Skip to content
Siem Reap Post
  • ទំព័រដើម
  • ព័ត៌មានថ្មីៗ
  • ទេសចណ៍
  • ព័ត៌មានព្រៃឈើ
  • ក្រសួង.ខេត្ត.មនុស្សធម៌
  • ចំណេះដឹង.ស៊ើបអង្កេត

ខេត្តព្រះវិហារ

ទីប្រឹក្សា ឆាវឆាវ
១៧ ឧសភា ២០២២

ខេត្តព្រះវិហារ៖សម្ដេច ស ខេង មានប្រសាសន៍ថា សម្តេចពិតជាមានជំនឿយ៉ាងមុតម៉ាំថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-ឡាវ) គឺនៅតែបន្តរក្សាគោលការណ៍កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍បន្តទៅទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអង្គារ នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

សម្តេចស ខេង មានប្រសាសន៍ថ្លែងអរគុណ និងការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកម្លាំងដែលបានឈរតាម ព្រំដែនរវាងកម្ពុជា និងឡាវ ដែលកន្លងទៅនេះបានបំពេញបេសកម្មរបស់ខ្លួនប្រកបដោយជោគជ័យដោយធ្វើឲ្យព្រំដែន នៃប្រទេសទាំងពីរ ដែលមានជាប់ពាក់ព័ន្ធខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរីផង មានសុខសន្តិភាព ទោះបីថាមានបញ្ហាខ្លះតិចតួច ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលប្រជាមានិតឡាវ បានយកចិត្តទុកដាក់ ដើម្បីនិងដោះស្រាយបញ្ហាបញ្ចប់ ទោះបីនៅសល់បញ្ហាខ្លះដែលយើងត្រូវដោះស្រាយជាមួយគ្នា ប៉ុន្តែឈរលើគោលការណ៍ដោះស្រាយដោយសន្តិវិធី និងមានការស្រុះស្រួលគ្នា។ អញ្ចឹងទេបេសកម្មរបស់កងកម្លាំងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ ដែលឈរតាមបន្ទាត់ព្រំដែននេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ណាស់ដែលបង្កលក្ខណៈសម្បត្តិដល់ប្រជាពលរដ្ឋនៅក្នុងខេត្តដែលមានការពាក់ព័ន្ធរស់នៅ និងប្រកបរបរទទួលទាន បានដោយសុខស្រួល។

សម្ដេចស ខេង មានប្រសាសន៍ថ្លែងអរគុណ ចំពោះខេត្តចម្ប៉ាសាក់ ក៏ដូចជារដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលតែងតែកម្កល់នូវកិច្ចសហប្រតិបត្តិការល្អ ជាមួយនិងព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេសខេត្តដែលជាប់ព្រំដែនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ដើម្បីទំនាក់ទំនងសហប្រតិបត្តិការ ការជួបគ្នា ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងនៅតាមព្រំដែនស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលឡាវ និងគោលការណ៍របស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។
ហើយដោយឡែក សម្រាប់ក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈឡាវ តែងតែប្រកាន់ភ្ជាប់នូវរបបជួបគ្នាប្រចាំឆ្នាំទោះបីមានជំងឺកូវីដ-១៩ បានរំខានយើង ប៉ុន្តែយើងក៏រកមធ្យោបាយទាក់ទងជួបប្រជុំជាមួយគ្នាអនឡាញនានា ដើម្បីជជែកផ្លាស់ប្តូរអំពីវឌ្ឍនភាព ឬមួយក៏លទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ឆ្នាំបន្តទៀតដោយគ្មានការអាក់ខាន នេះគឺជាមោទភាព។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា ថ្លែងអំណរគុណ ចំពោះឯកឧត្តម រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ដែលគាត់មានដើមកំណើតនៅខេត្តចម្ប៉ាសាក់នេះដែរ ហើយក៏បានយកចិត្តទុកដាក់ ដើម្បីនិងបង្កលក្ខណៈសម្បត្តិនិងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ពិសេសគឺការរួមគ្នាដើមប្បីប្រយុទ្ធប្រឆាំងនិងបទល្មើសឆ្លងដែន ក្នុងនោះមានការជួយដូរគ្រឿងញៀន ជាពិសេសគឺគ្រឿងញៀនសំយោគដែលខាងមិត្តឡាវ លោកក៏បានខិតខំបង្ក្រាបបានជាច្រើនករណី ហើយកម្ពុជាយើងក៏បានបង្ក្រាបជាច្រើនករណី ចំពោះករណីដែលធ្លុះធ្លាយ បានន័យថា លួចលាក់ហូរចូលពីឡាវ ចូលមកកម្ពុជាយើងក៏បានឯកភាពគ្នាថា ប្រសិនណាជាគ្មានកិច្ចសហប្រតិបត្តិការនេះទេនោះគ្រឿងញៀនសំយោគនេះ វាកាន់តែគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឡាវ ក៏ដូចជាដល់កម្ពុជាយើងផងដែរ អញ្ចឹងហើយយើងតែងតែរក្សាខ្ជាប់នូវកិច្ចសហប្រតិបត្តិការនេះ មានឆន្ទៈយ៉ាងមោះមុតក្នុងការបន្តកិច្ចសហការក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ជាពិសេសចុងក្រោយនេះ គឺថាបទល្មើសគ្រឿងញៀនសំយោគដែលគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់យ៉ាខ្លាំង។

