Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ភ្នំពេញ៖

ទីប្រឹក្សា ឆាវឆាវ
១ ឧសភា ២០២៣

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈប្រព័ន្ធតេឡេក្រាមបានសរសេរថា៖ ការប្រជុំតាមzoom របស់ពួកអ្នកមិនអាចលាក់បាំងបានទេ បើទោះពួកអ្នកនៅក្រៅ
ប្រទេសនិងតាំងខ្លួនជាក្រុមសុីវិល ក៏ដោយ
ការប្រជុំថ្ងៃ៣០ មេសា២០២៣ នេះខ្ញុំជួយ
ផ្សាយឲ្យពួកអ្នកទៅចុះ។

តើពួកអ្នកចង់បំផ្លាញកម្ពុជាដល់ណាទៀត?

ពួកអ្នកចង់បានប្រជាធិបតេយ្យ តែប្រឆាំង
ជាមួយការបោះនិងត្រៀមខ្លួនប្រកាស
ប្រឆាំងលទ្ធផលបោះឆ្នោត។

ពួកអ្នកជាជនជាតិខ្មែរ រស់នៅបរទេសនិង
មានសញ្ជាតិបរទេស មិនស្គាល់សេចក្តី
ត្រូវការប្រជាជន នៅក្នុងប្រទេសនោះ
ឡើយ។

សូមអ្នកកុំភ្លេចថា បរទេសគ្មានលទ្ធភាព
សម្លាប់ខ្មែរដូចអ្នកចង់បាននោះឡើយ។

សូមអ្នកកុំភ្លេចថា មនុស្សនៅជាមួយអ្នកក៏មានមនុស្សរបស់ខ្ញុំដែរ។ ពួកអ្នកមកលេងស្រុកលំបាកបន្តិចហើយព្រោះពួកអ្នកត្រូវបានចាត់ទុកថាជាក្រុមជ្រុលនិយមបំផ្លាញជាតិ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
៣១ មីនា ២០២៣

ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម អ៊ូអិណុ អាស៊ឺស៊ិ (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ក្នុងជំនួបនេះ ឯកឧត្តម អ៊ូអិណុ អាស៊ឺស៊ិ បានរំឭកអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏យូរលង់ជប៉ុន-កម្ពុជា ចាប់តាំងពីសតវត្សរ៍ទី១៧ ហើយបន្តរហូតមកដល់បច្ចុប្បន្ន ដោយឆ្នាំ២០២៣ នេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឡើងដល់កម្រិតល្អបំផុតក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ស្របពេលនឹងការប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណងការទូតផ្លូវការ។

ឯកឧត្តម ឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណចំពោះការជ្រោមជ្រែងរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី រហូតមានវឌ្ឍនភាពរីកចម្រើនគួរជាទីមោទនៈ ហើយទំនាក់ទំនងដ៏ល្អនេះ ក៏នឹងត្រូវបន្តពង្រឹង និងពង្រីកជាមួយគ្រប់ប្រភេទទ័ព ទាំងជើងគោក, ជើងទឹក និងជើងអាកាស។

ឯកឧត្តម ឯកអគ្គរាជទូត ក៏បានបញ្ជាក់ផងដែរអំពីការប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាឱ្យបានកាន់តែច្រើនឡើងថែមទៀតនៅក្នុងអាណត្តិនៃបេសកកម្មការទូតរបស់ ឯកឧត្តម។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អជិតស្និទ្ធរវាងប្រទេស ប្រជាជន និងកងទ័ពកម្ពុជា-ជប៉ុន ដោយក្នុងនេះ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការសន្តិភាព និងការស្តារកសាងកម្ពុជាឡើងវិញក្នុងដំណាក់ទសវត្សរ៍ឆ្នាំ១៩៩០ ហើយរហូតមកបច្ចុប្បន្ននេះ នៅក្រោមការយកចិត្តទុកដាក់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងប្រមុខថ្នាក់ដឹកនាំជប៉ុនជាច្រើនរូប, ប្រទេសទាំងពីរក៏នៅរក្សាបាននូវកិច្ចសហប្រតិបត្តិការស្អិតរមួតលើគ្រប់វិស័យ ទាំងផ្នែកនយោបាយ, ការពារជាតិ, សេដ្ឋកិច្ច, អប់រំ និងវប្បធម៌ ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។

ទន្ទឹមគ្នានេះ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក៏បានលើកឡើងផងដែរអំពីសមិទ្ធផលកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ ដែលជាយន្តការអចិន្ត្រៃយ៍សម្រាប់បង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោកឱ្យមានភាពសកម្មជាក់ស្តែង និងរស់រវើក៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
១២ មីនា ២០២៣

