពី​ប្រវត្តិសាស្ត្រ​ ​ប្រពៃណី​​ និង​ការ​ប្រឈម​នានា​ក្នុង​ខេត្ត​ ហេីយ​យើង​ក៏​​មាន​ដៃគូ​សហការ​ជាច្រើន​​ ដែល​ផ្តោត​ទៅលេី​​ការ​ធ្វើ​មុខជំនួញ​ការ​ជួប​ប្រាស្រ័យ​ទាក់ទង​​ជាមួយនឹង​យុវជន​និង​កម្មវិធី​ផ្សេងៗ​ជា​ច្រើន​ទៀត។

លោកថ្លែង​យ៉ាង​ដូច្នេះឱកាសចូលរួម​ជាវាគ្មិនកិត្តិយស​ ក្នុង​កម្មវិធីសន្ទនាមតិលើប្រធានបទ«ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតអាមេរិក ជាមួយខេត្តកំពង់ចាម ​»​​ នៃវិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHz ខេត្តកំពង់ចាម​ នៅថ្ងៃទី​២៣​ ខែមិថុនា​ ព្រឹកមិញនេះ។

លោក ម័រហ្វី បាន​ថ្លែង​ថា​ ក្នុង​បរិបទ​កូវីដ-១៩​នេះ​ សហរដ្ឋ​អាមេរិក​​ ជា​ប្រទេស​ជំនួយ​ដ៏​ធំ​បំផុត​ ដែលបាន​ផ្តល់​វ៉ាក់សាំង​ តាម​យន្តការ​កូវ៉ាក់​ ដោយប្រធានាធិបតី​អាមេរិក​ ចូ បៃដិន​ បាន​ប្រកាស​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ ទៅ​កាន់​ពិភពលោក​ ហើយ​ក្នុង​នោះ​ប្រទេស​កម្ពុជា​ ក៏​ជា​គោលដៅ​មួយ​ដែរ​ ​ក្នុង​ដំណើរ​ការ​នេះ​។

លោកបាន​ថ្លែង​បន្ត​ថា​ យេីង​មាន​យន្តការ​ជជំនួយសុខាភិបាល ទាក់ទង​នឹង​សុខភាព​សាធារណៈ​​ ជាច្រើន​ទៀត​ក្រោម​ឆត្រ​របស់​រដ្ឋាភិបាលអាមេរិក​ យេីង​មាន​មជ្ឈមណ្ឌល​គ្រប់គ្រង​អ្នក​ជំងឺ​ មជ្ឈមណ្ឌល​សេវា​សុខភាព​សាធារណៈ​ ដែល​កាល​ពី​ឆ្នាំ​កន្លងទៅ​ សហរដ្ឋអាមេរិក បាន​ផ្ដល់​ជំនួយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ក្នុង​ទឹក​ប្រាក់​ចំនួន​១១លាន​ដុល្លារ​អាមេរិក​ ហើយ​យើង​សង្ឃឹម​ថា​ឆ្នាំ​នេះ​យើង​នឹង​បន្ត​ទៀត​ដែល​អាច​មាន​ចំនួន​ច្រើន​ជាង​មុន​ ដោយ​យន្តការ​សេវា​​សុខភាព​សាធារណៈ​ គឺ​មាន​វត្តមាន​​ស្រាប់​ក្នុង​ប្រទេស​កម្ពុជា​​​​រួចហើយ​។ ​

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពង់ចាម​ លោកស្រី​ សម​ ផល្លា​ បាន​ថ្លែង​អរគុណ​ដល់ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា​ ដែល​បាន​អញ្ជើញ​ចូលរួម​ជាវាគ្មិនកិត្តិយស​ ក្នុង​កម្មវិធីសន្ទនាមតិ លើប្រធានបទ«ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតអាមេរិក ជាមួយខេត្តកំពង់ចាម ​»​​ នៃវិទ្យុជាតិភ្នំប្រុសភ្នំស្រី FM92.50MHz ខេត្តកំពង់ចាម​ ដេីម្បី​ឆ្លេីយតប​សំណួរ​ទាក់ទង​ នឹង​សេវា​សុខភាព​សាធារណៈ​ និង​ការ​ផ្ដល់​ជំនួយ​៕​SRP

 

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page109 Page110 Page111 … Page194 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!