សម្ដេចស ខេង មានប្រសាសន៍បញ្ជាក់ថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាព នោះយើងអាចនិយាយបានថា កម្ពុជាមានឱកាស ឬដណ្តើមបានឱកាសមាស ឱកាសពេជ្រ ដើម្បីយើងកសាងប្រទេសជាតិ ដើម្បីយើងអភិវឌ្ឍន៍ប្រទេសជាតិ ពីព្រោះយើងយល់ទាំងអស់គ្នាហើយថា បើស្រុកទេសមានសង្គ្រាមយើងមិនអាចធ្វើអី្វបានទេ រស់នៅផ្ទះក៏មិនបាន បង្ករបង្កើនផលក៏មានការលំបាក កូនចៅមិនអាចទៅរៀនសូត្របានគ្មានឱកាស ប៉ុន្តែឥឡូវនេះយើងមានសុខសន្តិភាព ស្ថិរភាពពេញលេញដែលជាឱកាសមាស ឱកាសប្រាក់របស់យើងទាំងអស់គ្នា ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីប្រើប្រាស់ នូវឱកាសដ៏ល្អនេះ គឺជាការចាំបាច់សម្រាប់យើងទាំងអស់គ្នា។ អញ្ចឹងការកសាង ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគនាគមន៍ ឬក៏វិស័យដទៃទៀត ដែលនៅទីនេះយើងកំពុងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទិកាបុណ្យអុំទូក វាមិនធំទេ ក៏ប៉ុន្តែវាមានលក្ខណៈថា ជាសមិទ្ធផលមួយដែលមានលក្ខណៈជាប្រវត្តិសាស្ត្រដែរ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៩ មេសា ២០២២

ខេត្តព្រះវិហារ៖មានការលើកឡើងក្រុមហ៊ុន PNT បានធ្វើសកម្មភាពទិញឈើចូលក្រុមហ៊ុនដោយខុសច្បាប់ ដែលឈើទាំងនោះ ពួកឈ្មួញបានកាប់ឈើ និងដឹកជញ្ជូនឈើ ក្នុងតំបន់ស្នូលព្រៃឡង់ ដែលក្រុមឈ្មួញដឹកតាមរយៈគោរយន្តកន្ត្រៃជាច្រើនគ្រឿង និងរយន្តបាកង់។

ក្រុមហ៊ុន PNT មួយនេះធ្វើអាជីវកម្មព្រៃឈើដោយខុសច្បាប់ ជ្រកក្រោមស្លាករបស់មនុស្ស២នាក់។ នេះបើតាមសំដីរបស់ប្រជាពលរដ្ឋសហគមន៍។

ក្រុមហ៊ុន PNT co ltd មានទីតាំងនៅភូមិបរកិល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ដែលមានលោក សយ សុផល ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុន។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានអោយថា ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់ឈើជាច្រើន និងបោះជំរំលួចកាប់ឈើ និងអាច្រៀកឈើជាច្រើនទីតាំង នៅចំណុចក្បែៗព្រៃឡង់ បន្ទាប់ពីសាកសួរ ក្រុមអ្នកកាប់ឈើទាំងនោះ ពួកគេអះអាងថា ដឹកយកឈើទៅលក់ឲ្យក្រុមហ៊ុន PNT របស់ឧកញ៉ាម្នាក់។

លោកបានបញ្ជាក់បន្ថែមថា អ្នកគ្រប់គ្រងផ្នែកប្រមូលកាកសំណល់របស់ក្រុមហ៊ុន PNT គឺមានឈ្មោះ ចាប សារ៉ន ជាមេកាក្រុមហ៊ុន និងជាអ្នកគៀងគរទទួលខុសត្រូវ ពលរដ្ឋយកគោយន្តកន្រ្តៃដឹកឈើស៊ីឈ្នួលចូលទៅក្រុមហ៊ុន PNT។