ភ្នំពេញ៖លោកជំទាវ ជា សិរី អាយុ៤២ឆ្នាំ បច្ចុប្បន្នកាន់តំណែងជា ឧបការីអគ្គទេសាភិបាល និងជាអគ្គនាយិកាបច្ចេកទេស ធនាគារជាតិ នៃកម្ពុជា ដែលត្រូវជាកូនស្រីបង្កើតរបស់ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា ទទួលបានការតែងតាំង និងផ្ដល់ឋានៈថ្មីជា អគ្គទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជាមានឋានៈស្មើ រដ្ឋមន្ដ្រី។

នេះបើយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៣៦៧ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ទីភ្នាក់ងារ សៀមរាបប៉ុស្តិ៍ ទើបទទួលបាន៕SRP

Like 0
Comment 0
Share ចែកចាយ
Views 3
ទីប្រឹក្សា ឆាវឆាវ
៣ មីនា ២០២៣

បុរសម្នាក់បានចូលសារភាពកំហុស នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បន្ទាប់ពីបាញ់សម្លាប់ប្រពន្ធដែលមានកូន៤ខែក្នុងផ្ទៃ ព្រោះតែរឿងប្រចណ្ឌ។

មន្ត្រីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ម៉ៃ គន្ធា អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនដៃដល់ជាប្ដីឈ្មោះ យ័ន គុយហេង អាយុ៣០ឆ្នាំ មុខរបរអ្នកគួកជេររថយន្ដ។

មន្ត្រីនគរបាលបន្តថានៅចំពោះមុខកម្លាំងសមត្ថកិច្ចជំនាញ ជនដៃដល់បានសារភាពថា មូលហេតុដែលខ្លួនបាញ់សម្លាប់ប្រពន្ធ គឺដោយសារតែរឿងប្រចណ្ឌ។

ករណីឃាតកម្មនេះសមត្ថកិច្ចរកឃើញសំបកគ្រាប់កាំភ្លើងចំនួន៣សំបក, គ្រាប់កាំភ្លើងចំនួន៣៣គ្រាប់, បង់កាំភ្លើងចំនួន២, ក្បាលគ្រាប់កំពិត១ និង​បំណែកសំណរក្បាលគ្រាប់ (ពណ៌ទង់ដែង និងពណ៌ទឹកប្រាក់) ព្រមទាំងសម្ភារមួយចំនួនទៀត។ ក្រោយពិនិត្យសាកសព សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនសង្ស័យត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។

សូមបញ្ជាក់ថា ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ចំណុចផ្ទះល្វែងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២២ កុម្ភៈ ២០២៣

ភ្នំពេញ៖លោកគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាននាំយកថវិកាបរិច្ចាគប្រចាំឆ្នាំ២០២៣ សរុបចំនួន ១៨៩,៥៧៤,០០០ រៀល និង ៤០,៣០៥ ដុល្លារអាមេរិក ដែលជាថវិកាបរិច្ចាគដោយថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ និងបុគ្គលិក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មកប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

ការបរិច្ចាគធ្វើឡើងនៅ នៅថ្ងៃអង្គារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរពេទ្យគន្ធបុប្ផា។

នៅក្នុងពិធីប្រគល់និងទទួលនេះ លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ និងបុគ្គលិកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាទាំងអស់ក្នុងស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសគឺទឹកចិត្តខ្មែរជួយខ្មែរ ដែលនេះជាកាយវិការគួរឱ្យគោរពនិងកោតសរសើរ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពកុមាររាប់លាននាក់ នៅប្រទេសកម្ពុជា។

ឆ្លៀតឱកាសនោះផងដែរ លោក គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលតែងតែសម្រួលដល់នីតិវិធីនាំចូលនូវមុខទំនិញជាសម្ភារៈនិងបរិក្ខារពេទ្យ ដែលត្រូវយកមកប្រើប្រាស់នៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា កន្លងមក។

លោក គុណ ញឹម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា នេះឡើង ដើម្បីផ្ដល់ភាពងាយស្រួលដល់សប្បុរសជនទាំងអស់ ដែលមានបំណងចូលរួមធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង។ លោក ក៏បានថ្លែងអំណរគុណដល់ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានសម្របសម្រួលទទួល និងចាត់ចែងថវិការបស់សប្បុរសជនទាំងអស់ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព។

លោក ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ និងបុគ្គលិកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋារកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជានាពេលនេះ ដែលជាសកម្មភាពសប្បុរសធម៌ដ៏ល្អប្រពៃ ដើម្បីរួមគ្នាធានាឱ្យបាននូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផានិងដើម្បីស្នាមញញឹមរបស់កុមារក្រោមដំបូលសន្តិភាព៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page10 Page11 Page12 … Page24 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!