សូមជម្រាបថាថ្មីៗនេះ អំឡុង ខែមីនា និងខែមេសា ឆ្នាំ២០២២នេះ សកម្មជនព្រៃឈើ និងបណ្ដាញសហគមន៍ព្រៃឡង់បានឆ្មក់ធ្វើសកម្មភាពចុះល្បាត ប្រទះឃើញ ក្រុមកម្មករ និងអ្នកអារឈើជាច្រើន កំពុងកាប់ឈើ និងអារច្រៀកឈើជាប្រភេទ ឈើអារ គ្រឿងផ្ទះ ឈើឃ្លុំ ជាច្រើនទីតាំង រួមមាន ចំណុចបុស្សរាំង ជ្រាប់ក្បាលដំរី ស្រែកណ្ដាល អូរអាចម៍ដែក ភូមិចាស់ ភ្នំចោទ ប្រាសាទគោល,ព្រៃ ស្រឡៅ និងចំណុចស្រែតាង៉ុត និងកន្លែងផ្សេងទៀត។ ឈើទាំងនោះ គេដឹកចូលទៅលក់ឲ្យក្រុមហ៊ុន PNT co ltd ហើយបំលែងជាឈើស្របច្បាប់ដឹកតាមរថយន្តយីឌុប រថយន្តV1ជាច្រើនគ្រឿង ទៅចែកចាយតាមខេត្តផ្សេងទៀត និងតាមដេប៉ូឈើនានាក្នុងប្រទេសកម្ពុជា។

ពាក់ព័ន្ធនឹងការលើកឡើងបែបនេះ គេនៅពុំទាន់ឃើញក្រុមហ៊ុន PNT ធ្វើសេចក្ដីបំភ្លឺជុំវិញការចោទប្រកាន់នៅឡើយទេ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 1
ទីប្រឹក្សា ឆាវឆាវ
១៩ មេសា ២០២២

ខេត្តព្រះវិហារ៖កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើការចុះបង្រ្កាបរឹបអូស ឈើអារមួយចំនួនធំ ដែលឈ្មួញលាក់ទុក។

ការបង្ក្រាបធ្វើឡើង នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅភូមិពោធិ៍ ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។

ប្រតិបត្តិការនេះក្រោមកិច្ចសហការអាវុធហត្ថស្រុកឆែប ការសហការជាមួយកម្លាំង នគបាលប៉ុស្តិ៍ ម្លូរព្រៃមួយ ធ្វើដឹកនាំការបង្រ្កាបដោយ លោកសេង លាង នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកឆែប ក្រោមបញ្ជារបស់លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធខេត្តព្រះវិហារ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាបទល្មើសព្រៃឈើដែលបានបង្ក្រាបនេះ ជំនាញបានដាក់ការសន្និដ្ឋានថា ជាការរាំងស្ទះដោយ ចំពេលខែបុណ្យចូលឆ្នាំ ដឹកយកចេញពីព្រៃ យកទៅផ្ញើតាមផ្ទះអ្នកភូមិ ជាបណ្តោះអាសន្ន ដើម្បីមេឈ្មួញធំៗ ទិញហើយដឹកជញ្ជូនទៅចែកចាយតាមបណ្ដាខេត្ត។

ប្រភពបានបន្តថា ឈើទាំងនោះ ត្រូវបានយកទៅរក្សាទុកនៅថ្នាលបណ្ដុះកូនឈើ ផ្នែករដ្ឋបាលព្រៃឈើស្រុកឆែប ដើម្បីរក្សាទុកនិងធ្វើការវាស់វែង សរុបលទ្ធផលនៅពីក្រោយ៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
៣១ មីនា ២០២២

ខេត្តព្រះវិហារ៖មនុស្សចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកជាំក្សាន្តចាប់ខ្លួនពាក់ព័ន្ធករណីរក្សាទុក និងផ្តល់ទីតាំងជួញដូរ ប្រើប្រាស់ចែកចាយ បន្តនូវសារធាតុញៀនខុសច្បាប់ និងលួចលាក់រក្សាទុកនូវអាវុធគ្មានច្បាប់ មួយកន្លែង ក្នុងភូមិសាស្ត្រ។

សមត្ថកិច្ចខេត្តព្រះវិហារបានរាយការណ៍ថាការបង្ក្រាបនេះធ្វើឡើង នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ចំណុចUTM (493180-1568873) ស្ថិតនៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចបានបន្តថា ឃាត់ខ្លួនជនសង្ស័យទី១ ឈ្មោះ អាត ភារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិរលំថ្ម ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី២ ឈ្មោះ ពេជ្រ បូរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ មិនពិតប្រាកដ រស់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ទី៣ឈ្មោះ ឈឺន គឹមឆាយ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសែរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ករណីនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ១.ម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន ៦កញ្ចប់ (កញ្ចប់ធំចំនួន០១ និង០៥កញ្ចប់តូច) ទម្ងន់ស្មើ ២.៤៨ក្រាម, កាំភ្លើង CKCកាត់១ដើម, គ្រាប់អាកា ៤៧ ចំនួន ២១គ្រាប់, គ្រាប់វាំងឡុងចំនួន ១២គ្រាប់, គ្រាប់ M16 ចំនួន ៥គ្រាប់, ដាវចំនួន២ដើម, ទូរស័ព្ទដៃចំនួន ៤គ្រឿង, លុយខ្មែរចំនួន ៥០០០០ម៉ឺនរៀល, កាណុងកាំភ្លើងច្នៃចំនួន២។

ជនសង្ស័យ ព្រមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
ទីប្រឹក្សា ឆាវឆាវ
២៤ មីនា ២០២២

ខេត្តព្រះវិហារ៖មានការលើកឡើងថានៅ ខេត្តព្រះវិហារបទល្មើសព្រៃឈើ បានកើតមានយ៉ាងពេញបន្ទុក តែសមត្ថកិច្ចបង្ក្រាបបានតិចតួច។

សេចក្ដីរាយការណ៍បានឲ្យដឹងថាឈើជាច្រើនម៉ែត្រគូប និងរថយន្តវេអង០១គ្រឿង ត្រូវបានសមត្ថកិច្ចចម្រុះខេត្តព្រះវិហារ ចុះរូបអូស។

ការបង្ក្រាបរធ្វើឡើង កាលពីម៉ោង១ និង៤៥នាទីយប់ ថ្ងៃទី២៤មីនាឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ រថយន្តសណ្តោងរ៉ឺម៉ក ម៉ាក FUSO ប្រភេទ V1 មួយគ្រឿង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខ កំពង់ចាម 3A-7119 កំពង់ចាម 4A-0384 ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើអារ ប្រភេទលេខ១ និងលេខ២ មានចំនួនជាច្រើនម៉ែត្រគូបត្រីគុណ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។

សូមបញ្ជាក់ថាបច្ចុប្បន្នមេឈ្មួញឈ្មោះ ឡេង ធារ៉ា នៅតែបន្តសកម្មភាពប្រមូលទិញឈើពីតំបន់ព្រៃឡង់ និងតំបន់ព្រៃព្រះរកា​ ដឹកជញ្ជូនចូលដេប៉ូឈើដ៏ធំរបស់ខ្លួននៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ យ៉ាងពេញបន្ទុក។ សកម្មភាពរបស់ឈ្មួញឈ្មោះ ឡេង ធារ៉ា កំពុងធ្វើឲ្យព្រៃឡង់ ក្នុងស្រុកជ័យសែន និងព្រៃព្រះរកា ក្នុងស្រុកឆែប ស្រុកជាំក្សាន្ត ត្រូវប្រឈមនឹងសេចក្ដីវិនាស​ ព្រោះមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ឡេង ធារ៉ា នោះទេ។ ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ក៏ដូចជាលោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ នាំគ្នាសម្ងំស្ងាត់ឈឹង ទុកឲ្យឡេង ធារ៉ា ប្រមូលទិញឈើតាមតែអំពើចិត្ត។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ឡេង ធារ៉ា បានឲ្យដឹងថា ដោយសារឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ ទើបអាចបន្តសកម្មភាពប្រមូលទិញឈើ ដឹកចេញពីតំបន់ព្រៃព្រះរកា និងព្រៃឡង់ ចូលមកដេប៉ូរបស់ខ្លួនយ៉ាងពេញបន្ទុក។ ជាក់ស្ដែងសូម្បីលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ព្រមទាំងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មិនហ៊ានប៉ះពាល់ឈ្មួញឈ្មោះ ឡេង ធារ៉ា នោះឡើយ។​ ហេតុនេះហើយទើបឈ្មួញឈ្មោះ ឡេង ធារ៉ា អាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីតំបន់ព្រៃឡង់ និងព្រៃព្រះរកា ចូលមកដេប៉ូរបស់ខ្លួនក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ កាន់តែខ្លាំងលើសមុនទៀត។

តាមប្រភពបានលើកឡើងថា បើគ្មានការបើកដៃពីលោក​ ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ទេនោះ គឺឈ្មួញឈ្មោះ ឡេង ធារ៉ា មិនអាចធ្វើអ្វីៗតាមអំពើចិត្តឡើយ។ បញ្ហានេះថ្នាក់ដឹកនាំក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរមើលរំលងករណីបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ នោះទេ។​ ជាងនេះទៅទៀត មានការជំរុញឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិចាត់វិធានការ បង្ក្រាបបទល្មើសព្រៃឈើនៅខេត្តព្រះវិហារ ឲ្យបានឆាប់និងប្រកបដោយប្រសិទ្ធភាព៕SRP

Like 0
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page10 Page11 Page12 … Page35 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by ទីប្រឹក្សា ឆាវឆាវ
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by ទីប្រឹក្សា ឆាវឆាវ
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by ទីប្រឹក្សា ឆាវឆាវ
    4 January 2026
© 2026 srpostnew.com. All Rights Reserved!